-
ក្រសួងបរិស្ថាន និង វិស័យឯកជនរួមគ្នាពង្រីកវិសាលភាពនៃកម្មវិធី ថាមពលឆ្លាតវៃ (PowerWise) និងប្រកាសចាប់ផ្តើមរកដៃគូចូលរួមក្នុង រដូវកាលទី៣
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងក្រសួងបរិស្ថាន និង ក្រុមហ៊ុន សិវែ ដែលធ្វើឡើងនៅថ្ងៃនេះ(ថ្ងៃទី១១ ខែ កក្កដា)ក្នុងគោលដៅ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធី ថាមពលឆ្លាតវៃ(PowerWise)។ ជាមួយនឹងការបង្ហាញការប្តេជ្ញាចិត្តខ្ពស់នៃកិច្ចការថែរក្សាបរិស្ថាន និង ការប្រើប្រាថាមពលប្រកបដោយចិរភាពនេះ ក៏មានការប្រកាសចាប់ផ្តើមរកដៃគូចូលរួមជាផ្លូវការនៃរដូវកាលទី៣ផងដែរ ។ គួរបញ្ជាក់ថា ថាមពលឆ្លាតវៃបាន ជួយអាជីវកម្ម និងស្ថាប័នកាត់បន្ថយចំណាយលើអគ្គិសនី បង្កើតទម្លាប់សន្សំថាមពលយូរអង្វែង និង ដំណើរការប្រកបដោយនិរន្តរភាព ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាការប្រកួតប្រជែង និងការចូលរួមទាំងរដូវកាលទី ១ រដូវកាលទី២កន្លងមកឃើញថាមានវិស័យឯកជន ពិសេសក្រុមហ៊ុន អង្គការ នឹងចូលរួមបន្ថែមទៀត។ នាពេលនេះដែរក៏ជាឱកាសល្អដែលបណ្តាសហគ្រិនវ័យក្មេង ក្រុមហ៊ុន និងអង្គភាពនានា ចូលរួមក្នុងកម្មវិធីថាមពលឆ្លាតវៃ។ ការចូលរួមនេះដែរគឺជាការពង្រីកផលជៈវិជ្ជមានរបស់កម្មវិធី ទៅលើការប្រើប្រាស់ថាមពលប្រកបដោយចីរភាពនៅទូទាំងវិស័យពាណិជ្ជកម្ម របស់កម្ពុជា ។ ឯកឧត្តមានប្រសាសន៍ថា”ខ្ញុំសូមអំពាវនាវយ៉ាងកក់ក្តៅចំពោះស្ថាប័នទាំងអស់ដែលប្រតិបត្តិការក្នុងអគារពាណិជ្ជកម្ម ចូលរួមក្នុងការប្រកួតប្រជែងនេះ។ ថាមពលឆ្លាតវៃ(PowerWise) បម្រើជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ”។ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថាកម្មវិធីប្រកួតប្រជែងក្នុងរដូវកាលទី៣ ក្រសួងបានធ្វើការគាទ្រ និងសំណូមពរដល់អង្គការដៃគូ វិស័យឯកជនផ្សេងៗទៀតចូលរួមឱ្យបានកាន់តែច្រើនដើម្បីឱ្យការប្រកួតប្រជែងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ លោក ហ្វ្រង់ វ៉ាហ្គាណេ…
-
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និង ធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់ ស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើសរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដល់ជូននៅគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ គម្រោងនោះត្រូវបានលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោក សាន ពិសិដ្ឋ អនុប្រធានការិយាផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៥ ។ លោក ជា យុទ្ធារុណ បញ្ជាក់ថា៖ ការចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន ៖ស្តារស្រះសហគមន៍ចំនួន៦ ,អណ្តូងខួងបំពាក់ស្នប់ចំនួន ៣៥ ,ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង ,ធុងជ័រត្រងទឹកភ្លៀងចំណុះ១០ ០០០លីត្រ សម្រប់សាលារៀន និងមណ្ឌលសុខភាព ចំនួន១៤ ,បង្គន់អនាម័យតាមសាលារៀនចំនួន២,និង បង្គន់អនាម័យគ្រួសារចំនួន ១៣៣ ។ លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដា…
-
ឯកឧត្តម សូ វិសុទ្ធី អញ្ជើញប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងដល់និស្សិត នៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័ន DICHI Academy
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់និស្សិតចំនួន ៣០រូប នៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័ន DICHI Academy នៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន ដៃគូ សិស្សនិស្សិត និងអាណាព្យាបាលប្រមាណ ១៤០រូប។ កម្មវិធី Techpreneur Bootcamp គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៩ខែ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្សនិស្សិតអំពីជំនាញអភិវឌ្ឍកម្មវិធី (Full Stack) រួមនឹងជំនាញសហគ្រិនភាព តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសជាក់ស្ដែងពីអ្នកជំនាញនៅតាមក្រុមហ៊ុនឯកជន និងផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍកម្មវិធីនិងរកដំណោះស្រាយឌីជីថលដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង។ ទន្ទឹមនឹងនេះ និស្សិតចំនួន ៦ក្រុម បានអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលដែលជាគម្រោងបញ្ចប់ការសិក្សារបស់ក្រុមនីមួយៗ ក្នុងនោះមានគម្រោង ២ ត្រូវបានក្រមហ៊ុនជ្រើសរើសមកប្រើប្រាស់ដើម្បីជាដំណោះស្រាយអាជីវកម្មរបស់ពួកគេ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនេះ បានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥…
-
រដ្ឋបាលជលផល ប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល បានបញ្ជាក់ថា កាលបរិច្ឆេតនៃការរៀបចំដេញថ្លៃរួមមាន នៅខេត្តព្រៃវែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ កក្កដា ២០២៥, រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា ២០២៥ និងនៅខេត្តកណ្តាលនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។ នៅក្នុងលិខិតដដែល បានបញ្ជាក់ទៀតថា ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមដេញថ្លៃដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ និងដាយបង្កង នៅខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំដេញថ្លៃធ្វើអាជីវកម្ម ឲ្យបាន១០ថ្ងៃ មុនកាលបរិច្ឆេទដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាល និងខណ្ឌរដ្ឋបាលជលផលភ្នំពេញ ដែលត្រូវដាក់ពាក្យស្នើសុំនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី- ខេត្តនីមួយៗ។ ដោយឡែក ចំពោះមន្ត្រីរាជការ មិនអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំដេញថ្លៃឡើយ ។ នៅទន្ទឹមនឹងគ្នានោះ…
-
កម្ពុជាកំពុងឆក់ឱកាសពង្រីកទីផ្សារ ស្របពេលដែល អាម៉េរិកកំពុងតម្លើងពន្ធយ៉ាងខ្ពស់ ទាំងទៅលើកម្ពុជា និង បណ្តាប្រទេសដទៃទៀត
(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកបានថ្លែងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកំពុងចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួនបន្ថែមទៀត។កម្ពុជាកំពុងពង្រីកទីផ្សារជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយយើងមិនបានពឹងផ្អែកតែទៅលើទីផ្សារតែមួយទេ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ ឱ្យដឹងថា” យើងយកឱកាសនេះដើម្បីធ្វើប្រព្រឹត្តកម្ម សេដ្ចកិច្ចរបស់យើងផង យើងពង្រីកទីផ្សារឱ្យបានច្រើនផង ជាពិសេសទីផ្សារធំៗដូចជាប្រទេសចិន” ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចានថុល បានថ្លែងបញ្ជាក់ដែរថា”យើងបានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនៅថ្ងៃខាងមុខយើងនឹងមានកិច្ចប្រជុំបន្ថែមទៀត ដើម្បីរកនីតិវិធីធ្វើយ៉ាងណានាំផលិតផល, កសិកផលកសិកម្ម យើងទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។នេះជាការងារដែលក្រសួងពាណិជ្ជកម្មកំពុងធ្វើ ហើយយើងនឹងប្រជុំជាមួយសម្តេច បវរធិបតី នៅថ្ងៃទី១៦ខាងមុខ ដើម្បីពង្រីកទីផ្សារប្រទេសចិន។ យើងមានវិធានការសព្វគ្រប់យ៉ាងអស់ហើយ”។ គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិក បានទម្លាក់តម្លៃពន្ធជាមួយកម្ពុជាពី ៤៩ភាគរយ មកនៅត្រឹម ៣៦ភាគរយ ពោលគឺបានថយចុះចំនួន ១៣ភាគរយ…
-
សហជីពកម្ពុជាអំពាវនាវកុំយករឿងដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកធ្វើជាអាវុធនយោបាយ និងការបំភ័យកម្មករ
(ភ្នំពេញ)៖ សហជីពកម្ពុជាដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានអំពាវនាវដល់អ្នកនយោបាយ អង្គការសង្គមស៊ីវិល ក៏ដូចសហជីពមួយចំនួន កុំយកការដាក់ពន្ធថ្មីរបស់សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជា មកធ្វើជាឧបករណ៍នយោបាយដើម្បីបង្អាប់បង្អោនរាជរដ្ឋាភិបាល ក៏ដូចជាផ្សព្វផ្សាយបំភ្លៃ បំប៉ោងដើម្បីបំភ័យកម្មករដែលហួសពីការពិត។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធលើទំនិញនាំចេញពីកម្ពុជាចំនួន៣៦% នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ និងបុគ្គលមួយចំនួនក្នុងសង្គមតែងតែចូលចិត្តបង្អាប់បង្អោន និងបន្តុះបង្អាប់ជាតិខ្លួនកុំឱ្យយកបញ្ហាពន្ធរបស់អាមេរិកនេះធ្វើជាឆ្នាំងបាយនយោបាយ ដោយបំភ្លៃ បំផ្លើស និងបំប៉ោងបញ្ហាដែលគ្មានការពិត។ លោកថា៖ «សូមកុំយកបញ្ហាការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកនេះ ធ្វើជាឈ្នាន់នយោបាយទៅនិយាយឃោសនាអកុសលបំភិតបំភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។ យើងត្រូវតែរួមគ្នាដើម្បីរក្សានូវឧត្តមភាព និងប្រយោជន៍ជាតិរបស់កម្ពុជាឲ្យបានគង់វង្សស្ថិតថេរ»។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យរក្សាភាពស្ងៀមសាត់បន្តភាពជឿជាក់ លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាពន្ធ និងជំរុញការនាំចេញ និងបង្កើនផលិតភាពការងារជូនបងប្អូនកម្មករនិយោជិត និងបានណែនាំឱ្យកម្មករនិយោជិតត្រូវប្រឹងប្រែងធ្វើការដើម្បីបង្កើនផលិតភាពការងារ។ ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានលើកឡើងដែរថា ការដាក់ពន្ធពីអាមេរិកនេះ គឺជារឿងសកលដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ។ ដូចនេះ ការបំភ្លៃ បំផ្លើសពីក្រុមអគតិណាមួយដែលចង់ប្រើប្រាស់ចំណុចពន្ធ៣៦%មកបំភ័យ គឺជារឿងគ្មានសីលធម៌។ បន្ថែមពីនេះ ប្រធានសហជីពទាំងពីររូបដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការដំឡើងពន្ធរបស់អាមេរិកនេះ គឺមិនមានអ្វីគួរឱ្យបារម្ភនោះឡើយព្រោះរោងចក្រដែលមានស្លាកយីហោល្បីៗនៅកម្ពុជា…
-
ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ដល់ក្រុមហ៊ុនវិនិយោគជឿជាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារផលប្រយោជន៍ទាំងពួកគេ និងពលរដ្ឋកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ក្រុមហ៊ុនទាំងរោងចក្រ សហគ្រាសនៅកម្ពុជា សុំឱ្យថែរក្សាភាពស្ងប់ស្ងៀម និងជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ព្រោះមានលទ្ធភាព គ្រប់បែបយ៉ាងដើម្បីការពារវិនិយោគរបស់ពួកគេ ក៏ដូចជាដើម្បីផលប្រយោជន៍របស់កម្ពុជា។ ជាមួយគ្នានេះក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពារផលប្រយោជន៍ជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថាគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ និងគិតមកដល់ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ៣៩៦គម្រោង ដែលមានទុនវិនិយោគចំនួន៦ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋ ចំនួន ២៧១ពាន់កន្លែង ។ ដូចនេះគឺកម្ពុជាយើងនៅមានឱកាស មានលទ្ធភាពទាក់ទាញវិនិយោគមកដាក់ទុននៅកម្ពុជាដើម្បីបង្កើតការងារជូន បងប្អូនប្រជាពលរដ្ឋយើង។ដូច្នេះចំពោះបងប្អូនរបស់យើងបើចង់វិលត្រឡប់មកធ្វើការក្នុងប្រទេសកម្ពុជាយើងវិញ គួរវិលត្រឡប់មកវិញដោយសារយើងមានការងារ ២៧១ពាន់កន្លែង ជូនដល់បងប្អូនយើង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ដោយបញ្ជាក់ថា ចំពោះរាជរដ្ឋាភិបាលកម្ពុជា មិនមែនមានត្រឹមតែវិធានការការពារអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជានោះទេ មានទាំងវិធានការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន…
-
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សហការជាមួយក្រុមហ៊ុនអ៊ីអន ជួយគាំទ្រសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងក្រុមហ៊ុនអ៊ីអន ( AEON MALL CAMBODIA CO.LTD.) បានឈានដល់កិច្ចព្រមព្រៀងថ្មី ក្នុងកិច្ច សហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលធ្វើ ឡើងនៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ តាមរយៈអនុស្សរណៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន អ៊ីអន នឹងបន្តជួយគាំទ្រដល់កម្មវិធីមួយដែលរៀបចំដោយមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ហៅថា កម្មវិធីពន្លឿនអាជីវកម្ម (CJAP) តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងកន្លែងសម្រាប់រៀបចំកម្មវិធីនានា ដូចជាការធ្វើសិក្ខាសាលា និងព្រឹត្តិការណ៍នានារបស់កម្មវិធីនេះ។ លោក ស៊ី វណ្ណា ប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍធនធានមនុស្សនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា “ អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់ សម្រាប់ទាំងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងក្រុមហ៊ុនអ៊ីអន។ ព្រោះកិច្ចសហប្រតិបត្តិការនេះ បន្តគាំទ្រដល់អាជីវកម្មទើបចាប់ផ្តើមថ្មី (Startups) និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយវាក៏ស្របទៅតាមគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បីពង្រឹងអាជីវកម្មទើបចាប់ផ្តើមតាមបែបប្រព័ន្ធអេកូឡូស៊ី។ កិច្ចព្រមព្រៀងនេះ ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សហគ្រិន…
-
ស្ពានមិត្តភាពកម្ពុជា-ចិន ខេត្ត ក្រចេះ ត្រូវបានបើកពិធីចាក់បេតុងភ្ជាប់តំណចុងក្រោយនៅថ្ងៃនេះហើយ
(ក្រចេះ)៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះត្រូវបានរៀបចំពិធីចាក់បេតុងតំណភ្ជាប់ដ៏សំខាន់ចុងក្រោយ ដែលជាសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនសម្រាប់បម្រើលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ពិធីរៀបចំចាក់បេតុងតភ្ជាប់មុខតំណបំពេញតួស្ពានតំណាក់កាលចុងក្រោនេះដែរ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅ ភូមិ បុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គួរបញ្ជាក់ថាការចំណាយសាងសង់ស្ពាននេះក្នុងថវិកាសរុបជាង ១១៤លានដុល្លារ អាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ មានប្រវែង ១៧៦១ម៉ែត្រ ដោយ បានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ស្ពានេះដែរប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ខាងមុខ។ ដោយឡែកចំពោះ ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី…
-
កម្ពុជា កំពុងពង្រឹងការអភិវឌ្ឍលើវិស័យវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងឈានដល់ការនាំចេញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្នុងកម្មវិធីទិវាមច្ឆជាតិឆ្នាំ២០២៥ ថា ដើម្បីអភិវឌ្ឍន៍វិស័យវារីប្បកម្មឱ្យកាន់តែរីកចម្រើន ក្រសួងបានជំរុញការងារស្រាវជ្រាវ បង្កាត់ភ្ញាស់ប្រភេទវារីសត្វកម្រ និងមានតម្លៃសេដ្ឋ កិច្ចសម្រាប់កសិករ ក្នុងនោះមានដូចជា ត្រីខ្ជឹង ត្រីខ្យា ត្រីគ្រំ ត្រីតុកែ ក្តាមថ្ម ក្តាមសេស រួមនឹងការដាក់ពង្រាយប្រអប់ជម្រកសិប្បនិម្មិតជាង១ ៣០០ប្រអប់នៅក្នុងសមុទ្រ ដើម្បីបង្កើនជម្រកដល់វារីសត្វ និងទប់ស្កាត់ការនេសាទដោយប្រើអួនអូសក្នុងតំបន់ទីជម្រកត្រី ។ រដ្ឋបាលជលបានផ្តល់ការគាំទ្របច្ចេកទេស និងបង្កាត់ភ្ញាស់ពាក់កណ្តាលសិប្បនិម្មិតដល់សហគមន៍ក្នុងខេត្តកោះកុង ខេត្តកំពត និងកែប ជាដើម តាមរយៈការអំពាវនាវឱ្យអ្នកនេសាទព្រលែងក្តាមពង ១៥០០ក្បាលចូលទៅក្នុងសមុទ្រ ក្នុងកម្មវិធីបង្កើនផលស្តុកក្តាមសេះនៅតំបន់ឆ្នេរ។ ក្រៅពីនេះ ក្រសួងក៏បានបំពាក់ឧបក រណ៍ តាមដាន (VMS) លើនាវានេសាទជិត១៥០០គ្រឿង ដើម្បីត្រួតពិនិត្យសកម្ម ភាព នេសាទក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ។ សូមជម្រាបថា វារីវប្បកម្ម និងនេសាទ ជាសកម្មភាពសេដ្ឋកិច្ចជំនួស ឬសកម្មភាពសេដ្ឋកិច្ចបន្ថែមសម្រាប់គ្រួសារកសិកម្មនៅក្នុងប្រទេសកម្ពុជា។ តាមការអង្កេតកសិកម្មឆ្នាំ២០២៣អាចប៉ាន់ស្មានថា គ្រួសារដែលបានកាន់កាប់កសិកម្មមានចំនួនចំនួន ៦១ ,៦៦០ គ្រួសារ បានចូលរួមក្នុងសកម្មភាពវារីវប្បកម្ម ហើយមានគ្រួសារកាន់កាប់កសិកម្មចំនួន ៤៤៤,…