Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសាកល្បងប្រតិបត្តិការហោះហើរ យន្តហោះធុនធំ Airbus 320 នៅថ្ងៃទី ១៥ ខែសីហា

    អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសាកល្បងប្រតិបត្តិការហោះហើរ យន្តហោះធុនធំ Airbus 320 នៅថ្ងៃទី ១៥ ខែសីហា

    (កណ្ដាល)៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសាកល្បងប្រតិបត្តិការហោះហើរ យន្តហោះធុនធំ Airbus 320 នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ។ ឯកឧត្ដម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងដូច្នេះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងទៀត ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកការហោះហើរសាកល្បង…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារ និងតម្លៃស្រូវ-អង្ករ នៅទីស្តីការក្រសួងកសិកម្ម ។ កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី មានគោលបំណងពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង សំដៅទីផ្សារនាំចេញឱ្យទូលំទូលាយជាងមុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។ កិច្ចប្រជុំបានបញ្ចប់ទួលបានលទ្ធផលផ្លែផ្កា ដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។ លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃនិងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃត្រូវបានលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ

    បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃត្រូវបានលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ

    (ភ្នំពេញ)៖ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្រសួងមិនតម្រូវឱ្យភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើរសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងន័យនេះ ម្ចាស់សហគ្រាស ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ ឯកសារណាមួយ ដូចជាសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចជំនួសឱ្យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ នេះបើយោងតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ សូមអានខ្លឹមសារ ….. ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រុមហ៊ុនចំនួន៣ ចុះអនុស្សរណៈជាមួយគ្នាជំរុញការប្រមូលទិញផលិតផល និងវត្ថុធាតុដើមក្នុងស្រុកធ្វើជាចំណីសត្វ

    ក្រុមហ៊ុនចំនួន៣ ចុះអនុស្សរណៈជាមួយគ្នាជំរុញការប្រមូលទិញផលិតផល និងវត្ថុធាតុដើមក្នុងស្រុកធ្វើជាចំណីសត្វ

    (ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកចំនួន ៣ ក្នុងនោះរួមមាន ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វជាមួយក្រុមហ៊ុនផលិតចំណីសត្វ ។ ពិធីចុះអនុស្សរណៈនេះធ្វើឡើងកាលពីព្រឹក ទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតិភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួមពី តំណាងក្រុមហ៊ុនផលិតចំណីសត្វ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ​លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណតំណាងក្រុមហ៊ុនផលិតចំណីសត្វទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់។ តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤.០០០តោន/ឆ្នាំ, ដំឡូងមី ១៣. ០០០តោន/ឆ្នាំ, កញ្ចុងអង្ករ ១២.៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០.០០០តោន/ឆ្នាំ។ ​លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទីនិងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន…

  • រដ្ឋមន្រី្តក្រសួងកសិកម្ម ៖ ការចងក្រងជាសហគមន៍កសិកម្មទំនើប បានផ្ដល់ប្រយោជន៍ជាច្រើនជូនប្រជាកសិករ

    រដ្ឋមន្រី្តក្រសួងកសិកម្ម ៖ ការចងក្រងជាសហគមន៍កសិកម្មទំនើប បានផ្ដល់ប្រយោជន៍ជាច្រើនជូនប្រជាកសិករ

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមាន​ជ័យ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះប្រមូលផលបន្លែ ដើម្បី​ផ្គត់ផ្គង់ដល់កងទ័ពជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានត្រួតពិនិត្យទាំងគុណភាព និងចូលរួម​ប្រមូលផល​ដំណាំ​បន្លែប្រើប្រាស់រយៈពេលដូចជាដំណាំត្រកួន សំដៅផ្គត់ផ្គង់ឱ្យទាន់សភាពកា​រ​ណ៍​កងទ័ពជួរមុខ។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់​ក្រុមការងារ​ពិនិត្យលទ្ធភាពពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបង្កើនបរិមាណ​ផលិត​កម្មផ្គត់ផ្គង់។ នាថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល​ជាមួយ​សហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ ស្ថិតនៅស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប បាន​ផ្ដល់​ប្រយោជន៍ជាច្រើនជូនប្រជាកសិករ ជាពិសេសការកាត់បន្ថយថ្លៃដើមដាំដុះ ការធានាតម្លៃ និងទីផ្សារតាមរយៈការជ្រើសរើសពូជយុទ្ធសាស្ត្រ និងការចុះកិច្ចសន្យា​ទិញ​លក់ជាមុន។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ការកាត់បន្ថយដើមថ្លៃផលិតកម្ម និងការធានាទីផ្សារនិងតម្លៃ បានផ្ដល់ផលចំណេញខ្ពស់ និងឋិតថេរជូនប្រជាកសិករ។ ក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ បន្តជ្រោមជ្រែងឱ្យសហគមន៍កសិកម្មទំនើបជោគជ័យជានិរន្តរ៍ ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដឹក​នាំ​ការពិភាក្សា និងស្តែងចេញជាលទ្ធផលនៃការដាំដុះរួមគ្នាជា​សហគមន៍កសិកម្មទំនើប…

  • គម្រោងវិនិយោគចំនួន ២៧ គម្រោងបន្ថែមទៀតក្រោម ទុនវិនិយោគ ២៨២ លានដុល្លារអាម៉េរិកនៅខេត្តព្រះសី​ហនុ​ បានទទួលគោលការណ៍លើកទឹកចិត្ត

    គម្រោងវិនិយោគចំនួន ២៧ គម្រោងបន្ថែមទៀតក្រោម ទុនវិនិយោគ ២៨២ លានដុល្លារអាម៉េរិកនៅខេត្តព្រះសី​ហនុ​ បានទទួលគោលការណ៍លើកទឹកចិត្ត

    ភ្នំពេញ៖គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៧ គម្រោងបន្ថែមទៀតនៅខេត្តព្រះ​សីហនុ​ក្រោមទុនវិនិយោគ ២៨២ លានដុល្លារអាម៉េរិក បានទទួលការគោល​ការណ៍​​លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ កិច្ចប្រជុំលើកទី ១៨ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា​សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារនិងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និង តំណាង​រដ្ឋបាលខេត្ត ដើម្បីពិភាក្សាលើគម្រោង​វិនិយោគនិងធុរកិច្ច ។កិច្ចប្រជុំ​បានពិនិត្យលើគម្រោងដែល​ស្នើ​ការលើកទឹកចិត្តពិសេស ហើយបានសម្រេច​ជាគោល​ការណ៍​ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧ គម្រោង រួមមាន៖ គម្រោង​ពាក់ព័ន្ធនឹងអគារកំពុង​ជាប់​គាំង ចំនួន ១៧, គម្រោងថ្មី ចំនួន ៨, គម្រោងពង្រីកមួយ និងគម្រោងមានស្រាប់ ចំនួន មួយដែលមានទុនវិនិយោគប្រមាណ ២៨២ លានដុល្លារអាម៉េរិក និងប៉ាន់​ស្មាន​អាចបង្កើតការងារប្រមាណ ១ ៨១២ កន្លែង ។ គម្រោងទាំង ២៧ នេះ មានជាអាទិ៍ គម្រោងរោងចក្រផ្គុំ និង ដំឡើងរថយន្ត, គម្រោងរោងចក្រផលិត​គ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ,…

  • កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក

    កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក

    ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានសម្រេចទម្លាក់ពន្ធគយលើទំនិញនាំចូលពីអាមេរិកក្នុងអត្រា 0% ហើយអត្រាពន្ធគយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និង សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា សហរដ្ឋអាមេរិកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% គឺថយចុះ ៦១% បើធៀបជាមួយអត្រាពន្ធពីដំបូង ៤៩% ដែលនេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា អត្រាពន្ធនេះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងអាចមានប្រៀបឈ្នះដោយសារតម្លៃពលកម្មនៅកម្ពុជាមានតម្លៃទាប និងជាទីតាំងនៅចំកណ្ដាល មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងផ្នែកខាងត្បូងរបស់ប្រទេសចិន គឺមានប្រជាពលរដ្ឋ ២៥០លាននាក់។ ម្យ៉ាងទៀត ច្បាប់វិនិយោគកម្ពុជា…

  • រដ្ឋមន្ត្រីទេសចរណ៍ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អញ្ជើញសម្ពោធ​សណ្ឋាគារ​ប្រណិត​ផ្កាយប្រាំ ក្នុងខេត្តសៀមរាប

    រដ្ឋមន្ត្រីទេសចរណ៍ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អញ្ជើញសម្ពោធ​សណ្ឋាគារ​ប្រណិត​ផ្កាយប្រាំ ក្នុងខេត្តសៀមរាប

    (សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ សម្ពោធ សណ្ឋាគារ TUI BLUE Angkor Grace ដ៏ល្អប្រណិតនៅក្នុងខេត្តសៀមរាប ដែល មាន ១៦១យូនិត លំដាប់ផ្កាយប្រាំ ត្រូវបានប្រារព្វឡើងនាល្ងាចថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥ ដោយមានការចូលរួមឯកឧត្ដម Stefan Messerer ឯកអគ្គរដ្ឋទូត សា​ធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរង​ខេត្ត​សៀមរាប រួមទាំងភ្ញៀវកិត្តិយស់ចូលរួមជាច្រើននាក់ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់​ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប ។ សណ្ឋាគារ TUI BLUE Angkor Grace គឺជារមណីយដ្ឋានដ៏ល្អឯកលំដាប់អន្តរជាតិ ស្តង់ដាខ្ពស់នៃគុណភាពសេវាកម្មលំដាប់ពិភពលោក សម្រាប់ភ្ញៀវទេសចរណ៍​​អន្តរ​ជាតិ បែបទំនើបតែមួយគត់នៅលើទឹកដីខេត្តសៀមរាប និងជាទិសដៅ​ដែលល្អ​ឥត​ខ្ចោះ សាកសមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដែលត្រូវការ សម្រាក​លំហែរ​ពីភាព​ហត់​​នឿយ ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់បែបវប្បធម៌ខ្មែរ ទីកន្លែងស្អាតមានផា​សុខ​ភាព​​ប្រណិតទំនើបស្ដង់ដាអន្តរជាតិ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះក្រុមហ៊ុន TUI Hotels…

  • កសិករ ៧០គ្រួសារនៅខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយសហគមន៍កសិកម្មទំនើប​ដើម្បី​ដាំដុះស្រូវស្រង៉ែស្រាល និង ស្រូវសែនក្រអូប

    កសិករ ៧០គ្រួសារនៅខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយសហគមន៍កសិកម្មទំនើប​ដើម្បី​ដាំដុះស្រូវស្រង៉ែស្រាល និង ស្រូវសែនក្រអូប

    (ភ្នំពេញ)៖ កសិករក្រុមថ្មីចំនួន៧០គ្រួសារ ជាមួយនឹងផ្ទៃដីជាង ១០០០ហិកតា នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយ​សហគមន៍​កសិកម្មទំនើប ដោយចំណុះឱ្យសហគមន៍«អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ» ដែលជា​សហគមន៍មានស្រាប់នៅក្នុងស្រុកតែមួយ។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក ផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា តាមរយៈការចូលរួមជា​មួយសហគមន៍កសិកម្មទំនើបនេះបានធ្វើឱ្យសហគមន៍ទំនើបមួយនេះនឹងមានផ្ទៃដីលិតកម្មកើនដល់ចន្លោះ៣០០០-៤០០០ហិកតា។ ក្នុងរដូវកាលថ្មីនេះដែរ​ប្រជា​កសិករនឹងដាំដុះលើផលិតកម្មស្រូវស្រង៉ែស្រាល និង ស្រូវសែនក្រអូប ។ ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងដែរថា”ចាប់ផ្តើមបន្តការងារសហគមន៍នៅតាម​មូលដ្ឋាន​ឡើងវិញ ដើម្បីឱ្យទាន់ការបង្កបង្កើនផលរដូវកាលថ្មី។ មិនថាស្ថាន​ការណ៍​នៅតាមព្រំដែនបែបណាទេ ការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បងប្អូនកសិករ​យើង​នៅតែចាំបាច់ ជាពិសេសការបន្តនិរន្តភាពនៃផលិតកម្មស្បៀងក្នុងកាលៈទេសៈ​បែប​នេះ” ៕ ដោយ ៖ ម៉ាដេប៉ូ

  • និយ័តករធានារ៉ាប់រង និងតំណាងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ដាក់ចេញនូវដំណោះស្រាយនានា ដើម្បីជំរុញទីផ្សារធានារ៉ាប់រង ឱ្យកាន់តែរីកចម្រើន

    និយ័តករធានារ៉ាប់រង និងតំណាងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ដាក់ចេញនូវដំណោះស្រាយនានា ដើម្បីជំរុញទីផ្សារធានារ៉ាប់រង ឱ្យកាន់តែរីកចម្រើន

    (ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា និងតំណាងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានបើកវេទិការួមគ្នា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួម សំដៅជំរុញទីផ្សារធានារ៉ាប់រងនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំឱ្យមានវេទិកានេះឡើង ក្នុងគោលបំណងបើកឱកាសឱ្យមានការជជែកគ្នាស្វែងរកដំណោះស្រាយលើបញ្ហានានា ដែលវិស័យឯកជនជួបប្រទះ ឱ្យបានទាន់ពេលវេលា ដើម្បីធានាបានថា វិស័យធានារ៉ាប់រង ត្រូវបានអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វេទិកានេះ ជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងគោលដៅធានា ប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពនិងបរិយាបន្ន ។ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ជំនួបជជែកពិភាក្សានេះ បានឈានទៅឯកភាពគ្នាលើបញ្ហាសំខាន់ៗចំនួន ៤ គឺ ១. ពង្រឹងការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹងការលក់ផលិតផលធានារ៉ាប់រង និងការ ប្រើប្រាស់សេវាគណនាបុព្វលាភធានារ៉ាប់រង ក៏ដូចជាការធានាកម្រិតសាធនភាព របស់ក្រុមហ៊ុនធានារ៉ាប់រង។ ២. សិក្សារៀបចំក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មការវិនិយោគមូលនិធិធានា- រ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង ទាំងក្នុងនិងក្រៅប្រទេស។ ៣. សិក្សារៀបចំក្របខណ្ឌរបបលើកទឹកចិត្តពន្ធដារសម្រាប់វិស័យធានារ៉ាប់រង។ និង៤. ពង្រឹងគុណភាពវិជ្ជាជីវៈធានារ៉ាប់រង និងសម្រួលដល់នីតិវិធីនៃការចុះបញ្ជីភ្នាក់ងារ…