Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញប្រគល់ដើមមន របស់ក្រសួងជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅខេត្តសៀមរាប

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញប្រគល់ដើមមន របស់ក្រសួងជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅខេត្តសៀមរាប

    ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤ បាន​អញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅ ស្រុកពួក ខេត្ត​សៀមរាប។ក្រសួងកសិកម្មបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញ​ទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ ក្នុងឱកាសនេះដែរ បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញ​សូត្ររបស់​ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រី​ឌិត ទីណា បាន​សាទរ​ចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យ​តម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់។ សូមជម្រាបថា ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្មបានគាំទ្រដល់​ក្រុមហ៊ុន​សិប្បករអង្គរ ដើម្បីចូលរួមចំណែកលើកស្ទួយកោសេយ្យ​វប្បកម្ម​នៅកម្ពុជា ដោយបានផ្តល់ពូជដង្កូវនាងនិងពូជមន ក្នុងកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤ ។ក្នុងនេះមាន៖

  • លោកជំទាវ ឌិត នីតា៖ ចំណេះដឹងហិរញ្ញវត្ថុ ជួយសិស្សនិស្សិតឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងឆ្លាតវៃ

    លោកជំទាវ ឌិត នីតា៖ ចំណេះដឹងហិរញ្ញវត្ថុ ជួយសិស្សនិស្សិតឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងឆ្លាតវៃ

    (ភ្នំពេញ)៖ លើកឡើងក្នុងវេទិកាកិច្ចពិភាក្សា របស់កម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ ក្រោមប្រធានបទ ៖ រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ នៅរឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានប្រសាសន៍ថា ការយល់ដឹងអំពីបញ្ហាហិរញ្ញវត្ថុ គឺជារឿងសំខានក្នុងជីវិតរបស់យើងគ្រប់គ្នា ដូចគ្នានេះដែរ សិស្សនិស្សិតត្រូវមានចំណេះដឹងក្នុងការៀបផែនការចាត់ចែងលុយកាក់ ព្រោះចំណេះដឹងទាំងនេះនឹងជួយប្អូនៗឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងការសម្រេចចិត្តដ៏ឆ្លាតវៃ ដែលអាចកំណត់ភាពជោគជ័យក្នុងការសិក្សា អាជីពការងារ និងជីវកម្មនាពេលពេលបច្ចុប្បន្ន និងអនាគត។ លោកជំទាវបន្តថា ការរៀបចំផែនការហិរញ្ញវត្ថុជាមុនអាចជួយឱ្យយើងមានផែនទីបង្ហាញ ផ្លូវ មួយនៅក្នុងការប្រើប្រាស់ថវិកា ដូចជាសម្រាប់យកទៅវិនិយោគ យកទៅសិក្សា សម្រាប់សន្សំ សម្រាប់ប្រើប្រាស់នាពេលអាសន្ន សម្រាប់គោលដៅអនាគត ដូចជាការសិក្សាបន្ថែម ការធ្វើដំណើរកម្សាន្ត ឬការចាប់ផ្តើមអាជីវកម្មជាដើម។ វាក៏ជួយយើងទាំងអស់គ្នា ក៏ដូចជាប្អូនៗសិស្សនិស្សិតឱ្យមានលទ្ធភាពកំណត់និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង។ នៅពេលដែលយើងចេះរៀបចំផែនការ យើងអាចជៀសវាងនូវបញ្ហាផ្សេងៗ ដូចជា ការចាយវាយមិនចាំបាច់ ប្រើកម្ចីមិនចាំបាច់ បង្កើតទំលាប់សន្សំ និងមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់។ការចាប់ផ្តើមស្វែងយល់នូវចំណេះដឹងហិរញ្ញវត្ថុកាន់តែឆាប់ កាន់តែជួយយើងឱ្យសម្រេច គោលដៅហិរញ្ញវត្ថុកាន់តែលឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមថា វេទិកាពិភាក្សានេះ នឹងចែករំលែកពីចំណេះដឹងនិងបទពិសោធល្អៗ ដើម្បីពង្រឹងការយល់ដឹង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកដោយប្រសិទ្ធភាព ដែលនឹងជួយជៀសវាងពីបញ្ហាហិរញ្ញវត្ថុ។…

  • ក្រុមហ៊ុនធំៗ១០ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារ ១៣១៥ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងារ

    ក្រុមហ៊ុនធំៗ១០ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារ ១៣១៥ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងារ

    (ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ១៣១៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែល​រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនទាំង១០ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថាវេទិកាការងារ និងកម្មសិក្សាការងារ…

  • Vietjet ទទួលបានជ័យលាភីឆ្នាំ ២០២៤ បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង ៥០ នៅវៀតណាម

    Vietjet ទទួលបានជ័យលាភីឆ្នាំ ២០២៤ បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង ៥០ នៅវៀតណាម

    ភ្នំពេញ៖ ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។ ប្រទេសកម្ពុជាក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។ កាលពីដើមឆ្នាំនេះ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង 50 នៅវៀតណាម ប្រចាំ 2024 ដោយទស្សនាវដ្ដី Forbes Vietnam ដែលនេះបង្ហាញពីអាជីវកម្មឈានមុខគេលើវិស័យផ្សេងៗគ្នានៅលើទីផ្សារភាគហ៊ុនរបស់ប្រទេស។ ការជ្រើសរើសរបស់ Forbes វៀតណាម ដាក់ចូលក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 គឺជាដំណើរការដ៏ម៉ត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យដំបូង ដោយផ្អែកលើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តលើកំណើនប្រាក់ចំណូល ប្រាក់ចំនេញ ផលត្រឡប់មកវិញពីទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន (ROE) ផលត្រឡប់មកវិញលើដើមទុនដែលបានប្រើ (ROC) និងកំណើនប្រាក់ចំណូលក្នុងមួយភាគហ៊ុន (EPS) ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 រួមជាមួយនឹងមុខតំណែងឧស្សាហកម្ម គុណភាពអភិបាលកិច្ច…

  • ធនាគារ វីង និង JETOUR Cambodia សហការផ្តល់កម្ចី១០០% ទិញរថយន្តស៊េរីទំនើប

    ធនាគារ វីង និង JETOUR Cambodia សហការផ្តល់កម្ចី១០០% ទិញរថយន្តស៊េរីទំនើប

    (ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត ។ កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃជាមួយ JETOUR Cambodia ដែលឥឡូវនេះពលរដ្ឋកម្ពុជាអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ ដោយមិនចាំបាច់ត្រូវចំណាយសាច់ប្រាក់ផ្ទាល់ខ្លួនទាំងស្រុង ឬចំណាយប្រាក់កក់មុនឡើយ។”លោក ហោ ប៊ុនថែ…

  • Vietjet អបអរអ្នកដំណើរ 200 លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 20% រយៈពេលមួយខែ

    Vietjet អបអរអ្នកដំណើរ 200 លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 20% រយៈពេលមួយខែ

    ភ្នំពេញ៖ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www.vietjetair.com ឬ Vietjet Air កម្មវិធីទូរស័ព្ទ។ ការផ្តល់ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនសម្រាប់សំបុត្រប្រភេទ Economic និងមានសុពលភាព សម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះ ជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍រដូវស្លឹកឈើជ្រុះដ៏គួរឱ្យគយគន់នៅទូទាំងប្រទេសវៀតណាម និងគោលដៅអាស៊ីផ្សេងទៀត ឬដើម្បីស្វែងយល់ពីនិទាឃរដូវដ៏ស្រស់ស្រាយនៅក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការជាង ១៤៩ ផ្លូវនៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិ…

  • ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា

    សៀមរាប៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ។ លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយ ដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ។ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ការចាយវាយក្រដាស់ប្រាក់សុទ្ធ។ លោកជំទាវបណ្ឌិត បានបន្តថា ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជា​ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ…

  • ធនាគារ វីង ដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដ៏ប្រណិតបំផុតដំបូងគេនៅកម្ពុជា

    ធនាគារ វីង ដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដ៏ប្រណិតបំផុតដំបូងគេនៅកម្ពុជា

    ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល បានដាក់ឱ្យដំណើរការ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត តែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនម្ចាស់កាតនូវបទពិសោធន៍កម្រិតពិភពលោក។ ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូបទៀត។លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “វីងវីសាអ៊ីហ្វីនីតក្រេឌីតកាត របស់ធនាគារ យើងខ្ញុំ ផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់ឥណទានដែលគ្មានគូប្រៀប អាចធ្វើប្រតិបត្តិការតាមអនឡាញ និងទីតាំងហាងដោយផ្ទាល់យ៉ាងរលូន ក៏ដូចជាអត្ថប្រយោជន៍នៃការធ្វើដំណើរដែលសក្តិសមឥតខ្ចោះសម្រាប់បំពេញតម្រូវការជូនអតិថិជនរបស់យើង។​ ”មានត្រឹមតែ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត នៅក្នុងដៃ ម្ចាស់កាតមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានរហូតដល់១លានដុល្លារអាមេរិក និងទទួលបានការអនុគ្រោះមិនបង់ការប្រាក់រយៈពេល៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង តំណាងឱ្យការរួបរួមគ្នានៃដំណោះស្រាយទូទាត់តាមរយៈឌីជីថលដ៏ទំនើប…

  • កម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ​ធ្វើឱ្យវិស័យ​អចលនទ្រព្យ​រីកដុះដាលពេញផ្ទៃប្រទេស

    កម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ​ធ្វើឱ្យវិស័យ​អចលនទ្រព្យ​រីកដុះដាលពេញផ្ទៃប្រទេស

    ភ្នំពេញ៖ អគារលំនៅឋានប្រណីតដំបូងគេនៅប្របមហាវិថីព្រះមុនីវង្ស ដែលមានកម្ពស់ខ្ពស់កប់ពពក នៅកណ្តាល​រាជធានីភ្នំពេញ បានលេច​រូប​រាងយ៉ាងត្រដែតត្រដឹម ហើយត្រូវបានសាងសង់បញ្ចប់ដល់ជាន់លើ​បំផុតប្រកបដោយជោគជ័យ។ ថ្លែងនៅក្នុងពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគា“The Pinnacle Residence” គម្រោងទី១ នាយកប្រតិបត្តិក្រុមហ៊ុនលោក Edward Lee បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ហើយបើកទូលាយឱ្យមានការវិនិយោគលើគ្រប់វិស័យ ពិសេសវិស័យ​អចលនទ្រព្យដែលជាទន្ទល់ដ៏រឹងមាំនៃសេដ្ឋកិច្ច បាននិងកំពុង​រីកដុះដាលពាសពេញប្រទេស។ លោកបានលើកឡើងពីសំខាន់របស់គម្រោងក្នុងការលើកកម្ពស់មុខមាត់អគារខ្ពស់របស់រាជធានីភ្នំពេញនិងបទពិសោធន៍នៃការរស់នៅដែលមិនអាចប្រៀបផ្ទឹមបាន ។ជាខុនដូ ដ៏ប្រណិតផ្តល់ជូនអតិជនក្នុងទីក្រុង ប្រកបស្តង់ដារគុណភាពខ្ពស់ និងធានាបាន​នូវការបញ្ចប់ទាន់ពេលវេលា ដើម្បីបំពេញតាមក្តីស្រមៃរបស់ម្ចាស់ផ្ទះនីមួយៗ។ ចំណែកលោក Xiao Haibo បានលើកឡើងថា ការបញ្ចប់ទាន់​ពេលវេលាជាន់ដំបូលអគារទី១របស់គម្រោងនេះគឺជា​លទ្ធផល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងអស់។ សូមបញ្ជាក់ថា ខុនដូ The Pinnacle Residence មានទីតាំង​ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស មហាវិថីយោធពល​ខេមរភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន៕ ដោយ៖ ហេង សម្បត្តិ

  • ធនាគារជាតិ នៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីប្រកួតប្រជែង​ស្មើភាព ក្នុងវិស័យហិរញ្ញវត្ថុ

    ធនាគារជាតិ នៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីប្រកួតប្រជែង​ស្មើភាព ក្នុងវិស័យហិរញ្ញវត្ថុ

    (ឧត្តរមានជ័យ)៖ ធនាគារជាតិនៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាន នូវការប្រកួតប្រជែងស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរ ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “វិស័យមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសាភិបាលរង បានមានប្រសាសន៍ថា ជុំវិញវិស័យហិរញ្ញវត្ថុនេះ បានកំពុង​ទទួលរង នូវការចោទប្រកាន់មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយបារម្ភពី​អង្គការ​សង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជា​កត្តា​ជំរុញឱ្យគ្រួសារក្រីក្រ ជាប់បំណុលលើសលប់ និងការអនុវត្តសកម្មភាព​ប្រមូល​បំណុល ដែលមានលក្ខណៈ គំរាមកំហែង ការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ លក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ ការសិក្សា និងការជិះជាន់លើ​ពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់ ។ ឯកឧត្តម បន្តថា បញ្ហាចម្បងៗ ដែលជាដើមហេតុ នៃការចោទប្រកាន់ទាំងនេះរួមមាន៖…