-
ធនាគារជាតិ នៃកម្ពុជា ផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុងសិក្ខាសាលានៅក្រុងក្រចេះ
(ក្រចេះ)៖ ឯកឧត្តម យឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្រុងក្រចេះ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីស្រុក មន្ទីរ-អង្គភាព អាជ្ញាធរមានសមត្ថកិច្ចជុំវិញខេត្ត ។ ឯកឧត្តម យឹម លាភ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ ជាមួយនឹងសមិទ្ធផលជាច្រើន។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារ បាននឹងកំពុងរីកចម្រើន ឥតឈប់ឈរជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសកល ។ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ឆ្ពោះទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈផ្ទាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ព្រោះវាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ…
-
មន្ត្រីធនាគារជាតិ៖ ប្រាក់រៀលទទួលបានការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
(ក្រចេះ)៖ ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈប្រជាជនខេត្តក្រចេះ ចំណាយប្រចាំថ្ងៃប្រមាណ ៩៥% ត្រូវបានធ្វើឡើងជាប្រាក់រៀល ។ នេះបើតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលលើកឡើងដោយ ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចយ្យអរ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង តំណាងអភិបាលខេត្តក្រចេះ មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀត ។ លោក ទុយ ប៊ុនសេរីរ័ត្នមុនី បានឱ្យដឹងថា ជីវភាពប្រជាពលរដ្ឋក្នុងខេត្តបច្ចុប្បន្ន មានភាពប្រសើរឡើងជាលំដាប់ ដោយមានការដាក់ចេញគោលនយោបាយ និងវិធានការអន្តរាគមន៍ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងការរួមចំណែកមួយចំនួនពីវិស័យឯកជន តាមរយៈការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទប់លំនឹង និងពង្រីកអាជីវកម្ម ផងដែរ។ បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តមានចំនួន សរុប…
-
មិនគួរខកខាន! សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥រយៈពេលបីថ្ងៃ
ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២០-២១-២២ ខែឧសភា ឆ្នាំ២០២៥ជាមួយនឹងការរំពឹងថា អាចមានអ្នកចូលរួមជាងកន្លះម៉ឺននាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យថ្នាក់ទី១២។នេះបើតាមបទពិសោធន៍ដែលធ្លាប់រៀបចំកន្លងមក។ ក្នុងកម្មវិធីដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខ បុគ្គលិក និស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បានត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយនឹងបង្កើត បរិយាកាសដ៏រំភើបរីករាយដែលបង្ហាញពីភាពជោគជ័យរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សូមជម្រាបថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រសុខាភិបាល (ទន្តវទនសាស្ត្រ វេជ្ជសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋាយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូចជាជំនាញវិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មានឱសថស្ថាន និងមន្ទីរពេទ្យបង្រៀនជំនាញទន្តវទនសាស្ត្រធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាស្ត្រាចារ្យ អ៊ាន រ៉ូស បានមានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការរៀបចំកម្មវិធីពិព័រណ៍នេះឡើង និងចែករំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិសទៅកាន់សិស្សានុសិស្សឱ្យបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។” លោកសាស្ត្រាចារ្យបន្ថែមថា “ព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុង ការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងការអប់រំដែលចាំបាច់ដើម្បីឱ្យសិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត”។ អ្វីដែលជាចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏មានអត្ថប្រយោជន៍រយៈពេលបីថ្ងៃនេះប្អូនៗសិស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាពជាច្រើនដែលមានដាក់តាំង បង្ហាញក្នុងកម្មវិធីនេះផងដែរ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបញ្ចូលនូវកម្មវិធីស្ទែម (STEM)ក្នុងកម្មវិធីសិក្សា ដែលជំនាញនេះនឹងនាំឱ្យនិស្សិតបញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្សខ្ពស់។…
-
ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាអន្តរជាតិលើកទី១៦ បើកដំណើរការ ៣ថ្ងៃនៅកោះពេជ្រ
ភ្នំពេញ ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅអគារសន្និបាត និងពិពរណ៌កោះពេជ្រ។ នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជានេះ មានស្តង់ជាច្រើន ទាំងស្តង់ជាតិ និងអន្តរជាតិ បានដាក់បង្ហាញនូវផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗជាច្រើនរបស់ខ្លួនដល់សាធារណជន បានស្វែងយល់ និងជាវនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗ។ ពិព័រណ៍នេះ គោលបំណងផ្សព្វផ្សាយ និងផ្តល់ជាព័ត៌មានដល់អាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យ ធនាគារ និងវិស័យពាក់ព័ន្ធ ផ្សេងៗបានយល់ដឹងអំពីការវិវត្តន៍ទៅមុខ និងចក្ខុវិស័យ យូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា ការលើកកម្ពស់ស្នាដៃច្នៃប្រឌិតម៉ូត និងស្នាដៃស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន…
-
ស្ពានកម្ពស់៩០ម៉ែត្រ ខ្ពស់ជាងគេនៅកម្ពុជាបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាអចិន្រ្តៃយ៍
ភ្នំពេញ៖ជាមួយរូបថតជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភានេះតទៅ ។ ទាក់ទងនឹងសមិទ្ធផលថ្មីនេះ អ្នកនាំពាក្យដដែលបានបន្ថែមថា ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍គឺ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០ភាគរយ។បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។ សូមជម្រាបជូនថា ស្ពានលេខ២៨ បានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១១-១៧ ខែមេសាកន្លងទៅនាអំលុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ស្ពាននេះស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ២៥ លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ចំណុចកណ្តាលនៃស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។ ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។…
-
ក្រុមហ៊ុន Cambrew សហការជាមួយ Wingmall ពង្រីកវិសាលភាពនៅក្នុងទីផ្សារឌីជីថល
ភ្នំពេញ ៖ ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការហាងអនឡាញ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។ វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជនទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន Cambrew ហើយដឹកជញ្ជូន ទៅដល់ទីតាំងដោយផ្ទាល់តែម្តងត្រឹមតែ ១០ ទៅ ២០នាទីប៉ុណ្ណោះ។ ហាង Carlsberg មានលក់ផលិតផលជាជាច្រើននៅលើ Wingmall ដូចជា៖ ស្រាបៀរ Carlsberg, Angkor, Singha,Blanc 1664 ព្រមទាំងភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀតរួមមាន៖ Sting, Pepsi,…
-
កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ពង្រីកបានចំនួន ២ ភូមិ បន្ថែមទៀត
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥នេះ កម្មវិធីស្រូវ សរីរាង្គ មិត្តភាពសង្គ្រោះសត្វព្រៃ ក្នុង ដែនជម្រកសត្វព្រៃលំផាត់ បានពង្រីកចំនួន២ភូមិទៀត ដែលទាំងនេះគឺជាកម្មវិធី ផលិតផលស្រូវគ្មានជាតិគីមី អភិរក្សព្រៃឈើ និងការពារសត្វព្រៃ។ យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥នេះថាគិតរហូតមកដល់នេះ មានភូមិចំនួន០៦ (ដែលជាភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់) បាននឹងកំពុងអនុវត្តកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ។ភូមិទាំងនេះមានដូចជា ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីក្រោមការគាំទ្រពីអង្គការអុកស្វាមកម្ពុជា និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ គួរបញ្ជាក់ថាកម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃបានជួយកសិករឱ្យបង្កើនចំណូលតាមរយៈការលក់ស្រូវសរីរាង្គដែលមានតម្លៃខ្ពស់ជាងទីផ្សារ និងផលិតភាពស្រូវមានការកើនឡើងជារៀងរាល់ឆ្នាំ។ ក្រៅពីចំណូលកើនឡើងកសិករបាននឹងកំពុងផលិតស្រូវដែលមាននិរន្តភាព សុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកបរិភោគ។ លើសពីនេះកសិករក៏បានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដីផងដែរ៕ ដោយ ៖ ម៉ាដេប៉ូ
-
ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង៣៣ភាគរយ
ភ្នំពេញ៖គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) រាជធានីភ្នំពេញសម្រេចបានប្រមាណ ៣៣,៥០ ភាគរយ។នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបាន៖ ១.ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥ភាគរយ ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។ ២.រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥ភាគរយ រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ ប្រភពដដែលបន្តថា រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១ភាគរយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។ គួររំលឹកថា ស្ពានឆ្លងកាត់ទន្លេបាសាក់បានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩…
-
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជប៉ុននៅខេត្តកំពង់ធំ
កំពង់ធំ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥បានអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជម្រាបដល់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូរួមដំណើរ ប្រធានគ្រប់គ្រងរោងចក្រ MIRARTH Agri Tech បានរាយការណ៍អំពីដំណើរការផលិតគ្រាប់ស្វាយចន្ទី ចាប់ពីដំណាក់កាលដើមរហូតដល់ការបញ្ចប់។ ក្រុមហ៊ុនបានផ្តោតខ្លាំងលើគុណភាពនៃចំណីអាហារ និងបានប្ដេជ្ញាផលិតបាន ៣ តោនក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងគោលដៅនាំចេញ១ ៥០០ តោនក្នុងមួយឆ្នាំ៕ ដោយ៖ប៊ុនរដ្ឋា
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំក្រុមការងារចេញទៅជជែកចរចាជាមួយអាម៉េរិកពាក់ព័ន្ធបញ្ហាពន្ធទំនិញ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធាន ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ខាងមុខ. បេសកម្មនេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ (Zoom) ចំនួនពីរលើក ជាមួយ ភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ជំនួបលើកទី១ បាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងមានការចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំធ្វើឡើង តាមប្រព័ន្ធ Zoom ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។…