Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ក្រុមហ៊ុនជប៉ុន បន្តចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

    ក្រុមហ៊ុនជប៉ុន បន្តចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន ១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន ។ សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។ សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យ ថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិភាពជាមួយគោល នយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវ ទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជា ពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជា ពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន…

  • ក្រសួងកសិកម្មផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ដល់ សិប្បកម្មនៅខេត្តសៀមរាប

    ក្រសួងកសិកម្មផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ដល់ សិប្បកម្មនៅខេត្តសៀមរាប

    ភ្នំពេញ៖ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា៖ក្រុមការងារអគ្គនាយកដ្ឋាន​កសិកម្មបានផ្តល់​ពងដង្កូវនាង​ពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ឱ្យដល់សិប្បកម្មនៅខេត្ត​សៀមរាប ហើយបានចុះពិនិត្យ និង ផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង​ ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានក​សិកម្មបានផ្តល់ជូនកាលពីលើកមុន។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៤លោកជំទាវ អ៊ឹម រចនាដែលបានចុះពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ) ក្នុងស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថាអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ដើម្បីស្ដារ​ឡើង​វិញ សិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស។ ទាក់ទិនក្នុងរឿងនេះលោកជំទាវបានប្រាប់ថា” អស់រយៈពេលជាង៧ខែកន្លងមកនេះ​អគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាង​ក្រុម​ហ៊ុន​​សិប្បករអង្គរ ជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់​ការបណ្ដុះ”។ លោកជំទាវ អ៊ឹម រចនា កត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្ម​តម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែលសិប្បកម្មនេះ​មានតែ​កូនដើមមនទើបដាំ រហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។ មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្ម ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃ​បន្ថែមផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់…

  • កម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងនៅកម្ពុជា ផ្ទុះការគាំទ្រខ្លាំង

    កម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងនៅកម្ពុជា ផ្ទុះការគាំទ្រខ្លាំង

    ភ្នំពេញ៖ «Metfone Stars» ដែលជាកម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីទទួលការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូលើប្រព័ន្ធបណ្តាញសង្គម។ ថ្លែងក្នុងកម្មវិធី «Metfone Stars» វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី លោក កាវ ម៉ាញ ដឹក អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែល «Metfone Stars» ក្លាយជាកម្មវិធីថ្មីដំបូងគេនៅកម្ពុជា បង្កើតឡើងក្នុងគោលបំណងជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នាលើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា និងអភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ។ លោកអគ្គនាយកបន្ថែមថា នៅទីបំផុត Metfone អាចសម្រេចគោលបំណងបានហើយ ដែលនេះជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ។ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញជាច្រើនវគ្គ កម្មវិធី «Metfone Stars» ផ្តើមចេញពីបេក្ខជនដាក់ពាក្យប្រលងរាប់រយនាក់ សម្រិតសម្រាំងបានបេក្ខជន ៥០នាក់ ដែលមានឱកាសចូលរួមប្រកួតវគ្គដំបូង រហូតឆ្លងកាត់វិញ្ញាសាជម្រុះជាច្រើនវគ្គ កម្មវិធីទទួលបានបេក្ខជនឆ្នើម ១០រូប ដែលមានសមត្ថភាពឈានចូលមកប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតក្នុងវគ្គនេះ បេក្ខជនត្រូវឆ្លងកាត់លើវិញ្ញាសាចំនួនពីរជាចម្បង គឺការផលិតមាតិកាវីដេអូលើប្រធានបទវប្បធម៌ខ្មែរ…

  • ផលិតផល ជលផល កម្ពុជា កំពុងបោះជំហានយ៉ាងរឹងមាំក្នុងការនាំចេញទៅ​កាន់ទីផ្សារអន្តរជាតិ

    ផលិតផល ជលផល កម្ពុជា កំពុងបោះជំហានយ៉ាងរឹងមាំក្នុងការនាំចេញទៅ​កាន់ទីផ្សារអន្តរជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ កម្ម (UNIDO) នាថ្មីៗកន្លងមកបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវ​បច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ដើម្បីជូនដំណឹងដល់​សហ​គ្រាស​កែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័​ន្ធ​ដែលមានបំណង​នាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំ​និងទទួលបានលេខកូដសម្គាល់មកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះអនុម័តសម្រាប់នាំចេញ។ យោងតាមសេចក្តីជូនដំណឹងរបស់គម្រោងវិស័យជលផលក្រោយប្រមូលផល(CAPFISH-Capture) បានឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះថា ការធានាបាន​សុចរិត​ភាព និងសុវត្ថិភាពផល ផលិតផលជលផលគឺជា អាទិភាពចម្បងរបស់​រដ្ឋបាល​ជលផល។ ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ក្រោមជំនួយ បច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និង សុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ នឹងបទដ្ឋាន របស់សហភាពអឺរ៉ុប (EU) ដើម្បី ការពារសុខភាពសាធារណៈ និងសម្រួល ពាណិជ្ជកម្ម។ ប្រភពដដែលនេះបានលើកឡើងថា«ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជា អាច​នាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា អូស្ត្រាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត» នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផល ។ ឈរលើជំហរនេះដែរ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមាន អនុស្សារណៈ…

  • សហគ្រិនខ្មែរ កសាងសមត្ថភាព អនាគតសហគ្រិនកម្ពុជា តាមរយៈកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)

    សហគ្រិនខ្មែរ កសាងសមត្ថភាព អនាគតសហគ្រិនកម្ពុជា តាមរយៈកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)

    ភ្នំពេញ: នៅក្នុងសក្ខីកម្មនៃស្មារតីសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងចំណោម យុវជនកម្ពុជា សហគ្រិនខ្មែរ មានមោទនភាពចំពោះការបើកដំណើរការកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យ។ កម្មវិធី Hackathon ដ៏សកម្មនេះ បាននាំយកនិស្សិតដែលមានបំណងក្លាយជាសហគ្រិនចំនួន ២០០ នាក់ មកពីសាកលវិទ្យាល័យចំនួន ៩ ដែលមានទីស្នាក់ការនិងប្រតិបត្តិការក្នុងខេត្តចំនួន ៨ នៅទូទាំងប្រទេសកម្ពុជា រួមមាន សាកលវិទ្យាល័យអង្គរខេមរា (កំពង់ស្ពឺ) វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (កំពង់ស្ពឺ) សាកលវិទ្យាល័យជាតិមានជ័យ (បន្ទាយមានជ័យ) សាកលវិទ្យាល័យជាតិបាត់ដំបង (បាត់ដំបង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ទីតាំងគោល) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ព្រៃវែង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (កំពង់ចាម) សាកលវិទ្យាល័យស្វាយរៀង (ស្វាយរៀង) និង សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ (សៀមរាប) ដែលធ្វើឱ្យកម្មវិធីសហគ្រិនមហាវិទ្យាល័យមានអ្នកចូលរូមសរុបទាំងអស់ ប្រមាណ ១.០០០នាក់ ក្នុងឆ្នាំ ២០២៤ នេះ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី…

  • គម្រោងវិនិយោគ ចំនួន ២៤ មានទំហំទឹកប្រាក់ ១២៩លានដុល្លារអាមេរិក ទទួលបាន​ការលើកទឹកចិត្ត ក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    គម្រោងវិនិយោគ ចំនួន ២៤ មានទំហំទឹកប្រាក់ ១២៩លានដុល្លារអាមេរិក ទទួលបាន​ការលើកទឹកចិត្ត ក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    ភ្នំពេញ៖ គម្រោងចំនួន ២៤ ដែលមានទំហំវិនិយោគ ១២៩ លានដុល្លារអាមេរិក រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង, និង គម្រោងដែលមានស្រាប់ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើសុំ ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ សូមជម្រាបជូនថា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី…

  • ប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្ម Vietjet កើនលើសពីការរំពឹងទុករហូតដល់ ២១ភាគរយ

    ប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្ម Vietjet កើនលើសពីការរំពឹងទុករហូតដល់ ២១ភាគរយ

    ភ្នំពេញ៖ ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet មានការរីកចម្រើនខ្លាំងជារយៈពេលមុនការឆ្លងរាតត្បាតឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៣,១ លាននាក់នៅលើជើងហោះហើរចំនួន ៧០.១៥៤ ដោយសុវត្ថិភាពក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ ២០២៤ ។ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ (Q2/2024) ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៥,១២៨ ទ្រីលានដុង (ប្រហែល ៦០១ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១៧ ប៊ីលានដុង (ប្រហែល ២០,៥៧ លានដុល្លារអាមេរិក) ដែលកំណើនពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ២៣% និង ៦៨៣%។ ក្នុងរយៈពេលប្រាំមួយខែ…

  • យុវជនសូមត្រៀម CV ដាក់ពាក្យជាមួយក្រុមហ៊ុនធំៗចំនួន៤០ និងផ្តល់ ឱកាសការងារ ១៥០០កន្លែង ក្នុងពិព័រណ៍ការងារនៅមជ្ឈមណ្ឌលសហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅចុងសប្តាហ៍នេះ

    យុវជនសូមត្រៀម CV ដាក់ពាក្យជាមួយក្រុមហ៊ុនធំៗចំនួន៤០ និងផ្តល់ ឱកាសការងារ ១៥០០កន្លែង ក្នុងពិព័រណ៍ការងារនៅមជ្ឈមណ្ឌលសហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅចុងសប្តាហ៍នេះ

    (ភ្នំពេញ)៖ យុវជនដែលជានិស្សិតទើបនិងបញ្ចប់ការសិក្សា ក៏ដូចជាអ្នកដែលបំណងចង់ផ្លាស់ប្តូរការងារ សូមត្រៀមរៀបចំនូវប្រវត្តិរូបសង្ខប ក៏ដូចជា CV ដាក់ពាក្យជាមួយនិងក្រុមហ៊ុនធំៗចំនួន ៤០ អាចធ្វើការសាកសួរព័ត៌មាន ព្រមទាំងអាចធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន ដែលខ្លួនពេញចិត្ត នៅក្នុងកម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមសហការជាមួយសមាគមធុរកិច្ចជប៉ុន (JBAC) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច ។ លោក លឹម លាង ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា ពិព័រណ៍ការងារ ឆ្នាំ២០២៤នេះ នឹងមានក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចូលរួមជ្រើសរើសបុគ្គលិកប្រមាណជាង ៤០ក្រុមហ៊ុន ព្រមទាំងផ្តល់ឱកាសការងារប្រមាណជិត ១៥០០កន្លែង ។ សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រារព្ធធ្វើឡើងចំនួន ២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែកក្កដា និងលើកទី២ ធ្វើឡើងនៅខែធ្នូ។ កម្មវិធីពិព័រណ៍ការងារនេះ មជ្ឈមណ្ឌលសង្ឈឹមថា នឹងមានអ្នកចូលរួមចំនួន…

  • ខេត្តបាត់ដំបងឆ្នាំនេះ ល្បឿនដាំដុះស្រូវវស្សាលឿន និងលូតលាស់បានល្អ

    ខេត្តបាត់ដំបងឆ្នាំនេះ ល្បឿនដាំដុះស្រូវវស្សាលឿន និងលូតលាស់បានល្អ

    បាត់ដំបង៖មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្មខេត្តបាត់ដំបង បាន បញ្ជាក់ថា ការងារដាំដុះស្រូវរដូវវស្សា​ឆ្នាំ២០២៤​នេះមាន ល្បឿនលឿន និងលូតលាស់បានល្អប្រសើរជាងបណ្តា ឆ្នាំមុនបើ ប្រៀបធៀបនិងរយៈពេលដូចគ្នា។ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា ការងារបង្កបង្កើន​ផលស្រូវវស្សាឆ្នាំនេះគិតត្រឹមជិតចុងខែកក្កដា ទូទាំងខេត្តសម្រេចបានប្រមាណ ២៥ម៉ឺនហិកតាស្មើនឹង៧៤ ភាគរយ លើផែនការ​សរុប ៣៣៥ ០០០ហិកតា។លោកពណ៌នាថាការបង្កបង្កើនផលឆ្នាំ២០២៤មានល្បឿនលឿនជាងឆ្នាំមុន។ទន្ទឹមនេះស្ថានភាពលូតលាស់ដំណាំស្រូវនិង ដំណាំផ្សេងៗ ក៏មានលក្ខណៈល្អប្រសើរដូចគ្នាដែរ។ លោកប្រធានមន្ទីរបន្តថា បើទោះបីជាប៉ុន្មានថ្ងៃកន្លងមក មាន ភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងបរិមាណច្រើនក៏ដោយ ហើយនៅ តាមបណ្ដា​ស្ទឹងមួយ​ចំនួនមានកម្ពស់ទឹកខ្ពស់ក៏ពិតមែន ប៉ុន្តែវាពុំមានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវ ដំណាំរួមផ្សំផ្សេងៗ និងផ្ទះសម្បែង​ប្រជាពលរដ្ឋដែរ។ ពេលនេះទឹកបានស្រកចុះទៅវិញជាបណ្តើរៗវិញហើយ។.លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តក៏បានឱ្យដឹង បន្ថែមទៀតថា​កាលពីប៉ុន្មានថ្ងៃមុនកើតមានបញ្ហាដង្កូវកាត់ ស្លឹកនិង​ដង្កូវ​ស៊ីរូងដើមលើដំណាំពោតនៅស្រុកកំរៀង ប៉ុន្តែមន្រ្តីជំនាញបានចាត់វិធានការអន្តរាគមន៍ និងទប់ស្កាត់ បានទាន់ពេលវេលា។ រហូតមកដល់ពេលនេះស្ថានភាពនៃការ រាតត្បាតសត្វចង្រៃនៅក្នុងខេត្តបាត់ដំបង មិនទាន់មានសញ្ញា អាក្រក់កើត​ឡើង​ទេ គឺមាន​កម្រិតតិចតួចបំផុតនៅឡើយ។លោកបន្តថា ជាមួយនឹងល្បឿននៃការដាំដុះបានឆាប់រហ័ស ដោយសារធម្មជាតិអំណោយផល មន្ទីរក៏បានចាត់មន្រ្តីជំនាញ ឱ្យតាមមើលជាប្រចាំត្រៀមជួយដល់ កសិករឱ្យបានទាន់ ពេលប្រសិនជាមានអ្វីកើតឡើងជាឧបសគ្គដល់ដំណាំស្រូវ ឬដំណាំផ្សេងៗទៀត។តាមរយៈទូរទស្សន៍អប្សរាលោកក៏សូមអំពាវនាវផងដែរដល់កសិករ បើកើតឡើងនូវអ្វីប្លែកសូមរាយការណ៍ឱ្យបានជា បន្ទាន់ដល់អាជ្ញាធរមូលដ្ឋានដែរនៅជិតបំផុត៕…

  • Vietjet ចុះកិច្ចព្រមព្រៀងជាមួយ Airbus ទិញយន្តហោះ A330neo ចំនួន ២០គ្រឿង ក្នុងតម្លៃ ៧.៤ពាន់លានដុល្លារ

    Vietjet ចុះកិច្ចព្រមព្រៀងជាមួយ Airbus ទិញយន្តហោះ A330neo ចំនួន ២០គ្រឿង ក្នុងតម្លៃ ៧.៤ពាន់លានដុល្លារ

     ភ្នំពេញ: ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong Thao និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Christian Scherer ក្រុមហ៊ុនអាកាសចរណ៍ Airbus នៃ Commercial Aircraft Business។ នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយនៅក្នុងកម្មវិធី Airshow ក្នុងឆ្នាំនេះ។ យន្តហោះដែលបានបញ្ជាទិញថ្មីៗនេះ នឹងត្រូវដាក់ឱ្យដំំណើរការផ្តល់សេវាដឹកអ្នកដំណើរផ្លូវឆ្ងាយ ដែលកំពុងតែរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ក៏ដូចជានៅលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់នៅក្នុងតំបន់។ យន្តហោះទាំងនោះ នឹងត្រូវបានដាក់ជំនួសយន្តហោះ A330-300 បច្ចុប្បន្នរបស់ក្រុមហ៊ុន Vietjet និងគាំទ្រផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួន។ ប្រធានក្រុមហ៊ុន Vietjet លោកស្រី Dr.…