Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • គិតចាប់ពីដើមឆ្នាំ២០២៤ កន្លងមកកម្ពុជានាំបង្កងកណ្តូប (បង្កងប៉ាក) រស់ជាង ២តោនកន្លះទៅកាន់ទីផ្សារប្រទេសចិន

    គិតចាប់ពីដើមឆ្នាំ២០២៤ កន្លងមកកម្ពុជានាំបង្កងកណ្តូប (បង្កងប៉ាក) រស់ជាង ២តោនកន្លះទៅកាន់ទីផ្សារប្រទេសចិន

    ភ្នំពេញ៖ គិតចាប់ពីដើមឆ្នាំ២០២៤រហូតមកដល់ដើមពាក់កណ្តាល ខែ កក្កដា ឆ្នាំ ២០២៤នេះ កម្ពុជាបាននាំបង្កងកណ្តូបឬបង្កងប៉ាករស់ជាង ២តោន កន្លះទៅកាន់ទីផ្សារប្រទេសចិន ព្រមជាមួយតម្លៃក៏ល្អប្រសើរ​ជាង​មុនផងដែរ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផល​ទទួល​​បានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និង​ព្រះសីហនុនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា មន្រ្តី​នាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ក្នុងរយៈពេល​ប៉ុន្មានខែនៃដើមឆ្នាំនេះដោយសារតែកត្តាអាកាសធាតុក្តៅធ្វើឱ្យការប្រមូលផលបង្កងប៉ាកក្នុងធម្មជាតិមានការថយចុះ ខ្វះបង្កងកណ្តូបលក់ អ្នកទិញគេហ៊ាន​ឱ្យថ្លៃ ហេតុនេះហើយការលក់ចេញរបស់ប្រជានេសាទក៏មានតម្លៃខ្ពស់​ទៅតាម​នោះដែរ។ មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ប្រាប់ថា៖”ដោយសារកង្វះខាតបង្កងប៉ាកនេះហើយទើបដូចគេនិយាយថា៖លាភស្ថិតនៅក្នុងគ្រោះ ដោយសារតែបង្កង​មានតិច​តែ​ប្រជានេសាទយើងក៏លក់បានក្នុងតម្លៃមួយខ្ពស់ផងដែរ”។ លោកជំទាវបានថ្លែងថានៅថ្ងៃខាងមុខនេះបើមានការនាំចេញទៅកាន់ទីផ្សារកាន់តែច្រើននោះក្រសូងនឹងជំរុញឱ្យមានការចិញ្ចឹមក្នុងស្រុកដើម្បីធ្វើយ៉ាងណាឱ្យការ​នាំចេញកាន់តែច្រើនឡើងតាមតម្រូវទីផ្សារក្រៅប្រទេស។ គួរបញ្ជាក់ថាការនាំចេញបង្កងកណ្តូបឬបង្កងប៉ាក ទៅកាន់ទីផ្សារប្រទេស​ចិនជាលើកដំបូង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ដោយមានចំនួន ៤៥គីឡូក្រាម។ ដោយឡែក យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទកន្លងមកបានបញ្ជាក់ដែរថា មានបង្កងកណ្តូបរស់ចំនួន ១០៩៥ គីឡូក្រាមត្រូវបាននាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣៕ អត្ថបទ ៖ ម៉ាដេប៉ូរូបភាព ៖…

  • ថៃ រៀបចំពិព័រណ៍ពាណិជ្ជកម្មជាប់ព្រំដែនអន្តរជាតិដូង ស្រុកកំរៀង

    ថៃ រៀបចំពិព័រណ៍ពាណិជ្ជកម្មជាប់ព្រំដែនអន្តរជាតិដូង ស្រុកកំរៀង

    បាត់ដំបង៖បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមក នាជិតចុង សប្ដាហ៍មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលខេត្តច័ន្ទបុរីប្រទេសថៃ និងសម្រប​សម្រួលរៀបចំដោយសមាគមលក់ដូរនិង ទេស ចរណ៍ព្រំដែន ថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី បានរៀបចំពិព័រណ៍ ពាណិជកម្ម​មួយ​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទឹកដីថៃក្នុងឃុំទេពនិមិត្ត ស្រុកប៉ូងណាំរ៉ង ជាប់នឹងមាត់ច្រកទ្វារព្រំដែន​អន្តរជាតិ​បានឡែម ប្រទេស ថៃនិងច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ អាន៖ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០២៤នេះ តំណាងក្រុមហ៊ុនពាណិជ្ជករ អាជីវករកម្ពុជាចំនួន ៣០ដែល មានទីតាំង​នៅក្នុងខេត្តបាត់ដំបង លោក សុខ ដែន អភិបាល ស្រុកកំរៀង ខេត្តបាត់​ដំបង កងកម្លាំងតាមបន្ទាត់ព្រំដែនគោក សមត្ថកិច្ច ជំនាញនៃច្រកទ្វារព្រំដែនអន្តរជាតិដូង មន្ត្រីពាក់​ព័ន្ធក្នុងស្រុកជាច្រើនរូប ត្រូវបាន​អញ្ជើញ​​ទៅចូលរួមជាភ្ញៀវ កិត្តិយស។ ថ្លែងក្នុងពិធីនេះលោកបណ្ឌិត រ៉ាតថាវីដ តាំងកៀត ផាឆារ៉ា (Dr.Radthawittangkiatph achara)ប្រធានសមាគម លក់ដូរ និង ទេសចរណ៍ព្រំដែនថៃ-កម្ពុជា នៃ ខេត្តច័ន្ទបុរីបាន បញ្ជាក់ពីគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ការដាក់តាំងពិព័រណ៍ឆ្នាំ២០២៤ នេះ​ថា សម្រាប់ប្រជាជននៃប្រទេស ទាំង ពីរ…

  • Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុល និងថែទាំយន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាម និងឡាវ

    Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុល និងថែទាំយន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាម និងឡាវ

    ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ នៅថ្ងៃនេះបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងជាច្រើនទាក់ទងនឹងអាកាសចរណ៍ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលជួសជុលននិងថែទាំ (MRO) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសឡាវ។ ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ដោយមានវត្តមានរបស់ លោក តូ ឡាំ ប្រធានាធិបតីវៀតណាម, លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ ប្រធានាធិបតីវៀតណាម លោក តូ ឡាំ នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២-១៣ ខែកក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ក្រុមហ៊ុន Vietjet នឹងធ្វើការសហការជាមួយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីអនុវត្តគម្រោងទាក់ទងនឹងអាកាសចរណ៍ និងពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងប្រទេសឡាវ ដែលត្រូវបានរំពឹងថានឹងបង្កើតការងារថ្មីរហូតដល់ ២,៥០០ កន្លែង នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះរបស់ខ្លួនក្នុងប្រទេសឡាវជាមួយនឹងវិទ្យាស្ថានអាកាសចរណ៍ Vietjet ដើម្បីត្រួតពិនិត្យការបណ្តុះបណ្តាលបុគ្គលិកថ្មីឱ្យកាន់តែមានជំនាញថែមទៀតស្របតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ។ តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវនឹងផ្តល់ការគាំទ្រផ្នែករដ្ឋបាល…

  • ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ

    ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ អនុស្សរណៈនៃការយោគយល់នេះធ្វើឡើងក្នុងគោលបំណងគាំទ្រនិងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយ:ការផ្ដល់ជំនួយបច្ចេកទេសពីសហគ្រិនខ្មែរ ដោយមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោត លើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា៖ “កិច្ចសហការរវាង ក្រសួងកសិកម្ម…

  • សហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន មានបំណងមកបោះទុនវិនិយោគនៅកម្ពុជា

    សហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន មានបំណងមកបោះទុនវិនិយោគនៅកម្ពុជា

    សហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន មានបំណងមកបោះទុនវិនិយោគនៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក LIU Yichuon និងសហការីពីសមាគមសហគ្រាសធុនតូច និងមធ្យមពីប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍ លោក LIU Yichuon និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងស្វែងយល់សភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លូននៅ កម្ពុជា។ លោកប្រធានសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសមាគមរបស់លោកដែលប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យមជាង៤០០នៅតាមប្រទេសចិន និងប្រទេសអាស៊ាន ។ លោកប្រធានសមាគម បានជម្រាបបន្ថែមថា នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីប្រទេសកម្ពុជា និងឱកាសវិនិយោគនៅកម្ពុជារៀបចំដោយសមាគមជូនដល់ម្ចាស់សហគ្រាសធុនតូច…

  • ធនាគារ ព្រីនស៍ បានសម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាតបៀលដឺ ជាមួយអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនកម្ពុជា

    ធនាគារ ព្រីនស៍ បានសម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាតបៀលដឺ ជាមួយអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនកម្ពុជា

    ភ្នំពេញ៖ ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានសម្ពោធផលិតផល គណនីសន្សំស៊េរីថ្មីគឺ “គណនីសន្សំឆ្លាតបៀលដឺ” ដែលផ្តល់ជូនលើសពីការសន្សំបែបប្រពៃណី និងឈានមុខគេ ទៅកាន់ទីផ្សារ ដើម្បីបំពេញតាមការវិវត្តនៃតម្រូវការរបស់អតិថិជន។ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជនយើងនូវកញ្ចប់ហិរញ្ញវត្ថុមួយ ដែលប្រកបដោយភាពច្នៃប្រឌិត ភាពងាយស្រួល និងសុវត្ថិភាពបំផុត។ គណនីសន្សំឆ្លាតបៀលដឺ មិនត្រឹមតែជាផលិតផលគណនីសន្សំធម្មតាមួយប៉ុណ្ណោះទេ ព្រោះវាក៏ជាដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អ និងប្រកបដោយការការពារ ដើម្បីជួយដល់អតិថិជនក្នុងការបង្កើនសក្តានុពលនៃការសន្សំរបស់ពួកគេ។ ជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងមុខងារជំរុញទម្លាប់នៃការសន្សំជាប្រចាំ គណនីសន្សំឆ្លាតបៀលដឺ បានធ្វើឱ្យប្រាក់សន្សំរបស់អតិថិជនកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ ដែលជាមូលហេតុជួយពួកគេក្នុងការសន្សំឆាប់ដល់គោលដៅហិរញ្ញវត្ថុបានកាន់តែងាយស្រួល។ ម្យ៉ាងវិញទៀត វាក៏ជួយសម្រាលដល់បន្ទុកហិរញ្ញវត្ថុអតិចិជនយើងក្នុងអំឡុងពេលមានទុក្ខធុរៈដោយសារគ្រោះថ្នាក់ចៃដន្យផ្សេងៗ តាមរយៈការផ្តល់ជូនការរ៉ាប់រងគ្រោះថ្នាក់បុគ្គលរហូតដល់ 10,000ដុល្លារ ក្នុងមួយឆ្នាំដោយឥតគិតថ្លៃ និងធានារ៉ាប់រងថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្តរហូតដល់ 3,000ដុល្លារ ក្នុងមួយករណីដោយឥតគិតថ្លៃ ទាំងនេះសបញ្ជាក់ថា ពួកគេ និងក្រុមគ្រួសារត្រូវបានការពារដោយសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ និងអស់បារម្ភចំពោះការកើតមានហានិភ័យនៃហេតុការណ៍អកុសល ឬឧបទ្ទវហេតុណាមួយ។ គណនីសន្សំឆ្លាតបៀលដឺ គឺជាផលិតផលហិរញ្ញវត្ថុមួយ ដែលមានមុខងារច្រើនយ៉ាង ព្រោះវាត្រូវបានរចនាឡើងដោយឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់សម្រាប់អតិថិជនដ៏មានតម្លៃរបស់យើង។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា ” ក្នុងគោលការណ៍រួមលើការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ធនាគារ ព្រីនស៍…

  • ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី ស្វែងយល់ពីសភាពការណ៍ពិត សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅកម្ពុជា

    ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី ស្វែងយល់ពីសភាពការណ៍ពិត សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក យ៉ុង ជីងសាន តំណាងក្រុមអ្នកវិនិយោគមកពីប្រទេស ម៉ាឡេស៊ី និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី រីករាយស្វាគមន៍ លោក យ៉ុង ជីងសាន និងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងបានបង្ហាញអំពីសភាពការណ៍ពិត នៃនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ លោកតំណាងក្រុមអ្នកវិនិ បានជម្រាបជូនពីផែនការវិនិយោគ និងដៃគូវិនិយោគដែលជាក្រុមហ៊ុននានាពីប្រទេសអង់គ្លេស ក្រិក ម៉ាឡេស៊ី និង ហូឡង់ឈ្មោះថា Meijer Realty Partners “MRP” ដែលបានវិវត្តពីក្រុមហ៊ុនគ្រួសារ Meijer Family Heritage បង្កើតឡើងតាំងពីកំឡុងឆ្នាំ១៩០០ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំឈានមុខគេនៅប្រទេសហូឡង់នាឆ្នាំ២០១៣ ហើយបានពង្រីកអាជីវកម្មរបស់ខ្លួនពេញទ្វីបអឺរ៉ុបជាពិសេសភាពជោគជ័យក្នុងប្រទេសក្រិកនាឆ្នាំ២០២១ ថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ…

  • ឯកឧត្តម ឌិត ទីណា ៖ វិស័យឯកជន ចាំបាច់ធ្វើការសិក្សាឱ្យបានច្បាស់លាស់ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព

    ឯកឧត្តម ឌិត ទីណា ៖ វិស័យឯកជន ចាំបាច់ធ្វើការសិក្សាឱ្យបានច្បាស់លាស់ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ វិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់ ។ ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យមានការពង្រឹងខ្សែច្រវាក់តម្លៃ ប្រកបដោយបរិយាបន្ន និងមានភាពតែមួយ៕ ប្រភព៖ក្រសួងកសិកម្ម

  • កសិករម្នាក់ កំពុងទទួលផលពីការដាំបន្លែសរីរាង្គចម្រុះ ក្រោយចាយពេល ៣ឆ្នាំ លើការអនុវត្តតាមបែបកសិអេកូឡូស៊ី

    កសិករម្នាក់ កំពុងទទួលផលពីការដាំបន្លែសរីរាង្គចម្រុះ ក្រោយចាយពេល ៣ឆ្នាំ លើការអនុវត្តតាមបែបកសិអេកូឡូស៊ី

    (បាត់ដំបង)៖ ដោយយល់ពីផលប៉ះពាល់អវិជ្ជមាន នៃការអនុវត្តកសិកម្មដោយពឹងផ្អែកច្រើនលើកសិកម្មគីមី លោក ស៊ិន ស៊ីវនឿត បានក្លាយជាកសិករគំរូ ក្នុងការអនុវត្តដាំបន្លែសរីរាង្គចម្រុះ នៅក្នុងភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយរូបលោកបានចំណាយពេលវេលាសិក្សា និងដកពិសោធន៍ ក្នុងការកែប្រែដីដែលធ្លាប់ប្រើប្រាស់ជីគីមី មកជាដីដាំដុះដោយប្រើប្រាស់ជីធម្មជាតិទៅលើផលដំណាំដោយជោគជ័យ ។ គួរបញ្ជាក់ផងដែរថា កសិអេកូឡូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ ការធ្វើកសិកម្មតាមលក្ខណៈបែបនេះ ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងដំណើរប្រព្រឹត្តទៅនៃ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ហើយទាក់ទាញចំណាប់អារម្មណ៍សាធារណជន តាមរយៈលើកកម្ពស់អធិបតេយ្យភាពស្បៀងអាហារ បង្កើតទីផ្សារក្នុងតំបន់ និងកសិកម្មខ្នាតតូច។ កសិអេកូឡូស៊ីនេះ ត្រូវបានកសិករ ស៊ិន ស៊ីវនឿត អនុវត្តដាំដំណាំសរីរាង្គចម្រុះដោយប្រើជីកំប៉ុស្តគោក លើផ្ទៃដីប្រមាណ៣០អា ដោយក្នុងមួយថ្ងៃ អាចរកកម្រៃបានពីការលក់បន្លែសរីរាង្គចន្លោះ ១០ម៉ឺនរៀល ។ លោក ស៊ិន សីវនឿត បានអនុវត្តនូវកសិអេកូឡូស៊ី ដោយប្រែក្លាយដីហិរ ឬពុលដោយថ្នាំ និងជីគីមី តាំងពីឆ្នាំ២០១៩ រហូតអនុវត្តបានជោគជ័យនៅឆ្នាំ២០២១ លើការដាំដំណាំឈើហូបផ្លែ និងបន្លែសរីរាង្គចម្រុះមានដូចជា៖ ប្រភេទស្ពៃគ្រប់មុខ សណ្ដែកទ្រើង ត្រាប់វែងជាដើម ។…

  • ផ្លែមានស្រស់កម្ពុជា ទីផ្សារធំនាំទៅកាន់ទៅប្រទេសចិន និង កំពុងត្រូវមាត់ប្រជាជនចិន

    ផ្លែមានស្រស់កម្ពុជា ទីផ្សារធំនាំទៅកាន់ទៅប្រទេសចិន និង កំពុងត្រូវមាត់ប្រជាជនចិន

    (ភ្នំពេញ)៖ទីផ្សារការនាំចេញមានស្រស់របស់កម្ពុជាគឺប្រទេសចិន ហើយចាប់តាំងតែការនាំចេញមានស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២មក គឺផ្លែមានស្រស់របស់កម្ពុជា ត្រូវមាត់ប្រជាជនចិន។ព្រមជាមូយយគ្នាការកុម្ម៉ងនាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤​នេះ​ឱ្យដឹងថា៖ តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករ​ក្នុង​ការ​ដាំដើមមានឱ្យស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សាររបស់​ប្រ​ទេសចិនដែលធានានូវស្ថេរភាពការផ្គត់ផ្គង់មានស្រស់ទៅកាន់ប្រទេសចិន ។ ក្នុងនេះប្រជាកសិករដែលបានដាំដុះមានស្របតាមស្តង់ដាទីផ្សារប្រទេសចិន គឺពួកគាត់នឹងលក់បាននូវតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ដែរថា៖”ក្នុងការនាំចេញនេះដែរពោលគឺក្រសួងកសិកម្មជាអ្នកផលិត ចំណែកក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការមួយជំរុញដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។តាមរយៈក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈ​យោគយល់គ្នា​ជាមួយក្រុមហ៊ុនអាលីបាបាដើម្បីលក់ផលិតផលកសិកម្មកម្ពុជាធ្វើឱ្យមានទីផ្សារកាន់តែទូលំទូលាយឡើង។ គួរបញ្ជាក់ថាបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញ​មៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១៤ ៨០០ តោនកើនឡើង ១២០.៣៣ភាគរយ៕ ដោយ៖ម៉ាដេប៉ូ