-
ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards
ក្រុមហ៊ុន Smart Axiata មានកិត្តិយសទទួលបាននូវពានរង្វាន់ពីកម្មវិធី AmCham CSR Excellence Award ជាថ្មីម្ដងទៀត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាតាមរយៈសមិទ្ធផលនៃការចូលរួមរបស់ក្រុមហ៊ុនក្នុងការជ្រោមជ្រែងលើផ្នែកបរិយាប័ន្នឌីជីថល។ ការប្រគល់ពានរង្វាន់ “បរិយាបន្នឌីជីថល” នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2025 ដោយមានវត្តមានពីក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុននាំមុខនៅប្រទេសកម្ពុជាជាច្រើនទៀត បានចូលរួមជាសក្ខីភាព ក្នុងការទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រុមហ៊ុន Smart លើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងវិស័យអប់រំ ក៏ដូចជាភ្ជាប់ទំនាក់ទំនងនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរលូន។ពានរង្វាន់នេះ ជាការស្ងើចសសើរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Smart ជាមួយនឹង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ក្រុមហ៊ុន Smart Axiata បាន និងបន្តជំរុញការសិក្សាថ្នាក់ជាតិតាមរយៈឌីជីថល ដើម្បីលើកម្ពស់ការអភិវឌ្ឍរបស់សហគមន៍ប្រកបដោយចីរភាព។លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា ៖ “សម្រាប់ Smart Axiata ផ្ទាល់ យើងតែងតែជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំនឹងនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ បេសកកម្មរបស់យើងគឺ លើសពីការភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ហើយយើងនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់សង្គមជាតិតាមរយៈការផ្ដួចផ្ដើមបង្កើតនូវនវានុវត្តន៍ថ្មីៗ ខាងផ្នែកសេវាកម្ម…
-
កម្ពុជា មានគោលដៅអភិវឌ្ឍន៍ ការអនុវត្តន៍ឧត្តមភាពធុរកិច្ច Business Excellence Framwork ដល់គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស នៅទូទាំងប្រទេស
(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិ ដើម្បីផ្សព្វផ្សាយការអនុវត្តន៍ឧត្តមភាពធុរកិច្ច ដល់ម្ចាស់សហគ្រាស និងក្រុមហ៊ុននៅកម្ពុជា បានរៀបចំសន្និសិទស្តីពី «ក្របខណ្ឌឧត្តមភាពធុរកិច្ច» ដើម្បីឲ្យអនុវត្តកាន់តែប្រសើរឡើងផ្នែកសេវាកម្ម និងផលិតកម្ម។ វេទិការនេះ បានរៀបចំឡើងដោយមានការសហការពីអង្គការផលិតភាពអាស៊ី (APO) ដែលដឹកនាំដោយ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានសិក្ខាកាមចូលរួមចំនួន ៧០នាក់ មកពីក្រុមហ៊ុន សហគ្រាស ផ្នែកសេវាកម្ម ផលិតកម្ម សមាគមន៍។ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ នៅក្នុងឱកាសនោះ បានថ្លែងថា សន្និសិទនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ផ្សព្វផ្សាយ និងជំរុញចលនាផលិតភាពនៅក្នុងប្រទេសកម្ពុជាតាមរយៈគម្រោងនានា ។ វេទិការនេះក៏ជាគម្រោងមួយ ដែលបានផ្តល់នូវអ្នកជំនាញបច្ចេកទេស ដោយអង្គការ APO ដើម្បីបណ្តុះបណ្តាលដល់មន្រ្តីមជ្ឈ មណ្ឌលផលិតភាពជាតិ ក្រុមហ៊ុន សហគ្រាស ឲ្យបានដឹងថា អ្វីទៅជាឧត្តមភាពធុរកិច្ច Business Excellence Framwork ដែលបានធ្វើបទបង្ហាញដោយ…
-
សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារមានផ្ទៃដីដាំដុះដំណាំរួមផ្សំ១០០ ហិកតា សម្រាប់ផ្គត់ផ្គង់ទីផ្សារ
(បន្ទាយមានជ័យ)៖ ក្នុងពិធីជួបសំណេះសំណាល ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ពួកគាត់បានផ្ទៃដីដាំដុះបន្លែចំនួន ១០០ហិកតាសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទាក់ទិនក្នុងរឿងនេះលោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះ ឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប…
-
ផ្សព្វផ្សាយវិស័យហិរញ្ញវត្ថុ ដល់សំណាក់ពលរដ្ឋ នឹងជួយឱ្យការប្រើប្រាស់ថវិកា បានត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ជីវិតរស់នៅ
(ភ្នំពេញ)៖ ការបញ្ជ្រាបចំណេះដឹងពីហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានដល់សំណាក់ប្រជាពលរដ្ឋ និង រួមទាំងការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅរបស់សាលារដ្ឋមិនត្រឹមតែជួយតម្រង់ទិស ក្នុងការប្រើប្រាស់ថវិការបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទេ តែវាក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្តីពី”ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ”នាសណ្ឋានគារ NOVOTELក្នុងរាជធានីភ្នំពេញ លោក ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា៖សមាគមទាំង២គឺសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា បានខិតខំយ៉ាងខ្លាំងជាមួយការងារជាច្រើននាកន្លងមក។ក្នុងចំណោមនេះការផ្សព្វផ្សាយ និងការផ្តល់ចំណេះដឹងដល់សាធារណៈជនគឺជាការងារអាទិភាពដែលបានបញ្ជ្រាបដល់អតិថិជន។ ក្រៅពីនេះសាធារណៈជនទូទៅដែលមិនមែនជាអតិថិជនក៏គាត់ត្រូវតែទទួលបាននូវចំណេះដឹងដូចគ្នាផងដែរ។សមាគមទាំង២នេះបានគាំទ្រក្នុងការដាក់បញ្ចូលកម្មវិធីមីក្រូហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាដែលមានសម្រាប់សិស្សថ្នាក់ទី៤ និងទី៧ជាដើម។ ថ្មីៗនេះក៏មានការរៀបចំដាក់បញ្ចូលកម្មវិធីសិក្សាថ្មីៗបន្ថែមទៀតដល់សិស្សានុសិស្ស ដែលទាំងនេះគឺធ្វើឡើងសម្រាប់ កសាងធនធានមនុស្សនៅកម្ពុជា ដែលជាទំពាំងស្នងឬស្សី ដើម្បីឱ្យពួកគេមានបំណិនជីវិតទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ក្រៅអំពីនេះការធ្វើសិក្ខាសាលានៅតាម ភូមិ ស្រុក ក៏ជាផ្នែកសំខាន់មួយទៀត សម្រាប់ផ្តល់លើចំណេះដឹង មីក្រូហិរញ្ញវត្ថុដល់ពលរដ្ឋឱ្យបានជ្រួតជ្រាបពីបញ្ហានេះក្នុងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះកន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជាក៏បានបញ្ជ្រាបចំណេះដឹងផ្នែកសុវត្តិភាពមីក្រូហិរញ្ញវត្ថុដល់អាជ្ញាធរភូមិឃុំ និង ជនបង្គោលដើម្បីឱ្យពួកគាត់មានចំណេះដឹងហើយ អាចធ្វើការចែករំលែក ចំណេះដឹងដល់សហគមរបស់គាត់បន្ថែមទៀត។ក្រៅពីនេះសមាគមទាំង២នេះក៏បានធ្វើការចែករំលែកដល់បណ្តាញសារព័ត៌មានដើម្បីបានទទួលចំណេះដឹងដល់វិស័យ មីក្រូហិរញ្ញវត្ថុ នេះសំដៅធ្វើយ៉ាងណាចែករំលែកចំណេះដឹងនេះកាន់តែទូលំទូលាយ។ លោក ជំទាវ ឌិត នីតាបានថ្លែងឱ្យដឹងដែរថា”នាថ្មីៗមកនេះសមាគមបានចងក្រងពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ភ្នាក់ងារឥណទាន។ចំណុចមួយក្នុងក្រមសីលធម៌វិជ្ជាជីវៈនោះគឺការផ្តល់នូវចំណេះដឹងមូលដ្ឋានដល់អតិថិជនដើម្បីឱ្យ ពួកគាត់យល់ដឹងពីលក្ខខណ្ឌផ្សេងៗដូចជា កិច្ចសន្យា ការយល់ដឹងពីចំណុចសំខាន់ៗទៅលើឥណទានជាដើម”។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងថារបៀបវីរៈសំខាន់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា…
-
សហគមន៍កសិកម្មទំនើបចំនួន៣ ចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន
(ភ្នំពេញ)៖សហគមន៍កសិកម្មទំនើបចំនួន ៣បានចុះហត្ថលេខារួមគ្នាមួយលើការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន នៅក្នុងខេត្តកំពង់ធំជាមួយនឹងទំហំទឹកប្រាក់សរុបប្រមាណ ៦៥ម៉ឺនដុល្លារ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា សហគមន៍កសិកម្មទំនើបទាំងបីនេះរួមមានដូចជា ៖ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្មទំនើបសាលាវិស័យកំពង់ធំ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុនMIRARTH នៅក្នុងខេត្តកំពង់ធំ។សមាគមន៍ទាំង៣នេះបានទទួលប្រាក់កក់ចំនួន ៣០ភាគរយនៃកិច្ចសន្យានេះ។ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថាការរួមសហការគ្នារវាងសហគមកសិកម្ម ជាមួយក្រុមហ៊ុនទទួលទិញគ្រាប់ចន្ទីនេះពិតជាបានផ្តល់សារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យទីផ្សារនៃការប្រែប្រួលថ្លៃលើសពីការរំពឹងទុក។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យនាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់ការលក់ជាគ្រាប់ស្ងួតផងដែរ។ បន្ថែមពីនោះសម្រាប់រដូវកាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយទើបជាការប្រសើរ។ សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់ចំនួនប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន ហើយនេះគឺជាលើកទីមួយហើយ ដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការចុះកិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់រដូវកាលប្រមូលផលដំបូងរបស់ខ្លួន។ តាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទីដែលបានចុះកិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង ២០ភាគរយ នៃបរិមាណផលសរុបដែលសហគមន៍ទាំង៣គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥នេះ៕ ដោយ ៖ ម៉ាដេប៉ូ
-
NEA រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក, ហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស…
-
ជប៉ុន ផ្តល់ជំនួយជាង ១៧លានដុល្លារ គាំទ្រគម្រោង ទឹកស្អាត និងការចុះបញ្ជីដីធ្លីនៅកម្ពុជា
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧លានដុល្លារអាមេរិក សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅកម្ពុជា ។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ រៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ តាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងបន្ថែម មានទឹកប្រាក់ចំនួន ១.៨៥០.០០០. ០០០ យ៉េន ឬប្រមាណ ១៣,៣លានដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។ ជាមួយគ្នា រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទាន ឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ចំនួន ៦០០.០០០.០០០ យ៉េន ប្រមាណ ៤.៣២០. ០០០ ដុល្លារអាមេរិក សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះ ថាបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វិស័យជលផលកើនឡើងដោយសារការខិតខំថែរក្សាអភិរក្សធនធានធម្មជាតិពីសំណាក់មន្រ្តីរបស់យើង
(ភ្នំពេញ)៖ ក្នុងរយៈកាលកន្លងមកយើងឃើញថាវិស័យជលផលរបស់យើងមានការកើនឡើងទាំងបរិមាណត្រី សត្វត្រីកម្រៗដូចជាសត្វផ្សោតសមុទ្រ សត្វផ្សោតទឹកសាប ជ្រូកទឹក ក្រពើភ្នំ និងសត្វដទៃទៀត ដែលទាំងនេះបង្ហាញថាគឺកើតឡើងពីការខិតខំ ថែរក្សាអភិរក្សពីសំណាក់មន្រ្តីថ្នាក់ជាតិ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះធ្វើឡើងក្នុងពិធីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅទី២៤ ខែមីនា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថាវិស័យជលផលរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ហើយការនេះក្រសួងតែងធ្វើពីស្ថិតិពីការចាប់ត្រីបាន ហើយបើយោងតាមស្ថិតិនោះគឺគេទទួលបានបរិមាណខ្ពស់ជាងមុនជាបន្តបន្ទាប់។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា”ត្រង់នេះយើងត្រូវដឹងថាតើការកើនឡើងនេះដោយខ្លួនឯង ឬក៏មានការខិតខំរបស់អ្នកពាក់ព័ន្ធឬមន្រ្តីយើង។តាមពិតនៅពីក្រោយការកើនឡើងនេះគឺមន្រ្តីជលផលយើងខិតខំខ្លាំងណាស់ ក្នុងនេះមានទាំងសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ កងប្រដាប់អាវុធមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស ទាំងអស់នេះទើបអាចថែរក្សាធនធានធម្មជាតិរបស់យើងឱ្យកើនឡើងបាន។ការការពារទាំងអស់នេះមិនត្រឹមតែអាចថែរក្សានូវធនធានធម្មជាតិទេ តែក៏ជួយការពារទុកឱ្យដល់ពលរដ្ឋរបស់យើង។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា”ធនធានរបស់យើងមានការកើនឡើងច្រើនទាំងផ្សោតសមុទ្រ ជ្រូកទឹក ។បើយើងថែរក្សាជម្រកបានល្អត្រីកើតច្រើន។យើងឃើញវត្តមានសត្វទាំងនេះច្រើនដោយសារតែការខិតខំរបស់យើង ការអភិរក្សជលផលរបស់យើងដែលទាំងអស់នេះយើងអាចអភិវឌ្ឍន៍ទៅជាវិស័យទេសចរណ៍ដែលសុទ្ធសឹងនាំមកនូវចំណូលដល់ពលរដ្ឋរបស់យើង”។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ឱ្យដឹងបន្ថែមថា”ការមានម្ហូបអាហារគ្រប់គ្រាន់ជារឿងសំខាន់ណាស់ ក្នុងសំណូរនេះគឺថាយើងមានហូបតែមួយមុខទេឬ…
-
មិនគួរឱ្យជឿ! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើបបញ្ចេញរង្វាន់ធំ ១០០លាន ៥០លាន ២០លានរៀល
ភ្នំពេញ៖សុបិនក្លាយជាការពិត! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក ខេត្តស្វាយរៀង ដោយទើបបញ្ចេញរង្វាន់ធំ ១០០លានរៀល ,៥០លាន ,២០លានរៀល ។បងស្រីកសិករកម្សត់ក្លាយជាម្ចាស់សំណាង ២០លានរៀល ក្នុងកម្មវិធី “គាស់គ្រុឌឈ្នះម៉ូតូ”។ បន្ទាប់ពីចែកសំណាងរាប់រយលានរៀល និងម៉ូតូជាច្រើនគ្រឿងដល់អ្នកខេត្តពោធិ៍សាត់ តាកែវ និងខេត្តព្រៃវែង ពេលនេះគ្រុឌបន្តចែកសំណាងដល់អ្នកស្វាយរៀងវិញម្ដង។ អ្នកចូលរួមរាប់ពាន់នាក់បានមកឈរតម្រង់ជួរទទួលបានរង្វាន់តូចធំ យ៉ាងសប្បាយរីករាយកាលពីថ្ងៃទី ១៦ មីនា ២០២៥ កន្លងទៅនេះ។ ស្នាមញញឹម និងទឹកភ្នែកនៃក្តីរំភើបលើផ្ទៃមុខបងស្រីកសិករ ដែលស្រែកហ៊ោរយ៉ាងខ្លាំង ក្រោយគាស់ក្រវិលកំប៉ុងស្រាបៀរគ្រុឌឃើញរង្វាន់ ២០លានរៀលភ្លាមៗ។ ស្ទើរតែមិនជឿនឹងភ្នែកទេ។ គាត់បានហៅអ្នកនៅជិតនោះឱ្យជួយមើល ព្រោះមិនដឹងថាជាការពិត ឬជាសុបិនទេ ?។គាត់បានរៀបរាប់ទាំងញញឹម។ ដោយមានជីវភាពដ៏ខ្វះខាតរកព្រឹកខ្វះល្ងាច ស្រាប់តែគ្រុឌផ្លាស់ប្ដូរជីវិតគាត់មួយរំពេច។ ទឹកប្រាក់ដ៏ច្រើននេះ គាត់នឹងយកទៅសងបំណុល បង់សាលាឱ្យកូន និងទុកមួយចំនួនដើម្បីបើករបររកស៊ីតូចតាច ជួយសម្រួលជីវភាពគ្រួសារឱ្យប្រសើរជាងមុន។ នេះមិនមែនទីមួយទេ! គ្រុឌបានផ្ដល់សំណាងជូនដល់អតិថិជន និងបានផ្លាស់ប្ដូរជីវិតឱ្យកាន់តែល្អប្រសើរឡើងជាងមុនជាច្រើនមកហើយ។ អ្នកមិនទាន់បានឈ្នះ កុំទាន់អស់សង្ឃឹម! គ្រុឌនៅមានរង្វាន់ ១០០លាន ៥០លាននិង២០លានរៀលជាច្រើនរង្វាន់,រថយន្តខ្លាញ់គោ ម៉ូតូរាប់ពាន់គ្រឿង និងស្រាបៀររាប់លានកំប៉ុងទៀត។ គ្រាន់តែរង្វាន់ម៉ូតូ គ្រុឌចែកជូនអតិថិជនរាប់ពាន់គ្រឿងរួចមកហើយ ។បើគិតជាថ្ងៃ គឺច្រើនជាងមួយគ្រឿងក្នុងមួយថ្ងៃៗ។ ក្រុមហ៊ុន វឌ្ឍនៈ…
-
Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក
ទីក្រុងបាសេឡូណា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”) ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ នៅក្នុងសន្និសីទ Mobile World Congress ឆ្នាំ២០២៥ កន្លងទៅនេះ។ ពិធីចុះហត្ថលេខានេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោក Ziad SHATARA នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Muhammad ADEEL ISRAR នាយកផ្នែកបច្ចេកទេសនិងព័ត៌មានវិទ្យានៃក្រុមហ៊ុន ស្មាត, លោក Deng Shuigen,…