Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល

    ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល

    ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែលត្រូវការស្នើសុំអាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប ។ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការថ្មីនេះគឺជាជំហានមួយទៀតរបស់ក្រសួងក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង ។ យើងខ្ញុំប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ។”ក្រសួងទេសចរណ៍ និងធនាគារ វីង បានសហការដើម្បីជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍តាំងពីយូរណាស់មកហើយ។ ហើយកិច្ចសហការនៅថ្ងៃនេះ ត្រូវបានធ្វើឡើងបន្ថែមពីលើកិច្ចសហការដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់គេហទំព័រក្រសួងទេសចរណ៍ (https://www.cambodiatourismindustry.org/) អាចទូទាត់កម្រៃសេវាយ៉ាងងាយស្រួលតាមរយៈធនាគារ វីង។ ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប…

  • តំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី

    តំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី

    សៀមរាប៖វគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការ​អនុវត្តសេចក្តីណែនាំលេខ០០៣/២០២០ សណន របស់ក្រសួង​ការពារជាតិស្តីពីវិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ(ខ. ភ. ម) បទវិន័យទូទៅសម្រាប់ ខ.ភ.ម. និងលំហាត់របៀបនៃខ.ភ.ម.បានប្រារព្ធបើកនៅទី​បញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ ២០២៥ ។ លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺនបាន​ឱ្យដឹងថា វគ្គនេះមានរយៈពេល ៧ ថ្ងៃ ដោយមាន​សិក្ខាកាមចូលរួម ១០០នាក់ ,គណៈកម្មការគ្រប់គ្រងវគ្គ៥នាក់ និងគ្រូយោធាចារ្យ ៣នាក់។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់ធំបានអរគុណការិយាល័យហ្វឹកហ្វឺន ដែល​បានសហកា​រល្អជា​មួយការិយាល័យ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រៀបចំដំណើរការ​ហ្វឹកហ្វឺននេះឡើង និងជាត្រៀម​លក្ខណៈ ដើម្បីចូលរួមអបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់​នៅពេល​ដ៏ខ្លីខាងមុខនេះ៕ ដោយ៖ ប៊ុន រដ្ឋា

  • យុទ្ធសាស្រ្តកៀរគរចំណូល ដែលរាជរដ្ឋាភិបាល ទើបដាក់ឱ្យអនុវត្ត ផ្តោតទៅលើអភិក្រមចំនួន៥ ដែលអ្នកវិនិយោគចង់បាន

    យុទ្ធសាស្រ្តកៀរគរចំណូល ដែលរាជរដ្ឋាភិបាល ទើបដាក់ឱ្យអនុវត្ត ផ្តោតទៅលើអភិក្រមចំនួន៥ ដែលអ្នកវិនិយោគចង់បាន

    (ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល បានលើកឡើងថា យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០២៤-២០២៨ ដែលរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តពេលថ្មីៗនេះ នឹងបង្កើតបរិយាកាសអំណោយផល ដល់សកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម ដោយផ្តោតទៅលើអភិក្រមចំនួន៥ ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងដូច្នេះ ក្នុងសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបណ្តាក្រុមហ៊ុននានាទាំងជាតិ និងអន្តរជាតិ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ។ អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរចំពោះការផ្លាស់ប្តូរ ឌីជីថលរបស់ GDT ដោយកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធដារ ដើរតួនាទីជាគំរូសម្រាប់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងឯកជន និងបានជំរុញឱ្យអង្គភាពអាជីវកម្ម ចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោបាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ ។…

  • សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមាន​លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល

    សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមាន​លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល

    (ភ្នំពេញ)៖ កញ្ចប់វិនិយោគរបស់សហភាពអឺរ៉ុប ដែលក្នុងនេះ​រួមមាន ឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ​បច្ចេក​ទេសរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងវិស័យ​កសិកម្ម​នៅ​កម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃ​ផលិត​ផលដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និង​ជំរុញ​ដល់ការនាំចេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលបញ្ចេញដោយសហភាពអឺរ៉ុប បានឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះថា តាមរយៈទឹកប្រាក់វិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាតតូច​ចំនួន ២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។ ជាមួយគ្នានេះកញ្ចប់វិនិយោគនេះត្រូវបានគេរំពឹងផងដែរថានឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​​ការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់​ការ​សាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ គួរបញ្ជាក់ថាមុននេះធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះនូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់​កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ ដោយជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា កម្មវិធី ASPIRE-AT មានគោលដៅធ្វើទំនើបកម្មវិស័យកសិកម្ម លើក​កម្ពស់​សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះបំពេញបន្ថែមលើឥណទានចំនួន…

  • ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរសម្រាប់ការពង្រីកអាជីវកម្ម

    ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរសម្រាប់ការពង្រីកអាជីវកម្ម

    ភ្នំពេញ ៖ សហគ្រិនខ្មែរ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ក្នុងពិធីប្រគល់កញ្ចប់ជំនួយដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃសហគ្រិនខ្មែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម, លើក កម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេស កម្ពុជា។ ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា ៖ “សហគ្រិនខ្មែរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងភាពជាដៃគូ ទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយ នឹងសមិទ្ធផលសំខាន់ៗ សហគ្រិនខ្មែរបាននិងបន្តជំរុញផ្នត់ គំនិតសហគ្រិនភាព, អភិវឌ្ឍសមត្ថភាពតាមរយៈ ការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ, បង្កើតឱកាសបណ្តាញ ទំនាក់ទំនង, កៀរគរទុនវិនិយោគ និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម”។ ចាប់តាំងពីឆ្នាំ២០២០ មក សហគ្រិនខ្មែរបានអនុវត្ដកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី ទាំងនោះរួមមាន…

  • ប្រជាជន ៥ស្រុក ជិត ១ម៉ឺន៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមាន​ជ័យ នឹងមានទឹកស្អាតប្រើប្រាស់ចាប់ពី ឆ្នាំ២០២៥នេះតទៅ

    ប្រជាជន ៥ស្រុក ជិត ១ម៉ឺន៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមាន​ជ័យ នឹងមានទឹកស្អាតប្រើប្រាស់ចាប់ពី ឆ្នាំ២០២៥នេះតទៅ

    (បន្ទាយមានជ័យ)៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ​ប្រចាំ​កម្ពុជា បានកែលម្អលទ្ធភាពប្រើប្រាស់ទឹក ក្នុងខេត្តបន្ទាយ​មានជ័យ ចាប់តាំងពីការបង្កើតប្រព័ន្ធទឹកដំបូងនៅ​ក្នុងឆ្នាំ​២០១៥ រហូតឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​ទឹកស្អាតចំនួន ២៩ទីតាំងជាផ្លូវការហើយ ក្នុងស្រុកចំ​នួន៥ ដែលមានគ្រួសារទទួលផលចំនួន ១៤ ៩៥១គ្រួសារកាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ។ ឯកឧត្តម អ៊ុ រាត្រី បានបង្ហាញថា ស្ថានភាពប្រើប្រាស់ទឹកស្អាត​នៅទូទាំងខេត្តមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុម​ហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨ ២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦​បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯក​ជន​មានចំនួន ៣៤បណ្តាញ, រីឯស្ថានីយផលិតទឹកផឹកមាន​ចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជន​មាន​ចំនួន ១៣៦។ ទាំងបណ្តាញចែកចាយទឹកតាមបំពង់ ទាំង​ស្ថនីយ​ផលិតទឹកផឹក គ្របដណ្តប់លើ ១៤៧ ៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត ៧៣%។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធ​ផល​រីក​ចម្រើនគួរជាទីមោទនៈ ក្នុងខេត្តបន្ទាយមានជ័យ…

  • កំពត៖ ២ខែដើមឆ្នាំ មានទេសចរជិត ៤សែននាក់មកលម្ហែ

    កំពត៖ ២ខែដើមឆ្នាំ មានទេសចរជិត ៤សែននាក់មកលម្ហែ

    កំពត៖ បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រកាលពីចុង​ឆ្នាំ២០២៤កន្លងទៅដោយជោគជ័យជាមួយកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់នោះ ដោយឡែករយៈ​ពេល​២ខែ​ដើមឆ្នាំ ២០២៥ នេះ បរិមាណប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅបណ្តារមណីយដ្ឋាន​នានា​ក្នុងខេត្តកំពត ក៏ហាក់នៅមានកំណើនជាលំដាប់។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានលើកឡើងថា ពិនិត្យជារួមភ្ញៀវទេសចរមកសម្រាកលម្ហែមានភាពល្អប្រសើរពោលមានការកើនឡើង ទាំងភ្ញៀវជាតិ និងអន្តរជាតិពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយ នេះចំនួនភ្ញៀវ​ហក់ឡើងខ្ពស់។លោកបានបញ្ជាក់ថា២ខែដើមឆ្នាំទេសចរជាតិ អន្តរជាតិជិត៤សែននាក់បានធ្វើដំណើរមកសម្រាក លម្ហែ​ក្នុងនោះ​ភ្ញៀវបរទេសប្រមាណ២៤ ០០០នាក់។ ដោយមានការលើកទឹកចិត្ត និងជំរុញពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ពិសេសក្រោមការខិតខំប្រឹងប្រែង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យ​ខេត្ត​កំពតប្រែប្រួលមុខមាត់ថ្មី ល្បីល្បាញនិងក្លាយជាខេត្តគោលដៅ ទេសចរណ៍ទី២របស់កម្ពុជា ដែលមានទេសចរច្រើនជាងគេ  បន្ទាប់​ពីខេត្តសៀមរាប។ បើតាមការគូសបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ខេត្តតំបន់ឆ្នេរមួយនេះពុំត្រឹមតែជាខេត្តគោលដៅទេសចរ ចម្រុះប៉ុណ្ណោះទេ តែសេវាស្នាក់នៅក៏មានភាពសម្បូរបែប និងស្អាតៗទាក់ទាញ ខុសប្លែកពីខេត្តដទៃដែរ ពិសេស រីសត បឹងហ្គាឡូ និងផ្ទះលំហែតាមដងព្រែក រួមទាំងសកម្មភាពកីឡា​លើទឹកជាច្រើនទៀតផង។នេះជាដែកឆក់ទេសចររបស់​ខេត្ត​កំពត៕អត្ថបទនិងរូបភាព៖ សិលា សារិន

  • រមណីយដ្ឋានកម្សាន្តឆ្នេរកោះប៉ែន និងស្ពានប្រដឺសប្ញស្សី ប្រារព្ធខួប​១៥ឆ្នាំ

    រមណីយដ្ឋានកម្សាន្តឆ្នេរកោះប៉ែន និងស្ពានប្រដឺសប្ញស្សី ប្រារព្ធខួប​១៥ឆ្នាំ

    កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥​បានប្រារព្ធពិធីអបអរខួប ១៥ឆ្នាំ (២០១១-២០២៥)​នៃការបង្កើត​កន្លែងកម្សាន្តឆ្នេរកោះប៉ែន ,ស្ពានឫស្សី(ប្រដឹស)ដ៏ទាក់ទាញរបស់​ខេត្តកំពង់ចាម ហើយក៏ត្រូវចំថ្ងៃ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០៥ ខួបលើកទី១១៤ ។ក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំ​ពិធីកម្សាន្ត​នានាជាច្រើន អមដោយការបាញ់កាំជ្រួចផង។ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបាន​ឱ្យដឹង​នៅព្រឹកថ្ងៃទី៩ ខែមីនាថា ពិធីបុណ្យ «ឆ្នេរកោះ​ប៉ែន» ត្រូវបានម្ចាស់​រមណីយដ្ឋានរៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា នៅបរិវេណ​រមណីយ​ដ្ឋានធម្មជាតិ​ឆ្នេរ​ខ្សាច់​កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះ មានបំណង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកម្សាន្ត​ជូន​ដល់​ប្រជា​ពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានកាន់តែច្រើន។ ព្រឹត្តិការណ៍​នេះ ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតបាល់ទាត់​លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំ​តន្ត្រី ប្រដាល់គុនខ្មែរ និងការ​បាញ់កាំជ្រួច ជាដើម។ លោកប្រធានមន្ទីរបន្តថា គិតត្រឹមថ្ងៃទី៩ ខែមីនា ខេត្តទទួលបាន​ភ្ញៀវទេសចរសរុប ៥៤.៧០៧នាក់ ក្នុងនោះ ភ្ញៀវ​ទេសចរ​ជាតិចំនួន ៥៤.៦០៥នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១០២នាក់។…

  • ព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនិង Flash KH

    ព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនិង Flash KH

    ភ្នំពេញ : ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅផ្សារទំនើប AEON3 មានព្រឹត្តិការណ៌ការចុះហត្ថលេខាទូត សុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និងក្រុម Flash KH ដែលជាក្រុម E-sports ដ៏ល្បីមួយនៅកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន ។ កម្មវិធីដ៏ពិសេសនេះ មានការចូលរួមពីនាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សមាជិកក្រុម Flash KH និងអ្នកគ្រាំទ្រជាច្រើន ។ នៅក្នុងសុន្ទរកថា របស់ លោក Jinwook Lee (ជីនវ៊ុក លី) ដែលជានាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសបាន មានប្រសាសន៍ថា “ថ្ងៃនេះ ពួកយើងប្រកាសទូតសុច្ឆនៈដំបូងរបស់យើងគឺ “Flash KH” ។ Flash KH គឺជាក្រុម E-sports កំពូលមួយរបស់កម្ពុជា ដែលត្រូវបានគេស្គាល់ថា មានទេពកោសល្យ ការតាំងចិត្ត និងការប្តេជ្ញាចិត្តដើម្បីជោគជ័យ ជាមួយនឹងយុទ្ធសាស្ត្រក្នុងការប្រគួត ការធ្វើការងារជាក្រុម និងការចូលរួមគាំទ្រក្នុងវិស័យ E-sports” ។ E-sports គឺជាកីឡាអេឡិចត្រូនិច…

  • បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

    បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

    នៅក្នុងការបង្ហាញដ៏ធំបំផុតដែលមិននឹកស្មានដល់នៅដើមឆ្នាំ ២០២៥ នេះ ស្រាបៀរ ថៃហ្គ័រ បានប្រកាសពីកិច្ចសហការជាដៃគូដ៏ធំជាមួយនឹងផលិតកម្ម បារមី ដើម្បីបានលើកកម្ពស់វិស័យតន្ត្រីរបស់ប្រទេសកម្ពុជា អោយកាន់តែមានការបោះជំហានទៅមុខជាមួយនឹងតារារ៉េបដ៏ល្បីបំផុតប្រចាំប្រទេសគីលោក VannDa ដើម្បីនាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ។ សម្រាប់ស្រាបៀរ ថៃហ្គ័រ ភាពឆ្ពោះទៅមុខជាមួយគ្នា មិនមែនជាសកម្មភាពទោលទេ។ ភាពជាដៃគូនេះមានគោលបំណងនាំយកសិល្បករដែលពោពេញដោយសមត្ថភាពបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្រាបៀរ ថៃហ្គ័រ ក្នុងការគាំទ្រតន្ត្រីខ្មែរ។ លោក VannDa បានបំបែកកំណត់ត្រាដោយក្លាយជាតារារ៉េបនៅតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលបានចូលរួមសម្ដែងក្នុងកម្មវិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ហើយលោកមានបំណងឆ្ពោះទៅមុខកាន់តែខ្លាំងថែមទៀត។ តាមរយៈភាពជាដៃគូតន្ត្រីដែលមានរយៈពេលមួយឆ្នាំនេះ ស្រាបៀរថៃហ្គ័រនឹងជំរុញឱ្យលោក VannDa បន្ថែមជាមួយនឹងការប្រគុំតន្រ្តី Super Concert លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដោយនឹងកំណត់ស្តង់ដាថ្មីសម្រាប់ការសម្តែងនៅក្នុងប្រទេស។ ក្រៅពីប្រទេសកម្ពុជា លោក VannDa នឹងនាំយកតន្ត្រីរបស់លោកទៅកាន់ឆាកអន្តរជាតិ ជាមួយនឹងការសម្តែងជាសកលធំៗ ដោយណែនាំពិភពលោកឱ្យស្គាល់ពីថាមពល សមត្ថភាព និងទេពកោសល្យរបស់ហ៊ីបហបនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រារព្ធពិធីសម្ពោធនេះ លោក VannDa បានមានប្រសាសន៍ថា៖ “ខ្ញុំពិតមានជាមានកិត្តិយស និងរីករាយមែនទែន ដែលក្រុមហ៊ុន Tiger បានមើលឃើញពីឆន្ទៈតន្ត្រីរបស់ខ្ញុំ និងផលិតកម្មបារមី ហើយចូលរួមដំណើរជាមួយពួកយើង ក្នុងនាមជាដៃគូសហការដើម្បីធ្វើឱ្យវិស័យតន្ត្រីកាន់តែឈានទៅមុខ ហើយបន្តឡើងកាន់តែខ្ពស់លើឆាកអន្ត្រជាតិ ហើយក៏សូមអរគុណដែលចូលរួមជាចំណែកធំមួយដើម្បីធ្វើឱ្យអាល់ប៊ុមទី ៣ របស់ខ្ញុំ «ត្រីវិស័យ» កាន់តែពិសេសឡើង។…