-
ការដ្ឋានផ្លូវជាតិលេខ៤៨ ស្រែអំបិល -កោះកុង សម្រេចបានជាង៨៨ភាគរយ
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥ភាគរយហើយ។ការដ្ឋានដែលកំពុងដំណើរការនេះចាប់ពីផ្លូវបំបែកជាតិលេខ៤ត្រង់ចំណុចស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ។ ជាមួយរូបថតមួយសន្លឹកនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងសាធារណការបានរំលឹកថា មានប្រជាពលរដ្ឋខ្មែរតិចណាស់ ដែលមិនដឹងរឿងនេះ។ ពេលធ្វើដំណើរទៅកាន់ខេត្តកោះកុង នេះជាចំណុចដ៏លំបាក និងហានិភ័យ ដែលត្រូវឆ្លងកាត់ជៀសមិនរួច(ទូកចម្លង)។បច្ចុប្បន្ននេះ យើងលែងលំបាកទៀតហើយ យើងមានស្ពានបេតុងដ៏គត់មត់ និងខ្សែផ្លូវដ៏ស្អាត លាតសន្ធឹងពីចំណុចបំបែកផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ គឺផ្លូវជាតិលេខ៤៨ ដែលកំពុងស្តារ និងលើកកម្រិតគុណភាពដ៏មមាញឹកបំផុត។ អ្នកនាំពាក្យដដែលបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥ភាគរយហើយ ដែលមានន័យថា ខ្សែផ្លូវនេះអាចធ្វើដំណើរបានដោយរលូន និងប្រកបដោយគុណតម្លៃវិស័យជាតិ។ សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុងមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ។ជាផ្លូវត្រូវអ៊ុតAC ដោយត្រូវពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។គម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៣ ខែសីហា…
-
ត្រឹមឆ្នាំ២០២៤ កម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិត ២លាននាក់
(ភ្នំពេញ)៖ គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,៨លាននាក់ ។ នេះបើយោងតាមរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំគិតមកត្រឹមឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងចំនួនសហគ្រាស គ្រឹះស្ថានជាង ៤ម៉ឺន ៤ពាន់នេះ មាន វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ៥៦៦សហគ្រាស ស្មើនឹង ៣,៥០% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៩២ម៉ឺននាក់ ស្មើនឹងជាង ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។ ចំណែកឯសហគ្រាស គ្រឹះស្ថានវិស័យក្រៅពីកាត់ដេរចំនួនជាង ៤ម៉ឺន ៣ពាន់សហគ្រាស ស្មើនឹងជាង ៩៦% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប…
-
មន្រ្តីក្រសួងកសិកម្ម ណែនាំកសិករ ដាំចម្ការផ្លែមាន តាង៉ែន ត្រូវដាំតាមបច្ចេកទេស ដើម្បីឈោងចាប់ទីផ្សារ
(ភ្នំពេញ)៖ដើម្បីជំរុញ ផលិតផល កសិកម្ម ឱ្យកាន់តែមានគុណភាពស្របតាមស្តង់ដានោះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានធ្វើការណែនាំដល់ប្រជាកសិករដែលបានដាំចម្ការមៀនតាង៉ែន នៅខេត្ត ឧត្តរមានជ័យត្រូវមានបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើយ៉ាងណាឱ្យផ្លែធំ សាច់ក្រាស ហើយអាចឈោងចាប់ទីផ្សារដោយមិនជួបការលំបាកឡើយ។ ថ្លែងក្នុងពេលចុះពិនិត្យចម្ការផ្លែមៀនតាង៉ែនរបស់អ្នកស្រី វណ្ណ គន្ធា នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងឱ្យដឹងថា៖ តាមការពិនិត្យរបស់មន្ត្រីជំនាញ និង ក្រុមហ៊ុនប្រមូលទិញ និង កែច្នៃមៀនតាង៉ែន ចម្ការរបស់អ្នកស្រីមិនបានដាំដុះតាមស្តង់ដារបច្ចេកទេស ខ្វះទឹក និងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ខ្វះការមើលថែ ដែលបណ្ដាលឱ្យផ្លែមៀនតាង៉ែនមានទំហំតូច សាច់ផ្លែតាង៉ែនស្តើង ជ្រួញនិងស្ងួត។ ផ្លែមៀនតាង៉ែនដែលមានគុណភាពដូច្នេះ មិនត្រូវស្តង់ដារសម្រាប់នាំចេញទៅក្រៅប្រទេស ឬសូម្បីតែទីផ្សារក្នុងស្រុកក៏ស្ទើរតែពុំអាចស្រូបទិញបានដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ ព្រមទាំងបានណែនាំឱ្យអ្នកស្រី និងកសិករនៅក្នុងតំបន់ក្បែរខាង ទាក់ទង សហការជាមួយមន្ត្រីកសិកម្មឃុំ មន្ទីរជំនាញ ឬក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដើម្បីស្វែងរកការជួយគាំទ្រ ឬអន្តរាគមន៍ណាមួយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអញ្ជើញអ្នកស្រី វណ្ណ គន្ធា ចូលរួមនៅក្នុងកិច្ចប្រជុំមួយនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមពីកសិករដាំមៀនតាង៉ែនទូទាំងខេត្តឧត្តរមានជ័យ…
-
កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសផ្សេងៗទៀត នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងវិស័យកសិកម្ម
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម(Zoom) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន ។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ខណៈកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ចុះពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែលមានបច្ចុប្បន្ន ហើយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ ក្នុងឱកាសនេះក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម(MV)នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។ ប្រភពដដែលបន្តថា ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក ក្រសួងសាធារណការ បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។ សូមបញ្ជាក់ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ…
-
គណៈកម្មការអន្តរក្រសួងចុះពិនិត្យទីតាំងសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ក្នុងភូមិសាស្ត្រខេត្តកំពត
កំពត៖គណៈកម្មការអន្តរក្រសួងបានចុះពិនិត្យទីតាំងសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួមជាមួយមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមនិងពិភាក្សាលើការងារមួយចំនួន ដើម្បីបម្រើឱ្យការជីកព្រែកហ្វូណនតេជោប្រព្រឹត្តទៅដោយជោគជ័យ។ នៅក្នុងដំណើរចុះពិនិត្យ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ក្រុមការងារគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនជីកព្រែកជីកហ្វូណនតេជោ ពិនិត្យឱ្យបានល្អិតល្អន់ចំពោះតម្រាយផ្លូវនៃព្រែកជីក និងសិក្សាពីផលប៉ះពាល់ផ្សេងៗឱ្យបានច្បាស់លាស់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីឱ្យការជីកព្រែកដំណើរការដោយរលូន។ចំណែកអាជ្ញាធរខេត្ត ស្រុក រួមនឹងមន្ទីរជំនាញពាក់ព័ន្ធរង់ចាំសម្របសម្រួលការងារជានិច្ច។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ…
-
ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា សម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% ហើយត្រូវបានព្យាករថានឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥
(ភ្នំពេញ)៖ បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវបានព្យាករថា នឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ ។ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី បន្តថា ៖ “សន្និបាតរយៈពេល ២ថ្ងៃនេះផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន…
-
NEA បន្តរៀបចំវេទិកា ការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង ១៥០០កន្លែង សម្រាប់យុវជន
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន១០ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន១៥៣៦ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ក្រុមហ៊ុន ត្រាំ ហ្វីតនេស ឯ.ក , ក្រុមហ៊ុនហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន, ក្រុមហ៊ុន ក្រៀលកម្ពុជា, ក្រុមហ៊ុន Mengly J Quach Education Plc, ក្រុមហ៊ុន ហ៊ួស៊ីន អ៊ិនធើណេសិនណល ស្គូល(ខេមបូឌា), ក្រុមហ៊ុន ICE Electronics ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី,…
-
ឆ្នាំ២០២៤ការផលិតអំបិលទៅខេត្តកែបកើនឡើងជាងបីម៉ឺនតោន
កែប៖ខេត្តកែបកាលពីឆ្នាំ២០២៤កន្លងទៅប្រមូលផលអំបិលបានចំនួន ៤០ ៤០៨តោន លើផ្ទៃដីជាង៣០០ហិកតា។ចំនួននេះបានកើនឡើង ៣៧ ៣៨២តោន ស្មើនឹង ១.២៣៥ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលផលិតបានត្រឹមចំនួន ៣ ០២៦តោនប៉ុណ្ណោះ។ ក្នុងពិធីបិទសន្និបាតប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែបកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តបានដំណើរការយ៉ាងមមាញឹក តាមរយៈការបង្កើត និងបន្តដំណើរការសហគ្រាស សិប្បកម្ម និងសេវាកម្មនានា ។ជាក់ស្តែងទូទាំងខេត្តមានមូលដ្ឋានផលិតកម្ម, រោងចក្រ, សហគ្រាស និងសិប្បកម្មចំនួន ១៩៩ទីតាំង និងបង្កើតការងារជិត៧០០នាក់ ។បណ្ដាសកម្មភាពសេដ្ឋកិច្ចទាំងនេះប្រើប្រាស់ទុនវិនិយោគប្រមាណជាង ២,៩លានដុល្លារ ជាពិសេសគឺសិប្បកម្មផលិតអំបិល កំពុងធ្វើសកម្មភាពផលិតយ៉ាងផុលផុស សម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស។ លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ខេត្តកែបមានផ្ទៃដីស្រែអំបិលសរុប ៤៩៧.៨៧ ហិកតា ផ្ទៃដីស្រែផលិតជាក់ស្តែងមានចំនួន ៣៥១.៥ហិកតា ខណៈដីស្រែអំបិលផ្សេង ទៀតទុកចោលមិនផលិត ។…
-
ផ្កាបំពង់ក្រឡោមសម្បូរដុះច្រើនតំបន់ នៅលើភ្នំខ្នងព្រះ ខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)៖ ផ្កាបំពង់ក្រឡោម អ្នកខ្លះហៅថា បំពង់ ស្រមោច ឬខ្លះទៀតហៅថា ផ្កាបំពង់លុក ឬ «ផ្កាក្រឡូមពារ» គឺជាពួករុក្ខជាតិស៊ីសាច់ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ ផ្កានេះភាគច្រើនគេឃើញដុះ នៅតាម ទីតំបន់ភ្នំ ខ្ពស់ៗ ហើយមានរូបរាងគួរជាទីចាប់អារម្មណ៍ ដោយសារតែវាមាន រូបរាងស្រដៀងទៅនឹងអវយវៈភេទបុរស។ កន្លងមកផ្កាបំពង់ក្រឡោម គេបានចាប់អារម្មណ៍វា ដោយឃើ ញដុះតែតំបន់មួយចំនួនប៉ុណ្ណោះដូចជានៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យាន ជាតិ ព្រះមុនីវង្ស «បូកគោ» ឬតំបន់ភ្នំខ្នងក្រពើ ខ្នងវិហារ ខ្នងផ្សារជាដើម។សម្រាប់នៅលើខ្នងភ្នំព្រះ ខេត្តពោធិ៍សាត់ ក៏គេឃើញមានដុះយ៉ាងច្រើន និងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតលាយឡំជាមួយប្រភេទរុក្ខជាតិផ្កាព្រៃជាច្រើនទៀតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។ លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់បានប្រាប់ថា ផ្កាបំពង់ក្រឡោម នេះមានដុះយ៉ាងច្រើននៅលើខ្នងភ្នំព្រះ ហើយឱ្យតែមានទីវាលចាប់ពីលើភ្នំកំពស់៣០០ម៉ែត្រទៅគឺមានដុះហើយ ។ ផ្កាប្រភេទនេះដុះរីកស្គុះស្គាយល្អបំផុតគឺចាប់ពីខែ១០ ដល់ខែ១២ ហើយនៅតំបន់នេះឃើញមានដុះ២ប្រភេទ គឺផ្កាពណ៌ក្រហម និងបៃតង។ផ្កាបំពង់ក្រឡោមនៅទីនេះខ្លះរីកធំៗរហូតដល់ទំហំប៉ុនក៏ដៃក៏មានដែរ ដោយសារតែតំបន់នេះមានអាកាសធាតុត្រជាក់ និងដីមានជីជាតិល្អ។ ប្រធានក្រុមអ្នកនាំផ្លូវរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា”ផ្កានេះធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ខ្លាំងណាស់។ពិសេសអ្នកទេសចរស្រីៗតែងចំអែចំអន់គ្នា ហើយតែងថតរូបទុកជាអនុស្សាវរីយ៍មិនដែលភ្លេចសោះឡើយ”។ លោក…