-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការចិញ្ចឹមឃ្មុំ និងការយកទឹកឃ្មុំ តាមធម្មជាតិ ជាជម្រើសមុខរបរជួយដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន
(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួប លោក គ្រុយ សារិត នារសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន» ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលនឹងរួមចំណែកបំពេញបន្ថែម លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មី បន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរថ្មី បង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន កាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា លើសពីនេះ គម្រោងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយបានផ្ដល់ជម្រើសសេដ្ឋកិច្ច ដែលមិនប៉ះពាល់ ដល់បរិស្ថាន រួមទាំងការអភិវឌ្ឍគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថាន បានដាក់ចេញ ដោយបង្រៀនសហគមន៍ឱ្យចេះផ្តល់សេវាកម្ម និងបង្កើតផលិតផល ទេសចរណ៍ ដែលផ្អែកលើធម្មជាតិ និងការពារ ទប់ស្កាត់ការបាត់បង់ព្រៃឈើ…
-
ម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការ របស់ប្រទេសខ្លួន ដែលមានការខ្វះខាត
(ភ្នំពេញ)៖ ភាគី ម៉ាឡេស៊ី មានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន ដែលមានការខ្វះខាត។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ ។ នេះបើយោងតាមកិច្ចពិភាក្សា រវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មនៃប្រទេសម៉ាឡេស៊ី Seri Haji Mohamad bin Sabu កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងកសិកកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជា មានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេស៊ី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូចជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ដ្រី បានសាទរដល់ប្រទេសម៉ាឡេស៊ី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់…
-
ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង នឹងផ្តល់ឱកាសស្រោចស្រពដំណាំ ស្រូវជាង មួយម៉ឺនហិកតានៅកំពង់ធំ
កំពង់ធំ៖ខណៈការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ឬដែលហៅរត់ មាត់ថា ពាម សង់រួចរាល់នោះ នឹងធានាដល់ការ ដាំដុះស្រូវបានពីរ ដង ក្នុងមួយឆ្នាំដោយសុវត្ថិភាពលើផ្ទៃដីប្រមាណមួយម៉ឺនហិកតា ។ទំនប់ស្ទាក់ ទឹកស្ទឹងស្ទោង ស្ថិតនៅភូមិ ប្រកៀប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានប្រាប់ឱ្យដឹងកាល ពីចុង សប្ដាហ៍កន្លងទៅថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងជា ប្រព័ន្ធធារាសាស្ត្រដ៏ សំខាន់មួយ ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចកសិកម្មក្នុងតំបន់។កសិករអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ ខណៈទំនប់ផ្តល់នូវការ ស្រោចស្រពលើផ្ទៃដីជាងមួយម៉ឺនហិកតា។ ទំនប់ស្ទាក់ទឹកនេះ ត្រូវបានស្ថាបនាក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម។វាមានតួនាទីយ៉ាងសំខាន់ក្នុងការស្តុកទឹកសម្រាប់កសិករនិងជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពល។លើសពីនេះទំនប់ស្ទាក់ទឹកនឹងបង្កើត តំបន់ សេដ្ឋកិច្ចកសិកម្មស្នូលមួយក្នុងស្រុកស្ទោង ដែលអាចបង្កើនផលិតភាព នៃការដាំស្រូវនិង ដំណាំផ្សេងៗ។ ក្រៅពីការជួយដល់ការធ្វើកសិកម្មនៅឃុំម្សាក្រង និងស្រុកស្ទោងទាំងមូល ទំនប់នេះក៏ផ្ដល់នូវអត្ថប្រយោជន៍ជាផ្លូវគមនាគមន៍ និងបម្រើឱ្យវិស័យ ទេសចរណ៍ផងដែរ។ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ក៏ជាផ្លូវភ្ជាប់ពីស្រុក ស្ទោងខេត្តកំពង់ធំ ទៅស្រុកជីក្រែង ខេត្តសៀមរាប។ តើទំនប់ស្ទាក់ទឹកស្ទឹងស្ទោងឬ ពាម មានលក្ខណៈបច្ចេកទេសអ្វីខ្លះ? ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងមានប្រវែង…
-
ធនាគារកណ្តាលម៉ាដាហ្កាស្កា ស្វែងយល់ពីប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិ នៃកម្ពុជា
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល នៃប្រទេសម៉ាដាហ្កាស្កា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់លទ្ធភាពដល់សមភាគីម៉ាដាហ្កាស្កា សិក្សាស្វែងយល់អំពីប្រតិបត្តិការនៃប្រព័ន្ធបាគង ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយរូបិយវត្ថុរបស់ប្រទេសកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នា បានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា ក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការគ្នាលើគម្រោងសិក្សាស្រាវជ្រាវ គម្រោងតភ្ជាប់និងនវានុវត្តន៍ហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់បាគង ជាដើម ។ ឯកឧត្តម ទេសាភិបាលធនាគារកណ្តាល នៃប្រទេសម៉ាដាហ្កាស្កា បានវាយតម្លៃខ្ពស់ចំពោះការអភវិឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញ សុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្តល់អត្ថ ប្រយោជន៍ទៅវិញទៅមកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម ដូចជា វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ។ នៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត…
-
រដ្ឋមន្ត្រីកសិកម្មជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ច កសិកម្ម និងសន្តិសុខស្បៀង
សៀមរាប៖អង្ករជាអាហារចម្បងសម្រាប់ប្រជាជនជាងពាក់កណ្តាលនៃពិភពលោក និងជាចំណុចកណ្តាលនៃសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀងរបស់កម្ពុជានោះ ពេលនេះប្រឈមមុខនឹងបញ្ហាយ៉ាងជ្រាលជ្រៅ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ។នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងវេទិកាថ្នាក់តំបន់ស្តីពីសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម ឌិត ទីណា បានបន្តថា បច្ចុប្បន្ន វិស័យកសិកម្មបានជួបប្រទះបញ្ហាធំៗដូចជា ការកើនឡើងសីតុណ្ហភាព, ភ្លៀងធ្លាក់ខុសប្រក្រតីជាដើម។ការរំខានទាំងនេះកំពុងប៉ះពាល់ដល់ផលិតភាពរួចហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពកសិកររាប់លាននាក់ ។ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនដែរ ឈរនៅផ្លូវបំបែកនៃបញ្ហាប្រឈម និងឱកាសក្នុងការផ្លាស់ប្តូរវិស័យកសិកម្មរបស់ខ្លួន។ យើងប្រឈមមុខនឹងការគំរាមកំហែងដូចគ្នា អស្ថិរភាពអាកាសធាតុ កង្វះធនធាន និងការប្រែប្រួលទីផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា យ៉ាងណាក៏ដោយ យើងក៏ឃើញផងដែរនូវសក្តានុពលដូចគ្នាដែលផ្តល់អំណាចដល់កសិកររបស់យើង ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់ភាពជាដៃគូ ។នៅកម្ពុជា កសិកម្មគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ,បង្កើតការងារ ,បង្កើតប្រាក់ចំណូល និងផលិតទំនិញនាំចេញសម្រាប់ទីផ្សារអន្តរជាតិ។ ដើម្បីពន្លឿនការអភិវឌ្ឍរបស់ខ្លួន ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជនគឺចាំបាច់ណាស់។ ស្ថិរភាពតម្លៃក្នុងវិស័យកសិកម្មមិនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ តែជាខ្សែជីវិតសម្រាប់កសិកររាប់លាននាក់ដែលពឹងផ្អែកលើកសិកម្មសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។ ការប្រែប្រួលនៃទីផ្សារពិភពលោក រួមជាមួយនឹងការកើនឡើងថ្លៃដើមផលិតកម្ម និងភាពមិនច្បាស់លាស់នៃអាកាសធាតុ ទាមទារដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញថា យុទ្ធសាស្ត្រសំខាន់មួយរបស់យើងក្នុងការដោះស្រាយបញ្ហានេះគឺការលើកកម្ពស់សហគមន៍កសិកម្មទំនើប។ សហគមន៍ទាំងនេះផ្តល់សិទ្ធិអំណាចដល់កសិករក្នុងការប្រមូលផ្តុំធនធាន ចូលទីផ្សារកាន់តែមានប្រសិទ្ធភាព និងចរចាតម្លៃសមរម្យសម្រាប់ផលិតផលរបស់ពួកគេ។…
-
«បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ» កំពុងបំពេញតម្រូវការអំពីឱកាសការងារ និងជំនាញសិក្សា ដល់សិស្ស និស្សិត នៃវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI)
(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ដែលផ្តល់ការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេនៅកម្ពុជា កំពុងចូលរួមជំរុញការផ្សព្វផ្សាយ អំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ ។ លោកស្រី ម៉ុញ ទឹមសុរដ្ឋា នាយិការងនិងជាប្រធានផ្នែកកម្មវិធី នៃវិទ្យាស្ថាន CGTI បានបញ្ជាក់ថា CGTI ក្នុងនាមជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលពាក់ព័ន្ធវិស័យកាត់ដេរ ពេញចិត្តជាខ្លាំងចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារនានានៅក្នុងបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះថាតាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ បានផ្ដល់នូវអត្ថប្រយោជន៍និងជួយសម្រួលការងារជាច្រើនដល់វិទ្យាស្ថានពាក់ព័ន្ធនឹងសេវាជ្រើសរើសបុគ្គលិក ពិសេសគឺសិស្ស និស្សិត ដែលកំពុងសិក្សា នឹងកាន់តែមានភាពងាយស្រួល លឿនរហ័ស មានឱកាសខ្ពស់ក្នុងការស្វែងរកការងារធ្វើ និងទទួលបានព័ត៌មានពិតប្រាកដ និងអាចជឿជាក់បំផុត។ លោកស្រីលើកឡើងថា វិទ្យាស្ថាន CGTI នឹងចូលរួមជំរុញការផ្សព្វផ្សាយអំពី បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធនានា របស់ខ្លួនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។ យុវជន ហូ ហិរិ ជាសិស្សនៃវិទ្យាស្ថាន CGTI ដែលកំពុងសិក្សាលើជំនាញ វិស្វកម្ម ឧស្សាហកម្ម សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ…
-
កិច្ចប្រជុំក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្តនិងអេទ្បិចត្រូនិក
ភ្នំពេញ៖នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានដឹកនាំកិច្ចប្រជុំក្រុមការងារពន្លឿនវិស័យយានយន្ត និងអេទ្បិចត្រូនិក ដែលកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៣។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំ ទី១. ពិនិត្យ លើលទ្ធផលបឋមនៃការវិភាគទិន្នន័យដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្តល់សម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា(ផ.អ.យ.អ.) ,ទី២. ផ្ទៀងផ្ទាត់ទិន្នន័យ ការវិភាគទិន្នន័យ ព្រមទាំងប្រមូលធាតុចូលបន្ថែម និង ទី៣. ពិភាក្សាលើបញ្ហាប្រឈមនៃការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃរបាយការណ៍វឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤)។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានបញ្ជាក់ជូនអង្គប្រជុំពីសាវតារនៃការរៀបចំ ផ.អ.យ.អ. និងភាពចាំបាច់នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានទទួលការអនុម័តពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបន្តថា ផ្អែកតាមរបបរាយការណ៍ដូចដែលបានកំណត់នៅក្នុងក្របខណ្ឌនេះ លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត…
-
អ្នកខេត្តត្បូងឃ្មុំ មួយរូបបង្ហើបពីចំណូលចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ អាចរកចំណូលបានច្រើនលានក្នុងមួយខែៗ
(ខេត្តត្បូងឃ្មុំ)៖ អ្នកស្រី ទ្រី សុខឃឿន ជាប្រជាពលរដ្ឋមួយរូប រស់នៅក្នុងឃុំ ល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបង្ហើបថា អ្នកស្រីអាចរកចំណូលបានពីការចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារ នៅក្នុងគេហដ្ឋានរស់នៅរបស់អ្នកស្រីបានច្រើនលានរៀលក្នុងមួយខែៗ ដែលចំណូលនោះបានជួយឱ្យជីវភាពកាន់តែប្រសើរ ពោលគឺអាចផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ និងកូនរៀនបានយ៉ាងស្រួល ។ លោក ស្រី ទ្រី សុខឃឿន បានគូសបញ្ជាក់ទៀតថា ដំបូងឡើយអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ពីវិធីសាស្រ្តនៃការចិញ្ចឹម ហើយសម្រាប់ការចិញ្ចឹមដំបូង គឺចាប់ផ្តើមពីចិញ្ចឹមមេបាពូជមាន់ស្រែប្រមាណជា៧ទៅ៨ក្បាលប៉ុណ្ណោះ។ អ្នកស្រី អះអាងថា ការចិញ្ចឹមមកដល់បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ ហើយក្នុងមួយខែៗអ្នកស្រីអាចលក់មាន់ចេញបានជាង១ក្បាលដោយទទួលបានថវិកាប្រមាណជា៤ទៅ៥លានរៀល និងផាត់ការចំណាយចេញនៅសល់ថវិកាចំណេញបានពី២ទៅ៣លានរៀល ។ អ្នកស្រី ទ្រី សុខឃឿន បានបង្ហើបទៀតថា បើប្រៀបធៀបជីវភាពពីអ្នកស្រី មិនទាន់ចិញ្ចឹមមាន គឺមានជីវភាពលំបាកខ្លាំង ដោយត្រូវរាប់រងថវិការចំណាយក្នុងក្រុមគ្រួសារប្រចាំថ្ងៃ ដោយមិនមានប្រភាពចំនូលចូល ប៉ុន្តែចាប់តាំងពីអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំមក ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ អ្នកស្រីលែងជួបការលំបាកទៀតហើយ ដោយជីវភាពរស់នៅរបស់លោកស្រី គឺរស់ក្នុងភាពងាយស្រួល៕ អត្ថបទ ៖ ជាវ ចន្ធូ រូបភាព ជីម ភារ៉ា
-
កម្មករនិយោជិត សប្បាយចិត្ត ការបើកប្រាក់ឈ្នួលអប្បបរមា រួមនិងអត្ថប្រយោជន៍ផ្សេងទៀត សរុបប្រមាណ ៣០០ដុល្លារ
(ភ្នំពេញ)៖ កម្មករនិយោជិតសប្បាយចិត្តបន្ទាប់ពីបានបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិតទទួលបានប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារក្នុងមួយខែ។ ការលើកឡើងបែបនេះបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។ លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិតនៃរោងចក្ររបស់លោកស្រីបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករារួចហើយ។ ទន្ទឹមនឹងនេះ លោកស្រីបានទទួលប្រាក់បៀវត្សប្រមាណជាង ៣០០ដុល្លារ ក្នុងមួយខែ បូករួមទាំងប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតដែលទទួលបានពីរោងចក្រផ្ទាល់។ កម្មការិនីរូបនេះបន្ថែមថា ប្រាក់ចំណូលប្រមាណជាង ៣០០ដុល្លារក្នុងមួយខែនេះ លោកស្រីអាចយកទៅផ្គត់ផ្គង់គ្រួសារបានសមល្មម ដោយឡែកមួយចំណែកទៀតលោកស្រីទុកសម្រាប់ផ្គង់ផ្គង់ការចំណាយប្រចាំខែ និងអាចសន្សំទុកបានមួយចំនួនសម្រាប់តម្រូវការនាពេលអនាគតផងដែរ។ កម្មការិនីរូបនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលតែងតែងយកចិត្តទុកដាក់ និងដឹងសុខទុក្ខកម្មករនិយោជិតជានិច្ច ជាពិសេសត្បិតប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក ក៏ប៉ុន្តែវាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។ ដោយឡែក កញ្ញា យី ភួន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន…
-
ឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារវេទិកាការងាររបស់ NEA នៅវិទ្យាស្ថានពាណិជ្ជសា
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០៣៤ កន្លែង ពីក្រុមហ៊ុនធំៗ១៩ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅមួយកន្លែងងាយស្រួល។ ក្រុមហ៊ុនធំៗទាំង១៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ម៉ាស្ទ័រស៊ុគីស៊ុប មីក្រូហិរញ្ញវត្ថុអរគុណ សឹលូសិន ឯ.ក, ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD), ក្រុមហ៊ុនត្រាំ ហ្វីតនេស ឯ.ក, ផ្សារទំនើបម៉ាក្រូ (ខេមបូឌា) ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុនអ៊ី…