Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • អភិបាលរងខេត្តកំពង់ធំ កត់សម្គាល់ដោយមោទនភាព ចំពោះ វឌ្ឍនភាព ដំណាំស្វាយចន្ទី

    អភិបាលរងខេត្តកំពង់ធំ កត់សម្គាល់ដោយមោទនភាព ចំពោះ វឌ្ឍនភាព ដំណាំស្វាយចន្ទី

    កំពង់ធំ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ សមាជិកក្រុម ប្រឹក្សា និងគណៈកម្មការស្វាយចន្ទីខេត្តកំពង់ធំបានកោត សរសើរ និងអបអរសាទរដល់សមាគមស្វាយចន្ទីកម្ពុជា ដែលបានខិត ខំ ស្វះស្វែង រកដៃគូរសហការទំនាក់ទំនងយ៉ាងសកម្មជាមួយ វិនិយោ គិនជាតិ និងអន្តរជាតិធ្វើឱ្យផលិតផលស្វាយចន្ទី មាន ដំណើរការ ល្អនិងមានកំណើនជាលំដាប់ ជាពិសេសស្វាយចន្ទីនៅ ក្នុងខេត្ត កំពង់ធំ កំពុងមានកេរ្តិ៍ឈ្មោះនៅបណ្តាប្រទេសក្នុងអាស៊ាន និង សកលលោក។  លោក ងួន រាសី អភិបាលរងខេត្តបញ្ជាក់ដូច្នេះក្នុងវេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ កសិករស្វាយចន្ទី និងកម្មវិធី ចុះអនុស្សរណៈកាលពីចុងសប្ដាហ៍កន្លងទៅនេះនានសណ្ឋាគារគ្លររៀស។ លោកអភិបាលរងខេត្តកំពង់ធំបានបន្តថា ខេត្តកំពង់ធំមាន ភូមិសាស្រ្ត ល្អ និងអាកាសធាតុ អំណោយផលចំពោះ ដំណាំស្វាយចន្ទី ។ខេត្ត មានផ្ទៃដីដាំដុះស្វាយចន្ទី ១១៥.០២១ ហិកតានិងផ្តល់ទិន្នផល ជា មធ្យម ២០០.០០០តោនឬ៣០ភាគរយនៃផលិតកម្ម ស្វាយចន្ទីនៅ ក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានសិប្បកម្មកែច្នៃប្រាំបីកន្លែង ។ក្នុងនោះតូចចំនួនប្រាំមួយនិងមធ្យមពីរកំពុង សាងសង់ដោយក្រុម ហ៊ុន…

  • CAPFISH-Capture ជាគម្រោងដ៏ធំសម្រាប់ជំរុញសុវត្ថិភាពម្ហូបអាហារ និងលើកស្ទួយវិស័យជលផលនៅកម្ពុជា

    CAPFISH-Capture ជាគម្រោងដ៏ធំសម្រាប់ជំរុញសុវត្ថិភាពម្ហូបអាហារ និងលើកស្ទួយវិស័យជលផលនៅកម្ពុជា

    ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ។ ទាក់ទិនទៅនឹងគម្រោង CAPFISH-Captureនេះដែរ កាលពីថ្មីៗកន្លងមក រដ្ឋបាលជលផល និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួន បួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជល ផល ៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់ គ្រង ជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវ ជ្រាវនាសណ្ខានគារសាន់វ៉េ រាជធានីភ្នំពេញ។ កញ្ញា រេប៊ែកកា ប៊ែល (Rebekah Bell)នាយិកាប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំកម្ពុជាបានថ្លែងថា៖កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បី ចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលរបស់កម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះមានគោលបំណងពង្រឹងការគ្រប់គ្រង ការអភិរក្ស និងប្រព័ន្ធគ្រប់គ្រងជលផលទឹកសាប…

  • បចុប្បន្នភាពសេដ្ឋកិច្ច | ១៨ កុម្ភៈ ២០២២

    បចុប្បន្នភាពសេដ្ឋកិច្ច | ១៨ កុម្ភៈ ២០២២

    សូមជូនព័ត៌មានបចុប្បន្នភាពសេដ្ឋកិច្ច ថ្ងៃ ១៨ កុម្ភៈ ២០២២ របស់វិទ្យុសំលេងយុវជន (VOY FM97MHz)

  • បចុប្បន្នភាពសេដ្ឋកិច្ច | ១៧ កុម្ភៈ ២០២២

    បចុប្បន្នភាពសេដ្ឋកិច្ច | ១៧ កុម្ភៈ ២០២២

    សូមជូនព័ត៌មានបចុប្បន្នភាពសេដ្ឋកិច្ច ថ្ងៃ ១៧ កុម្ភៈ ២០២២ របស់វិទ្យុសំលេងយុវជន (VOY FM97MHz)

  • បចុប្បន្នភាពសេដ្ឋកិច្ច | ១៦ កុម្ភៈ ២០២២

    បចុប្បន្នភាពសេដ្ឋកិច្ច | ១៦ កុម្ភៈ ២០២២

    សូមជូនព័ត៌មានបចុប្បន្នភាពសេដ្ឋកិច្ច ប្រចាំថ្ងៃ ១៦ កុម្ភៈ ២០២២ របស់វិទ្យុសំលេងយុវជន (VOY FM97MHz)