Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ចង្កៀងគោមផ្កាយរបស់កូកា-កូឡា បំភ្លឺទីក្រុង នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ

    ចង្កៀងគោមផ្កាយរបស់កូកា-កូឡា បំភ្លឺទីក្រុង នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ

    ភ្នំពេញ៖ យុទ្ធនាការបង្ហោះគោមផ្កាយរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា កំពុងបំភ្លឺទេសភាពទីក្រុងទូទាំងប្រទេស ជាមួយនឹងការដាក់បង្ហោះគោមរាងផ្កាយដ៏ធំអស្ចារ្យ ដែលជាផ្នែកនៃយុទ្ធនាការលើកកម្ពស់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរំលេចនូវចំណងនៃក្តីស្រឡាញ់ក្នុងគ្រួសារផងដែរ។ចង្កៀងគោម មាននិមិត្តរូបដ៏ពិសេសមួយក្នុងវប្បធម៌ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដូចទៅនឹងការលេងល្បែងប្រជាប្រិយផ្សេងៗជាច្រើនទៀត ដូចជា ល្បែងលាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងទាញព្រ័ត្រ។ ជាធម្មតា ល្បែងទាំងនេះត្រូវបានប្រជាពលរដ្ឋខ្មែរលេងកម្សាន្ត អមជាមួយនឹងការបំភ្លឺគោមដ៏ចែងចាំងនាពេលរាត្រី ខណៈដែលប្រជាជនខ្មែរមកជួបជុំគ្នាដើម្បីគោរពដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួនតាមរយៈការបំភ្លឺគោម ដែលធ្វើឱ្យកម្មវិធីនេះកាន់តែសប្បាយរីករាយ។ ចង្កៀងគោមនេះ ក៏ជានិមិត្តរូបនៃជ័យជំនះ កម្លាំង សាមគ្គីភាព និងភាពរុងរឿង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គោមចម្រុះពណ៌នឹងបានបង្ហោះលម្អលើផ្ទៃមេឃនាពេលរាត្រី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការតស៊ូ ដែលជាប្រធានបទនៃយុទ្ធនាការរួមរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ដែលមានបំណងនាំយកមកនូវភាពអស្ចារ្យនៃការជួបជុំគ្នាឡើងវិញ លើកទឹកចិត្តដល់យុវជនខ្មែរជំនាន់ក្រោយរបស់កម្ពុជា ភ្ជាប់ទំនាក់ទំនងយ៉ាងពិតប្រាកដ និងរិតចំណងនៃក្តីស្រឡាញ់ជាមួយគ្រួសាររបស់ពួកគេបន្ថែមទៀត។ ដោយចង្កៀងគោមជានិមិត្តសញ្ញាដ៏ពិសេសក្នុងឱកាសឆ្នាំនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បានដាក់បង្ហោះគោមដែលមានរាងដូចផ្កាយ នៅតាមទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ចង្កៀងគោមផ្កាយមានកម្ពស់ ៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ។ សាធារណជនទាំងអស់ ត្រូវបានអញ្ជើញឱ្យថតរូប ឬថត Selfie ជាមួយនឹងគោមដែលអាចយកទៅបង្ហោះនិងបញ្ចេញមតិលើបណ្ដាញសង្គម…

  • Smart Axiata ជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

    Smart Axiata ជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

    ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា មានកិត្តិយសក្នុងការប្រកាសពីវត្តមានរបស់ខ្លួនជាលើកទីពីរក្នុងការចូលរួមជាដៃគូរឧបត្ថម្ភធំសម្រាប់ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ ឆ្នាំ ២០២៤ (STI Day 2024) ដែលរៀបចំដោយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៤-២៦ ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ នេះរៀបចំឡើងក្រោមប្រធានបទ «SMEs Go STI»។ ព្រឹត្តិការណ៍នេះមានគោលបំណងរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតទៅក្នុងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីបង្កើនប្រសិទ្ធភាព ការប្រកួតប្រជែងទីផ្សារ និងសមាហរណកម្មសកល ដែលត្រៀមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ SME និងកំណើនបច្ចេកវិទ្យារបស់កម្ពុជា។ ក្នុងនាមជាដៃគូរឧបត្ថម្ភធំសម្រាប់កម្មវិធីទាំងបីថ្ងៃនោះ ក្រុមហ៊ុន Smart នឹងមានស្តង់របស់ខ្លួនដើម្បីរៀបចំការធ្វើបទបង្ហាញពីផលិតផលមួយចំនួន…

  • ផ្សារទំនើប គ្លីនតុន សម្ពោធន៍ជាផ្លូវការ និងចាប់ដៃគូរសហការជាមួយ ត្រីខ អ៊ីម ធីប

    ផ្សារទំនើប គ្លីនតុន សម្ពោធន៍ជាផ្លូវការ និងចាប់ដៃគូរសហការជាមួយ ត្រីខ អ៊ីម ធីប

    (ខេត្តកណ្តាល)៖ ផ្សារទំនើប គ្លីនតុន (Clinton Mart) នៅថ្ងៃទី២៥ ខែមិនាឆ្នាំ២០២៤ នេះ បានបើកដំណើរការជាផ្លូវការលក់នូវផលិតផល គ្រឿងឧបភោកបរិភោកគ្រប់មុខ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវមាត់ទន្លេរ (ផ្ទះលេខ ៨៨៧ ផ្លូវជាតិលេខ២១) ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកស្រី ចាន់ វិសាខា អគ្គនាយិការ ផ្សារគ្លីនតុន បានមានប្រសាសន៍អោយដឹងថា ផ្សារទំនើបដ៏ថ្មីសន្លាងនេះរៀបចំឡើងតាមរចនាបទបែបបច្ចឹមប្រទេស (អូស្រ្តាលី) ប្រមូលផ្ដុំ ទៅដោយផលិតផលចម្រុះនូវគ្រឿងឧបភោក បរិភោក បន្លែបង្ការសរីរាង្គស្រស់ៗ ច្រើនមុខ រួមមានផលិតផលក្នុងស្រុក និងក្រៅស្រុក ធានាបាននូវគុណភាព និងស្តង់ដារ ចំណី អាហារ ដែលមានតម្លៃសមរម្យ សមស្របទៅនឹងតម្រូវការនៃការទិញទំនិញ បែប សម័យ ថ្មីរបស់អតិថិជន។ លោកស្រី វិសាខា ក៍បានបន្តទៀតថា ៖ ក្រៅពីទំនិញទាំងនេះ ផ្សារទំនើប គ្លីនតុន ក៍បាន ទទួល សិទ្ធផ្តាច់មុខលក់ផលិតផលត្រីខ កំប៉ុង អ៊ីម ធីប ដែលជាត្រីខលេខ១ មានរសជាតិ…

  • កម្ពុជា និងឥណ្ឌា រៀបចំកិច្ចប្រជុំធុរកិច្ចវិស័យសារធាតុគីមី

    កម្ពុជា និងឥណ្ឌា រៀបចំកិច្ចប្រជុំធុរកិច្ចវិស័យសារធាតុគីមី

    ភ្នំពេញ៖ គណៈប្រតិភូឥណ្ឌាតំណាងឱ្យក្រុមហ៊ុនជាង ២០ ដែលចូលរួមក្នុងការផលិត និងនាំចេញថ្នាំជ្រលក់ សារធាតុជ្រលក់ សារធាតុគីមីសរីរាង្គ និងសរីរាង្គ រួមមាន គីមីកសិកម្ម គីមីពិសេស និងគ្រឿងសំអាង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំធុរកិច្ចជាមួយធុរកិច្ចកម្ពុជា នៅសណ្ឋាគារហៃយ៉ាដរ៉េស៊ីដិន រាជធានីភ្នំពេញ។ អាន. លោក Siddhartha Kumar ប្រធានគណៈប្រតិភូ និងជានាយកប្រចាំតំបន់នៃ Chemexcil ដែលជាក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលគីមី គ្រឿងសំអាង និងថ្នាំជ្រលក់ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ និងបានពន្យល់លម្អិតអំពីវិស័យគីមីនៅប្រទេសឥណ្ឌា។ លោកបន្តថា ឧស្សាហកម្មគីមី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍឧស្សាហកម្ម និងកសិកម្មរបស់ប្រទេសឥណ្ឌា។ លោកបន្ថែមថា ឧស្សាហកម្មដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ២២០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០២៥ និង ១ទ្រីលានដុល្លារនៅឆ្នាំ២០៤០។ ឥណ្ឌាគឺជាប្រទេសផលិតសារធាតុគីមីធំបំផុតទី៦ នៅលើពិភពលោក និងទី៣ នៅក្នុងអាស៊ី បន្ទាប់ពីជប៉ុនបានរួមចំណែក ៧ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌា។ លោកជំទាវវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានប្រសាសន៍ថា…

  • យុទ្ធនាការប្រមូលដបត្រឡប់មកវិញ កំពុងទទួលបានការគាំទ្រពីវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា

    យុទ្ធនាការប្រមូលដបត្រឡប់មកវិញ កំពុងទទួលបានការគាំទ្រពីវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា

    ភ្នំពេញ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ – យុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលមានការចូលរួមដោយអាជីវកម្មក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដិសណ្ឋារកិច្ចក្នុងស្រុកនៅកម្ពុជាក៏កំពុងបញ្ចប់ឆ្នាំដំបូង នៃយុទ្ធនាការថ្មីនេះដែរ។ ចាប់តាំងពីការសាកល្បងកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ មក ឥឡូវនេះមានចំនួនពីរពាន់បារ និងភោជនីយដ្ឋានដែលបានបានចូលរួមក្នុងយុទ្ធនាការនេះ។ អាជីវកម្មទាំងនេះបានប្រគល់សំបកដបផលិតផលរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាមកវិញ ដែលមានដូចជា Heineken®, Tiger, ABC, និង Anchor ដែលត្រូវបានប្រើប្រាស់ដោយអតិថិជននៅក្នុងហាងរបស់ពួកគេ។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយកាកសំណល់នៅក្នុងវិស័យនេះផងដែរ។ បន្ទាប់ពីបានពង្រីកយុទ្ធនាការនេះនៅជុំវិញទីក្រុងភ្នំពេញមកហើយ ជំហានបន្ទាប់គឺនឹងពង្រីកទៅកាន់បារ និងភោជនីយដ្ឋានផ្សេងទៀតនៅក្នុងប្រទេសទាំងមូល។ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់យុទ្ធនាការប្រមូលដបត្រឡប់មកវិញត្រូវបានចែករំលែកជាលើកដំបូងនៅក្នុងវេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំដែលរៀបចំដោយគណៈកម្មាធិការធុរកិច្ចបៃតងនៃ EuroCham Cambodia កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣។ នៅចំពោះមុខតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម អាជីវកម្ម អ្នកផ្តើមគំនិត និង អ្នកបង្កើតគោលនយោបាយ វេទិកានេះក៏បានធ្វើការទទួលស្គាល់ធុរកិច្ចកម្ពុជាចំនួន ១៤ សម្រាប់តួនាទីក្នុងការទទួលបាន ជើងឯកយុទ្ធនាការប្រមូលដបត្រឡប់មកវិញ។ លោក Anne Guerineau អ្នកគ្រប់គ្រងទូទៅនៃក្រុមបដិសណ្ឋារកិច្ច…

  • កូកា-កូឡា ចូលរួមបន្ថែមភាពស្រស់ស្រាយនៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយគ្រួសារខ្មែរ ដោយមានការចូលរួមពីតារារ៉េប វណ្ណដា influencer និងចង្កៀងគោមផ្កាយ

    កូកា-កូឡា ចូលរួមបន្ថែមភាពស្រស់ស្រាយនៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយគ្រួសារខ្មែរ ដោយមានការចូលរួមពីតារារ៉េប វណ្ណដា influencer និងចង្កៀងគោមផ្កាយ

    ភ្នំពេញ៖ ដើម្បីចូលរួមបង្កើនភាពស្និទ្ធស្នាល ក្នុងការជួបជុំក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កូកា-កូឡាកម្ពុជា ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កំពុងធ្វើយុទ្ធនាការ “ជាមួយតារាល្បីៗ” ដែលមានការចូលរួមពីតារារ៉េបដ៏ល្បីគឺ លោក វណ្ណដា និងចង្កៀងគោមផ្កាយ។ ថ្ងៃចូលឆ្នាំថ្មី គឺជាពេលដែលប្រជាពលរដ្ឋទៅលេងស្រុកជួបជុំគ្រួសារ ដើរលេងកំសាន្តជុំមិត្តភក្តិ។ ដូច្នេះហើយ យុទ្ធនាការរបស់ កូកា-កូឡា គឺមានគោលដៅ និងមានសមត្ថភាពជួយបំពេញអោយពេលវេលាជួបជុំនេះអោយកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា ជាពិសេសគឺពេលញុំាអាហារជួបជុំបងប្អូន ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យុទ្ធនាការនេះ លើកទឹកចិត្តឲ្យយុវវ័យសម័យថ្មីGen Z ជាមួយក្រុមគ្រួសារ រកអោយឃើញនូវចំណង់ចំនូលចិត្តដែលប្លែក តែស្រដៀងគ្នា។ យុទ្ធនាការនេះនឹងមានការតាំងបង្ហាញ ចង្កៀងគោមផ្កាយ នៅទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តធំៗ ដូចជា ខេត្តសៀមរាប បាត់ដំបង និងព្រះសីហនុ។ ចង្កៀងគោមផ្កាយនេះ ក៏មាននៅលើកេស និងកំប៉ុងកូកា-កូឡាផងដែរ។ គ្រប់គ្នាអាចថតរូប ថតសែលហ្វី ជាមួយនឹងចង្កៀងគោមផ្កាយ ហើយបង្ហោះរូបនោះលើបណ្ដាញសង្គម ជាកាយវិការអបអរថ្ងៃដ៏សប្បាយរីករាយនេះ។ អ្នកបង្ហោះរូបចង្កៀងគោមផ្កាយនេះ នឹងមានឱកាសទទួលបានផលិតផលកូកា-កូឡា ៥កេសដែលជារង្វាន់ផងដែរ។វីដេអូចលនាលឿន (time-lapse) នៃចង្កៀងគោមផ្កាយ បានផលិត និងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Influencer ល្បីៗ ដូចជា…

  • បារាំងអះអាងពីប្រសិទ្ធភាព និងគុណភាពរបស់សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស អាចជួយដល់សុខភាពមនុស្សគ្រប់វ័យនៅកម្ពុជា

    បារាំងអះអាងពីប្រសិទ្ធភាព និងគុណភាពរបស់សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស អាចជួយដល់សុខភាពមនុស្សគ្រប់វ័យនៅកម្ពុជា

    ភ្នំពេញ៖ អគ្គនាយក នៃមន្ទីរពិសោធន៍មកពីប្រទេសបារាំង បានបង្ហាញពីការធានាខុសត្រូវ ចំពោះសុខសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ទៅលើផលិតផលសារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស ដោយការផលិតមិនមានប្រើប្រាស់សារធាតុគីមី ជាផលិតផលដែលផលិតពីរុក្ខជាតិសុទ្ធសាធ ហើយផលិតនៅប្រទេសបារាំង និងបាននាំមកលក់នៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំថា ពិតជាមានគុណភាព ប្រសិទ្ធភាព ចំពោះសុខភាពមនុស្សគ្រប់វ័យ មានការទទួលខុសត្រូវពីស្ថាប័នធំៗរបស់ប្រទេសបារាំង។ អគ្គនាយក នៃមន្ទីរពិសោធន៍មកពីប្រទេសបារាំងបានអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី១០ ខែមីនា ដែលរៀបចំឡើងដោយក្រុមហ៊ុន ស៊ីប៊ែលប៉ារីស នៅសណ្ឋាគារ សាន់អេនមូន រាជធានីភ្នំពេញ។ លោកអគ្គនាយកបន្តថា យើងបានទទួលបទពិសោធន៍លើការផលិតនៃផលិតផលមួយប្រភេទនេះអស់ពេលជាង ៣៥ឆ្នាំមកហើយ និង មានការទទួលស្គាល់ពីស្ថាប័នធំៗជាច្រើននៅប្រទេសបារាំង ពិសេសមានគាំទ្រពីប្រជាជននៅលើពិភពលោក រួមទាំងប្រជាជនបារាំង និងកម្ពុជាផងដែរ។ លោកអគ្គនាយកបន្ថែមថា សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ជួយផ្តល់នូវថាមពល ធ្វើឱ្យមានសុខភាពល្អ ពន្យាភាពចាស់ បំបាត់ភាពជ្រីវជ្រួញដល់មនុស្សគ្រប់វ័យ ជាពិសេសអ្នកមានផ្ទៃពោះ គឺផ្តល់សុខភាពទាំងម្តាយ និងទារកនៅក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះ ស្រ្តីក្រោយពេលឆ្លងទន្លេរួច បានប្រើប្រាស់កាន់តែល្អ ពោលគឺប្រើពេញមួយជីវិតរឹតតែល្អសម្រាប់សុខភាពមនុស្សគ្រប់វ័យ។ លោកជំទាវ សុខ រស្មី អគ្គនាយិការ ក្រុមហ៊ុន ស៊ីប៊ែលប៉ារីស មានប្រសាសន៍ថា ផ្តើមចេញពីមានបញ្ហាសុខភាពខ្លួនឯង និងទទួលបានការណែនាំពីអ្នកជំនាញការរបស់បារាំង ឱ្យប្រើប្រាស់ផលិតផលសុខភាពខាងលើនេះ…

  • អាជីវកម្មខ្វះទ្រព្យបញ្ជាំអាចស្នើរសុំការធានាឥណទានពី CGCC

    អាជីវកម្មខ្វះទ្រព្យបញ្ជាំអាចស្នើរសុំការធានាឥណទានពី CGCC

    ភ្នំពេញ៖សហគ្រាសខ្នាតតូច និងមធ្យម ឬ SME នៅទូទាំងប្រទេសកម្ពុជា ដែលខ្វះទ្រព្យបញ្ជាំសម្រាប់ខ្ចីដើមទុនពីគ្រឹះស្ថានហិរញ្ញវត្ថុ អាចស្នើរសុំការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ជាជំហានដំបូងម្ចាស់អាជីវកម្មត្រូវស្នើសុំកម្ចីទៅកាន់ធនាគារឬមីក្រូហិរញ្ញវត្ថុដែលជាដៃគូរបស់ CGCC និងត្រូវឆ្លងកាត់ការវាយតម្លៃមុន CGCC ផ្តល់ការធានា។ ទំហំធានាដែល CGCC អាចផ្តល់ឱ្យមានចំនួន ៨០ភាគរយ នៃកម្ចីដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ។ សាជីវកម្មធានាឥណទានកម្ពុជា គឺជាសហគ្រាសសាធារណៈចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័ននេះ ដើរតួជាអ្នកផ្តល់ការធានាឥណទានឲ្យក្រុមហ៊ុនអាជីវកម្ម ជាពិសេស SME ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្ចីអាជីវកម្មជិត ២ ០០០ នៅទូទាំងប្រទេសទទួលការធានាឥណទាន CGCC ក្នុងទំហំកម្ចីសរុបជាង ១៧០លានដុល្លារ។ ការធានាឥណទានជួយអ្នកខ្ចីឱ្យទទួលបានកម្ចីទោះបីគ្មានទ្រព្យបញ្ចាំ និងជួយអ្នកខ្ចីឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។ តួយ៉ាង ប្រសិនបើម្ចាស់អាជីវកម្មមានទ្រព្យបញ្ចាំតម្លៃ ១០ម៉ឺនដុល្លារ ជាទូទៅ ធនាគារអាចផ្តល់កម្ចីក្នុងរង្វង់ ៧០ភាគរយនៃតម្លៃទ្រព្យបញ្ជាំ ឬស្មើនឹង ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ប៉ុន្តែ បើមានការធានាឥណទានពី CGCC ជាមួយនឹងទ្រព្យបញ្ចាំ ១០ម៉ឺនដុល្លារដូចគ្នា ធនាគារអាចផ្តល់កម្ចីរហូតដល់ ១០០ភាគរយនៃតម្លៃទ្រព្យបញ្ជាំ។…

  • ឈ្មួញសម្រុកនាំចូលសាច់បង្កកមុនរដ្ឋបិទការនាំចូល ជ្រូកក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

    ឈ្មួញសម្រុកនាំចូលសាច់បង្កកមុនរដ្ឋបិទការនាំចូល ជ្រូកក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

    ភ្នំពេញ៖តម្លៃជ្រូករស់នៅកម្ពុជាបានធ្លាក់ថ្លៃម្តងទៀតនាពេលនេះ ស្របពេលដែលឈ្មួញកំពុងសម្រុកនាំចូលសាច់បង្កកពីបរទេសយ៉ាងគំហុក មុនពេលឳសានវាទផ្អាកការនាំចូលរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា តទៅ។ លោក ស៊្រុន ពៅ ប្រធានមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឱ្យដឹងថា នៅភ្នំពេញជ្រូករស់មានតម្លៃ ៧ ៥០០រៀលក្នុងមួយគីឡូក្រាម ហើយនៅតាមបណ្តាខេត្តមានតម្លៃប្រហែល ៨០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលថ្លៃដើមផលិតប្រហែល ៩ ០០០រៀល។ អ្នកចិញ្ចឹមជ្រូកខាត ប្រហែល១២ម៉ឺនទៅ១៦ម៉ឺនរៀលក្នុងមួយក្បាល។ កាលពីអំលុងចូលឆ្នាំចិន ជ្រូករស់ហក់ឡើងដល់៩០០០រៀលក្នុងមួយគីឡូក្រាម។ លោក ស៊្រុន ពៅ រំពឹងថាក្រោយកាលបរិច្ឆេទផ្អាកការនាំចូលសាច់បង្កកចូលជាធរមាន តម្លៃជ្រូករស់អាចប្រសើរឡើង។លោកថា«ការបិទនឹងជាការប្រសើរដល់កសិករអ្នកចិញ្ចឹមព្រោះសព្វថ្ងៃនេះ ពួកគាត់នៅខាតច្រើនណាស់ លក់អស់ហើយ អ្វីៗទាំងអស់ សង្ឃឹមថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងខែ ៣ថ្ងៃ ១២នេះ ដែលបិទផ្អាកសាច់បង្កក៦ខែ ក៏ប៉ុន្តែមុនបិទនេះយើងឃើញហើយថា បងប្អូនគាត់អ្នកនាំចូលនេះ គឺគាត់សម្រុកខ្លាំងណាស់ ដូច្នេះវិស័យនេះស្លាប់រស់លើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ»។ យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចូលសាច់បង្កកក្នុងឆ្នាំ ២០២៣ តាមរយៈក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ មានចំនួនសរុបប្រមាណ ៤៥.០០០ តោន ដោយក្នុងនោះ មាន សាច់ក្របីជាង ១០.០០០ តោន សាច់គោ សាច់ជ្រូក…

  • ហ្វីលីពីនប្រទេសនាំចូលអង្ករច្រើនបំផុតលើលោក ព្រមទិញអង្ករថែមពីកម្ពុជា

    ហ្វីលីពីនប្រទេសនាំចូលអង្ករច្រើនបំផុតលើលោក ព្រមទិញអង្ករថែមពីកម្ពុជា

    ភ្នំពេញ៖ប្រទេសហ្វីលីពិន នៅដើមសប្តាហ៍នេះ បានព្រមព្រៀងបង្កើនការនាំចូលអង្ករពីកម្ពុជា។ នៅពេលនេះប្រទេសទាំងពីរកំពុងជជែកគ្នាពីចំនួនអង្ករជាក់លាក់ដែលត្រូវនាំចេញបន្ថែម។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រាញ់ និងនេសាទ នៅថ្ងៃសុក្រកន្លងទៅនេះ។ ឯកឧត្តម ឃីម ហ្វីណង់ ឲ្យដឹងទៀតថា ក្រៅពីបរិមាណនាំចេញ តម្លៃក៏ជាបញ្ហាដែលត្រូវជជែកនិងស្រុះស្រួលគ្នាផងដែរ។ ទោះមិនទាន់អាចបញ្ជាក់បាននៅឡើយថា ការនាំអង្ករបន្ថែមទៅហ្វីលីពីនអាចនឹងចាប់ផ្តើមនៅពេលណា ឯកឧត្តម ហ្វីណង់ យល់ថាការព្រមព្រៀងរបស់ហ្វីលីពីន ជាការវិវត្តន៍ដ៏ល្អ។ លោក បានបញ្ជាក់ថា៖ «ដំណឹងនេះ គឺជាដំណឹងល្អសម្រាប់កម្ពុជា។ ប៉ុន្តែសក្តានុពលទៅដល់ក្នុងកម្រិតណា យើងរងចាំមើលសិន ព្រោះការនាំចេញអង្ករមិនអាចពឹងផ្អែកទៅលើបរិមាណតែមួយមុខទេ។ យើងត្រូវពិនិត្យមើល តើតម្លៃដែលគេយកពូយើងហ្នឹង តើត្រូវនឹងតម្លៃដែលយើងអាចផលិតបានដែរឬទេ។ ថាតើគុណភាពគេចង់បានកម្រិតណា ហើយបរិមាណ ផ្គត់ផ្គងគេចង់បានក្នុងកម្រិតណា។ ទើបយើងអាចសន្និដ្ឋានបាន»។ (០០,១៤/០០,៤២) គួរសម្គាល់ថា កាលពីឆ្នាំ២០២៣ ហ្វីលីពីនបាននាំអង្ករចូលពីប្រទេសនានាជិត៤លានតោនដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសនាំអង្ករចូលច្រើនបំផុតក្នុងពិភពលោក។ ដោយហេតុនេះហើយ ប្រទេសអ្នកផលិតអង្ករជាច្រើនប្រជែងដណ្តើមយកទីផ្សារនៅហ្វីលីពីន។ កាលពីចុងឆ្នាំ២០២៣ ​ហ្វីលីពីនបានព្រមព្រៀងទិញអង្ករបន្ថែមពីប្រទេសវៀតណាម។ ដោយឡែក កម្ពុជាទើបបាននាំអង្ករចេញទៅហ្វីលីពីនជាផ្លូវការណ៍កាលពីពាក់កណ្តាលឆ្នាំ ២០២៣ ដែលមានចំនួន ៤ពាន់តោន ហើយនៅដើមខែមករា បានលក់ឲ្យហ្វីលីពីន ប្រមាណ ១៥០០តោន។ ភាគច្រើនជាប្រភេទអង្ករផ្កាម្លិះក្រហម…