Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ឯកឧត្តម ស៊ុន ចាន់ថុល ៖ កម្ពុជាជាច្រកទ្វារវិនិយោគទៅកាន់អាស៊ាន និងពិភពលោក

    ឯកឧត្តម ស៊ុន ចាន់ថុល ៖ កម្ពុជាជាច្រកទ្វារវិនិយោគទៅកាន់អាស៊ាន និងពិភពលោក

    ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទកម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN)។ នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូល ដែលមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ អំពីសក្ដានុពលសំខាន់ៗដែលវិនិយោគិន គួរសម្រេចចិត្តជ្រើសយកកម្ពុជាជាទីតាំងវិនិយោគ ជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក។ កម្ពុជាស្ថិតនៅចំបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់ កម្ពុជាស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ពិសេសជាងនេះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុបគឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក…

  • អ្នកឧកញ៉ា គិត ម៉េង ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា សបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកំណើន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន

    អ្នកឧកញ៉ា គិត ម៉េង ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា សបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកំណើន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន

    ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន នៅល្ងាចថ្ងៃទី១ ខែមេសា បានរៀបចំពិធីជប់លៀង COCKTAILS នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីទទួលស្វាគមន៍ សំណេះសំណាលជជែកពិភាក្សាការងារ និងបង្កើនភាពស្និទ្ធស្នាល ជាមួយគណៈប្រតិភូធុរកិច្ចជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពសម្រាប់ទំនាក់ទំនងដ៏មានអត្ថន័យ និងទទួលបានការបំផុសគំនិតនៅក្នុងទស្សនៈទានសម្បូរបែបដែលត្រូវបានលើកបង្ហាញនៅក្នុងរាត្រីនេះ។ អ្នកឧកញ៉ា គិត ម៉េង បន្តថា ចូរយើងទាំងអស់គ្នាបង្កើតសម្ព័ន្ធភាពដែលឆ្លងកាត់ព្រំដែន និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាប់ឱកាសដ៏គួរឱ្យរំភើបដែលមាននាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ក៏បានជំរុញឱ្យមានលំហូរនៃការសន្ទនា ឱ្យមានការចាប់យកនូវគោលគំនិត និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់សហគមន៍អាជីវកម្មដែលកាន់តែរឹងមាំ និងកាន់តែមានទំនាក់ទំនងគ្នាទៅវិញទៅមក នាពេលរាត្រីនេះផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានក៏បានថ្លែងអំណរគុណចំពោះដៃគូសហការពាក់ព័ន្ធ និងអ្នកឧបត្ថម្ភទាំងអស់ ដែលបានគាំទ្រដោយសប្បុរសនូវកិច្ចខិតខំប្រឹងប្រែងនេះ។ ហើយការប្តេជ្ញាចិត្តនេះ នឹងផ្តល់ថាមពលដល់សក្តានុពលសម្រាប់កំណើន និងវឌ្ឍនភាព។ ហើយចំពោះសភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មអន្តរជាតិរបស់យើង ការគាំទ្ររបស់អ្នកក្នុងការជំរុញទំនាក់ទំនងអាជីវកម្មសកល គឺពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ គួរបញ្ជាក់ថា…

  • “ការផ្សព្វផ្សាយយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ត្រូវបានលើកយកមកពិភាក្សា

    “ការផ្សព្វផ្សាយយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ត្រូវបានលើកយកមកពិភាក្សា

    បាត់ដំបង៖ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្ដីក្រសួង ឧស្សា ហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបើកកិច្ចពិភាក្សា ការ ផ្សព្វផ្សាយនូវយុទ្ធសាស្រ្ដជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងគោល បំណងដើម្បីជំរុញអ្នកកំពុងប្រកប មុខរបរផ្នែកក្រៅប្រព័ន្ធឱ្យមកចូលក្នុងប្រព័ន្ធ។ ក្នុងកិច្ចពិភាក្សាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ឯកឧត្តម សុខ លូ  បានលើកឡើងថា គិតត្រឹមឆ្នាំ២០២៣ ខេត្តបាត់ដំបងមានរោងចក្រធុនធំចំនួន ១៨ មូលដ្ឋាន។ក្នុងនោះផ្អាកដំណើការមួយរោងចក្រនិងមិនទាន់ដំណើរការចំនួនបួនរោងចក្រដោយ មានទុនវិនិយោគជាង ៣៦០ លានដុល្លារ និងផ្តល់ការងារដល់បុគ្គលិក-កម្មករ ចំនួន១ ៤១៣នាក់។ចំណែកសហគ្រាសធុនតូច មធ្យម និង សិប្បកម្ម មានចំនួន៩៤០មូលដ្ឋាន ។ក្នុងនោះឈប់ដំណើរការ ទាំង ស្រុងចំនួន ២៥៥មូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានទទួលស្គាល់បច្ចុប្បន្នសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអាជីវកម្ម មុខរបរ ការងារហើយក៏ជាប្រភព ចំណូលដ៏ចម្បងរបស់ប្រជាជន។ ឯកឧត្តម ហែម វណ្ឌឌី បានប្រាប់កិច្ចពិភាក្សាថា រាជរដ្ឋា ភិបាលកម្ពុជាបានដាក់ចេញនូវវិធានការកែទម្រង់ដ៏មុតស្រួចជាបន្តបន្ទាប់ដែលបានគាំទ្រដោយផ្ទាល់និងដោយប្រយោល ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការរៀបចំការចុះបញ្ជី អាជីវកម្ម…

  • តម្លៃប្រេង សម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី១0 ខែមេសា ឆ្នាំ២០២៤ ក្នុង១លីត្រ សាំង ៤.៤០០៛ និងម៉ាស៊ូត ៤.១០០៛

    តម្លៃប្រេង សម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី១0 ខែមេសា ឆ្នាំ២០២៤ ក្នុង១លីត្រ សាំង ៤.៤០០៛ និងម៉ាស៊ូត ៤.១០០៛

    (ភ្នំពេញ)៖ តម្លៃប្រេង ចាប់ពី ថ្ងៃទី១-១0 ខែមេសា ឆ្នាំ២០២៤ ការលក់រាយនៃថ្លៃប្រេង សាំង = ៤.៤០០៛ (ឡើងថ្លៃ ៥០៛) និងម៉ាស៊ូត = ៤.១០០៛ (ចុះថ្លៃ ៥០៛) នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ចកម្ម។ នៅក្នុងសេចក្តីប្រកាស ដែលអប្សរា ទទួលបាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ផ្នែកកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែមេសា ឆ្នាំ២០២៤ នឹងត្រូវ លក់៤.៦៦២រៀល/លីត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៤.៣៦២រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។ អនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណង ជួយ សម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែក ចាយ…

  • សមាគមទេសចរណ៍កម្ពុជា និងក្រេឌីត ប្យួរ៉ូ ខេមបូឌា ពង្រីកចំណេះដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន

    សមាគមទេសចរណ៍កម្ពុជា និងក្រេឌីត ប្យួរ៉ូ ខេមបូឌា ពង្រីកចំណេះដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន

    សៀមរាប៖ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសមាគមទេសចរណ៍កម្ពុជា (CATA) បានសហការគ្នារៀបចំសិក្ខាសាលានៅខេត្តសៀមរាប នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុ និងចំណេះដឹងរង្វាយតម្លៃឥណទាន ក្នុងការបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍។ ហិរញ្ញប្បទានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះក្រោយជំងឺរាតត្បាតកូវីដ១៩។ ក្នុងបរិបទនៃការប្រកាសកញ្ចប់ប្រាក់កម្ចីចំនួន ៥០លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដល់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ក្នុងខេត្តសៀមរាប សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តោតលើកត្តាអាចឱ្យធុរកិច្ចរៀបចំខ្លួនបានល្អប្រសើរសម្រាប់ការទទួលបានប្រាក់កម្ចី។ សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ប្រមាណ ១០០ មកពីខេត្តសៀមរាប បានចូលរួមសិក្ខាសាលានេះ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលានេះ បានលើកឡើងពីតម្រូវការសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវយល់ដឹង និងរៀបចំខ្លួនដើម្បីទទួលបានឥណទាន ហើយអាចមានលទ្ធភាពរវិនិយោគប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ លោកបន្ថែមថា ដោយសារវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់យើង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ ស៊ីប៊ីស៊ី និងធនាគារ អាចជួយជំរុញកំណើនវិស័យនេះ។ ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន…

  • បើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ ដើម្បីផ្តល់សេវា កាន់តែកៀកជិតតំបន់រស់នៅរបស់អតិថិជន

    បើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ ដើម្បីផ្តល់សេវា កាន់តែកៀកជិតតំបន់រស់នៅរបស់អតិថិជន

    (ភ្នំពេញ)៖ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា ៖ “ការបើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺជាការបង្ហាញពីការបោះជំហានទៅមុខក្នុងដំណើររបស់យើងឆ្ពោះទៅរកការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា ដោយប្រាកដថាអតិថិជនងាយស្រួលទទួលបានសេវាហិរញ្ញដ៏ទំនើប កាន់តែកៀកជិតតំបន់រស់នៅអតិថិជនរបស់យើង” ។ នេះជាការលើកឡើងក្នុងឱកាសពិធីសម្ពោធជាផ្លូវការសាខាក្រុមហ៊ុនក្នុងស្រុកធនាគារ វីង ខេមបូឌា ម.ក អ៊ីអនម៉លមានជ័យ និងវីយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។ លោកអគ្គនាយកបន្ថែមថា វត្តមានសាខាធនាគារ វីង សាខាអ៊ីអនម៉លមានជ័យ គឺជាការពង្រីកបន្ថែមនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ខ្លួន ទៅដល់ពលរដ្ឋរស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងការបើកសាខាថ្មី ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការផលិតផលថ្មីគឺ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ដែលបំពាក់ជាមួយបច្ចេកវិទ្យាការពារសុវត្ថិភាពដ៏ទំនើប ហើយថែមទាំងងាយស្រួលប្រើប្រាស់បានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ។ ជាមួយនឹងទំហំទឹកប្រាក់នៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 50,000 ដុល្លារ ដែលផ្តល់ជូនដល់ម្ចាស់កាតរីករាយជាមួយនឹងអត្ថប្រយជន៍ពិសេសៗជាច្រើនដូចជា ការទទួលបានសាច់ប្រាក់ត្រលប់វិញចំនួន ១០% រាល់ការទិញទំនិញនៅតាមផ្សារទំនើបអ៊ីអនម៉ល ទាំងបីទីតាំងក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ៖…

  • ប្រតិភូក្រុមហ៊ុនសាធារណរដ្ឋកូរ៉េ បង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគ នៅកម្ពុជា

    ប្រតិភូក្រុមហ៊ុនសាធារណរដ្ឋកូរ៉េ បង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគ នៅកម្ពុជា

    ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់ រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ ទុនវិនិយោគនៅកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យឯ‍កឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។ ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ។ ជាមួយគ្នានេះ ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង…

  • បង្ហាញឈ្មោះអាជីវកម្មកម្ចីអនឡាញ ក្រសួងពាណិជ្ជកម្មថាប្រយ័ត្នចាញ់បោក

    បង្ហាញឈ្មោះអាជីវកម្មកម្ចីអនឡាញ ក្រសួងពាណិជ្ជកម្មថាប្រយ័ត្នចាញ់បោក

    ភ្នំពេញៈ​​ ក្រសួងពាណិជ្ជកម្មបានទម្លាយឈ្មោះអាជីវកម្មកម្ចីអនឡាញមួយឈ្មោះថា កម្ពុជាកម្ចីរហ័ស និងព្រមានថា ប្រយ័ត្នចាញ់បោកក្រុមឈ្មួញខុសច្បាប់នេះ។ ការព្រមានរបស់ក្រសួងពាណិជ្ជកម្មធ្វើឡើងក្រោយក្រសួងទទួលបានពាក្យបណ្តឹងពីសាធារណជនជាច្រើនក្នុងករណីចាញ់បោក។ ក្រសួងពាណិជ្ជកម្មថា កម្ពុជាកម្ចីរហ័សនេះ ពុំបានចុះបញ្ជីនៅក្រសួងទេ ហើយបានផ្សព្វផ្សាយភូតភរពលរដ្ឋ និងបានយកនិមិត្តសញ្ញារបស់ក្រសួងប្រើប្រាស់ក្នុងការអាជីវកម្មរបស់ខ្លួនផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាឲ្យម្ចាស់អាជីវកម្មនេះបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបោកប្រាស់នេះ។ធនាគារជាតិនៃកម្ពុជា ធ្លាប់បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលដែលមិនមានអាជ្ញាប័ណ្ណ តែធ្វើសកម្មភាពក្នុងការផ្ដល់ឥណទាន តែគេសង្កេតឃើញថា អាជីវកម្មក្នុងរូបភាពបែបនេះ កំពុងបន្តចរាចរនៅលើបណ្តាញសង្គមដោយគ្មានក្តីបារម្ភ។លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើកម្ចីក្រៅ ប្រព័ន្ធខុសគោលការណ៍ បង្កភាពអនាធិបតេយ្យ និងមានការគំរាមកំហែងបណ្តាល ឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សាធារណៈ ជាពិសេសកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ បញ្ហាទាំងអស់នេះ កើតឡើងដោយសារតែពលរដ្ឋខ្លះ អស់ជម្រើសមានតម្រូវការប្រាក់ជាបន្ទាន់ ដើម្បីដោះបន្ទុក។លោក គី សេរីវឌ្ឍន៍ និយាយថា ដើម្បីទប់ស្កាត់បញ្ហានេះបាន គឺត្រូវបិទបញ្ចប់មុខរបរទាំងនេះ និងត្រូវប្រកាសជាសាធារណៈថា ប្រសិនបើករណីកម្ចីប្រាក់ក្រៅប្រព័ន្ធ អ្នកខ្ចី មិនចាំបាច់សង ហើយការគំរាមកំហែងគឺជាទោសព្រហ្មទណ្ឌ។លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា មានពលរដ្ឋមួយចំនួនបាន ធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌក ដោយសារតែកម្ចីទាំងនោះមានអត្រាការប្រាក់ខ្ពស់។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលមានតម្រូវការប្រាក់ គួរប្រើប្រាស់…

  • ត្បូងថ្លៃបំផុត មួយគ្រាប់ជិត២០ម៉ឺនដុល្លារ មាននៅខេត្តរតនគិរី

    ត្បូងថ្លៃបំផុត មួយគ្រាប់ជិត២០ម៉ឺនដុល្លារ មាននៅខេត្តរតនគិរី

    ភ្នំពេញៈនៅខេត្តរតនគិរី មានត្បូងល្អប្រណិតចំនួន៥ប្រភេទដែលថ្លៃមិនចាញ់ពេជ្រ។ ត្បូងដែលថ្លៃជាងគេគឺត្បូងទទឹម, ត្បូងកណ្តៀង, ត្បូងប៊ុត និងត្បូងបឹងកាចាក់ ដែលមានពន្លឺ រូបរាង និងទឹកល្អស្អាតឥតខ្ចោះ និងរឹងធន់ ថែមទៀតផង។ ត្បូងទាំងនេះ ជាប្រភេទត្បូងកម្រ។លោក ជា  វុទ្ធី  ម្ចាស់ហាង VT GEMSTONE លក់គ្រឿងអលង្ការ និងត្បូងធម្មជាតិ បានប្រាប់ទូរទស្សន៍អប្សរាថា ត្បូងទទឹមដែលអ្នកខ្លះហៅថាត្បូង ruby ទំហំ ១០ការ៉ាត់ មានតម្លៃចន្លោះពី១០ម៉ឺនដុល្លារ ទៅជិត ២០ម៉ឺនដុល្លារ ទៅតាមភាពស្រស់ស្អាតនៃត្បូង។ ដោយឡែក ត្បូងកណ្តៀង ១០ការ៉ាត់ មានតម្លៃចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ។ត្បូងមួយប្រភេទទៀត ដែលកំពុងពេញនិយម និងនៅមានច្រើនគួរសមនៅខេត្តរតនគិរី គឺ ត្បូងរតនគិរី ដែលស្ថិតនៅកប់ក្នុងជម្រៅដីជាង១០ម៉ែត្រឯណោះ។ ត្បូងប្រភេទនេះ ទំហំ ១០ការ៉ាត់ មានតម្លៃចាប់ពីជាង ១ពាន់ដុល្លារឡើងទៅ។ក្រៅពីរតនគិរី កំណប់ត្បូងរបស់កម្ពុជា មាននៅខេត្ត ប៉ៃលិន  មណ្ឌលគិរី  កំពង់ធំ  តាកែវ និងខេត្តព្រះវិហារ ផងដែរ។ អ្នកជំនាញពាណិជ្ជកម្មបានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលក្នុងវិស័យគ្រឿងអលង្ការ…

  • កសិដ្ឋានវៃឆ្លាតដាំពោតប្រើបច្ចេកវិទ្យាទំនើបបង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប

    កសិដ្ឋានវៃឆ្លាតដាំពោតប្រើបច្ចេកវិទ្យាទំនើបបង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប

    ភ្នំពេញ៖ កសិដ្ឋានវៃឆ្លាតដាំដំណាំពោតដោយការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយមិនធ្លាប់មាននៅកម្ពុជា បានបង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប។ ដាំដុះនៅលើផ្ទៃដី ១០០០ហិកតា ជាមួយ ទុនវិនិយោគ ៤លាន៥សែន ដុល្លារអាមេរិក កសិដ្ឋាននេះស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង។ កសិដ្ឋានដែលបោះទុនរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងបរទេសនេះ ប្រើប្រព័ន្ធស្រោចស្រពដែលអាចផ្លាស់ទីបាន។ ប្រព័ន្ធនេះបាញ់ទឹកទៅក្នុងលំហ មុននឹងបាចសាចធ្លាក់ចុះមកលើដំណាំដែលមានសណ្ឋានប្រហាក់ប្រហែលនឹងទឹកភ្លៀងធម្មជាតិ។ វាត្រូវបានបញ្ជាដោយបច្ចេកវិទ្យាជាច្រើនរួមបញ្ចូលគ្នា រួមទាំងឧបករណ៍ចាប់សញ្ញា និង សុសវែរ(Software )សម្រាប់ការគ្រប់គ្រងលំហូរទឹកដែលអាចបង្កើនប្រសិទ្ធភាពការប្រើប្រាស់ទឹក បង្កើនទិន្នផលដំណាំ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ លោក Benjamine Bootle នាយកគ្រប់គ្រងក្រុមហ៊ុន AG AGRIBUSINESS ASIA ដែលបានរួមទុនវិនិយោគជាមួយ ក្រុមហ៊ុនខ្មែរ ING Holdings ដើម្បីបង្កើនកសិដ្ឋាននេះ លោកនិយាយថា នេះជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ លោក Benjamine អះអាងថា ឧបករណ៍ និងប្រព័ន្ធវៃឆ្លាតរបស់កសិដ្ឋាននឹងនាំឱ្យទិន្នផល កើនខ្ពស់ជាងការប្រើប្រាស់វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់៣ដង។ កសិកដ្ឋាននេះ នឹង ចាប់ ផ្តើម ដាំពោតចាប់ពីខែមីនានេះទៅ ដោយជំហានដំបូងផ្តល់ការងារដល់សហគមន៍ប្រហែល៥០នាក់ប៉ុណ្ណោះ ដោយសារតែការដាំដុះ ប្រើ បច្ចេកវិទ្យា ច្រើន ជាង កម្លាំងមនុស្ស។ លោក អ៊ឹង…