Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • វិស័យកសិកម្ម កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    វិស័យកសិកម្ម កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ៖ វិស័យកសិកម្ម បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ពិសេសក្នុងការកាត់ បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងការធានាបាននូវសន្តិសុខស្បៀង ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អញ្ជើញបើកសនិ្នសីទស្វាយចន្ទី ពិភពលោកលើកទី១០ ឆ្នាំ២០២៤ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា សនិ្នសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី, ទាំងក្នុង និង ក្រៅប្រទេស; និង បង្កើតឱកាសដ៏មានតម្លៃ ដើម្បីពិភាក្សា និង ផ្លាស់ប្តូរព័ត៌មាន, ចំណេះដឹង និង បទពិសោធ ក្នុងវិស័យស្វាយចន្ទី; ព្រមទាំងឱកាស សម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលចូលរួមនៅក្នុងសន្និសីទនេះ ។ បន្ថែមលើនេះ, អង្គសន្និសីទ ក៏នឹងជួយជំរុញការផ្សព្វផ្សាយ…

  • សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ ពង្រីកការវិនិ យោគ លើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជាផលិតផល ផលិតនៅកម្ពុជា

    សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ ពង្រីកការវិនិ យោគ លើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជាផលិតផល ផលិតនៅកម្ពុជា

    ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថា ផលិតផល ផលិតនៅកម្ពុជា (Made In Cambodia) ។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ ធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុប ជាង…

  • ទំនិញទាំង ៤កុងតឺន័រដែលសមត្ថកិច្ចឃាត់បាន ជាប្រភេទជើងមាន់ មន្ត្រីជំនាញថា ពុំមានសារធាតុគីមីនោះទេ

    ទំនិញទាំង ៤កុងតឺន័រដែលសមត្ថកិច្ចឃាត់បាន ជាប្រភេទជើងមាន់ មន្ត្រីជំនាញថា ពុំមានសារធាតុគីមីនោះទេ

    ស្វាយរៀង៖ ក្រោយចាប់ឃាត់រថយន្តកុងតឺន័រចំនួន៤ គ្រឿងដែលសង្ស័យ ដឹកសាច់ បង្កកកាលពីល្ងាចថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៤ មន្ត្រីជំនាញបានបញ្ជាក់ថា ជាប្រភេទជើងមាន់ដែលក្លាសេ្ស ហើយពិនិត្យឃើញថាពុំមានសារធាតុគីមីនោះទេ។ យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការ ក្លែង បន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤ វេលាម៉ោង ២១ និង២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយមានការអនុញ្ញាត និង សម្របសម្រួលពីលោក ខាំក្រោយពីចាប់ឃាត់រថយន្តកុងតឺន័រទាំង ៤ គ្រឿង ដែលសង្ស័យដឹកសាច់បង្កក សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្វាយរៀង ដោយមានការសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បាន ឃាត់ កុងទីន័រចំនួន ៤គ្រឿង ដើម្បីត្រួត ពិនិត្យ ។ តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពី ប្រទេសវៀតណាម ហើយផ្ទេរទូរ កុងទីន័រនៅចំណុចសូន្យចូល មកកម្ពុជាតាម…

  • ទីភ្នាក់ងារជាតិមុខរបរ និងការងារ រៀបចំឱកាសការងារក្នុងស្រុកជាង ៣ម៉ឺនកន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ រៀបចំឱកាសការងារក្នុងស្រុកជាង ៣ម៉ឺនកន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០

    ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ ។ នេះបើតាមការបង្ហោះសារនៅលើបណ្ដាញ សង្គមតេលេក្រាមរបស់សម្ដេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សារបង្ហោះនៅលើបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូច្នេះថា មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជា នៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ផ្តោតលើចក្ខុវិស័យដ៏វែងឆ្ងាយនេះ រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលដឹកនាំដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមរៀបចំនូវការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១លាន ៥សែននាក់ ដែលគោលនយោបាយនេះ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ កាលពីថ្ងៃទី ១៤ វិច្ឆិកា ២០២៣ ដោយមើលឃើញនូវតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន…

  • រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញ ចំពោះសេដ្ឋកិច្ច នៅកម្ពុជា

    រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញ ចំពោះសេដ្ឋកិច្ច នៅកម្ពុជា

    ព្រះសីហនុ៖ រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញ ចំពោះ សេដ្ឋកិច្ចនៅកម្ពុជា ខណៈកម្មវិធីពិសេសជំរុញការវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទាន គោលចំនួន ០៤ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី មានប្រសាសន៍ថា កម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន ០៤ រួមមាន៖ ទី១ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ ។ ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ។ ទី៣ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ។ ទី៤ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម…

  • កម្ពុជា ដាក់ដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីដោះស្រាយគម្លាតការងារ

    កម្ពុជា ដាក់ដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីដោះស្រាយគម្លាតការងារ

    ភ្នំពេញ៖ ជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការពង្រឹងកម្លាំងពលកម្មរបស់ខ្លួនប្រទេសកម្ពុជាបានដាក់ឱ្យដំណើការមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលជាកម្មវិធីយុទ្ធសាស្រ្តមួយក្នុងគោលបំណងផ្សារភ្ជាប់គម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការការងារជំនាញនៅក្នុងប្រទេស។ ការផ្លាស់ប្តូរដ៏សំខាន់នេះត្រូវបានគេរំពឹងថានឹងជំរុញសេដ្ឋកិច្ចជាតិដោយការតម្រឹមជំនាញកម្លាំងពលកម្មជាមួយនឹងតម្រូវការដែលកំពុងមានសន្ទុះក្នុងទីផ្សារការងារ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីសម្ពោធមូលនិធិនេះកាលពីថ្ងៃទី៣០ ខែមករាថា ការដាក់ឱ្យដំណើរការមូលនិធិនេះគឺជាជំហានដ៏ចាំបាច់មួយក្នុងការដោះស្រាយភាពមិនស៊ីគ្នានៃជំនាញ និងតម្រូវការនៅកម្ពុជា ដែលជាបញ្ហាប្រឈមមួយដែលអាចរារាំងទាំងការងារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ឯកឧត្តមជឿថា មូលនិធិនេះនឹងជួយសម្រួលដល់កម្មវិធីបណ្តុះបណ្តាលចំគោលដៅដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មទំនើប។ ឯកឧត្តម បញ្ជាក់ថា៖«សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតលើវិថីនៃការផ្លាស់ប្តូរពីឧស្សាកម្មអតិពលកម្មមកជាឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍន៍ជាឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ ស្ថិតក្នុងបរិការណ៍នេះ ការអភិវឌ្ឍន៍ជំនាញដើរតួនាទៅកាន់តែសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ភាពប្រកួតប្រជែង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការដ៏ធំធេងនៃកំលាំងពលកម្មជំនាញ»។ មុនការដាក់សម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ បានដំណើរការសាកល្បងចាប់ពីឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ មូលនិធិបានចាយជាង១៧ លានដុល្លារ បណ្តុះធនធានជាង ១៦.០០០នាក់។ ដើម្បីធានាការផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងទីផ្សារការងារ មូលនិធិនេះសហការជាមួយដៃគូជាង ៣៥០ ស្ថាប័ន ក្នុងនោះមានទាំង សមាគមន៍ពាណិជ្ជកម្ម គ្រឹះស្ថានបណ្តុះបណ្តាល រោងចក្រ និងសហគ្រាស ផងដែរ។ ជំនាញសំខាន់ដែលជាគោលដៅបណ្តុះបណ្តាលមាន ជំនាញទេសចរណ៍ សំណង់ កម្មន្តសាល បច្ចេកវិទ្យាឌីជីថល យានយន្ត…

  • អគារចំនួន ៣៦២ ដែលបានផ្អាកដំណើរការសាងសង់ នៅខេត្តព្រះសីហនុ ត្រូវការទុនវិនិយោគបន្ថែមប្រមាណជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ ការ សាងសង់

    អគារចំនួន ៣៦២ ដែលបានផ្អាកដំណើរការសាងសង់ នៅខេត្តព្រះសីហនុ ត្រូវការទុនវិនិយោគបន្ថែមប្រមាណជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ ការ សាងសង់

    ព្រះសីហនុ៖ អគារចំនួន ៣៦២ ដែលបានផ្អាកដំណើរការសាងសង់ នៅខេត្តព្រះ សី ហនុ ត្រូវការទុនវិនិយោគបន្ថែមប្រមាណជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការ សាងសង់ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានថ្លែងក្នុងពិធី ប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសី ហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេច មហា ប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរ ការសាងសង់ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់, ខណៈអគារដែលត្រូវ បានសាងសង់រួច, ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦…

  • រដ្ឋបាលខេត្តកណ្តាល ពង្រឹងការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ

    រដ្ឋបាលខេត្តកណ្តាល ពង្រឹងការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ

    (ខេត្តកណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដឹកនាំ ដោយ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារគ្រប់គ្រង និងពង្រឹងការប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រយៈពេល ៥ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ ។ លោក ឌឹម បូរ៉ា បានស្នើរដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវសហការជាមួយមន្ទីរព័ត៌មានខេត្តកណ្ដាល ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមការងារខេត្ត ក៏ដូចជាអង្គភាពច្រកចេញចូលជាមួយខេត្ត នូវស្ថិតិទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឲ្យបានច្បាស់លាស់នៅតាមបណ្តាមូលដ្ឋាន ដើម្បីក្រុមការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូខេត្ត មានភាពច្បាស់លាស់ និងអនុវត្តការងារឲ្យមានប្រសិទ្ធភាព។ លោក បានបន្តទៀតថា៖ ដោយសារមានក្រុមហ៊ុន និងអាជីវករមួយចំនួន ពុំទាន់យល់ច្បាស់ និងមិនមានកិច្ចសហការល្អ ជាមួយរដ្ឋបាលខេត្តក៏ដូចជាអង្គភាពច្រកចេញចូល តែមួយរបស់ខេត្ត ក្នុងការបង់សេវាការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីតាំងលើកស្លាកសញ្ញា ដូចនេះក្រុមការងារគ្រប់គ្រង និងប្រមូលចំណូលខេត្ត ត្រូវមានការកំណត់ពីវិធានការរដ្ឋបាល គឺការជូនដំណឹងចំនួន៣ដង មុននឹងសុំកិច្ចសហការពីក្រុមការងារអនុវត្តច្បាប់ក្នុងករណី…

  • អភិបាលរងខេត្តកំពង់ធំ កត់សម្គាល់ដោយមោទនភាព ចំពោះ វឌ្ឍនភាព ដំណាំស្វាយចន្ទី

    អភិបាលរងខេត្តកំពង់ធំ កត់សម្គាល់ដោយមោទនភាព ចំពោះ វឌ្ឍនភាព ដំណាំស្វាយចន្ទី

    កំពង់ធំ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ សមាជិកក្រុម ប្រឹក្សា និងគណៈកម្មការស្វាយចន្ទីខេត្តកំពង់ធំបានកោត សរសើរ និងអបអរសាទរដល់សមាគមស្វាយចន្ទីកម្ពុជា ដែលបានខិត ខំ ស្វះស្វែង រកដៃគូរសហការទំនាក់ទំនងយ៉ាងសកម្មជាមួយ វិនិយោ គិនជាតិ និងអន្តរជាតិធ្វើឱ្យផលិតផលស្វាយចន្ទី មាន ដំណើរការ ល្អនិងមានកំណើនជាលំដាប់ ជាពិសេសស្វាយចន្ទីនៅ ក្នុងខេត្ត កំពង់ធំ កំពុងមានកេរ្តិ៍ឈ្មោះនៅបណ្តាប្រទេសក្នុងអាស៊ាន និង សកលលោក។  លោក ងួន រាសី អភិបាលរងខេត្តបញ្ជាក់ដូច្នេះក្នុងវេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ កសិករស្វាយចន្ទី និងកម្មវិធី ចុះអនុស្សរណៈកាលពីចុងសប្ដាហ៍កន្លងទៅនេះនានសណ្ឋាគារគ្លររៀស។ លោកអភិបាលរងខេត្តកំពង់ធំបានបន្តថា ខេត្តកំពង់ធំមាន ភូមិសាស្រ្ត ល្អ និងអាកាសធាតុ អំណោយផលចំពោះ ដំណាំស្វាយចន្ទី ។ខេត្ត មានផ្ទៃដីដាំដុះស្វាយចន្ទី ១១៥.០២១ ហិកតានិងផ្តល់ទិន្នផល ជា មធ្យម ២០០.០០០តោនឬ៣០ភាគរយនៃផលិតកម្ម ស្វាយចន្ទីនៅ ក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានសិប្បកម្មកែច្នៃប្រាំបីកន្លែង ។ក្នុងនោះតូចចំនួនប្រាំមួយនិងមធ្យមពីរកំពុង សាងសង់ដោយក្រុម ហ៊ុន…

  • CAPFISH-Capture ជាគម្រោងដ៏ធំសម្រាប់ជំរុញសុវត្ថិភាពម្ហូបអាហារ និងលើកស្ទួយវិស័យជលផលនៅកម្ពុជា

    CAPFISH-Capture ជាគម្រោងដ៏ធំសម្រាប់ជំរុញសុវត្ថិភាពម្ហូបអាហារ និងលើកស្ទួយវិស័យជលផលនៅកម្ពុជា

    ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ។ ទាក់ទិនទៅនឹងគម្រោង CAPFISH-Captureនេះដែរ កាលពីថ្មីៗកន្លងមក រដ្ឋបាលជលផល និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួន បួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជល ផល ៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់ គ្រង ជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវ ជ្រាវនាសណ្ខានគារសាន់វ៉េ រាជធានីភ្នំពេញ។ កញ្ញា រេប៊ែកកា ប៊ែល (Rebekah Bell)នាយិកាប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំកម្ពុជាបានថ្លែងថា៖កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បី ចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលរបស់កម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះមានគោលបំណងពង្រឹងការគ្រប់គ្រង ការអភិរក្ស និងប្រព័ន្ធគ្រប់គ្រងជលផលទឹកសាប…