Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ក្នុងវេទិកាការងារ NEA នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៤ ដោយនាំយកឱកាសការងារថ្មីចំនួន ៣០០កន្លែង

    ក្នុងវេទិកាការងារ NEA នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៤ ដោយនាំយកឱកាសការងារថ្មីចំនួន ៣០០កន្លែង

    (ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៤ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៣០០កន្លែង ដល់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៤ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chokchey, ធនាគារ ស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Bamboo និងក្រុមហ៊ុន MEKONGNET ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោក យ៉ង់ ម៉ារីយ៉ា មន្ត្រីជ្រើសរើសបុគ្គលិកនៃធនាគារ ស្ថាបនា បានលើកឡើងថា វេទិកាការងារស្អែកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ…

  • អ្នកស្រីស្រេង វួចនី៖ ពីក្មេងស្រុកស្រែតស៊ូលើទឹកដីកូរ៉េ រហូតក្លាយជា ប្រធានក្រុមហ៊ុនដ៏ធំ

    អ្នកស្រីស្រេង វួចនី៖ ពីក្មេងស្រុកស្រែតស៊ូលើទឹកដីកូរ៉េ រហូតក្លាយជា ប្រធានក្រុមហ៊ុនដ៏ធំ

    ភ្នំពេញ៖ អ្នកស្រី ស្រេង វួចនី អគ្គនាយកក្រុមហ៊ុន KVN Holdings ជាក្រុមហ៊ុនបម្រើលើសេវាកម្មបកប្រែភាសាខ្មែរ-កូរ៉េ ,រៀបចំ ឯកសារ ផ្សេងៗ និងសេវាកម្មទេសចរណ៍ ដែលមានស្នាក់ការនៅទីក្រុង អាន សាន សាធារណរដ្ឋកូរ៉េ។ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រីបាន ចាកចេញពីឪពុកម្តាយបងប្អូន ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅ ឆ្នាំ២០១០។ មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េនេះ អ្នកស្រីស្រេង វួចនី បានតស៊ូរៀនភាសាកូរ៉េ តាំងពីនៅវ័យក្មេង ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ជាអ្នកបកប្រែភាសា។ ក្នុងវ័យទើបតែ១៨ឆ្នាំ អ្នកស្រី វួចនី បានបញ្ជាក់ថា ការមករស់នៅ ស្រុកគេដំបូងគឺជួបការលំបាកខ្លាំងណាស់ទាំងការប្រើ ភាសា និង វប្បធម៌រស់នៅ។បើទោះបីជាជួបការលំបាក ប៉ុន្តែអ្នកស្រីស្រេង វួចនី បានជម្នះឧបសគ្គទាំងនេះនិងតស៊ូរហូត ក្លាយជាប្រធាន ក្រុមហ៊ុនដ៏ធំ នៅក្នុងប្រទេសកូរ៉េដែលមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន ៕ប្រភព៖ ក្រសួងការងារ

  • ពីរខែដើមឆ្នាំនេះ ខេត្តកែបប្រមូលអំបិលបានជិតបួនពាន់តោន

    ពីរខែដើមឆ្នាំនេះ ខេត្តកែបប្រមូលអំបិលបានជិតបួនពាន់តោន

    កែប៖អំបិលខេត្តកែបឆ្នាំនេះទទួលបានទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់ ។គិតត្រឹមរយៈពេលជិតពីរខែដើមឆ្នាំនេះ អំបិលប្រមូលបាន ជិតបួន ពាន់តោន ដែលទិន្នផលនេះ កើនឡើងស្មើនឹង១០០ដង បើធៀបជា មួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមអ្នក ផលិត អំបិលអះអាង ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក្នុងពេលអញ្ជើញពិនិត្យ ដំណើរការផលិតអំបិលនៅក្នុងខេត្តកែបរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានពេញចិត្តចំពោះលទ្ធផលដែលទទួលបាន។ឯកឧត្តមក៏បានលើកទឹកចិត្តដល់ម្ចាស់ស្រែអំបិលបន្តផលិតបន្ថែមទៀត ព្រោះនេះជាកេរដំណែលពីដូនតាបន្សល់ទុក។ផលិតផលអំបិលនេះដែរ រាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត។ តាមតួលេខមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកែប បានឱ្យដឹងថា បច្ចុប្បន្នខេត្តកែប មានទីតាំងផលិត អំបិល ចំនួនប្រាំពីរទីតាំងលើផ្ទៃដីផលិតជាក់ស្តែងចំនួន ៣៣១ហិកតា នៃផ្ទៃដីសរុប៤៩៧ ហិកតា។ ក្នុងនោះឃ្លាំងស្តុកអំបិលមាន ចំនួន ៤៤ឃ្លាំង ដែលបានផ្ដល់ការងារចំនួន១៩៣នាក់៕ ដោយ៖ សិលា សារិន

  • ប្រជាពលដ្ឋកម្ពុជា និយមចូលចិត្តបរិភោគគ្រំចំពុះទា កាន់តែច្រើនឡើង

    ប្រជាពលដ្ឋកម្ពុជា និយមចូលចិត្តបរិភោគគ្រំចំពុះទា កាន់តែច្រើនឡើង

    (ខេត្តកោះកុង)៖ បន្ទាប់ពីគ្រំចំពុះទា ឬអ្នកស្រុកហៅថាខ្យងចំពុះទាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយមក នាពេលបច្ចុប្បន្នគ្រំមួយប្រភេទនេះកាន់តែទទួលការនិយមបរិភោគច្រើនឡើង ពីសំណាក់ពលរដ្ឋកម្ពុជាមិនថាក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជាឡើយ។ លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្ត កោះកុង បានឱ្យដឹងថា”នាពេលនេះពលរដ្ឋកម្ពុជាបានចាប់អារម្មណ៍ និងចូលចិត្តបរិភោគគ្រំចំពុះទា កើនឡើង។ យើងឃើញថា ការគាំទ្ររបស់អតិថិជន ក្នុងស្រុកបានកើនឡើងប្រមាណ ២៥ភាគរយដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ។ ការលក់គ្រំចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋាន ។ ពេលនេះគ្រំចំពុះទាដែលកែច្នៃរួចហើយលក់ចេញក្នុងមួយខែបានជិត ២តោន និង ក្នុងនេះបើគិតជាឆ្នាំនេះវិញគឺបានប្រមាណជិត ២០តោន”។ ទោះបីយ៉ាងណា លោកបានត្អូញត្អែរដែរថា ការនាំចេញទៅកាន់ប្រទេសថៃ និង វៀតណាម ក្នុងឆ្នាំនេះ មានការថយចុះខ្លាំង។ ធ្វើឱ្យគ្រំចំពុះទាមានការកកស្ទះ ហើយទីផ្សារក្នុងស្រុកក៏ស្រូបទាញយកមិនអស់ធ្វើឱ្យប្រជាសហគមន៍ក្នុងឆ្នាំនេះជួបបញ្ហាលំបាកច្រើន ។លោកបានបញ្ជាក់ប្រាប់ថា”សម្រាប់ទីផ្សារប្រទេសថៃឆ្នាំនេះអត់ឃើញគេចុះមកទិញទេ ហើយបើប្រទេសវៀតណាមវិញគឺគេបានទៅទិញនៅសហគមន៍ជ្រោយប្រស់។សហគមន៍ការពារធម្មជាតិពាមក្រសោប ឆ្នាំនេះអត់ឃើញគេចុះមកទិញទេ”។ លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោបបានលើកឡើងឱ្យដឹងផងថា៖ សម្រាប់គ្រំចំពុះទា ស្រស់ទាំងសំបក អាចលក់បានក្នុងតម្លៃជាង ១០០០រៀល ទៅ២០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកសាច់គ្រំសុទ្ធដែលបកសំបករួចហើយ…

  • ឆ្នាំ២០២៣ រោងចក្រធុនធ្ងន់កំពុងដំណើរការទូទាំងប្រទេសមានសរុបចំនួន ២.១២៥ ក្នុងខណៈរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨

    ឆ្នាំ២០២៣ រោងចក្រធុនធ្ងន់កំពុងដំណើរការទូទាំងប្រទេសមានសរុបចំនួន ២.១២៥ ក្នុងខណៈរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨

    ភ្នំពេញ៖ ក្នុងអំឡុងឆ្នាំ ២០២៣ កន្លងមក មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើនចំនួន១៤៣ រោងចក្រ ឬស្មើ៧,២ភាគរយបើធៀបនឹងឆ្នាំ ២០២២។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញសមិទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤បានឱ្យដឹងថា៖សម្រាប់ចំនួនរោងចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២.១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១.០៤០.៣៣៣ កន្លែង។ សម្រាប់ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦,៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ (៣,៣៥ភាគរយ) បើធៀបនឹងឆ្នាំ២០២២។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ភាគរយដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨.៥ភាគរយ ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧,៧ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ…

  • រយៈពេល ១៥ឆ្នាំ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ ក្នុងការ បម្រើ និងបង្កើតសុភមង្គលជូនប្រជាជនកម្ពុជា

    រយៈពេល ១៥ឆ្នាំ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ ក្នុងការ បម្រើ និងបង្កើតសុភមង្គលជូនប្រជាជនកម្ពុជា

    (ភ្នំពេញ) ៖ ក្រុមហ៊ុនវៀតធេលកម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន(២០០៩-២០២៤) នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត “The Met’s Sonata” កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តី ឥស្សរជនជាន់ខ្ពស់នៃកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Viettel Group លោក Tao Duc Thang និងឥស្សរជនជាច្រើនរូបផ្សេងទៀត។ លោក កៅ ម៉ាញ ដឹក (Cao Manh Duc) នាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់អោយដឹងថា៖ មិត្តហ្វូនត្រូវបានបើកដំណើរការជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៩ អស់រយៈពេល ១៥ឆ្នាំចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និង វប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

    រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និង វប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

    (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន ចុះសិក្សា ស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅ កម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន។ ក្រសួងបរិស្ថានបានឧ្យដឹងថាក្នុងដំណើរទស្សនៈកិច្ចដែលធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះពិនិត្យលើ គោលដៅ សំខាន់ចំនួនរួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទី ដែល មានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់នូវរូបចម្លាក់ បុរាណ ជាពិសេស ចម្លាក់បាតស្ទឹងជាស្នាដៃសល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បាន បង្កប់នូវអត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំង មជ្ឈដ្ឋានជាតិ និងអន្តជាតិ។ គួរបញ្ជាក់ថានៅក្នុងវេទិកាលើកទី១៩ នៃរាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…

  • លោកជំទាវ ឌិត នីតា ត្រូវបានជាប់ឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំសមាគមមីក្រូហិរញវត្ថុកម្ពុជា

    លោកជំទាវ ឌិត នីតា ត្រូវបានជាប់ឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំសមាគមមីក្រូហិរញវត្ថុកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវ ឌិត នីតា ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៥ ខណៈដែល លោក សុខ វឿន ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្នុងអាណត្តិថ្មីឆ្នាំ២០២៥-២០២៥នេះ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៃសមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារ ហ្កាឌិន ស៊ីធី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក-សមាជិកាមកពីជាង ១០០ គ្រឹះស្ថាន។ សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ តំណាងគ្រឹះស្ថានដែលជាសមាជិកសមាគម បានបោះឆ្នោតជ្រើសប្រធាន, អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៣រូប រួមមាន៖១.លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត២.លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថាន អិលអូអិលស៊ី (ខេមបូឌា)ភីអិលស៊ី៣.ឧកញ៉ា ឈុន សុភ័ក្រ្ត ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.កលោក…

  • ពលរដ្ឋបង្ហាញពីការយល់ដឹងពីបន្លែសុវត្តិភាព ក្នុងខណៈក្រុមអ្នកជីវកម្មសំណូមពរឱ្យកសិករដាំដំណាំគ្មានសារជាតិគីមីដើម្បីងាយស្រួលរកទីផ្សារ

    ពលរដ្ឋបង្ហាញពីការយល់ដឹងពីបន្លែសុវត្តិភាព ក្នុងខណៈក្រុមអ្នកជីវកម្មសំណូមពរឱ្យកសិករដាំដំណាំគ្មានសារជាតិគីមីដើម្បីងាយស្រួលរកទីផ្សារ

    ភ្នំពេញ៖ បន្លែ និង ផ្លែឈើសុវត្ថិភាពដែលគ្មានសារជាតិគីមីលាយឡំ កំពុងមាន តម្រូវការទីផ្សារខ្ពស់ ខណៈស្របពេលជាមួយគ្នានេះប្រជាពលរដ្ឋក៏តែង ចាប់ផ្ដើម យល់ដឹងច្រើនឡើងពីអត្ថប្រយោជន៍នៃការបរិភោគបន្លែ និង ផ្លែឈើ ដែលមិន ប្រើប្រាស់សារធាតុគីមី ។ ចំណែកមន្រ្តីនៃក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ក៏បានកំពុងលើកកម្ពស់ សុខមាលភាព និងបញ្ច្រៀបចំណេះដឹងអំពីវិធីសាស្រ្តថែរក្សាសុខមាលភាព របស់ ប្រជាពលរដ្ឋទូទៅ ជាពិសេសផ្សព្វផ្សាយ ទប់ស្កាត់ទាំងការនាំចូល និងការដាំ ក្នុងស្រុកដែលមានសារធាតុគីមីនៅក្នុងបន្លែផ្លែឈើផងដែរ។ បង្ហាញការយល់ដឹងពីសុវត្តិភាពចំណីអាហារនៅក្នុងពិធីដាក់តាំងបង្ហាញលក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួងកសិកម្ម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់នាកន្លងមក អ្នកស្រី អ៊ូច ស្រីឡែន ជាពលរដ្ឋមួយរូបយល់ឃើញថាបន្លែផ្លែឈើដែលគ្មានសារជាតិគីមីគឺជា ជម្រើសដ៏ល្អសម្រាប់ពលរដ្ឋទូទៅជ្រើសរើសបរិភោគ ។ បន្លែផ្លែឈើទាំងនេះក្រៅ ផ្តល់សុខភាពល្អហើយ នៅជួយដល់បរិស្ថានថែមទៀត។ ជាមួយគ្នាស្រ្តីរូបនេះបានសំណូមដល់ប្រជាកសិករ គប្បីជ្រើសរើស ដាំដំណាំ ដែលសុវត្តិភាពពីព្រោះថាក្រៅពីជួយដល់សុខភាពពលរដ្ឋហើយនៅ ជួយដល់ សុខភាព ខ្លួនឯងអ្នកដាំថែមទៀតដោយសារតែគ្មានសារជាតិគីមីប៉ះពាល់ នៅពេល ដែលប្រើប្រាស់ក្នុងការដាំដុះនេះទៀតផង។ អ្មកស្រី ផេងសុផាដា ពលដ្ឋមួយរូបទៀតរស់នៅរាជធានីភ្នំពេញបានលើកឡើងថា បើទោះបី បន្លែ ផ្លែឈើ…

  • ប្រជាសហគមន៍ភ្នំទំព័រប្រកបមុខរបរកសិកម្ម និងមួយផ្នែកពឹងអាស្រ័យលើវិស័យទេសចរណ៍ធម្មជាតិ

    ប្រជាសហគមន៍ភ្នំទំព័រប្រកបមុខរបរកសិកម្ម និងមួយផ្នែកពឹងអាស្រ័យលើវិស័យទេសចរណ៍ធម្មជាតិ

    ខេត្តពោធិ៍សាត់៖ ភ្នំទំព័រ ឬអ្នកស្រុកមួយចំនួនហៅថា ភ្នំសំព័រនោះ គឺជាភ្នំ ក្នុងចំណោមភ្នំដែលខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ភ្នំទំព័រស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ មានចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីភ្នំពេញ។ សព្វថ្ងៃនេះភូមិទំព័រស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងក្រោមការគ្រប់គ្រងរបស់សហគមន៍ការពារធម្មជាតិភូមិទំព័រដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា ។ លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថាប្រជាសហគមន៍របស់លោកមានចំនួនសរុប ១២០គ្រួសារ ។ បច្ចុប្បន្នភាគច្រើនពួកគាត់បានប្រកាន់មុខរបរកសិកម្ម ក្នុងនេះដូចជា ដំឡូង ពោត ដាំស្ពៃក្តោប ល្ហុង ទុរេន ចេក ខ្នោរជាដើម ។ ក្រៅពីនេះពួកគាត់ក៏មាន ចិញ្ចឹមសត្វ ដូចជាគោ មាន់ទា ដើម្បីរកចំណូលបន្ថែមផងដែរ ។ ចំណែកប្រជាសហគមន៍ខ្លះទៀតក៏បានអាស្រ័យទៅលើសេវ៉ាទេសចរណ៍ និងមួយចំនួន ក៏បានពឹងអាស្រ័យទៅលើអនុផលព្រៃឈើ ដូចជារកផ្សិត រកបន្លែ ទឹកឃ្មុំ ក្នុងព្រៃធម្មជាតិជាដើម។ ប្រធានសហគមន៍រូបនេះបានប្រាប់ផងថា”កសិករបានដាំដំណាំជាគោលដ៏សំខាន់ក្នុងការរកប្រាក់ចំណូលគឺដំឡូងមី និងពោត។ក្រៅពីនេះដំណាំបន្ទាប់បន្សំដទៃទៀតដូចជាល្ហុង ចេក…