Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ឈ្មួញសម្រុកនាំចូលសាច់បង្កកមុនរដ្ឋបិទការនាំចូល ជ្រូកក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

    ឈ្មួញសម្រុកនាំចូលសាច់បង្កកមុនរដ្ឋបិទការនាំចូល ជ្រូកក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

    ភ្នំពេញ៖តម្លៃជ្រូករស់នៅកម្ពុជាបានធ្លាក់ថ្លៃម្តងទៀតនាពេលនេះ ស្របពេលដែលឈ្មួញកំពុងសម្រុកនាំចូលសាច់បង្កកពីបរទេសយ៉ាងគំហុក មុនពេលឳសានវាទផ្អាកការនាំចូលរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា តទៅ។ លោក ស៊្រុន ពៅ ប្រធានមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឱ្យដឹងថា នៅភ្នំពេញជ្រូករស់មានតម្លៃ ៧ ៥០០រៀលក្នុងមួយគីឡូក្រាម ហើយនៅតាមបណ្តាខេត្តមានតម្លៃប្រហែល ៨០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលថ្លៃដើមផលិតប្រហែល ៩ ០០០រៀល។ អ្នកចិញ្ចឹមជ្រូកខាត ប្រហែល១២ម៉ឺនទៅ១៦ម៉ឺនរៀលក្នុងមួយក្បាល។ កាលពីអំលុងចូលឆ្នាំចិន ជ្រូករស់ហក់ឡើងដល់៩០០០រៀលក្នុងមួយគីឡូក្រាម។ លោក ស៊្រុន ពៅ រំពឹងថាក្រោយកាលបរិច្ឆេទផ្អាកការនាំចូលសាច់បង្កកចូលជាធរមាន តម្លៃជ្រូករស់អាចប្រសើរឡើង។លោកថា«ការបិទនឹងជាការប្រសើរដល់កសិករអ្នកចិញ្ចឹមព្រោះសព្វថ្ងៃនេះ ពួកគាត់នៅខាតច្រើនណាស់ លក់អស់ហើយ អ្វីៗទាំងអស់ សង្ឃឹមថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងខែ ៣ថ្ងៃ ១២នេះ ដែលបិទផ្អាកសាច់បង្កក៦ខែ ក៏ប៉ុន្តែមុនបិទនេះយើងឃើញហើយថា បងប្អូនគាត់អ្នកនាំចូលនេះ គឺគាត់សម្រុកខ្លាំងណាស់ ដូច្នេះវិស័យនេះស្លាប់រស់លើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ»។ យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចូលសាច់បង្កកក្នុងឆ្នាំ ២០២៣ តាមរយៈក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ មានចំនួនសរុបប្រមាណ ៤៥.០០០ តោន ដោយក្នុងនោះ មាន សាច់ក្របីជាង ១០.០០០ តោន សាច់គោ សាច់ជ្រូក…

  • ហ្វីលីពីនប្រទេសនាំចូលអង្ករច្រើនបំផុតលើលោក ព្រមទិញអង្ករថែមពីកម្ពុជា

    ហ្វីលីពីនប្រទេសនាំចូលអង្ករច្រើនបំផុតលើលោក ព្រមទិញអង្ករថែមពីកម្ពុជា

    ភ្នំពេញ៖ប្រទេសហ្វីលីពិន នៅដើមសប្តាហ៍នេះ បានព្រមព្រៀងបង្កើនការនាំចូលអង្ករពីកម្ពុជា។ នៅពេលនេះប្រទេសទាំងពីរកំពុងជជែកគ្នាពីចំនួនអង្ករជាក់លាក់ដែលត្រូវនាំចេញបន្ថែម។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រាញ់ និងនេសាទ នៅថ្ងៃសុក្រកន្លងទៅនេះ។ ឯកឧត្តម ឃីម ហ្វីណង់ ឲ្យដឹងទៀតថា ក្រៅពីបរិមាណនាំចេញ តម្លៃក៏ជាបញ្ហាដែលត្រូវជជែកនិងស្រុះស្រួលគ្នាផងដែរ។ ទោះមិនទាន់អាចបញ្ជាក់បាននៅឡើយថា ការនាំអង្ករបន្ថែមទៅហ្វីលីពីនអាចនឹងចាប់ផ្តើមនៅពេលណា ឯកឧត្តម ហ្វីណង់ យល់ថាការព្រមព្រៀងរបស់ហ្វីលីពីន ជាការវិវត្តន៍ដ៏ល្អ។ លោក បានបញ្ជាក់ថា៖ «ដំណឹងនេះ គឺជាដំណឹងល្អសម្រាប់កម្ពុជា។ ប៉ុន្តែសក្តានុពលទៅដល់ក្នុងកម្រិតណា យើងរងចាំមើលសិន ព្រោះការនាំចេញអង្ករមិនអាចពឹងផ្អែកទៅលើបរិមាណតែមួយមុខទេ។ យើងត្រូវពិនិត្យមើល តើតម្លៃដែលគេយកពូយើងហ្នឹង តើត្រូវនឹងតម្លៃដែលយើងអាចផលិតបានដែរឬទេ។ ថាតើគុណភាពគេចង់បានកម្រិតណា ហើយបរិមាណ ផ្គត់ផ្គងគេចង់បានក្នុងកម្រិតណា។ ទើបយើងអាចសន្និដ្ឋានបាន»។ (០០,១៤/០០,៤២) គួរសម្គាល់ថា កាលពីឆ្នាំ២០២៣ ហ្វីលីពីនបាននាំអង្ករចូលពីប្រទេសនានាជិត៤លានតោនដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសនាំអង្ករចូលច្រើនបំផុតក្នុងពិភពលោក។ ដោយហេតុនេះហើយ ប្រទេសអ្នកផលិតអង្ករជាច្រើនប្រជែងដណ្តើមយកទីផ្សារនៅហ្វីលីពីន។ កាលពីចុងឆ្នាំ២០២៣ ​ហ្វីលីពីនបានព្រមព្រៀងទិញអង្ករបន្ថែមពីប្រទេសវៀតណាម។ ដោយឡែក កម្ពុជាទើបបាននាំអង្ករចេញទៅហ្វីលីពីនជាផ្លូវការណ៍កាលពីពាក់កណ្តាលឆ្នាំ ២០២៣ ដែលមានចំនួន ៤ពាន់តោន ហើយនៅដើមខែមករា បានលក់ឲ្យហ្វីលីពីន ប្រមាណ ១៥០០តោន។ ភាគច្រើនជាប្រភេទអង្ករផ្កាម្លិះក្រហម…

  • សេចក្តីប្រកាសព័ត៌មានស្តីពី ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ

    សេចក្តីប្រកាសព័ត៌មានស្តីពី ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែ មួយជាតិលើកទី ៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងតំណាង ដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យអំពី “វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣” ដែលត្រូវ បានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី ៣ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ និងមានរយៈពេលអនុវត្តចំនួន ១២ ខែ កន្លងមក ។ “ប្រព័ន្ធបញ្ជរតែមួយជាតិ” គឺពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯក សារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ព្រមទាំង ទំនិញដែលទទួលបានការលើកលែងពន្ធនិងអាករស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន…

  • កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

    កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

    ភ្នំពេញ៖ កម្មវិធី HEINEKEN Sustainathon ប្រចាំឆ្នាំលើកទី ២ នៅថ្ងៃទី៧ ខែមីនានេះ បានមកវិញម្តងទៀតហើយនៅឆ្នាំ ២០២៤ ក្រោមប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដោយមានភាពជាដៃគូជាមួយអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) ដែលនឹងបើកការដាក់ពាក្យក្នុងខែមីនានេះ។ ការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងសិក្ខាសាលានេះ ផ្តល់ឱកាសដល់អ្នកមានទេពកោសល្យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដើម្បីពង្រឹងអនាគតប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។ កម្មវិធី HEINEKEN Sustainathon លើកទី ២នេះ នឹងត្រូវបានរៀបចំឡើងស្របគ្នានឹងខួបអនុស្សាវរីយ៍លើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះប្រទេសកម្ពុជាដែលជាកម្មវិធីដ៏សំខាន់មួយនៅឆ្នាំ២០២៤។ កម្មវិធីនេះគាំទ្រដល់មហិច្ឆិតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលមានបំណងធ្វើការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ បរិស្ថាន សង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កម្មវិធី HEINEKEN Sustainathon លើកទី ១ បានបញ្ចប់នៅឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមចំនួន ៧៨ នាក់ ក្រោមប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ» ដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតដើម្បីជម្រុញអ្នកប្រើប្រាស់ឱ្យប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។ លោកស្រី Anne…

  • រាជរដ្ឋាភិបាល និងវិស័យឯកជនសហការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងវិស័យឌីជីថលនៅកម្ពុជា

    រាជរដ្ឋាភិបាល និងវិស័យឯកជនសហការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងវិស័យឌីជីថលនៅកម្ពុជា

    ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញបរិយាបន្ននៅកន្លែងការងារ» ដែលពិធីនេះរៀបចំឡើងនៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន៣ រាជធានីភ្នំពេញ។ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹងប្រារព្វពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល។ លោកជំទាវរដ្ឋលេខាធិការបន្ថែមថា កិច្ចសហការ និងភាពជាដៃគូរបស់វិស័យឯកជន ក្នុងការលើកកម្ពស់ស្ថានភាព និងតួនាទីស្រ្តី គឺជាកិច្ចការចំបាច់ និងជួយជំរុញពន្លឿនការឈានទៅសម្រេចគោលដៅបានឆាប់ជាងមុន។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យស្រ្តី បន្តពង្រឹងភាពអង់អាចរបស់ខ្លួន ដើម្បីទទួលយកអត្ថប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ និងជាគុណតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងជាភាពជាគំរូដល់ស្រ្តី និងក្មេងស្រីផ្សេងៗទៀត។ លោក វ្ល៉ាឌីមៀរ វ៉ាវ៉ា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ មានប្រសាសន៍ថា ស្របតាមគោលបំណងជាសកលរបស់ក្រុមហ៊ុន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ…

  • ក្រុមហ៊ុនស៊ិនទ្រីទទួលសិទ្ធប្រមូលសំរាមនៅក្រុងកំពង់ចាម១០ឆ្នាំ

    ក្រុមហ៊ុនស៊ិនទ្រីទទួលសិទ្ធប្រមូលសំរាមនៅក្រុងកំពង់ចាម១០ឆ្នាំ

    កំពង់ចាម៖ក្រុមហ៊ុន ស៊ិនទ្រីទទួលបានសិទ្ធប្រមូលដឹកជញ្ជូនសំរាម សំណល់ រឹង នៅទីប្រជុំជនក្រុងកំពង់ចាមក្នុងរយៈ ពេល ១០ឆ្នាំ ។ពិធី ចុះហត្ថលេខា លើកិច្ចសន្យាបាន ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត កំពង់ចាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួម ធ្វើជាសាក្សីពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និងឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ។ បញ្ជាក់ក្នុងពិធីនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមហ៊ុនស៊ីនទ្រី បានទទួលការសាកល្បងធ្វើបានល្អ នៃការប្រមូលដឹកសំរាម ក្នុងក្រុងកំពង់ចាម រយៈពេលមួយឆ្នាំ ដែល នោះជាបទពិសោធន៍ សម្រាប់អនុវត្តការងារនេះឱ្យមាននិរន្តរភាព រយៈពេលយូរអង្វែង ។ប៉ុន្តែនៅថ្ងៃនេះរដ្ឋបាលក្រុងកំពង់ចាម បាន ចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ស៊ិនទ្រី រយៈពេល ១០ឆ្នាំ ដើម្បីប្រមូលដឹកសំរាម សំណល់រឹង ក្នុងក្រុងកំពង់ចាម ។ ឯកឧត្តមបន្តថា ការអនុវត្តប្រមូលដឹកសំរាមក្នុងក្រុងកំពង់ចាម…

  • គ្រាប់ស្វាយចន្ទីរ និងតម្លៃនៅលើទីផ្សារនៅដើមរដូវ ប្រមូលផលឆ្នាំ២០២៤ មានភាពល្អប្រសើរជាងឆ្នាំមុន

    គ្រាប់ស្វាយចន្ទីរ និងតម្លៃនៅលើទីផ្សារនៅដើមរដូវ ប្រមូលផលឆ្នាំ២០២៤ មានភាពល្អប្រសើរជាងឆ្នាំមុន

    (ភ្នំពេញ)៖ ស្ថានភាពនៃការប្រមូល ផលដំណាំគ្រាប់ស្វាយចន្ទី និងតម្លៃនៅលើទីផ្សារនៅដើមរដូវ ប្រមូលផលឆ្នាំ២០២៤នេះមានតម្លៃចន្លោះពី ៤៨០០រៀលទៅ ៥២០០រៀលក្នុង ១គីឡូក្រាម គឺមានតម្លៃល្អជាងឆ្នាំមុនធៀបនឹងពេលវេលាដូចគ្នា ។ នេះបើតាមការលើកឡើងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈ ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយ ប្រជាកសិករប្រមូលផលស្វាយចន្ទី និងសហគមន៍កសិកម្ម នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ ឯកឧត្តម តូច ប៊ុនហួរ បានណែនាំបន្ថែម ដល់ប្រជាកសិករនៅក្នុងសហគមន៍កសិកម្មសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក អំពីដំណើការអភិវឌ្ឍសហគមន៍បច្ចុប្បន្ន ឱ្យទៅជាសហគមន៍ទំនើប ដែលស្ថិតនៅក្រោមកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះសហគមន៍កសិកម្មសាលាវិស័យ មានសមាជិកសរុបចំនួន ៦០១នាក់ និងបានដាំដុះដំណាំសា្វយចន្ទី នៅលើផ្ទៃដីចំនួ ៥៨៦ហិកតា ដែលអាចប្រមូលផលបានលើផ្ទៃដីចំនួន ៥៧២ហិកតា ។ សូមរំលឹកថា បើយោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ម៉ឺនតោន…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ សហគ្រាសធនតូច និងមធ្យម គឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ សហគ្រាសធនតូច និងមធ្យម គឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ

    ភ្នំពេញ៖ ការផ្ទេរបច្ចេកវិទ្យាឌីជីថល ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅក្នុង សហគ្រាសធនតូច និងមធ្យម(MSME) កាន់តែច្រើនតទៅទៀតពីព្រោះវិស័យនេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ ។ ដូច្នេះ បើសិនជា សហគ្រាសធនតូច និងមធ្យម រីកចម្រើនខ្លាំងសេដ្ឋកិច្ចរបស់យើងនិងរីកចម្រើនខ្លាំង ដែលធននិងវិបត្តិ ធននិងបញ្ហាផ្សេងៗ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបសហគ្រិនវ័យក្មេង និងពិធីសម្ពោធដាក់ឱ្យដំណើរការ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធនតូចនិងមធ្យម ក្នុងវិសម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ដោយមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង សមាជិក សមាជិកា សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្មមកពីវិស័យឯកជននានា ដៃគូអភិវឌ្ឍ និងដៃគូសហការ សរុបប្រមាណ ៣០០នាក់ នាសណ្ឋាគារ Oakwood Prempeir Phnom Penh ។ ឯកឧត្តម…

  • រដ្ឋមន្ត្រីកសិកម្មស្នើសមាគមអ្នកចិញ្ចឹមសត្វ រក្សាស្ថេរភាពផ្គត់ផ្គង់សាច់សត្វក្នុងស្រុក និងជំរុញនាំចេញទៅក្រៅប្រទេស

    រដ្ឋមន្ត្រីកសិកម្មស្នើសមាគមអ្នកចិញ្ចឹមសត្វ រក្សាស្ថេរភាពផ្គត់ផ្គង់សាច់សត្វក្នុងស្រុក និងជំរុញនាំចេញទៅក្រៅប្រទេស

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទាំងអស់ បន្តរួបរួមសាមគ្គីគ្នា និងសហការគ្នា ដើម្បីពង្រឹងវិស័យនេះ ឱ្យកាន់តែមមានភាពរឹងមាំ និងធានាឱ្យមានការផ្គត់ផ្គង់ផលិតសាច់សត្វ ឱ្យបានស្ថិតស្ថេរនៅលើទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេសឱ្យកាន់តែច្រើនឡើង។ នេះជាមោទនភាពសម្រាប់ប្រទេសយើងផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្ដីពីឧត្តមភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជា នៅថ្ងៃទី២៩ ខែកុម្ភៈនេះ នៅភោជនីយដ្ឋានដឺព្រេមៀរសែនសុខ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ក្នុងនាមសេនាធិការបស់រាជដ្ឋាភិបាលលើការងារកសិកម្ម បានអំពាវនាវដល់សហគ្រិនផ្នែកចិញ្ចឹមសត្វ និងបក្សីទាំងអស់ អនុវត្តការចិញ្ចឹមតាមបច្ចេកទេសទំនើប និងអនាម័យល្អ ដើម្បីធ្វើឱ្យផលិតផលសាច់សត្វខ្មែរ មានលក្ខណៈប្រកួតប្រជែង និងមានសុវត្ថិភាពចំណីអាហារ ដែលនេះជាឧត្តមភាពលើទីផ្សារក្នុងប្រទេស និងនៅក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ប្រសិនបើសហគ្រិនមានតម្រូវការបច្ចេកទេសណាមួយ លើការងារចិញ្ចឹមសត្វ សូមទំនាក់ទំនងមកក្រសួងកសិកម្ម នោះខាងនាយកដ្ឋានជំនាញរបស់ក្រសួងនឹងជួយផ្តល់ការគាំទ្រ និងបណ្តុះបណ្តាលដល់បងប្អូន តាមតម្រូវការ។ បន្ថែមលើនេះ ឯកឧត្តម ឌិត ទីណា ក៏បានអំពាវនាវដល់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ធនាគារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមលើកគោលនយោបាយគាំទ្រដល់វិស័យចិញ្ចឹមសត្វប្រកបដោយភាពអនុគ្រោះ តាមមុខងារ និងបេសកម្មរបស់ខ្លួន ដើម្បីធ្វើឱ្យវិស័យនេះមានវឌ្ឍភាពប្រកបដោយចិរភាព និងរឹងមាំស្ថិតស្ថេរ។…

  • ក្រុមហ៊ុនជប៉ុនមួយបោះទុនជាងមួយលានដុល្លារពង្រីករោងចក្រកែច្នែគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

    ក្រុមហ៊ុនជប៉ុនមួយបោះទុនជាងមួយលានដុល្លារពង្រីករោងចក្រកែច្នែគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

    កំពង់ធំ៖ ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.កជប៉ុនបានបោះទុនជាងមួយលានដុល្លារអាមេរិកសាងសង់ពង្រីកបន្ថែម រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំដើម្បីបង្កើននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។រោងចក្រនេះស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ រសៀលថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៤។ រោងចក្រដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានទំហំ៥៨ ម៉ែត្រ គុណនឹង២០ ម៉ែត្រនិងអាច ផលិតបាន១០តោនក្នុងមួយថ្ងៃ ក្នុងកម្រិតកុងត្រា១ ៥០០តោនក្នុងមួយឆ្នាំសម្រាប់ឆ្នាំដំបូងនិងសម្រាប់ឆ្នាំបន្ទាប់៣ ០០០តោន ក្នុងមួយឆ្នាំ។ រយៈពេលសាងសង់ចំនួនបួនខែ ចាប់ពីខែមីនាដល់ចុងខែមិថុនាខាងមុខ ។ជាមួយគ្នានឹងដំណើរការសាងសង់ ក៏មានការចុះអនុស្សរណៈជាមួយនឹងសហគមន៍ចំនួន១០ផងដែរ។ក្នុងនេះមានសហគមន៍ចំនួនប្រាំស្ថិតនៅខេត្តព្រះវិហារនិងចំនួនប្រាំទៀត ស្ថិតនៅខេត្តកំពង់ធំផ្ទាល់។ បច្ចុប្បន្នខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិ-ឧស្សាហកម្ម ដូចជា ដំណាំចន្ទីចំនួន ១៤៥.៣០០ហិកតានិងអាចប្រមូលផល បាន ៨០.០០០ហិកតាដោយទទួលបានទិន្នផលជាមធ្យម១,៥តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ខេត្តមាន សហគ្រាស សិប្បកម្ម កែច្នៃស្វាយចន្ទីចំនួនប្រាំពីរកន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង។ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានលើក សរសើរពីដំណាំស្វាយចន្ទីខេត្តកំពង់ធំ ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។លើសពីនេះគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមានទំហំធំនិងមានរសជាតិឈ្ងុយឆ្ងាញ់ហើយដោយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមានប្រទេសជប៉ុនផងដែរ។ ឯកឧត្តមបន្តថា គ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជាភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃ។នេះដោយសារ តែការកង្វះកន្លែងសម្រាប់សម្ងួត,ឃ្លាំងស្តុកទុកនិងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ស្វាយចន្ទីក្នុងតម្លៃទាបភ្លាមៗ បន្ទាប់ពីប្រមូលផល។…