-
រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តសហគមន៍ ខិតខំប្រឹងប្រែងបន្ត និងប្តេជ្ញាចិត្តក្នុងការអនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត
(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើបបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនូវទំនើបកម្មនៃសមាជិកសហគមន៍ ដោយធ្វើការរួមគ្នា ផលិតរួមគ្នា ធ្វើតាមស្តង់ដាត្រឹមត្រូវ ប្រការសំខាន់ត្រូវមានភាពស្មោះត្រង់ មានវិន័យល្អ ផលិតទៅតាមតម្រូវការទីផ្សារ និងអនុវត្តកិច្ចសន្យាផលិតកម្មឱ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ខណៈអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងពិធីនេះផងដែរ មានការចូលរួមពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ឆេក និងអាល្លឺម៉ង់ ព្រមទាំងបណ្តាវិស័យឯកជនទទួលទិញម្រេចសម្រាប់ការកែច្នៃ បានអញ្ជើញចុះទស្សនកិច្ចពីដំណើរការដាំដុះដំណាំម្រេច ការប្រមូលផល និងការដាំដុះនូវដំណាំគំរបដីដែលមានសារៈប្រយោជន៍សម្រាប់ដំណាំម្រេច។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើមានបាន និងមានរហូត។ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តសហគមន៍ខិតខំប្រឹងប្រែងបន្ត និងប្តេជ្ញាចិត្តក្នុងការអនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត ហើយក្រសួងនឹងជួយគាំទ្រនូវការរៀបចំ និងការគិតគូរជាលក្ខណៈសេដ្ឋកិច្ចឱ្យមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តី…
-
មកដឹងពីតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ពេលមុន និងពេលនេះ
បន្ទាយមានជ័យ៖តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នឹងដាក់សម្ពោធសមទ្ធិផលនានានៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ មានផ្ទៃដី ៣០៤ហិកតា។ចំណែកសមិទ្ធផលនានាមាន ព្រលានយន្តខ្នាតតូច សាលារៀន មន្ទីរពេទ្យ សួនសាធារណៈនិងហេដ្ឋារចនាសម្ព័នរូបវ័ន្តជាច្រើនទៀត ។ តាមពិតពីអតីតកាលនៃតំបន់អភិវឌ្ឍន៍បឹងជង្រុក គឺមិនមែនស្រស់ត្រកាលនិងរស់រវ៉ើកដូចពេលនេះឡើយ ។លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានរំលឹកពីរឿងរ៉ាវទាក់ទងនឹងទីនេះ (បឹងជង្រុក)។ លោកអភិបាលស្រុកម៉ាឡៃបានប្រាប់ទូរទស្សន៍អប្សរានៅថ្ងៃទី២៨ ខែវិច្ឆិកាថា ពីអតីតកាលតំបន់បឹងជង្រុកជាសមរភូមិជួរមុខនៃភាគពាយ័ព្យប្រទេសកម្ពុជា ។ក្រោយបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ស្រុកម៉ាឡៃ បានធ្វើការអភិវឌ្ឍស្ទើរគ្រប់វិស័យ ។ប៉ុន្តែក៏នៅមានតំបន់ខ្លះក្នុងនោះមានតំបន់បឹងជង្រុកនេះជាដើមកំពុងបន្តធ្វើការដោះមីនជាបណ្ដើរ ៗ។បន្តមកតំបន់បឹងជង្រុកបានក្លាយជាចម្ការដំណាំ និងដីស្រែបង្កបង្កើនផល ប៉ុន្តែត្រូវបានបុគ្គលខិលខូចមួយចំនួនញុះញង់ប្រជាពលរដ្ឋបង្កើតជាជម្លោះប្រទាញប្រទង់គ្នាលើផ្ទៃដីតំបន់នេះ ។ ទោះជាបែបនេះក្ដីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបានអនុវត្តរូបមន្តនៃនយោបាយឈ្នះឈ្នះ ដោយមានការចុះអនុវត្តផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នា យករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងមានកិច្ចសហការពីរដ្ឋបាលស្រុក ខេត្តបន្ទាយមានជ័យ…
-
សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បី ជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារ
(កំពង់ធំ-ត្បូងឃ្មុំ)៖ ក្រុមសហភាព អឺរ៉ុប ដែលក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក តំណាងមកពីស្ថានទូតបារាំង ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និង អង្គការ GIZ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅ ថ្ងៃទី ២៧-២៨ខែវិច្ឆិកា ឆ្នាំ ២០២៤ បានចុះធ្វើទស្សនកិច្ចដល់ទីតាំងចម្ការផ្ទាល់ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករ និងក្រុមកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទី និងម្រេច។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះក៏មានការភាក្សាមួយចំនួនដើម្បី ជួយបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពល នៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរក៏បានជួបជាមួយសហគមន៍កសិកម្មទំនើប (MACS) ក្រុមហ៊ុន កែច្នៃ និងអ្នកនាំចេញនានាក្នុងខេត្តកំពង់ធំ និងត្បូងឃ្មុំ ដែលក្នុងនោះក៏មានការធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឧត្តម ភាព បុសខ្នុរ ផងដែរ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី…
-
រដ្ឋមន្ត្រីកសិកម្ម ប្រាប់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធល្អ
បាត់ដំបង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងសហការីបានអញ្ជើញពិនិត្យសកម្មភាពផលិត”ពូជស្រូវ” និងចូលរួមច្រូតកាត់ប្រមូលផលស្រូវ នៅស្ថានីយកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្រុកថ្មគោល ខេត្តបាត់ដំបង ។នៅទីនោះឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាកសិករឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជស្រូវផ្ការំដួលនិងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរដែលទទួលបានចំណាត់ថ្នាក់អង្ករល្អ និងកំពុងតែមានតម្រូវការទីផ្សារនិងមានតម្លៃខ្ពស់។ បង្ហាញវត្តមាននៅស្ថានីយកសិដ្ឋានផលិតពូជស្រូវទួលសំរោង ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីដើមសប្ដាហ៍នេះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញពិនិត្យសកម្មភាពផលិតបន្សុទ្ធគ្រាប់ពូជសុទ្ធលើប្រភេទស្រូវផ្ការំដួល និងស្រូវ”សែនក្រអូប០១”និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង នៃភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ទៀតផង។ សូមជម្រាបថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង បានទទួលគ្រាប់ពូជគ្រឹះ ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី(CARDI)ដើម្បីយកមកផលិតជាពូជចុះបញ្ជី ដើម្បីត្រៀមបញ្ចេញទៅឱ្យសហគមន៍ផលិតទៅជាពូជមានវិញ្ញាបនបត្រ។ ទាក់ទងនឹងសមិទ្ធផលរបស់ស្ថានីយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញនូវការវាយតម្លៃថា តាមការពិនិត្យជាក់ស្តែងគ្រាប់ពូជដែលស្ថានីយផលិតបានទាំងអស់នេះ គឺមានលក្ខណៈ “សុទ្ធល្អ” ហើយតាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណជាង៤តោន ក្នុងមួយហិកតា។ ឯកឧត្តម ឌិត ទីណា បានអំពាវនាវដល់ប្រជាកសិករឱ្យដាំដុះប្រភេទស្រូវដែលមានពូជច្បាស់លាស់ធានាបានទាំងទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ តាមតម្រូវការចាំបាច់របស់ទីផ្សារ ។ជាពិសេសពូជស្រូវផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួលបានចំណាត់ថ្នាក់អង្ករល្អកំពុងមានទីផ្សារ និងមានតម្លៃខ្ពស់នៅក្រៅប្រទេស។ សូមជម្រាបជូនថា កសិដ្ឋាននៃស្ថានីយផលិតពូជស្រូវទួលសំរោង គឺ…
-
សហគ្រិនខ្មែរ រៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ
ភ្នំពេញ ៖ សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ ក្នុងគោលដៅពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា។ វេទិកានេះជាផ្នែកមួយនៃទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសសម្រាប់ការតាំងបង្ហាញផលិតផល, ការប្រកួតប្រជែងគំនិតធុរកិច្ច, និងជំនួបរវាងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ វាទិកានេះបាននាំយកសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនផ្សារទំនើប និងក្រុមហ៊ុនចែកចាយផលិតផល មកជួបជុំគ្នាដើម្បីស្វែងយល់ពីលក្ខខណ្ឌតម្រូវ ពិសេសស្តង់ដារ ដើម្បីឱ្យផលិតផលរបស់ពួកគេអាចឈានចូលក្នុងផ្សារទំនើប និងក្នុងបណ្តាញចែកចាយធំៗបាន។ កម្មវិធីនេះមានការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗមកពីវិស័យសាធារណៈ និងឯកជន រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ផ្សារទំនើបអ៊ីអន (AEON), ផ្សារទំនើបម៉ាក្រូ (Makro), ក្រុមហ៊ុនចែកចាយផលិតផល LSH, តំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងសហគ្រាសធុនតូចនិងមធ្យម ជាច្រើនទៀត។ ក្នុងឱកាសនោះក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងក្រុមហ៊ុនចែកចាយផលិតផលកូរ៉េ Wellsground ដោយកំណត់ផលិតផលកសិកម្ម និងនេសាទកម្ពុជា សម្រាប់នាំចេញទៅប្រទេសកូរ៉េផងដែរ។ អនុស្សារណៈនេះជាលទ្ធផលនៃកម្មវិធីផ្សព្វផ្សាយផលិតផលចំណីអាហារ និងភេសជ្ជៈ ដែលបានទទួលការគាំទ្រពីសហគ្រិនខ្មែរ និងរៀបចំដោយសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ៕ អត្ថបទ…
-
ក្រោយកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនឆ្នាំ២០២៤ កម្ពុជា សង្ឃឹមថានឹងមានវិនិយោគទុនបន្ថែមពីបរទេស ពិសេសពីក្រុមហ៊ុនចិន
(ភ្នំពេញ)៖កម្ពុជាសង្ឃឹមជឿជាក់ថាក្រោយកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន ឆ្នាំ ២០២៤ ដែលរៀបចំនៅកម្ពុជា នាពេលនេះបាននិងកំពុងទាក់ទាញវិនិយោគទុនបន្ថែមទៀតមកកម្ពុជាក្នុងពិសេសក្រុមហ៊ុនចិនដែលគេអាចពិចារណាពេលវេលាដ៏សមគួរក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាវាគ្មិនមួយរូប បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំសេដ្ឋកិច្ច និងបច្ចេកវិទ្យា ចិនជាសកល ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ខានគារសូហ្វីតែលក្នុងរាជធានីភ្នំពេញឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលឆ្នាំ២០២៤នេះ គោលដៅសំខាន់ក្នុងការជំរុញដល់សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យមានសក្តានុពលកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការវិនិយោគពីជនជាតិចិនតែម្តង។ ឯកឧត្តម បានលើកឡើងដោយបញ្ជាក់ថា៖ក្នុងបរិបទលោក ដូណាល់ត្រាំ ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិក ខាងមុខនេះនឹងតម្លើងពន្ធគយដល់បណ្តាប្រទេសលើពិភពលោក។ប្រទេសយើងតូចទេតែចង់មិនចង់ក៏មានការប៉ះពាល់ខ្លះផងដែរ។ នៅពេលប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកនឹងឡើងកាន់អំណាចនៅថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះនឹងចាប់ផ្តើមយកពន្ធគយទៅលើប្រទេសមួយចំនួនដោយក្នុងពេលនេះគាត់បានប្រកាសហើយថាប្រទេសម៉ិចស៊ីកូ និងកាណាដានឹងយកពន្ធ២៥ភាគរយ។សម្រាប់កម្ពុជាមិនប៉ះពាល់ច្រើនទេ តែផ្ទុយមកវិញយើងអាចស្រូបទាញអ្នកវិនិយោគមកពីប្រទេសចិនវិញ។មានន័យថានៅពេលគេយកពន្ទទៅលើក្រុមហ៊ុនចិន ដែលនៅពេលនោះឯងក្រុមហ៊ុនទាំងនេះនឹងងាកមកប្រទេសអាស៊ីអាគ្នេយ៍វិញក្នុងនេះមានដូចជាកម្ពុជា វៀតណាម ឥណ្ឌូនេស៊ីជាដើម។ទាំងនេះគឺជាកាលនុវត្តភាពមានន័យថា កាលៈទេសៈល្អរបស់យើងហើយ។។ ឯកឧត្តមថ្លែងបញ្ជាក់ថា៖នៅពេលដែលយើងរៀបចំសន្និសីទបែបហ្នឹង អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា មកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារ នៅស្រុកយើង ស្វែងរកកាលានុវត្តភាព ។ ប្រជុំថ្ងៃនេះ អាច៣ខែឬមួយឆ្នាំទៀតគេនឹងមកម្ពុជា។អ្វីដែលសំខាន់ គេបានមកស្រុកយើង បានឃើញស្រុកយើង ។ អ្នកវិនិយោគទុនគេមានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំនាញរបស់គេមកសិក្សា…
-
គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០ លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលបានស្នើលើកទឹកចិត្តពិសេស ដូចជា ពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និង អគ្គិសនី ជាដើម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង មន្ត្រីជំនាញ ជាច្រើនរូប។ ជាលទ្ធផល, ក្រុមការងារបានគាំទ្រ និង ផ្តល់ការសម្របសម្រួល ព្រមទាំងការថែទាំវិនិយោគ សម្រាប់គម្រោងនេះ ឱ្យដំណើរការទៅដោយរលូន និង រីកធំធាត់ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមទាំងការកាត់បន្ថយការនំាចូលដែក និង ជំរុញការនាំចេញទៅក្រៅប្រទេស ។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤,…
-
រដ្ឋមន្ត្រីក្រសួងកសិក្ម អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង
(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ សូមជម្រាបជូនថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន ៤៥ហិកតា ។ តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ តាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណ៤តោនក្នុងមួយហិកតា។ ដូច្នេះ បើសហគមន៍កសិកម្ម ឬក្រុមហ៊ុនផលិតពូជស្រូវត្រូវការគ្រាប់ពូជស្រូវសម្រាប់ផលិតជាគ្រាប់ពូជបន្ត សូមទំនាក់ទំនង លោក អ៊ឹង ស៊ីណា ដែលមានលេខទូរស័ព្ទ ០១២ ៩៧៤ ៤៩៤៕ ប្រភព ៖ ក្រសួងកសិកម្ម
-
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តចូលរួមប្រើប្រាស់ប្រាក់រៀល
(បន្ទាយមានជ័យ)៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែ ទូលំទូលាយ ដោយការទូទាត់ ការបិតស្លាកថ្លៃទំនិញ ការសន្សំជារៀល ព្រមទាំងផ្តល់អនុគ្រោះ ឱ្យកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល ។ នេះជាការថ្លែងរបស់ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ”នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។ ឯកឧត្តម យឹម លាត បានបន្តថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា រឹងមាំ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ជាច្រើន ជាពិសេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក ក្នុងនោះ ក៏មានគោលនយោបាយ លើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ ក្រោយកម្ពុជា…
-
សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបង្ហាញនវានុវត្តន៍ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា
ភ្នំពេញ ៖ សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ ឯកឧត្តមបានលើកឡើងថា៖ “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិត កម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។” ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព…