Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ស្រូវតាមច្រកព្រំដែន និងស្រុក ក្រុងមួយចំនួននៅ ខេត្ត តាកែវ មានតម្លៃចាប់ពី១០៣០ – ១៤២០រៀល ក្នុងមួយគីឡូក្រាម

    ស្រូវតាមច្រកព្រំដែន និងស្រុក ក្រុងមួយចំនួននៅ ខេត្ត តាកែវ មានតម្លៃចាប់ពី១០៣០ – ១៤២០រៀល ក្នុងមួយគីឡូក្រាម

    (ភ្នំពេញ)៖ តម្លៃស្រូវនៅក្បែរច្រកព្រំដែនកម្ពុជា-វៀតណាមដែលក្នុងនេះនៅច្រកទ្វារភ្នំដិន ស្រុកគិរីវង់ និងនៅតាមស្រុក ក្រុងមួយចំនួនទៀតស្ថិតនៅខេត្តតាកែវ ត្រូវបានឈ្មួញ និងរោងម៉ាស៊ីនស្រូវប្រមូលទិញក្នុងតម្លៃ ចាប់ពី ១០៣០ ដល់ ១៤២០រៀលក្នុងមួយគីឡូក្រាម។ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ តម្លៃស្រូវ និងការនាំចេញស្រូវ តាមច្រកព្រំដែនខេត្តតាកែវ ។ ក្នុងដំណើរចុះត្រួតពិនិត្យ លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា មន្រ្តីជំនាញបានបញ្ជាក់ប្រាប់ថា ៖ ក្នុងឆ្នាំ២០២៤នេះកសិករនៅតំបន់នោះបានបង្កបង្កើនផលស្រូវរដូវវស្សា លើផ្ទៃដីសរុប ២២៤ ៤៦៤ ហិកតា ស្មើ ១២៤.៧០% នៃផែនការ ដែលក្នុងនោះ ស្រូវស្រាល ៥១.៩៤% ទទួលទិន្នផលមធ្យម ៣.៥៣០តោន/ហិកតា ស្រូវកណ្ដាល ៤៦.៥៩% ទទួលទិន្នផលមធ្យម ៣.៣៥៩តោន/ហិកតា ស្រូវធ្ងន់ ១.៤៣% បានទិន្នផលមធ្យម…

  • ពានរង្វាន់អចលនទ្រព្យ​ PropertyGuru កម្ពុជាលើកទី ៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល

    ពានរង្វាន់អចលនទ្រព្យ​ PropertyGuru កម្ពុជាលើកទី ៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល

    ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី ៩ ដែលគាំទ្រដោយ CBRE កម្ពុជាបានប្រារព្ធការអបអរសាទរទៅកាន់ក្រុមហ៊ុនល្បីៗដែលជាតំណាងនៃវិស័យអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកឈ្នះទទួលបានពានមាសដ៏មានកិត្យានុភាពក្នុងអំឡុងពេលពិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីដែលប្រារព្ធឡើងនៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនៅទីក្រុងបាងកក។ ក្នុងចំណោមអ្នកសម្រេចសមិទ្ធិផលលេចធ្លោនានា ក្រុមហ៊ុន OCIC Group បានទទួលពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាពសម្រាប់គម្រោង Connexion ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះ ESG។ ក្រុមហ៊ុនក៏ទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត សម្រាប់ទីក្រុងកោះពេជ្រផងដែរ។ នៅក្នុងប្រភេទការរចនា ក្រុមហ៊ុន V.I Land Investment Co., Ltd. បានឈ្នះពានរង្វាន់ ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត (Greater Phnom Penh) សម្រាប់គម្រោង Vong Residence ខណៈដែល LP Residences Co., Ltd បានឈ្នះពានរង្វាន់ ការរចនាខាងក្នុងគេហដ្ឋានល្អបំផុត សម្រាប់គម្រោង Palm Springs។ គម្រោង Palm Springs ដោយ LP Residences Co., Ltd. បានតំណាងឱ្យប្រទេសកម្ពុជាដោយជោគជ័យក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីវគ្គផ្តាច់ព្រ័ត្រលើកទី ១៩ ដែលបានប្រារព្ធឡើងនៅថ្ងៃនេះនៅទីក្រុងបាងកក ជាទីដែលក្រុមហ៊ុនទទួលបានពានរង្វាន់…

  • អ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានត្រីប៉ាវ៉ាមុខពីរមួយក្បាល ទម្ងន់ជាងប្រាំមួយគីឡូក្រាម លក់បានជាងមួយលានរៀល

    អ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានត្រីប៉ាវ៉ាមុខពីរមួយក្បាល ទម្ងន់ជាងប្រាំមួយគីឡូក្រាម លក់បានជាងមួយលានរៀល

    ស្ទឹងត្រែង៖ ត្រីប៉ាវ៉ាមុខពីរ ដែលត្រូវបានចាត់ទុកជាត្រីងាយរង​គ្រោះ​មួយក្បាលទម្ងន់ជាងប្រាំមួយគីឡូក្រាមត្រូវបាន អ្នកនេសាទ​នៅខេត្ត​ស្ទឹងត្រែងចាប់បានកាលពីថ្ងៃទី១៨ ខែធ្នូ។មច្ឆាជាតិនេះលក់​បានតម្លៃ​រហូតជាង​មួយលានរៀល នៅទីផ្សារ។ ប្រជានេសាទបានប្រាប់ឱ្យដឹងថា ត្រីមួយក្បាលដែលទើបចាប់បាននេះ មានឈ្មោះថា ត្រីប៉ាវ៉ាមុខពីរ ,មានទម្ងន់ជាង ប្រាំមួយគីឡូក្រាម ។លក់បានក្នុងមួយគីឡូក្រាម តម្លៃជិត ២០ម៉ឺនរៀល ជាសរុបមានតម្លៃ​រហូតដល់ទៅជាងប្រាំមួយ​លានរៀល ។ ត្រីប៉ាវ៉ាមុខពីរនេះ ត្រូវគេចាត់ទុកក្នុងលំដាប់ត្រីលេខ២ បន្ទាប់ត្រីប៉ា​សេអ៊ី អំពីរសជាតិ។ ចំពោះ ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ដែលមាន​តម្លៃខ្ពស់បែប​នេះប្រជាពលរដ្ឋសាមញ្ញកម្រនឹងហ៊ានទិញយក​ទៅ​បរិភោគណាស់។ អ្នកលក់ត្រីបាននិយាយថា ហេតុដែលគេហៅត្រីប៉ាវ៉ាមុខពីរ ក៏ព្រោះតែ​ច្រមុះវាមានបន្លាមុខពីរ មានធ្មេញខុសពីត្រីដទៃ ។សម្បុរវាមាន​ពណ៌​លឿងទុំ ។គេអាចយកវាទៅស្ងោជ្រក់,ចំហុយ,អាំង ,ធ្វើផ្អក ឬ អាចវះធ្វើ​ត្រីងៀតជាដើម។ កាលពីជាង១០ឆ្នាំមុន ត្រីប្រភេទនេះពុំសូវមានតម្លៃខ្ពស់នោះទេ ហើយក៏ពុំសូវមានអ្នកចង់ទិញយកទៅបរិភោគដែរ ប៉ុន្តែ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ត្រីប្រភេទនេះកាន់តែថយចុះខ្សត់ទៅៗ ទើបវាមានតម្លៃ​កាន់តែខ្ពស់ឡើងៗ។ អង្គការ Wonders of the Mekong បាននិយាយពី ត្រីប៉ាវ៉ាមុខពីរ ថា វាមានឈ្មោះបែបវិទ្យាសាស្រ្ត Incisilabeobehri ។វាជិតផុតពូជ​ពីលើភពផែនដីទៅហើយ។ ត្រីប៉ាវ៉ាមុខពីរ បានធ្វើដំណើរចេញ​ពីទន្លេសេកុង ទន្លេសេសាន…

  • ធនាគារ ព្រីនស៍ ម.ក តែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

    ធនាគារ ព្រីនស៍ ម.ក តែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

    ភ្នំពេញ ៖ ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 នេះតទៅ។ លោក ហ៊ន់ សុរចនា ដែលជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បាននាំមកនូវបទពិសោធន៍ និងជំនាញដឹកនាំយ៉ាងទូលំទូលាយក្នុងតួនាទីនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ 2015។ ក្នុងតំណែងនិងតួនាទីថ្មីរបស់លោក ហ៊ន់ សុរចនា លោកនឹងផ្តោតលើការដឹកនាំទិសដៅយុទ្ធសាស្ត្រផ្សេងៗនៃធនាគារ ព្រីនស៍ ម.ក និងការពង្រឹងក្របខណ្ឌអភិបាលកិច្ចសាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរីកចម្រើន។ លោក ហ៊ន់ សុរចនា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការបន្តដំណើររបស់ខ្ញុំជាមួយធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីថ្មីនេះស្របពេលដែលយើងប្រារព្ធខួបលើកទី 10 របស់យើង ហើយខ្ញុំពិតជាទន្ទឹងរង់ចាំក្នុងការចូលរួមកិច្ចសហប្រតិបត្តិការបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាភិបាល និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់។ យើងទាំងអស់គ្នាមានគោលបំណងរក្សានូវកេរ្តិ៍ដំណែលនៃភាពច្នៃប្រឌិត របស់យើង…

  • កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

    កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

    ថៃ ៖ កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី ១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង ៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០ នាក់មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា…

  • Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ

    Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ

    ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ អ្នកដំណើរដែលធ្វើដំណើរជាក្រុមពី ៣ ទៅ ៥ នាក់ () អាចរីករាយជាមួយនឹងការសន្សំប្រាក់យ៉ាងច្រើននៅពេលកក់សំបុត្រយន្តហោះតាមរយៈ Vietjet។ ការផ្តល់ជូនដ៏ពិសេសនេះ មាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ហើយអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (***) ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់រៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរផ្សងព្រេងជាក្រុមនាឆ្នាំខាងមុខ។ លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលបំផុត តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ ជាមួយនឹងបណ្តាញជើងហោះហើរដ៏ធំទូលាយនៅទូទាំងប្រទេសវៀតណាម អាស៊ី និងតំបន់ជាច្រើនទៀត…

  • ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង ១,៤លានដុល្លារ

    ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង ១,៤លានដុល្លារ

    (ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបការលំបាក ខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងតែងតែលើកទឹកចិត្ត ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពង្រីកបណ្ដាញផ្គត់ផ្គង់ទឹកស្អាត ជូនទៅដល់ប្រជាពលរដ្ឋ នៅជាយរាជធានីភ្នំពេញ ដើម្បីរួមចំណែកសម្រេច គោលនយោបាយ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៩-២០២៣០។ គុណភាពទឹក ដែលចេញពីបំពង់ របស់រដ្ឋាករទឹក គឺពិសារ បានតែម្តង។ ឯកឧត្តម ហែម វណ្ណឌី បន្តថា “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់ទឹកស្អាត ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម…

  • ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែក​ជីកហ្វូណនតេជោ​សម្រាប់កំណាត់​ទី១សម្រេច​បាន​ជាង៦៧ភាគរយ

    ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែក​ជីកហ្វូណនតេជោ​សម្រាប់កំណាត់​ទី១សម្រេច​បាន​ជាង៦៧ភាគរយ

    ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ ក្រុមការងារ​បច្ចេក​ទេសអន្តរក្រសួងសម្រេចការកំណត់និយាមកា និង​បោះ​បង្គោលទាំងអស់សរុប៩៦ចំណុចនៃ​ចំណុច​ដែលគ្រោង១៤២ ដែលស្មើនឹងជាង ៦៧ភាគរយ នៃតម្រាយផ្លូវ​ទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថា រយៈពេល ៦ថ្ងៃ(គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ច​ខិតខំប្រឹងប្រែងបំពេញ​ការងារ​យ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់​និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណន​តេជោសម្រាប់​កំណាត់​ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រុមការងារបច្ចេកទេសសម្រេច​ការកំណត់និយាមកា និង​បោះបង្គោលទាំងអស់សរុប៩៦​ចំណុចនៃចំណុចដែលគ្រោង១៤២ ដែលស្មើនឹងជាង ៦៧ភាគរយ នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូ​ម៉ែត្រ។ គួររំលឹកថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្រ្ត​នេះបានប្រារព្ធបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើម​ពីព្រែក​តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែក​តាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់​សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត…

  • រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃរាប់លានដុល្លារ លើផ្ទៃដី២០ហិចតា នៅខេត្តកំពង់ធំ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ

    រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃរាប់លានដុល្លារ លើផ្ទៃដី២០ហិចតា នៅខេត្តកំពង់ធំ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ

    (កំពង់ធំ)៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាប លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការវិនិយោគដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង ឯ.ក និងអភិវឌ្ឍន៍គម្រោងវិនិយោគដោយ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។ គម្រោងវិនិយោគនេះ នឹងដាក់ស្នើជាគម្រោង QIP ថ្នាក់ខេត្ត ក្រោមការផ្តល់គោលការណ៍នាំរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ។ ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ុម សុខម្ពូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) តំណាងឲ្យ បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក ចាប សុភ័គ អគ្គលេខាធិការ (IDI…

  • ស្ពានប្រដឺសឬស្សីកោះប៉ែនដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា នឹងដាក់ឲ្យ​ដំណើរ​ការនៅថ្ងៃទី16ខែធ្នូឆ្នាំ2024តទៅ

    ស្ពានប្រដឺសឬស្សីកោះប៉ែនដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា នឹងដាក់ឲ្យ​ដំណើរ​ការនៅថ្ងៃទី16ខែធ្នូឆ្នាំ2024តទៅ

    (ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូឆ្នាំ ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុម​ការងារ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនា​ស្ពាន​ប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់​រមណីយ​ដ្ឋាន​ធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ក្នុងគោលបំណងទទួលភ្ញៀវទេសចរ​ជាតិ-អន្តរជាតិមកទស្សនាកំសាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យ​ដឹង​ថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយ​មុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរ​កោះប៉ែន មានប្រវែងប្រមាណ ១,០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែល​បច្ចុប្បន្ន​សាងសង់បានជាង ៩៩%ហើយ ដោយដាក់ឱ្យដំណើរ​ការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕ ដោយ ៖ លី ពៅ