Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • រយៈពេល ២ឆ្នាំចុងក្រោយ ក្រសួងកសិកម្មបានទទួលភាពជោគជ័យជាបន្តបន្ទាប់ លើការបង្កើនទិន្នផលត្រី ជូនប្រជាពលរដ្ឋបរិភោគគ្រប់គ្រាន់

    រយៈពេល ២ឆ្នាំចុងក្រោយ ក្រសួងកសិកម្មបានទទួលភាពជោគជ័យជាបន្តបន្ទាប់ លើការបង្កើនទិន្នផលត្រី ជូនប្រជាពលរដ្ឋបរិភោគគ្រប់គ្រាន់

    (ខេត្តកណ្តាល)៖ ក្រសួងកសិកម្មបានទទួលភាពជោគជ័យជាបន្តបន្ទាប់ ក្នុងការសម្រេចទិសដៅមានត្រីគ្រប់គ្រាន់ឲ្យពលរដ្ឋបរិភោគ សំដៅប្រជាពលរដ្ឋមានសុខភាពល្អ និងអាហាររូបត្ថមគ្រប់គ្រាន់ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនៃដំណើរទស្សនកិច្ចចុះពិនិត្យមើលពីវឌ្ឍនភាពការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន នៅស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានសម្តែងនូវការសាទរចំពោះផលត្រីក្នុងឆ្នាំនេះ និងបញ្ជាក់ពីលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកន្លងមក ។ នៅក្នុងដំណើរទស្សនកិច្ចពិនិត្យមើលផលនេសាទត្រីប្រហុកនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯក អគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន, ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងក្រុមអ្នកសារព័ត៌មានជាតិច្រើនសិបនាក់ផងដែរ ។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ការជ្រើសទីតាំងដាយនោះ ក៏ដោយសារជាទីតាំងដាយដែលអាចកំណត់បានពីផលត្រីថាបានច្រើនឬតិច តាមរយៈការពិនិត្យមើលពីចរាចររបស់ត្រីដែលហែលពីបឹងទន្លេសាបចូលក្នុងទន្លេមេគង្គដោយការសន្មត់ថា ប្រសិនបើការចាប់បានច្រើន នោះមានន័យថាចំនួនត្រីបានកើនច្រើនទៅតាមនោះដែរ ។ របាយការណ៍ឆ្នាំ២០២៤កន្លងទៅបានបង្ហាញថា បរិមាណត្រីបានកើនឡើង ៥% ធៀបនឹងឆ្នាំ២០២៣ និងបើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ការប៉ាន់ស្មានបឋមបរិមាណត្រីឆ្នាំនេះ បានបន្តកើនឡើង ១០%…

  • ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

    ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

    ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះ បង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន ១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះ Airbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក…

  • ស្រូវនាងខុនជាប្រភេទស្រូវធ្ងន់ ដាំដុះប្រើពេលយូរ ហើយចំណាយថ្លៃដើមតិច

    ស្រូវនាងខុនជាប្រភេទស្រូវធ្ងន់ ដាំដុះប្រើពេលយូរ ហើយចំណាយថ្លៃដើមតិច

    (ភ្នំពេញ)៖ ពូជ ស្រូវនាងខុន ជាប្រភេទស្រូវធ្ងន់ដែលកសិករខ្មែរមួយចំនួនចូលចិត្ដដាំដុះសម្រាប់ទុកបរិភោគ និងខ្លះទៀតសម្រាប់ទុកលក់ ។ ស្រូវប្រភេទនេះ ប្រកាន់រដូវ ហើយ កសិករត្រូវរង់ចាំរហូតដល់ខែធ្នូ ទើបអាចប្រមូលផលបាន បើទោះជាការដាំដុះនៅខែឧសភា ឬខែមិថុនាក្តី ។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃ អគ្គនាយក ដ្ឋានកសិកម្ម របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កសិករដែលដាំដុះស្រូវនាងខុន គឺត្រូវដាំដុះក្នុងទឹកជ្រៅ ការដាំដុះស្រូវនាងខុនដែលជាស្រូវពូជធ្ងន់ ចំណាយថ្លៃដើមតិចចន្លោះពី១,៣លានរៀល ទៅ១,៥លានរៀល។ នៅតំបន់មិនសូវមានជីជាតិ គាត់ចំណាយថ្លៃជីបន្ថែមអាចការចំណាយអាចកើនដល់១,៨លានរៀល។ លោក វ៉ាត សារ៉ន កសិករនៅ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបងបានឱ្យដឹងថា៖ស្រូវនាងខុនផ្តល់ទិន្នផលទៅតាមលក្ខណៈដីដែលមានជីជាតិ និងតំបន់។សម្រាប់ក្នុងតំបន់នេះផ្តល់ទិន្នផលស្រូវប្រមាណ៤០ការ៉ុង ឬប្រមាណជាង៤តោនបន្តិចបន្តួច ឬ៤តោនកន្លះក្នុងមួយហិកតា។ លោកបានបន្ថែមថាសម្រាប់ទិន្នផលរបស់ស្រូវពូជនាងខុនពុំមានអ្វីខាតទេគឺក្នុងមួយហិកតាយើងទទួលបានផលចំណេញ២លានរៀល។ ដោយឡែកអ្នកស្រី អុំ រើន អ្នកលក់អង្ករនៅផ្សារសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យវិញបានឱ្យដឹងថា៖អង្ករនាងខុនសម្រាប់អ្នកមានកូនច្រើនគេចូលចិត្តទិញពីព្រោះថាពេលដាំបាយវាឡើងខ្លាំង ដែលពួកគាត់ចូលចិត្តអង្ករប្រភេទនេះ ។ ជាមួយគ្នានេះដែរ អ្នកស្រី ឡុង សារី អ្នកលក់អង្ករនៅផ្សារថ្មគោល ខេត្តបាត់ដំបងបានឱ្យដឹងថា៖សម្រាប់តម្លៃអង្ករមួយគីឡូក្រាមថ្លៃ…

  • កសិករកម្ពុជា ចូលចិត្តដាំចន្ទីពូជ M23 ជិត ៧០ភាគរយ ពីព្រោះជាចន្ទីមាន​ទីផ្សារល្អ និងតម្លៃខ្ពស់

    កសិករកម្ពុជា ចូលចិត្តដាំចន្ទីពូជ M23 ជិត ៧០ភាគរយ ពីព្រោះជាចន្ទីមាន​ទីផ្សារល្អ និងតម្លៃខ្ពស់

    (ភ្នំពេញ)៖ចន្ទីពូជ M23 ដែលជាពូជថ្មី ស្រាវជ្រាវរកឃើញ និងបង្កាត់ដោយអ្នកជំនាញខ្មែរនោះ កំពុងក្លាយជាទីល្បីឈ្មោះទាំងក្នុង និង ក្រៅប្រទេស ដោយសារវាមានគ្រាប់ធំ មានរសជាតិឈ្ងុយឆ្ងាញ់លើសគេ។ក្រៅពីនេះវា កំពុងពេញនិយមលើទីផ្សារ និងតម្លៃវិញក៏ខ្ពស់ផងដែរ។ ពូជស្វាយចន្ទីប្រភេទនេះមានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់ និងអាចផ្ដល់ទិន្នផលបានខ្ពស់ជាងពូជផ្សេងៗទៀត។ជាទូទៅចន្ទីពូជ M23 គឺផ្តល់ផល ដល់កសិករ៣ដងក្នុងមួយរដូវគឺ ដើមដៃ កណ្តាលដៃ និងចុងដៃ ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ពិសេសជាងនេះ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ពិសារ។ ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានប្រាប់ឱ្យដឹងថា៖គិតមកដល់ដើមឆ្នាំ២០២៥នេះចន្ទីពូជ M23 កសិករកម្ពុជាដាំបានប្រមាណជិត៧០ភាគរយក្នុងចំណោមដំណាំចន្ទីប្រភេទដទៃទៀត ដែលមានន័យថាការដាំពូជថ្មីនេះក្លាយជាទីពេញនិយមច្រើនបំផុត ហើយទីផ្សារក្រៅប្រទេសក៏គេត្រូវការចន្ទីប្រភេទនេះច្រើនដែរ។ព្រោះថា​ចន្ទីប្រភេទនេះក្រៅពីផ្តល់ទិន្នផលខ្ពស់ ប្រមូលផលបានច្រើនដងហើយ នៅមានរសជាតិឈ្ងុយឆ្ងាញ់លើសគេបើប្រៀបធៀបទៅនឹងចន្ទីប្រទេសដទៃទៀត។ លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងបន្ថែមថា៖ “ចន្ទីពូជ M23បើប្រៀបធៀបទៅនឹងចន្ទីដទៃទៀតលើពិភពលោកគឺវាមានអូមេហ្គា៣ ឬយើងហៅថាអូឡេអីកអាស៊ីតហ្នឹងមានច្រើនជាងគេ មានរហូតដល់២៩ភាគរយ។ អញ្ចឹងមានន័យថាវាមានច្រើនជាងគេ។ចំណែកកូឡេស្រ្តេរ៉ូល(ខ្លាញ់ក្នុងសរសៃឈាម)សូន្យ ម្ល៉ោះហើយធ្វើឱ្យគេនិយមទិញបរិភោគច្រើនណាស់នាកន្លងមក”។ លោកបានឱ្យដឹងបន្ថែមថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ បានសរុប ៨៥០ ០០០តោន…

  • ក្រសួងរៀបចំដែនដី ប្រជុំពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ អំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសម្បែងរស់នៅសមរម្យ

    ក្រសួងរៀបចំដែនដី ប្រជុំពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ អំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសម្បែងរស់នៅសមរម្យ

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំ និងពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងភាគីពាក់ព័ន្ធ ក្នុងគោល​បំណងដើម្បីពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាននិងអតិថិជន ដោយស្វះស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធី​ឯកភាពក្នុងការផ្តល់លទ្ធភាពអោយក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំ​នៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការ​ប្រាក់ថ្មី នឹងផ្តល់អោយអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការ​ទូទាត់​កាន់តែមានសុវត្ថិភាព និងងាយស្រួល ។ ទន្ទឹមនេះក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅ​ផ្តល់លទ្ធភាពអោយ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែង​សមរម្យ​សម្រាប់រស់នៅផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់​និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុម ឌ” វិស័យធនាគារនិងហិរញ្ញវត្ថុ នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានលើកឡើងថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ហើយយើងអាចដោះស្រាយបញ្ហា​ដល់​កម្រិតមួយដែលអាចនិយាយបានថាយើងបានបង្កើត​បរិយាកាស​គ្មានវិវាទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការងារចុះបញ្ជីដីធ្លីមកដល់​ពេលនេះបានចុះបញ្ជីដីចំនួន ៣លាន៦សែនក្បាលដី និងនៅសល់​ប្រមាណ​មួយលានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ…

  • អ្នកជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់​ទាញការវិនិយោគ

    អ្នកជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់​ទាញការវិនិយោគ

    (ភ្នំពេញ)៖ តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករ​និយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើ​ដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យ​សភា​កម្ពុជា​មើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈ​សមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ គឺត្រូវទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពវិនិយោគិននៅកម្ពុជា ត្រង់ថាតួលេខចំនួន ២០៨ ដុល្លារនេះជាតួលេខដែលធ្វើឱ្យកម្ពុជា​នៅតែ​រក្សា​ខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគជាមួយបណ្តាប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា។ ត្រង់ចំណុចនេះមានន័យថា តួលេខ​ប្រាក់ឈ្នួលអប្បបរមានេះគឺមិនខ្ពស់ដាច់ពេក មិនទាបពេក បើធៀបនឹង​បណ្តាប្រទេសទាំងនោះ។ លោកបណ្ឌិតមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរក្សា​គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្ពុជា គឺជាជំហរ​បង្ហាញ​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កម្មករនិយោជិត ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើនៅក្នុងរបត់មួយតួលេខហក់ខ្ពស់ពេក មិន​សមា​មាត្រ​ទៅនឹងផលិតភាពក្នុងស្រុកនោះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួត​ប្រជែង និងធ្វើឱ្យប៉ះពាល់ដល់លំហូរវិនិយោគិនពីបរទេសទៅវិញ។ តែបើទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិតវាយតម្លៃខ្ពស់ចំពោះ​រាជរដ្ឋាភិ​បាលដែលតែងតែគិតគូរដល់ជីវភាពរបស់កម្មករនិយោជិតនៅកម្ពុជាតាមរយៈការបង្កើតអត្ថប្រយោជន៍លើប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលកត់សម្គាល់នោះ គឺការផ្តោតលើផលិតភាពការងារ និងប្រាក់ឈ្នួល​របស់កម្មរកនិយោជិតក៏ជារឿងចាំបាច់ផងដែរ ដើម្បីធានាបាននូវការវិនិយោគ​មួយដែលមានស្ថេរភាព និងការប្រកួតប្រជែងខ្ពស់។ លោកសង្ឃឹមថា ផលិត​ភាពនៅកម្ពុជា និងកម្រិតការវិនិយោគ និងមានភាពកាន់តែប្រសើរឡើង​ថែម​ទៀត…

  • កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលក្នុងការអនុវត្ត​ប្រាក់​ឈ្នួល​ថ្មីសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ

    កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលក្នុងការអនុវត្ត​ប្រាក់​ឈ្នួល​ថ្មីសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ

    (ភ្នំពេញ)៖ កម្មករនិយោជិតសប្បាយចិត្តនៅពេលប្រាក់ឈ្នូលអប្បបរមា​សម្រាប់ ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះត​ទៅ ហើយកម្មករនិយោជិតចាត់ទុកថាគោលនយោបាយ​ដំឡើង​ប្រាក់ឈ្នួល​ជា​រៀង​រាល់ឆ្នាំនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះ​សុខទុក្ខ​កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ កញ្ញា ហេង ផារី ជាកម្មករនិយោជិតនៅរោងចក្រ Marvel  Garment រាជធានី​ភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ​២០២៥ ចំនួន ២០៨ដុល្លារ នេះមានសារសំខាន់ណាស់សម្រាប់ជីវភាព​របស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយក​បាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់​គ្រួ​សារ​របស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុង​ទទួល​បានស្រាប់។ កម្មការិនីរូបនេះសប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្ត​ចាប់​ពី​ខែមករា ឆ្នាំ២០២៥ នេះតទៅ ហើយថ្លែងអំណរអរគុណដល់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិត​ជា​រៀង​រាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះ​បង្ហាញ​ឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់កម្មករនិយោជិតពី​សំ​ណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ កញ្ញា សោម ស៊ីថូ ជាកម្មករនិយោជិតមកពីរាជធានីភ្នំពេញ អរគុណរាជរដ្ឋាភិ​បាល​កម្ពុជាសម្រាប់កាដូឆ្នាំថ្មី ២០២៥ តាមរយៈការអនុវត្តនូវប្រាក់ឈ្នួល​អប្បបរ​មាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ។ ប្រាក់ឈ្នួលថ្មី​នឹង​ក្លាយជាបង្អែកថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ហើយវានឹងចូលរួមចំ​ណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជា។ កញ្ញាមើលឃើញថា កត្តាសន្តិភាពទើបធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាអាច​ដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ ត្បិតឡើងមិនច្រើនលើសលុប តែ​តួលេខមួយនេះអាចទទួលយកបាន ហើយកម្មករសប្បាយចិត្ត។ រាជរដ្ឋាភិ​បាល​ក​ម្ពុជាតែងតែគិតគូរពីសុខទុក្ខដល់បងប្អូនកម្មករនិយោជិត​ជានិច្ច​ចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តមកដល់សម្តេចមហាបវរធិបតី…

  • ត្រី ប្រហុក នឹងចាប់ផ្តើមត្រូវម្តងទៀតចាប់ពីថ្ងៃទី២-១០ ខែមករា ឆ្នាំ ២០២៥

    ត្រី ប្រហុក នឹងចាប់ផ្តើមត្រូវម្តងទៀតចាប់ពីថ្ងៃទី២-១០ ខែមករា ឆ្នាំ ២០២៥

    (ភ្នំពេញ)៖ រដ្ឋបាលជលផល បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គួររួសរាន់មកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានឱ្យដឹងនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៥នេះថា៖ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង ។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា ៖ សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គួររួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះរដ្ឋបាលជលផលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ…

  • ធនាគារជាតិនៃកម្ពុជា ជូនដំណឹង ស្ដីពីការទប់ស្កាត់ ការប្រើប្រាស់ក្រដាស​ប្រាក់ដុល្លារក្លែងក្លាយ

    ធនាគារជាតិនៃកម្ពុជា ជូនដំណឹង ស្ដីពីការទប់ស្កាត់ ការប្រើប្រាស់ក្រដាស​ប្រាក់ដុល្លារក្លែងក្លាយ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដល់ស្នើដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូន ទៅភ្នាក់ងារសម្ងាត់អាមេរិក ដើម្បីភ្នាក់ងារសម្ងាត់អាមេរិក ស៊ើបអង្កេតបន្ត ។ នៅក្នុងសេចក្ដីដំណឹង ស្ដីពី ការទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ ដែលទើបប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង​សាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់​ដុល្លារអា​មេរិក នៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារ​អាមេរិក​ក្លែងក្លាយ និងតាមសំណើ របស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិ នៃ​កម្ពុជា ស្នើ៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដ កហូតក្រដាស ប្រាក់ដុល្លារអាមេរិក​ក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារ​សម្ងាត់​អាមេរិក ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់​ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ។ ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រក្សាទុកព័ត៌មាន អំពីអត្តសញ្ញាណអតិ​ថិ​ជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មាន…

  • កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ

    កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ

    ភ្នំពេញ៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ កម្ពុជា-ចិន បានចាប់ផ្ដើម​បើក​ជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុង​ភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ។ ជើងដំបូងនៃការហោះហើរត្រង់ឡើងវិញ​នេះ​នៅអាកាសយាន​ដ្ឋានអន្ដរជាតិភ្នំពេញ ភ្ញៀវទេសចរចំនួន ១២២នាក់​ត្រូវបាន​ទទួលស្វាគមន៍ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា។ ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុន​អាកាសចរណ៍​ចិន បានពង្រីកជើងហោះហើរ ។ អ្នកធ្វើដំណើរ តាមជើងហោះហើរ គិតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំ៕ ដោយ៖ម៉ាដេប៉ូ