-
អ្នកលក់គ្រឿងសមុទ្រនៅខេត្តកំពតអះអាងថា មិនមានការដំឡើងថ្លៃទេក្នុងឱកាសបុណ្យចូលឆ្នាំចិន
កំពត៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងសប្ដាហ៍នេះ ប្រជានេសាទខេត្តកំពតចេញទៅនេសាទជាធម្មតាខណៈដែលអាជីវករលក់គ្រឿងសមុទ្រអះអាងថា ទោះថ្ងៃបុណ្យទានណាក៏ដោយ ក៏គ្រឿងសមុទ្រមិនដំឡើងថ្លៃទេ តែក្នុងករណីគ្រឿងសមុទ្រមានតិច អាចឡើងថ្លៃបន្តិចបន្តួច ដើម្បីរួចថ្លៃប្រេងរបស់អ្នកនេសាទ។ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែមករា ដែលជាថ្ងៃសែនបុណ្យចូលឆ្នាំចិន អ្នកនេសាទនៅភូមិដូនតោក សង្កាត់ ត្រើយកោះ ក្រុងកំពត បាននិយាយថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន អ្នកភូមិគាត់ចេញទៅនេសាទ ជាធម្មតា មិនឈប់សម្រាកទេ។ ផលនេសាទមិនទៀងទាត់ទេ ថ្ងៃខ្លះអាកាសធាតុល្អ រកគ្រឿងសមុទ្របានច្រើន ។ថ្ងៃខ្លះក៏រកមិនសូវបាន ។ប៉ុន្តែជាទូទៅក្នុងមួយថ្ងៃ កូនដៃទូក(អ្នកស៊ីឈ្នួលនេសាទគេ)អាចរកចំណូលបានពី ៤ទៅ៥ម៉ឺនរៀល ក្រោយទូទាត់ថ្លៃចំណាយផ្សេងៗ។ ចំណែកលក់ដូរគ្រឿងសមុទ្រនៅផែនេសាទកំពង់កណ្តាល និងផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតរយៈពេលចុងក្រោយនេះ មានភ្ញៀវទេសចរមកលេងច្រើន ធ្វើឱ្យតម្រូវការគ្រឿងសមុទ្រកើនឡើង ។ប៉ុន្តែអាជីវករមិនបានដំឡើងថ្លៃនោះទេ តែក្នុងករណីអ្នកនេសាទរកគ្រឿងសមុទ្របានតិច នោះទើបតម្លៃគ្រឿងសមុទ្រអាចឡើងថ្លៃបន្តិចបន្តួច ដើម្បីឱ្យរួចថ្លៃប្រេងរបស់អ្នកនេសាទ។ សូមជម្រាបថា ខេត្តកំពត ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន ,មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ស្រុក តែងតែបានចុះទៅណែនាំដល់អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ផ្សេងៗទូទាំងខេត្ត មិនឱ្យមានការដំឡើងថ្លៃនោះទេ ពិសេសនៅថ្ងៃបុណ្យទានផ្សេងៗ។ ដោយសារចំណុចល្អនេះ បានធ្វើឱ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព និងទាក់ទាញទេសចរកាន់តែច្រើន៕ដោយ៖ សិលា សារិន
-
រយៈពេល ៣ខែ កសិករចិញ្ចឹមកង្កែបនៅ ឃុំដូនសរ ទទួលបានជោគជ័យ អាចរកប្រាក់ចំណូលបាន ៤លានរៀល
(ស្វាយរៀង)៖ ប្រជាកសិករប្រកបមុខរបរចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ ជាច្រើនគ្រួសារក្នុងស្រុកស្វាយជ្រំទទួលបានជោគជ័យ អាចរកប្រាក់ចំណូល បានជាមធ្យម ចំនួន៤លានរៀលក្នុងមួយវគ្គរយៈពេល៣ខែ ធ្វើឲ្យជីវភាពក្នុងគ្រួសារល្អប្រសើរ។ លោក សាន់ សំអាត វ័យ ៤៧ឆ្នាំ ជាកសិករគំរូម្នាក់រស់នៅក្នុងភូមិអូរស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានឲ្យដឹងថា គាត់បានចាប់យកមុខរបរការចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ ទទួលបានជោគជ័យ ដោយគាត់ចិញ្ចឹមកង្កែបយកសាច់និងចិញ្ចឹមកង្កែបមេពូជ ភ្ញាស់យកកូនលក់ អាចរកប្រាក់បាន៥លានរៀលក្នុង១វគ្គរយៈពេល៣ខែ ហើយការចិញ្ចឹមកង្កែបរបស់គាត់ មានរយៈពេល៥ឆ្នាំគឺទទួលបានជោគជ័យអាចរកប្រាក់ចំណូលបានច្រើនធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ល្អប្រសើរជាងមុន។ប្រសិនបើប្រជាកសិករងាកមកចិញ្ចឹមសត្វ ត្រី កង្កែបជាលក្ខណៈគ្រួសារច្រើន គឺកាត់បន្ថយការចំណាកស្រុកនិងរស់នៅជួបជុំគ្រួសារទៀតផង។ លោក សាន់ សំអាត បានបន្តថា មុខរបបចិញ្ចឹមកង្កែបលក្ខណៈគ្រួសារ គឺអាចរកប្រាក់ចំណូលបន្ថែម ដោយការចិញ្ចឹមកង្កែប គឺងាយស្រួលក្នុងការចិញ្ចឹម ហើយងាយស្រួលរកទីផ្សារដែរ។ លោក សាន់ សំអាត បានបន្ថែមថា គាត់ត្រូវបានមន្ទីរកសិកម្មជ្រើសរើសឲ្យធ្វើជាកសិករគំរូ ធ្វើអាជីវកម្មភ្ញាស់កូន កង្កែបខ្នាតតូច ក្នុងសហគមន៍«សហគមន៍កសិកម្មទងធ្លករីកចំរើន»គឺបានភ្ញាស់កូនកង្កែបលក់បន្ថែមលើរបរកសិកម្មផ្សេងៗទៀត គ្រួសារគាត់បានចាប់យករបរនេះ មានរយៈពេល៥ឆ្នាំហើយ ដោយទទួលបានចំណូលល្អប្រសើរ ក្រោយពេលធ្វើការភ្ញាស់កូនមួយវគ្គៗហើយត្រូវបានទទួលការគាំទ្រពីអ្នកបញ្ជាទិញយកទៅចិញ្ចឹមយកសាច់លក់បន្ត ។ លោកបន្តទៀតថា ការចិញ្ចឹមកង្កែបមានភាពងាយស្រួលក្នុងការចិញ្ចឹមណាស់បើការចិញ្ចឹមយកសាច់ ក៏ប៉ុន្តែបើការចិញ្ចឹមមេពូជភ្ញាស់យកកូន ក៏មិនជាពិបាកប៉ុន្មានទេបើយើងមានការព្យាយាម ពីព្រោះកង្កែបមេពូជបង្កើតកូននៅពេលវាមានអាយុ ៤ខែ ក្នុងរយៈពេលបីខែកង្កែបអាចបង្កើតកូនបានម្តង…
-
ការដ្ឋានស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី”នឹងបញ្ចប់គម្រោង ទាំងមូលនៅខែមិថុនាឆ្នាំនេះ
ភ្នំពេញ៖គម្រោងស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ)នៅមុនខែមេសាឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ថា ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ៤៥ភាគរយហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា។ ប្រភពដដែលបន្ថែមថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។គិតត្រឹមថ្ងៃទី២៥ ខែមករាវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥៕
-
ស្រុកកំពង់លែង សម្បូរដោយសក្តានុពលធនធានធម្មជាតិទេសចរណ៍មិនទាន់កែច្នៃ និង សម្បូរទៅដោយទេសភាពផ្លូវទឹក ស្រស់ត្រកាល
(ភ្នំពេញ)៖ បើនិយាយពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំនោះគេនឹងគិតទៅដល់ភ្លាម “រមនីយដ្ឋានភ្នំនាងកង្រី”និងអ្វីដែលល្បីឈ្មោះមួយទៀតដែរនោះគឺ ឃុំ កំពង់ហៅ ដែលមានចម្រៀងមួយបទក្រោមចំណងជើងថា “បុប្ផាកំពង់ហាវ” ជាបទចម្រៀង ច្រៀង និងនិពន្ធទំនុកច្រៀង ព្រមទាំងនិពន្ធបទភ្លេងដោយ លោក ស៊ីន ស៊ីសាមុត។ កាលបើនិយាយដល់តំបន់មួយនេះអ្នកទេសចរខ្មែរមួយចំនួន ពុំបានដឹងជាក់ឬបានទៅដល់ដោយផ្ទាល់ឡើយ ដោយគេអាចដឹងត្រឹមតែរយៈរូបភាព ឬឈ្មោះ និងពិសេសជាងនេះទៅទៀតនោះគឺបទចម្រៀងដ៏ពិរោះរណ្តំដែលរៀបរាប់អំពីជម្រៅចិត្តស្នេហាបង្កប់ទៅដោយអត្ថន័យបទចម្រៀងរបស់ លោក ស៊ីន ស៊ីសាមុត រៀបរាប់ស្នេហាទៅលើអ្នកគ្រូពេទ្យម្នាក់នៅឃុំកំពង់ហៅ។ គួរបញ្ជាក់ថាកំពង់ឆ្នាំងជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ប្រមាណ ២៤ កន្លែង ក្នុងនោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមាន ១០ កន្លែង និងតំបន់ទេសចរណ៍ធម្មជាតិមាន ១៤ កន្លែង។ ខេត្តនៅភាគកណ្តាលប្រទេសកម្ពុជាមួយនេះល្បីខាសិប្បកម្មសូន្យឆ្នាំង រាប់ជំនាន់មកហើយនេះ ក៏មានរមណីយដ្ឋានទេសចរណ៍ច្រើនកន្លែង។ ក្រៅពីរមនីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណខេត្តមួយនេះ អ្វីចាប់អារម្មណ៍មួយទៀត ហើយជារឿយគេតែងមើលរំលងដែរនោះគឺតំបន់ទេសចរណ៍តាមទឹកនៅឃុំកំពង់ហៅ និងតំបន់ទេសចរណ៍តាមទឹក តំបន់ប្រាសាទជាច្រើនកន្លែងទៀតស្ថិតនៅក្នុងខេត្តនេះ។ លោក អេង ស្រស់វណ្ណៈ អភិបាលរង ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា៖ស្រុកកំពង់លែងប្រៀបប្រដូចទៅនឹងគ្រាប់ពេជ្រមិនទាន់កែច្នៃ ដោយសារតំបន់សក្តានុពលទេសចរណ៍ជាច្រើនមិនទាន់បានអភិវឌ្ឍន៍នៅឡើយ។…
-
ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានផលិតកម្ម ៣៩,៤លានតោន កើនឡើង ២,៥៩លានតោន
(ភ្នំពេញ)៖ អនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១ភាគរយ ដោយក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម ៣៩,៤លានតោន កើនឡើង ២,៥៩លានតោនធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន ១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង ។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទ «សន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥កន្លងមក ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណាបានមានប្រសាសន៍ក្នុងពិធីនេះដែរថាទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ការបំផ្លាញពីសត្វល្អិតផ្សេងៗយើងកាន់តែមានភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ ជាមួយបង្កើនការផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ពូជ ជី ថ្នាំ និងបច្ចេកវិទ្យា”៕ ដោយ ៖ ម៉ាដេប៉ូ
-
កម្មវិធីទូទាត់បាគងទេសចរ បានដាក់ឲ្យដំណើការជាផ្លូវការ ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា
(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា (Visa) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា ។ កម្មវិធីទូទាត់បាគងទេសចរ បានដាក់ឲ្យដំណើរការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការចូលពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា, លោក DITH SOCHAL នាយកប្រតិបត្តិនៃធនាគារពាណិជ្ជកម្មបរទេសនៃកម្ពុជា, លោក ARTURO PLANELL អ្នកគ្រប់គ្រងនៃក្រុមហ៊ុន VISA Group Country Manager និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់ ។ លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា តាមរយៈដំណើរការកម្មវិធីនេះ ទេសចរអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់បែបឌីជីថ លបានយ៉ាងងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរដាក់ក្នុងទូរសព្ទដៃ ដើម្បីចុះឈ្មោះប្រើប្រាស់ហើយភ្ជាប់ជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន ។ បន្ទាប់ពីតភ្ជាប់រួចរាល់ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ចូលក្នុងគណនីបាគង ហើយធ្វើប្រតិបត្តិការទូទាត់តាមខេអេចឃ្យូអរកូត ជាមួយអាជីវករប្រមាណ…
-
ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ( Titan Stone Real Estate Group ) បានមើលឃើញពីឱកាសនៃការអភិវឌ្ឍន៍នាពេលអនាគតនៅកម្ពុជា ហើយដំណើរការយ៉ាងសកម្មនៅទីផ្សារមូលធន
ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនបានសម្របខ្លួនយ៉ាងសកម្មទៅនឹងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងចាប់យកឱកាសនៅក្នុងទីផ្សារមូលធន ក្នុងគោលបំណងដើម្បីកសាងក្រុមហ៊ុនមួយនេះឱ្យទៅជាសហគ្រាសអចលនទ្រព្យឈានមុខគេនៅកម្ពុជា។កត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍នាពេលអនាគតនៅកម្ពុជា ហើយដំណើរការយ៉ាងសកម្មនៅទីផ្សារមូលធន ដែលក្រុមហ៊ុនអចលនទ្រព្យ ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប មានគម្រោងនឹងធ្វើការបោះផ្សាយលក់ មូលបត្រជាសាធារណៈដំបូងរបស់ខ្លួន (IPO) នៅកម្ពុជាក្នុងឆ្នាំ ២០២៥ ដោយក្លាយជាក្រុមហ៊ុនចុះបញ្ជី និងចាប់ផ្តើមដំណើរថ្មីនៃការអភិវឌ្ឍន៍ វិស័យពីរគឺ “វិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ” ដោយបើកទំព័រថ្មីប្រកបដោយគុណភាព និងសេវាកម្មកាន់តែលេចធ្លោ។ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ – កម្មពិធីគម្រប់ខួប ១០ ឆ្នាំ នៃក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ សាន់ អេន មូន ។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងកម្ពុជា បានបង្ហាញពីដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនខ្លួន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ៦០០…
-
មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង ជំរុញលើកទឹកចិត្តឲ្យកសិករដាំដុះស្រូវសែនក្រអូប ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់
(ខេត្តបាត់ដំបង)៖ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបាត់ដំបង បានអំពាវនាវ និងលើកទឹកចិត្តឱ្យកសិករក្នុងខេត្ត នាំគ្នាដាំដុះស្រូវ សែនក្រអូប ដែលកំពុងតែមានតម្រូវការទីផ្សារខ្ពស់ ខណៈដែលស្រូវនេះមានតម្លៃខ្ពស់ល្អ និងមិនមានហានិភ័យ ដល់បងប្អូនក្នុងពេលប្រមូលផល ។ លោក ឈឹម វជិរ៉ា បន្ថែមថា ការដាំដុះ”ស្រូវសែនក្រអូប” នៅក្នុងខេត្តបាត់ដំបង មានចំនួនតិចតួចនៅឡើយ បើផ្អែកទៅតាមតម្រូវការនៃទីផ្សារនាំចេញ ។ តម្លៃស្រូវសែនក្រអូបជាទូទៅ មានតម្លៃខ្ពស់ ដូច្នេះកសិករគួរងាកមកដាំដុះស្រូវសែនក្រអូប ដែលជាពូជស្រូវខ្មែរយើងវិញ នេះប្រសិនបើបងប្អូនមានផ្ទៃដី ដែលអាចដាំដុះពូជស្រូវនេះបាន ។ សូមបញ្ជាក់ដែរថា៖ ក្នុងឱកាសចុះពិនិត្យមើលការប្រមូលផលស្រូវពូជនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្រុកថ្មគោល ខេត្តបាត់ដំបង កន្លងទៅ និងជាបន្តបន្ទាប់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែធ្វើការដាស់តឿនក្រើនរំលឹក ផ្តល់ការលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាកសិករឱ្យនាំគ្នាងាកមកប្រើប្រាស់ពូជស្រូវរបស់ខ្មែរយើងរួមមាន៖ពូជស្រូវសែនក្រអូបនិងពូជស្រូវផ្ការំដួល ដែលអាចរក្សាបាននូវតម្លៃទីផ្សារល្អ ហើយក៏កំពុងតែមានតម្រូវកាទីផ្សារខ្ពស់ ថែមទាំងមានការអន្តរាគមន៍ពីក្រសួងកសិកម្មផ្ទាល់ទៀតផង និងជាជាងបងប្អូនជ្រើសយកក្នុងការដាំដុះពូជស្រូវ ដែលនាំចូលពីបរទេស…
-
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល
ភ្នំពេញ ៖ Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និង កូនពៅ Redmi Note 14។ ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែលកម្រិតខ្ពស់ គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ Redmi Note 14 Series…
-
មន្ត្រីក្រសួងកសិកម្ម ពិនិត្យរោងម៉ាស៊ីនកិនស្រូវ និងជួបជាមួយម្ចាស់ដីស្រែជួល នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានចុះពិនិត្យស្ថានភាពការងារ នៅរោងម៉ាស៊ីនកិនស្រូវចំនួន ៤ ក្នុងខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីលទ្ធភាពផលិតកម្ម និងការស្តុកស្រូវ នៅតាមរោងម៉ាស៊ីនកិនស្រូវ និងបានសំណេះសំណាល ជាមួយម្ចាស់ដីស្រែជួល ក្នុងន័យស្វែងយល់ពីបញ្ហានានា និងផ្តល់ដំបូន្មាន ស្ថាបនានុក្រមសហការសម្រាប់អនាគត ។ ក្រុមមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញទៅកាន់ រោងម៉ាស៊ីនកិនស្រូវប្រភេទនីមួយៗរួមមាន៖ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ នៅស្រុកស្ទោង ទិញស្រូវ OM5451 តម្លៃ ៨០០ ទៅ៨២០រៀល ក្នុង ១គីឡូក្រាមដោយមានសមត្ថភាពសំងួតបាន ៥០០តោន ក្នុង ១ថ្ងៃ មានឃ្លាំងស្តុកស្រូវចំនួន ១២,០០០តោន ។ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង នៅស្រុកស្ទោង ទិញស្រូវ OM5451 តម្លៃ…