-
Vietjet និង OpenAirlines ចាប់ដៃគូបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI
ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាម នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។ Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់…
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពីការរៀបចំយន្តការគ្រប់គ្រងការចុះបញ្ជីគម្រោងវិនិយោគ និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោង ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”
ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងវិនិយោគ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. ឯកឧត្តមអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. និងគ.វ.ក. ឯកឧត្តមអភិបាល លោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី បង្កើតជាទិន្នន័យប្រមូលផ្ដុំ និងបង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគម្រោងវិនិយោគ ដោយស្មារតីសហការគ្នាដ៏រស់រវើក ប្រកបដោយសហថាមពល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គាំទ្រការសម្រេចឱ្យបាននូវទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គប្បីជម្រាបជូនថា យោងតាមស្មារតីកិច្ចប្រជុំផ្លូវការលើកទី១…
-
ក្នុងរយៈពេល ១ថ្ងៃទី៦ កុម្ភៈនេះ មានភ្ញៀវបរទេសជាង ២ពាន់នាក់ ចូលមកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរ ណ៍បរទេស ២គ្រឿង
(ភ្នំពេញ)៖ នាវាទេសចរណ៍បរទេសចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃនេះ ដែលបាននាំភ្ញៀវទេសចរណ៍បរទេសសរុបចំនួន ២ពាន់ ១៧២នាក់ ក្នុងបំណងចូលមកទស្សនាប្រទេសកម្ពុជា ។ យោងតាមការផ្សាយនៅផេកហ្វេសប៊ុកផ្លូវការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ដែលបានដឹកភ្ញៀវទេសចរណ៍ចូលមកទស្សនានៅកម្ពុជារួមាម នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA និងនាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ។ សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា នាវាទេសចរណ៍ ZHAO SHANG YI DUN មាននាវិកសរុបចំ នួន ៣៥០នាក់ មាន ១សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៦៣នាក់ មាន ២១សញ្ជាតិ ដែលក្នុងនោះមានសញ្ជាតិជប៉ុនចំនួន ១៦៦នាក់ ច្រើនជាងគេ ។ នាវានេះ មានប្រវែងបណ្តោយ ២២៨.៣០ម៉ែត្រ, ប្រវែងទទឹង ២៨.៨០ម៉ែត្រ និងជម្រៅ ៦.៦៥ម៉ែត្រ ។ នាវានេះ បានចូលចតនៅវេលាម៉ោង…
-
សហគ្រិនខ្មែរសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖ ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា៖ “លទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ សម្រាប់ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។ នេះជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។ សហគ្រិនខ្មែរ នឹងបំពេញភារកិច្ចជាយុទ្ធសាស្ត្របន្ថែមទៀត ជាកាតាលីករ ជាអ្នកលើកស្ទួយ និងជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍអនុវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលជាអាទិភាពគន្លឹះ។” នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍…
-
ក្រសួងការងារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថាន TVET ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ស្របទៅនឹងតម្រូវការឧស្សាហកម្ម និងការរីកចំរើនផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះ KOICA ដែលបានរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្តោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង KOICA ជាពិសេសលើសេចក្តីព្រាងឯកសារនៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០។ ជាការឆ្លើយតប…
-
អ្នកវិភាគ៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅតែមានកំណើនល្អ
(ភ្នំពេញ)៖ អ្នកវិភាគនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែអាចរក្សាបាននូវកំណើនការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអ្នកជំនាញរំពឹងថាការនាំចេញទៅបរទេសនឹងបន្តកំណើនពិសេសអឺរ៉ុប នាឆ្នាំបន្តទៀត។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា មិនថា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ឬផលិតផលលើវិស័យផ្សេងៗទៀតនោះទេ គឺសុទ្ធសឹងតែកើតឡើងពីគោលនយោបាយច្បាស់លាស់មួយរបស់រាជរដ្ឋាភិបាល ត្បិតការអនុគ្រោះពន្ធរបស់អាមេរិកមកលើកម្ពុជាត្រូវបានកាត់ផ្តាច់ជាយូរមកហើយ និងប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបត្រូវបានកាត់ផ្តាច់មួយចំនួន ក៏ប៉ុន្តែតួលេខនៃការនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែមានកំណើនល្អគួរឱ្យកត់សម្គាល់។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការដាក់ចេញនូវគោលនយោបាយកំណើនសេដ្ឋកិច្ចតាមរយៈមិនពឹងផ្អែកលើប្រព័ន្ធអនុគ្រោះណាមួយរបស់បរទេស គឺជារឿងចាំបាច់របស់ប្រទេសកម្ពុជាសម្រាប់នាពេលខាងមុខទៀត។ លោកបណ្ឌិតថាតាមរយៈសមិទ្ធផលទទួលបានកន្លងមកនេះបង្ហាញថាកម្ពុជាអាចធ្វើបាន កម្ពុជាអាចនៅរក្សាកំណើនការនាំចេញរបស់ខ្លួនបាន ដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធ។ ទាំងនេះជាអ្វីដែលលោកបានវាយតម្លៃខ្ពស់លើគោលនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីយ៉ាងណាក៏ដោយលោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ការធ្វើវិក្រឹតការការទូត និងរក្សាឱ្យបាននូវស្ថិរភាពនយោបាយសង្គម រក្សាឱ្យបាននូវបរិយាកាសវិនិយោគល្អនៅក្នុងប្រទេស គឺជារឿងចាំបាច់សម្រាប់និរន្តរភាព ស្ថិរភាពសេដ្ឋកិច្ច និងការនាំចេញរបស់ប្រទេសកម្ពុជា។ កិច្ចការទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើស្រាប់ ហើយលោកគាំទ្រយ៉ាងពេញទំហឹង ពីព្រោះវាជាឬសគល់លើការទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជា និងបណ្តាប្រទេសបញ្ជាទិញមានទំនុកចិត្ត។ ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ផងដែរថា ប្រព័ន្ធអនុគ្រោះពន្ធនានារបស់បរទេសមកលើប្រទេសកម្ពុជាចង់មិនចង់គឺមានសារសំខាន់ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនអាចពឹងពាក់យន្តការបែបនេះរហូតនោះទេ ពោលរាជរដ្ឋាភិបាលត្រូវតែមានគោលនយោបាយផ្សេងៗទៀតដើម្បីរក្សាកំណើននៃការនាំចេញ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។ បើតាម ឯកឧត្តមរដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។ ឯកឧត្តមរដ្ឋមន្ដ្រី មានប្រសាសន៍ដូចនេះ ក្នុងជំនួបជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។ ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តមរដ្ឋមន្ដ្រី…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ
(បាត់ដំបង-ប៉ៃលិន)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ ម្ចាស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ ៥០នាក់ ស្ថិតនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរាយការណ៍សង្ខេបពីបញ្ហាប្រឈមជុំវិញការខ្វះខាតទុនវិនិយោគសម្រាប់បង្វិលលើការទិញផលិតផលមៀនស្រស់ ខ្វះខាតប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងសហគមន៍ មានភាពយឺតយ៉ាវចំពោះការបេះមៀនប៉ៃលិនស្រស់ ពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង និងនៅស្រុកម៉ាឡៃ ខេត្តបាត់ដំបង។ ដោយឡែក ម្ចាស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការប្រមាណ២០នាក់ ស្ថិតនៅភូមិអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏បានលើកឡើងពីបញ្ហាប្រឈមជុំវិញការប្រមូលទិញ និងបេះមៀនប៉ៃលិនស្រស់ ដោយសារបេះមិនទាន់ពេលវេលា…
-
អ្នកជំនាញ ៖ អធិការកិច្ចតាមរោងចក្រ សហគ្រាស គឺដើម្បីធានាបរិយាកាសការងារនៅកម្ពុជាឱ្យកាន់តែប្រសើរ
(ភ្នំពេញ)៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នេះគឺជាពង្រឹងការគោរពច្បាប់ការងារ សិទ្ធិកម្មករ និងបង្កើតឱ្យមានបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសថ្មីៗចូលមកក្នុងស្រុកបន្ថែមទៀត។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារគឺជាយន្តការមួយដើម្បីលើកកម្ពស់ការអនុវត្តច្បាប់របស់និយោជកក្នុងការយកចិត្តទុកដាក់ផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញទៅដល់កម្មករនិយោជិតនៅកម្ពុជា ដើម្បីកុំឱ្យមានវិវាទកើតឡើងនៅកន្លែងធ្វើការ។ ដើម្បីធានាបានថា ម្ចាស់រោងចក្រ សហគ្រាសទាំងនោះមិនកេងប្រវ័ញ្ច និងផ្តល់អត្ថប្រយោជន៍បានពេញលេញតាមច្បាប់ការងារដែលមានចែងជាធរមាន ជាពិសេសលើប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។ អ្នកជំនាញរូបនេះ បានគូសបញ្ជាក់បន្ថែមថា កាលណាប្រទេសកម្ពុជាធ្វើបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់បែបនេះ កម្ពុជាខ្លួនឯងនឹងប្រែក្លាយជាប្រទេសដែលមានបរិយាកាសល្អសម្រាប់អ្នកវិនិយោគបរទេសដែលកំពុងរកស៊ី និងកំពុងពិចារណាមកបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា។ បរិយាកាសល្អនេះផងដែរ កម្ពុជានឹងទាក់ទាញអ្នកវិនិយោគមកប្រទេសកម្ពុជាកាន់តែច្រើន និងបង្កើតការងារជាច្រើនកន្លែងដល់ពលរដ្ឋកម្ពុជាផងដែរ។ ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ផងដែរថា លោកគាំទ្រយ៉ាងពេញទំហឹងលើយន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារពីព្រោះដើម្បីត្រួតពិនិត្យ និងធ្វើឱ្យបណ្តាម្ចាស់រោងចក្រ សហគ្រាស អនុវត្តបានពេញលេញ និងត្រឹមត្រូវនូវប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។ បណ្ឌិតរូបនេះមើលឃើញថា ការដាក់ចេញនូវយន្តការនេះ ត្បិតតែមិនមែនជារឿងថ្មីក៏ពិតមែន ក៏ប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុកបងប្អូនកម្មករ តាមរយៈការតាមដានយ៉ាងម៉ឺងម៉ាត់បំផុតនូវកាតព្វកិច្ចរបស់និយោជកលើអត្ថប្រយោជន៍កម្មករ ជៀសវាងមានការកេងប្រវ័ញ្ច…
-
ប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលយកនូវសំណើររបស់តំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន ៤រួមមាន៖ ឃុំរហាត់ទឹក ,ឃុំចំណោម ,ឃុំសឿ ,និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់…