-
អ្នកផលិត និងម្ចាស់អាជីវកម្មសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងមូលដ្ឋាន
(ភ្នំពេញ)៖ ផលិតផលក្នុងស្រុក ដែលផលិតប្រកដោយគុណភាពនិងអនាម័យស្របទៅតាមបទដ្ឋានគតិយុទ្ធ ដែលក្រសួងស្ថាប័នពាក់ព័ន្ធបានកំណត់ បាននិងកំពុងមានការរីកចម្រើនច្រើនស្របពេលដែល ការប្រគួតប្រជែងផលិតផលនាំចូលក៏កាន់តែមានការកើនឡើង។ នៅក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍លក់ដូរប្រចាំឆ្នាំ២០២៥ (Cambodia Annual Mega Sale 2025) ដែលរៀបចំដោយក្រុមហ៊ុន KHB Events នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ក្រុមហ៊ុន និងសហគ្រាស អ្នកផលិត បានលើកឡើងថា ផលិតផលថ្មីជាច្រើនដែលក្រុមហ៊ុន និងអ្នកផលិតក្នុងស្រុកជាច្រើនមិនទាន់ស្គាល់នៅលើទីផ្សារ ដែលទាមទារឱ្យមានការចូលរួមជួយផ្សព្វផ្សាយ ទៅដល់មហាជន ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងស្រុក ដែលផ្តល់ឱកាសដល់អ្នកផលិត អាចដាក់តាំបង្ហាញនូវផលិតដែលខ្លួនបានផលិតមកដាក់លក់ និងផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អតិថិជន។ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។ លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events ដែលជាក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍នេះ លើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ នេះ គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា…
-
ប្រធានមន្ទីរកសិកម្ម អញ្ជើញពិនិត្យស្ថានភាពប្រមូលទិញស្រូវកសិករ របស់ក្រុមហ៊ុន City Rice
(ខេត្តបាត់ដំបង)៖ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអញ្ជើញពិនិត្យស្ថានភាពប្រមូលទិញស្រូវពីប្រជាកសិករ របស់ ក្រុមហ៊ុន City Rice ស្ថិតក្នុងភូមិ កៀនកេស ស្រុក ថ្មគោល ខេត្តបាត់ដំបង និង ចុះវាយ តម្លៃ ផ្ទៀងផ្ទាត់ការប្រមូលផលស្រូវ OM-(5451) ស្រង៉ែ សែន ក្រអូប ក្នុងចន្លោះសប្តាហ៌ទី៤ នៃខែមករា ក្នុងអំឡុងពេលចូល ឆ្នាំ ថ្មី ប្រពៃណី ចិន -វៀតណាម អាចបង្កការប៉ះពាល់ដល់ការលក់ទិញ-ស្រូវ ក្នុងអំឡុងពេលនោះ និងដេីម្បី ត្រៀម លក្ខណៈ ក្នុងការសម្របសម្រួលជាមួយ រោងម៉ាស៊ីន កិនស្រូវ ដែល នៅជិតតំបន់ផលិត របស់កសិករ ក្នុង ការឲ្យជួយប្រមូលទិញ បានទាន់ពេលវេលា ។ លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ នៅដើមឆ្នាំ២០២៥នេះ ការផលិតស្រូវប្រាំងរបស់ប្រជាកសិករសរុបរហូតទៅដល់ជាង ៩ម៉ឺនហិកតា…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ពន្យល់ពីតម្លៃស្រូវ OM ធ្លាក់ថ្លៃ ហើយក្រសួងនិងភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយជូនកសិករឱ្យមានស្ថិរភាពរយៈពេលយូរអង្វែង
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានជំរុញឱ្យកសិករចេះប្រើប្រាស់ពូជស្រូវ ក៏ដូចជាការគ្រប់គ្រងបរិមាណ គុណភាព ហើយជាមួយគ្នានេះក្រសួងក៏បានត្រៀមក្នុងការសម្របសម្រួលឱ្យកសិករ ក្នុងនេះដូចជាបើចង់ធ្វើស្រូវពូជសែនក្រអូប គឺក្រសួងនឹងជួយរកទីផ្សារឱ្យទុកជាមុន ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំដុះហើយ ប្រមូលផលហើយ ទើបបានស្វែងរកទីផ្សារ ម្ល៉ោះហើយធ្វើឱ្យជួបបញ្ហាកើតឡើង។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ៖ ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផលរហូតដល់ចុងខែ៣។សម្រាប់ស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំនេះបានច្រើនមែនទែន។តាមធម្មតាស្រូវប្រាំងដែលមានចំនួន ៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់ ៧០ម៉ឺនហិកតាឯណោះ។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះមានរហូតដល់ប្រមាណ៤លានតោន។ ទាក់ទិនទៅនឹងតម្លៃស្រូវត្រូវបានឯកឧត្តម រដ្ឋមន្រ្តីលើកឡើងថា ”តម្លៃស្រូវមានការធ្លាក់ចុះ ប៉ុន្តែមិនមែនធ្លាក់ថ្លៃទាំងអស់ទេ ពោលគឺទៅតាមប្រភេទក្នុងនេះដូចជាសែនក្រអូបដែលប្រជាកសិករដាក់លក់ក្នុងមួយគីឡូក្រាម ១៣៥០រៀល គឺជាតម្លៃមួយនៅខ្ពស់ដដែល ដោយឡែកសម្រាប់ស្រូវមិនក្រអូបក្នុងនេះដូចជាស្រូវ OM មានការធ្លាក់ចុះថ្លៃលឿនមែទែន ដោយមុនដំណាច់ឆ្នាំ២០២៤ តម្លៃស្រូវ OM ជាមធ្យម ១២០០រៀលជាង និងរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ហើយតម្លៃស្រូវប្រភេទនេះនៅរក្សា ១១៥០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃល្អមិនធ្លាប់មានទៀតផងសម្រាប់ស្រូវប្រភេទនេះ។ឈានមកដល់ខែមករាស្រូវ OM…
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារនិងបង្កើតការងារ៩ពាន់កន្លែង
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាម៉េរិក, អាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង។នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ឱ្យដឹង។ គម្រោងវិនិយោគទាំង១៧ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងបន្ថែមថា គម្រោងវិនិយោគទាំងនេះមានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ៕ រូបភាព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”
ភ្នំពេញ៖កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score)” ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។ ក្រុមប្រឹក្សាជាតិភស្ដុភារកម្មរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាកំណត់នូវបន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) ចំពោះសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score ឬ Logistics Performance Index score)” លើតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជំរុញធ្វើឱ្យប្រសើរឡើងពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្មរៀបចំដោយធនាគារពិភពលោក ដែលបានមកពីការវាស់ស្ទង់ប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា។ សមាសភាពចំនួន៦ ប្រើប្រាស់សម្រាប់ការវាស់ស្ទង់រួមមាន៖ ១. ប្រសិទ្ធភាពនៃប្រព័ន្ធគយ និងការគ្រប់គ្រងព្រំដែន (Custom), ២. គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម…
-
AirlineRatings បញ្ជាក់ថា Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥
ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ជាគេហទំព័រសុវត្ថិភាព និងវាយតម្លៃផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ។ ការទទួលស្គាល់ចុងក្រោយបង្អស់ដែលកើតឡើងនៅពេលដែលក្រុមហ៊ុន Vietjet ត្រៀមខ្លួននូវការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការទទួលស្គាល់ចុងក្រោយនេះត្រូវបានគេរំពឹងថានឹងត្រូវបានស្វាគមន៍ដោយអ្នកដំណើរតាមផ្លូវហោះហើរដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ បណ្តាញនេះរួមបញ្ចូលទាំងជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងបេតិកភណ្ឌខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខគេក្នុងពិភពលោកដូចជា Ryanair, easyJet និង Frontier Airlines បានជាប់ចំណាត់ថ្នាក់ដោយមោទនភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពហោះហើរ ដោយធានាបាននូវសន្តិភាពទាំងអ្នកដំណើរ និងនាវិក។ នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings.com លោក Sharon Petersen បាននិយាយថា៖ «កងនាវារបស់ក្រុមហ៊ុន Vietjet គឺជាយន្តហោះដែលថ្មីជាងគេនៅក្នុងប្រទេសវៀតណាម ហើយជាយន្តហោះក្នុងចំណោមយន្តហោះថ្មីបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណត់ត្រាសុវត្ថិភាពរបស់ Vietjet ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្ហាញអំពីសមិទ្ធផលដ៏ឆ្នើមរបស់ខ្លួន។ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកត្តាមួយចំនួនដូចជា កំណត់ត្រាឧប្បត្តិហេតុក្នុងរយៈពេល ២ ឆ្នាំកន្លងមក អាយុកងនាវា លទ្ធផលនៃការត្រួតពិនិត្យប្រទេសរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ និងអំពាវនាវឱ្យកសិករដាំដុះស្រូវសែនក្រអូបវិញ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាមួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែ ប្រភេទស្រូវ OM (ស្រូវស្រាល)ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ ។ ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែន គឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ ថាប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ែ ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់ ។ ចំពោះស្រូវដែលធ្វើលក់ OM នេះដែរ ដោយសារកសិករ ធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អ៊ីចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម ។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះ គឺមានមនុស្សតិចតួចទេដែលបានដឹង ។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ៖”ក្នុងមួយរយៈដោយសារមានក្រុមមនុស្សមួយចំនួនបានស្រែកថាស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថាស្រូវទាំងអស់គឺធ្លាក់ថ្លៃទាំងអស់ ។ ជាក់ស្តែងកសិករដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើងពុំមានជួបបញ្ហាទាំងអស់នេះទេ”។ ឯកឧត្តម ឌិត ទីណា ថ្លែងដែរថា…
-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនាផ្សារលក់បន្លែធម្មជាតិរបស់ប្រជាកសិករ ខេត្តសៀមរាប
(ខេត្តសៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តមអ្នក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ អញ្ជើញស្វែងយល់ ការលក់ដូរ ផលដំណាំកសិផល ដែលបងប្អូនប្រជាកសិករ ផលិតបាន នៅតាមសហគមន៍ នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅផ្សារចុងសប្តាហ៍ ជារៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ ដែលបានដាំដុះដោយប្រើប្រាស់ជីធម្មជាតិ មិនប្រើប្រាស់ជីគីមី នោះឡើយ ។ សម្តេចពិជ័យសេនា បានធ្វើការសន្ទនាក្នុងភាពស្និតស្នាលជាមួយបងប្អូនប្រជាកសិករ លក់បន្លែ ផ្លែឈើ ត្រី សាច់ ព្រមទាំងបានធ្វើការណែនាំបងប្អូនយើង ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូន តាមរយៈការផលិត…
-
កសិករឃុំបុសលាវ កំពុងរីករាយក្នុងការប្រមូលផលស្រូវ ដែលទទួលគ្រាប់ពូជពីរាជរដ្ឋាភិបាល
ក្រចេះ៖ខណៈនេះប្រជាកសិករ នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះកំពុងរីករាយក្នុងការប្រមូលផលស្រូវ ដែលជាពូជស្រូវ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការដាំដុះ និងស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ នៅក្នុងរដូវវស្សាកន្លងមក។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះរួមជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៨ ខែមករាឆ្នាំ២០២៥បានអញ្ជើញទៅពិនិត្យការប្រមូលផលរបស់កសិករដោយផ្ទាល់ ។នៅទីនោះឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពល្អប្រសើរឡើងវិញ។ កសិករដែលទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមកនេះបានដាំដុះលូតលាស់ល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ។កសិករមានសេចក្តីត្រេកអរ និងអរគុណចំពោះការជួយអន្តរាគមន៍ភ្លាមៗ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រោយពីទឹកជំនន់ ដូចជា ផ្តល់ពូជស្រូវ និងស្បៀងអាហារ ដើម្បីស្ដារការដាំដុះឡើងវិញបានទាន់ពេលវេលា និងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់ បានមួយផ្នែកធំក្នុងពេលជួបការលំបាក៕ ដោយ៖ឡុង សំបូរ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកការបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេសអាយ អេស អាយ ជានិមិត្តរូបនៃការរស់ឡើងវិញនៃសង្គមជាតិ ដែលនឹងបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនូវការចូលរួមអបអរសាទរ និងចាត់ទុកការបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ គឺជានិមិត្តរូបនៃការរស់ឡើងវិញ នៃសង្គមជាតិហើយនឹងបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា ។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃ ISI GROUP បានឲ្យដឹងថា បន្ទាប់ពីភាពជោគជ័យរបស់តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង និងសួនឧស្សាហកម្មទំនើប ISI PARK ផ្លូវជាតិលេខ2 ISI GROUP បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលើកកម្ពស់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធ កម្រិតខ្ពស់ និងការអនុវត្តកិច្ចសហការថ្មី ដែលមានគោលដៅក្នុងការការសាងសង់…