Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ប្រតិភូសហគ្រិនសៀងហៃបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគនៅកម្ពុជា

    ប្រតិភូសហគ្រិនសៀងហៃបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគនៅកម្ពុជា

    ភ្នំពេញ ៖ លោក Cui Jianhua ដែលជាប្រធានសភាពាណិជ្ជកម្មសៀងហៃ Rugao បានដឹកនាំសហគ្រិនប្រមាណ២០រូបនៅទីក្រុងសៀងហៃមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងពិនិត្យមើលការវិនិយោគ ក្នុងគោលបំណងចុះបញ្ជីនៅប្រទេសកម្ពុជា និងមានការចូលរួមចំណែករៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក។ គណៈប្រតិភូបានទៅទស្សនកិច្ចនៅវិមានសន្តិភាពកម្ពុជា គម្រោង Picasso City Garden Project របស់ក្រុមហ៊ុន Titan Stone Group និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក។ ឯកឧត្តម សុខ សារ៉ាវុធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងអនុប្រធានខុទ្ទកាល័យ ប្រធានក្រុមហ៊ុនការងាររបស់រដ្ឋមន្ត្រីទទួលបន្ទុក Tasks Force on Tax, Customs and Investment បានជួបជាមួយគណៈប្រតិភូសហគ្រិនដែលដឹកនាំដោយលោក Cui Jianhua នៅវិមានសន្តិភាពកម្ពុជា។ ឯកឧត្តម សុខ សារ៉ាវុធ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មសៀងហៃ Rugao ដែលរៀបចំដំណើរទស្សនកិច្ចពិសេសមកកម្ពុជា សម្រាប់ការចុះពិនិត្យការវិនិយោគនៅនឹងកន្លែង និងបានណែនាំពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជាដល់ក្រុមអធិការកិច្ច។…

  • ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកសេវាកម្មធនាគារឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន

    ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកសេវាកម្មធនាគារឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន

    ពោធិ៍សាត់ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្តល់នូវដំណោះស្រាយធនាគារដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា ។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងប្រជាជនក្នុងសហគមន៍ទាំងមូលតែម្តង ។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សេង ផល្លា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកជំទាវ…

  • ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា រយៈពេលបួនថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ

    ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា រយៈពេលបួនថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ

    “ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤”​ ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម”(Trade Renaissance) នឹងប្រារព្ធ​រយៈពេល​បួនថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេន​ហល បុរីប៉េងហួត បឹងស្នោ រាជធានី​ភ្នំពេញ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ។សូមជម្រាបថា ព្រឹត្តិការណ៍”ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” គឺជាការប្តូរ​ឈ្មោះពី”ពិព័រណ៍ផលិតផលខ្មែរ និងទំនិញ​នាំចេញ-នាំចូល”ដែល​ក្រសួងពាណិជ្ជកម្មបាន​ប្រារព្ធចាំចាប់តាំងពីឆ្នាំ២០០៦ មក។ ខណៈជំរុញវឌ្ឍនភាពការងាររៀបចំពិព័រណ៍ដ៏ធំនេះកាលពីថ្ងៃទី១០ ខែធ្នូនៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខា​ធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីក្នុងការ​ចូលរួម«ពិព័រណ៍ពាណិជ្ជ​កម្មកម្ពុជា»(CTE)។ក្នុងកិច្ចប្រជុំផ្សព្វ​ផ្សាយបានបង្ហាញពីកាលវិភាគ បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការចូលរួម «ពិព័រណ៍​ពាណិជ្ជ​​កម្មកម្ពុជា»(CTE) និងមានការលើកឡើងជា​សំណួរ​ផ្សេងៗពីបងប្អូនពាណិជ្ជករ/អាជីវករ អំពីការរៀបចំស្តង់ ការផ្សព្វផ្សាយ ការលក់ និងការស្វែងរកដៃគូអាជីវកម្មក្នុងអំឡុងពេលពិព័រណ៍។ ក្រសួងពាណិជ្ជកម្មបានបរិយាយថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា​២០២៤ក្រោមមូលបទ”យុគសម័យនៃពាណិជ្ជកម្ម” គឺ​ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ កម្មវិធីនេះនឹងមាន​រៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន៖ ផលិតផលសក្តានុពលកម្ពុជា ផលិតផលសម្គាល់​ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកា​ពាណិជ្ជកម្មឌីជីថល…

  • ប្រជាកសិករ ចិញ្ចឹមសត្វទាយកពង នៅស្រុកស្វាយជ្រំ រីករាយ ដោយសារពងទាមានទីផ្សារបានតម្លៃសមរម្យ មានអ្នកប្រមូលទិញដល់ទ្រុងចិញ្ចឹម

    ប្រជាកសិករ ចិញ្ចឹមសត្វទាយកពង នៅស្រុកស្វាយជ្រំ រីករាយ ដោយសារពងទាមានទីផ្សារបានតម្លៃសមរម្យ មានអ្នកប្រមូលទិញដល់ទ្រុងចិញ្ចឹម

    (ខេត្តស្វាយរៀង)៖ កសិករចិញ្ចឹមទា រស់នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានឲ្យដឹងថា គាត់ចិញ្ចឹមសត្វទាយកពងចំនួន ១,៤០០ក្បាល ដោយចិញ្ចឹមបន្លាស់ទី រយៈពេល ៩ខែមកហើយ គឺនៅពេលណាមានគេ ច្រូតស្រូវ ត្រូវដឹកទាតាមរថយន្ត យកទៅឲ្យទា រើសគួស្រូវជាចំណីស៊ី និងត្រូវរកស្រែដែលមានទឹក ឲ្យទារកចំណីដូចជាត្រីក្តាមឬខ្យងខ្ចៅ ជាចំណី ហើយនៅពេលល្ងាចក៏មានបន្ថែមចំណីគ្រាប់ផងដែរ។  កសិករដដែលបានបន្តថា ក្នុងទា ១,៤០០ក្បាលនេះ គឺបានចាប់ផ្តើមពង ពីអំឡុងអាយុ ៦ខែ ទៅ៩ខែ ពងជាមធ្យមបាន ៦០០ទៅ ៩០០ពង ក្នុង ១យប់ ហើយ ១០គ្រាប់បានតម្លៃ ៣៥០០រៀល ដូច្នេះអាចរកចំណូលបានល្អប្រសើរ បើសត្វទា មិនមានជម្ងឺ ។ ការចិញ្ចឹមទា បានជោគជ័យ គឺត្រូវចិញ្ចឹមប្រដេញគ្នា ជាពិសេសពេលសត្វទា ពេញវ័យពងចំពេលខែច្រូតស្រូវរដូវវស្សា សត្វទាសំបូរចំណី យើងគៀងឲ្យទាចុះរកស៊ីចំណីធម្មជាតិ សត្វទាពងច្រើន មិនប្រើចំណីទិញគេច្រើនគ្រាន់តែឲ្យចំណីស្រូវ កន្ទក់ឬចំណីគ្រាប់បន្តិចបន្តួច ប្រើប្រាស់ថវិកាតិចតួច បើរដូវប្រាំង មានការពិបាករកចំណីបន្តិច គឺត្រូវដឹកទាតាមរថយន្តដើររក ស្រែប្រាំងគេទើបតែច្រូតនិងរកស្រែដែលមានទឹក និងប្រឡាយទឹកសម្រាប់ទារកចំណីនិងទឹកហែលលេងផង…

  • ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ត្រីចាប់ផ្តើមត្រូវបណ្តើរៗហើយពិសេសអំណោយផលល្អសម្រាប់អ្នកនេសាទនៅខេត្តកណ្តាល និង រាជធានីភ្នំពេញ

    ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ត្រីចាប់ផ្តើមត្រូវបណ្តើរៗហើយពិសេសអំណោយផលល្អសម្រាប់អ្នកនេសាទនៅខេត្តកណ្តាល និង រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥គឺត្រីនឹងចាប់ផ្តើមត្រូវជាបណ្តើរៗហើយដែលជាពេលវេលាដល់បងប្អូនអ្នកនេសាទចង់ធ្វើប្រហុក ផ្អកឬត្រីឆ្អើរជាដើម ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលដែលចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤បានឱ្យដឹងថា តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនផងដែរ ៕…

  • អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ត្រីចិញ្ចឹមនៅកម្ពុជា មានគុណភាពល្អ តាមស្តង់ដា និងមានអនាម័យ

    អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ត្រីចិញ្ចឹមនៅកម្ពុជា មានគុណភាពល្អ តាមស្តង់ដា និងមានអនាម័យ

    (ភ្នំពេញ)៖ ពិព័រណ៍ «វារីវប្បកម្មកម្ពុជាលើកទី១»ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផ្តួចផ្តើមរៀបចំ ឡើងនៅថ្ងៃខាងមុខនេះ នឹងផ្តល់ប្រយោជន៍ដើម្បីបង្កើនការយល់ដឹងជាសាធារណៈពីធនធានត្រីចិញ្ចឹមនៅកម្ពុជា និងពិសេសលើកកម្ពស់ការយល់ដឹងពីសាធារណៈជនក្នុងវិស័យវារីវប្បកម្មនេះថាតើកំពុងដើរដល់ហើយ និងព្រមទាំងមានគុណភាពដល់កម្រិតណាដែរនោះ ។ ថ្លែងបា្រប់បណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា ៖ ប្រជាពលរដ្ឋទូទៅតែង មិនសូវនិយមទទួលទានត្រីចិញ្ចឹមទេ ដោយពួកគាត់ ភាគច្រើនយល់ឃើញថាត្រីចិញ្ចឹមមិនត្រូវតាម ស្តង់ដា ខ្វះអនាម័យ ដែលនៅពេលពួកគាត់ទទួលទានទៅអាចបង្កបញ្ហាដល់សុខភាព ប៉ុន្តែតាមរយៈក្រុមការងារដែលក្រសួងបានចុះអនុវត្តផ្ទាល់ និងការតាមដាន ពីអ្នកជំនាញក្រសួង រដ្ឋបាលជលផល ដោយក្នុងនេះមានការសហការជាមួយវារីវប្បករ សមាគមន៍វារីវប្បករ ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ក្រុមហ៊ុនលក់ចំណី ក៏ដូចជាសហគ្រាសអ្នកកែច្នៃ ដោយគិតរហូតមកដល់ពេលនេះវិស័យវារីវប្បកម្ម របស់កម្ពុជាបានវិវត្តទៅមុខគួរកត់សម្គាល់ ។ ពិសេសជាងនេះវាមានសញ្ញាវិជ្ជមានជាច្រើនដែលក្រសួងចាំបាច់ត្រូវបង្ហាញ ដើម្បីឱ្យសាធារណៈជនបានជ្រាបថាគុណភាពត្រីចិញ្ចឹមនៅកម្ពុជាមានស្តង់ដា មានអនាម័យ ហើយអាចទទួលទានបានដោយមិនប៉ះពាល់ដល់សុខភាពឡើយ ។ លោក ជំទាវ បញ្ជាក់បន្ថែមថា ៖ ”ដូចនេះ តាមរយៈពិព័រណ៍ វារីវប្បកម្មកម្ពុជា សាធារណៈជនទូទៅនឹងបានជ្រាប អាចស្គាល់ អាចយល់ដឹងកាន់តែច្បាស់អំពី…

  • អ្នកនាំពាក្យក្រសួងកសិកម្មសំណូមពរដល់អ្នកបង្កើតមាតិកាកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវ

    អ្នកនាំពាក្យក្រសួងកសិកម្មសំណូមពរដល់អ្នកបង្កើតមាតិកាកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវ

    ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អ្នក​បង្កើត​មាតិកា​លើបណ្ដាញសង្គមសូមមេត្តាកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹង​តម្លៃស្រូវនិងយកវិស័យកសិកម្មមកលេងសើច ។ លើបណ្ដាញសង្គមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះឯកឧត្តម ឃឹម ហ្វីណង់ បានបង្ហោះសារខ្លីដែលមានខ្លឹមសារថា”សូមផ្ញើរជូន​ដោយ​ទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យ​កសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើងបែបចំអកថាថ្លៃស្រូវ​ត្រឹម​តែ៨០០​រៀលគឺជារឿងមិន​ត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់​សាធារណៈ​ជនជាទូទៅ។ ចួនកាល ការសម្តែង​ដោយខុសបែប​នេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង”។ សារនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះលើបណ្ដាញសង្គម ក្នុងនោះមាន តិកតុក ជាដើម បានយកបទ​ចម្រៀង​ចាប៉ីដង​វែងមួយ​ដែលកំពុងផ្ទុះ(សេកមន្ត) មកប្តូរទំនុកច្រៀងទាក់ទងនឹង​តម្លៃស្រូវ ។ចម្រៀងចាប៉ី បែបឌឺដងដោយប្តូរទំនុកនេះ​ត្រូវបានចែក​រំលែក និងច្រៀងថ្មីតៗ ដោយចម្អកថា តម្លៃស្រូវមួយគីឡូក្រាម ៨០០រៀល។ នៅថ្ងៃដដែលនេះឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបង្ហាញ​បច្ចុប្បន្នភាព​នៃថ្លៃស្រូវនៅគ្រប់តំបន់ដែលមានវត្តមានមន្ត្រីកសិកម្មឃុំ​ទៅដល់។ អ្នកនាំពាក្យបញ្ជាក់ថា ជាមធ្យមយ៉ាងហោចណាស់ក៏១០០០រៀលក្នុង​មួយ​គីឡូក្រាមដែរ ហើយថ្លៃនេះគឺជាថ្លៃស្រង់​ចេញផ្ទាល់ពីទីវាល សម្រាប់ស្រូវសើម និងគុណភាពល្អ។ មិនគួរយកស្រូវគុណភាពអន់ ឬប្រភេទផ្សេងមកប្រៀបធៀប​គ្នានោះទេ។ អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ៩០ភាគរយនៃផលិតកម្មស្រូវរបស់​កម្ពុជាគឺជាប្រភេទស្រូវក្រអូប ឬស្រូវអង្ករស ដូចជាOM-IR។ ស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង(នាងអំ នាងអុក ខា១ ខា៩) មានតិចតួចបំផុត…

  • ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបហ្វាន់ របស់អ្នកឧកញ៉ា គិត ម៉េង បើកសម្ពោធជាផ្លូវការមូលនិធិឯកជនគម្រោងវិនិយោគរួមចំនួន២ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund»

    ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបហ្វាន់ របស់អ្នកឧកញ៉ា គិត ម៉េង បើកសម្ពោធជាផ្លូវការមូលនិធិឯកជនគម្រោងវិនិយោគរួមចំនួន២ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund»

    ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប មានកិត្តិយសប្រកាសសម្ពោធជាផ្លូវការនៃគម្រោងវិនិយោគរួមចំនួនពីរ ដែលនឹងចូលរួមក្នុងការពង្រីកគម្រោងវិនិយោគបន្ថែម លើគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារ ព្រមទាំងចូលរួមអភិវឌ្ឍបន្ថែមលើមូលធនទីផ្សាររបស់កម្ពុជា ដើម្បីជាអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិនថ្មីៗ ក៏ដូចជាវិនិយោគិនដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគរួមចំនួនពីរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលដាក់សម្ពោធជាផ្លូវការនាថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund» គឺជាគម្រោងវិនិយោគគ្មានកាលកំណត់ ដែលបង្កើតឡើងជូនដល់វិនិយោគិន ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត…

  • រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិព័រណ៍កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុករយៈពេលបីថ្ងៃ

    រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិព័រណ៍កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុករយៈពេលបីថ្ងៃ

    សៀមរាប៖រដ្ឋបាលខេត្តសៀមរាបសហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជនបានរៀបចំពិព័រណ៍កសិ-ពាណិជ្ជកម្ម និង​ផលិត​ផលក្នុងស្រុកលើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ នៅ​បរិវេណ​សួនច្បារ​ព្រះអង្គចេកព្រះ​អង្គចម។គោលបំណងនៃពិព័រណ៍ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង​រវាងអ្នក​ផលិតទៅកាន់អ្នកប្រើប្រាស់ និងលើក​កម្ពស់ផលិតផលក្នុងស្រុក ដោយផ្តោតសំខាន់លើការប្រើប្រាស់បន្លែសុវត្ថិភាព និងផលិតផល​កែច្នៃដែលមានគុណភាព។ ពិធីសម្ពោធបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោក គិត ភារ៉ា អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍មានដូចជា ការតាំងលក់ផលិតផលបន្លែ ផ្លែឈើ និងអាហារ​កែច្នៃ,កម្មវិធីដាល់អំបុក,ការប្រកួតចម្អិនអាហារ ដែលមានការ​ចូលរួម​ដោយសមាគមចុងភៅកម្ពុជា។ពិព័រណ៍នេះមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអង្គការ ដោយមាន​ស្តង់ចំនួន ៨៥ មកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានី​ភ្នំពេញ។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បាន​បញ្ជាក់ថា ពិព័រណ៍នេះចង់ផ្តល់ឱកាសឱ្យកសិករនិងផលិតករ ដើម្បី​លើកស្ទួយទីផ្សារថ្មី និងបង្កើតការយល់ដឹងអំពីភាពសំខាន់នៃ​ផលិតផល​សុវត្ថិភាព។ លោក គិត ភារ៉ា អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម…

  • យុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម និង ស្ងួតរបស់សហគមន៍គឺអាចធានា នូវតម្លៃទីផ្សារបានល្អ

    យុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម និង ស្ងួតរបស់សហគមន៍គឺអាចធានា នូវតម្លៃទីផ្សារបានល្អ

    (ភ្នំពេញ)៖ ការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៥០ភាគរយ និងគ្រាប់ស្វាយចន្ទីស្ងួត ៥០ភាគរយ គឺអាចធានាបាននូវតម្លៃទីផ្សារស្វាយចន្ទីបានល្អ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ក្នុងដំណើរ ទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានថ្លែងដោយលើកទឹកចិត្តដល់សមាជិកសហគមន៍ស្វាយចន្ទីទាំងអស់ត្រូវចេះធ្វើការរួមគ្នា មានទំនើបកម្មទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់ដាការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ ។ សូមរំលឹកថាសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង បានផ្តោតការដាំដុះលើដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រើសរើសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី។ ដោយឡែក ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថា៖ សន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទី នៅកម្ពុជាឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយនិងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច ។ សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ…