-
ក្រុមហ៊ុន Smart Axiata ចុះអនុស្សារណៈជាមួយធនាគារ សុីអាយអិមប៊ី កម្ពុជា និងទទួលហិរញ្ញប្បទាន 50 លានដុល្លារអាមេរិក សម្រាប់ជំរុញវិសាលភាពសេវាទូរសព្ទ និងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G
ភ្នំពេញ៖ នាថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 ក្រុមហ៊ុន ស្មាត អាស្យាតា បានចុះហត្ថលេខាលើអនុស្សរណៈយោលយល់គ្នាជាមួយ ធនាគារ សុីអាយអិមប៊ី ស្ដីពីភាពជាដៃគូជាផ្លូវការ។ កិច្ចសហការនេះ បានគូសបញ្ជាក់ពី ការបោះជំហានដ៏សំខាន់នៅក្នុងការអភិវឌ្ឍនៃប្រទេសកម្ពុជា ដោយផ្ដោតលើការពង្រឹងវិសាលភាពនៃការគ្រប់ដណ្ដប់សេវាអុីនធឺណិតរបស់ក្រុមហ៊ុនស្មាតកាន់តែធំទូលាយ ស្របពេលដែលក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G នាពេលអនាគត។ ជាមួយនឹងកិច្ចសហការនេះដែរ ធនាគារ សុីអាយអិមប៊ី បានសហការផ្ដល់ហិរញ្ញប្បទាន ទៅកាន់ក្រុមហ៊ុន ស្មាត ក្នុងចំនួនថិវកា 50 លានដុល្លារអាមេរិក ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ និងត្រៀមខ្លួនសម្រាប់ការដាក់បញ្ចេញនូវ 5G នាពេលអនាគត ព្រមជាមួយនឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ការតភ្ជាប់សម្រាប់សហគ្រាសផងដែរ។ តាមរយៈហរិញ្ញប្បទានចំនួន 50 លានដុល្លារអាមេរិកពីធនាគារ សុីអាយអិមប៊ី នេះ ក្រុមហ៊ុន ស្មាត នឹងមានហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការ ដើម្បីជំរុញការអភិវឌ្ឍគុណភាពបណ្ដាញសេវាអុីនធឺណិត និងភាពជឿនលឿននៃបច្ចេកវិទ្យារបស់ខ្លួន។ ភាពជាដៃគូរនេះដែរ ជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់ធនាគារ សុីអាយអិមប៊ី ទៅកាន់ស្ថានភាពហិរញ្ញវត្ថុ និង ចក្ខុវិស័យដ៏រឹងមាំនៃក្រុមហ៊ុន ស្មាត អាស្យាតា។ជាមួយគ្នានេះដែរ ក្រុមហ៊ុន ស្មាត អាស្យាតា…
-
ឯកឧត្តម ឌិត ទីណា ស្វាគមន៍គណៈប្រតិភូចិន ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា បានសម្តែងការស្វាគមន៍គណៈប្រតិភូចិន ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។ ចំពោះការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភស្តុភារកម្មក៏ជារឿងមួយសំខាន់ផងដែរ ដែលត្រូវគិតគូរ បង្កើតកន្លែងប្រមូលផ្តុំមួយដែលមានស្តង់ដាអន្តរជាតិ និងអាចនាំចេញទៅក្រៅប្រទេស។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ខណៈទទួលជួបជាមួយលោក Lu Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd និងគណៈប្រតិភូអមដំណើរ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេសនៃកសិផលកម្ពុជាសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត ភាគីចិនត្រូវសហការជាមួយក្រសួងកសិកម្ម…
-
វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា បង្ហាញពីសក្តានុពលខ្ពស់នៃវិស័យកសិកម្ម និង ទីផ្សារកសិកម្ម
(ភ្នំពេញ)៖ វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំ នៃ ព្រឹត្តិការណ៍ ប្រកបដោយកម្មវិធីជាច្រើន ដែលបានរៀបចំឡើងក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងពាក់ព័ន្ធផ្សេងទៀត អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា(FAO Cambodia) ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជននានា។ ក្នុងសេចក្តីប្រកាសរួមដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៥នេះឱ្យដឹងថា៖ការរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងយល់យ៉ាងច្បាស់អំពីសក្តានុពលខ្ពស់នៃវិស័យកសិកម្មកម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្មពិភពលោក។ ដើម្បីចាប់យកឱកាសពីសក្តានុពលមួយនេះ តួអង្គពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវរួមផ្ដុំគ្នាជាធ្លុងមួយ ដើម្បីទាក់ទាញការវិនិយោគ ទាំងនៅថ្នាក់តំបន់ និងសកលលោក ព្រមជាមួយនឹងការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ទើបសម្រេចបាននូវគោលដៅទាំងអស់នេះបានទាំងស្រុង។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងឱ្យដឹងថា៖ “កសិកម្មគឺជាវិស័យស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងឧស្សហកម្ម។វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា គឺជាវេទិកាជាតិដ៏សំខាន់ ដែលផ្តោតលើការវិនិយោគ នវានុវត្តន៍ និងការកសាងភាពជាដៃគូ ដើម្បីជំរុញនិរន្តរភាពប្រព័ន្ធស្បៀងរបស់កម្ពុជា។” លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង…
-
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី អញ្ជើញជាអធិបតីក្នុង ជំនួបធុរកិច្ចរវាងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម និងធនាគារឡាវ នៅក្នុងព្រឹត្តិការណ៍ Lao Digital Week 2025
(ប្រទេសឡាវ)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបធុរកិច្ចរវាងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា ជាមួយក្រុមហ៊ុននានា របស់ឡាវ (Cambodia Tech and Startup Showcase Session) នៅក្នុងព្រឹត្តិការណ៍ Lao Digital Week 2025 ដោយមានការចូលរួមពី ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ ក្រុមហ៊ុនបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម និងធនាគារ ប្រមាណ ១២០នាក់។ កម្មវិធី Cambodia Tech and Startup Showcase Session នេះ សហការរៀបចំដោយ ក.ប.ទ. ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ និងស្ថានទូតកម្ពុជាប្រចាំប្រទេស ដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជារួមមាន៖ Vireak Buntham (VET Digital), VTENH, CheckInMe, PillTech, DelightTech, Morakot Technology…
-
គម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺដើម្បីអនុវត្ត និង លើកកម្ពស់ ជួរភ្នំក្រវាញ-បឹងទន្លេសាប ចាប់ពីឆ្នាំ២០២០-២០២៧
(ភ្នំពេញ)៖ «គម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺជាគម្រោងដែលទទួលបានការគាំទ្រពី ធនាគារពិភពលោក ដើម្បីអនុវត្តការពារតំបន់ធនធានធម្មជាតិ ហើយនិងលើកកម្ពស់ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទេសភាពតំបន់ទេសភាពចំនួន២រួមមាន៖ ទី១៖ ជួរភ្នំក្រវាញ និងទន្លេសាប ដែលមានខេត្ដចំនួន៦ រួមមាន ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ចាប់ពីឆ្នាំ២០២០ ដល់២០២៧។នេះជាការលើកឡើងពីសំណាក់ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោង CSLEP។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងដំណើរទស្សនកិច្ចគម្រោង «និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»លោក ឃិន ម៉េងឃាងបានឱ្យដឹងថា៖ដោយមានការគាំទ្ររបស់គម្រោង CSLEP របស់ក្រសួងបរិស្ថាន ទីក្នុងនេះគោលដៅទី១សម្រាប់ ពង្រឹងការការពារព្រៃឈើ មានការកំណត់តំបន់ បោះបង្គោលព្រំ ចុះបញ្ជីដី ពង្រឹងការងារអនុវត្តច្បាប់ និងសម្រាប់ទី២ គឺតំបន់ទេសភាពទាំងអស់ ក៏ដូចជាតំបន់សក្ដានុពល ហើយជំរុញការអភិវឌ្ឍន៍គោលដៅលំហែលបៃតង ទាំងការចូលរួមពីវិស័យឯកជន ទាំងសហគមន៍មូលដ្ឋាន ពីព្រោះមិនអាចកាត់ផ្ដាច់បានទេ គឺត្រូវតែមានការផ្សារភ្ជាប់ជាមួយ និងការងារអភិវឌ្ឍ និងតុល្យភាព ជាមួយការងារអភិរក្ស។ លោកបានលើកឡើងដោយបញ្ជាក់ថាតំបន់ទេសភាព…
-
អ្នកជំនាញវេទិកាសេដ្ឋកិច្ចពិភពលោក បានមើលឃើញ កម្ពុជា អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនកាន់តែល្អជាបន្តបន្ទាប់តាមតារាងសន្ទស្សន៍
(ភ្នំពេញ)៖ វេទិកាសេដ្ឋកិច្ចពិភពលោកបានផ្តល់ ពិន្ទុល្អដល់កម្ពុជាលើការដាក់ចេញនូវគោលនយោបាយនិងផែនការសកម្មភាពត្រូវទិសដៅដែលជួយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ដោយទទួលបានពិន្ទុ ៣,៥៧ លើ៧ និងពិន្ទុ ៦,១៤លើកត្តាសុវត្ថិភាព និងសន្តិសុខ តាមតារាងសន្ទស្សន៍ Travel & Tourism Development Index ឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការឱ្យដឹងពី លោកស្រី Miranda Andruccioli អ្នកជំនាញការមកពីវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះ លោកស្រី Miranda Andruccioli បានលើកឡើងអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវេទិកាសេដ្ឋកិច្ចពិភពលោកដែលជាអង្គការអន្តរជាតិដ៏ធំមានទីស្នាក់ការនៅប្រទេសស្វីស និងជាអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំដ៏ល្បីដែលហៅថា Davos Summit និងក្រសួងទេសចរណ៍ ព្រមទាំងបានពាំនាំនូវការគោរពអញ្ជើញរបស់លោក Børge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកជូនឯកឧត្តមរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (16th Annual Meeting of the New Champions) នាខែមិថុនា នៅទីក្រុងធានជីន…
-
តំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ត្រូវបាន រៀបចំទទួលស្គាល់ជាសហគមន៍អេកូទេសចរណ៍ឆ្នុកទ្រូ ក្រោមក្របខណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប
(កំពង់ឆ្នំាង)៖ ផ្អែកតាមយុទ្ធសាស្ត្រ បច្ចកោណ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានជំរុញដំណើរការសកម្មភាពទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ពិសេសនៅតាមបណ្តាភូមិសាស្ត្រ ដែលមានសក្តានុពលផ្នែកទេសចរណ៍។ យុទ្ធសាស្ត្របង្កើតសហគមន៍ អេកូទេសចរណ៍នេះ ត្រូវបានយកចិត្តទុកដាក់តាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី និងបានបន្តមករាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញបន្ថែម ក្នុងការពង្រីកនិងកែលម្អ ទៅលើវិស័យទេសចរណ៍ និង ទីរមណីយដ្ឋាននានាដែលមានស្រាប់ ក្នុងភូមិសាស្ត្រដែលមានសក្តានុពលទេសចរណ៍។ ជាក់ស្តែង ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌នេះ គឺមានសក្តានុពលផ្នែកទេសចរណ៍យ៉ាងច្រើន ដូចជាវត្តអារាម ព្រៃលិចទឹក ចំការ និងធនធានធម្មជាតិ ដែលជាផ្នែកមួយ ដ៍ទាក់ទាញលើវិស័យទេសចរណ៍ ទើបក្រសួងទេសចរណ៍ យកចិត្តទុកដាក់ជំរុញបង្កើត ឱ្យមានវិស័យទេសចរណ៍ ក្នុងភូមិសាស្រតំបន់ឆ្នុកទ្រូ ក្នុងពេលនេះ ក្រោមកិច្ចសហការ រវាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ អាជ្ញាធរភូមិ-ឃុំ ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំរៀបចំនិងទទួលស្គាល់សហគមន៍ អេកូទេសចរណ៍តំបន់ឆ្នូកទ្រូ…
-
ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards
ក្រុមហ៊ុន Smart Axiata មានកិត្តិយសទទួលបាននូវពានរង្វាន់ពីកម្មវិធី AmCham CSR Excellence Award ជាថ្មីម្ដងទៀត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាតាមរយៈសមិទ្ធផលនៃការចូលរួមរបស់ក្រុមហ៊ុនក្នុងការជ្រោមជ្រែងលើផ្នែកបរិយាប័ន្នឌីជីថល។ ការប្រគល់ពានរង្វាន់ “បរិយាបន្នឌីជីថល” នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2025 ដោយមានវត្តមានពីក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុននាំមុខនៅប្រទេសកម្ពុជាជាច្រើនទៀត បានចូលរួមជាសក្ខីភាព ក្នុងការទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រុមហ៊ុន Smart លើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងវិស័យអប់រំ ក៏ដូចជាភ្ជាប់ទំនាក់ទំនងនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរលូន។ពានរង្វាន់នេះ ជាការស្ងើចសសើរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Smart ជាមួយនឹង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ក្រុមហ៊ុន Smart Axiata បាន និងបន្តជំរុញការសិក្សាថ្នាក់ជាតិតាមរយៈឌីជីថល ដើម្បីលើកម្ពស់ការអភិវឌ្ឍរបស់សហគមន៍ប្រកបដោយចីរភាព។លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា ៖ “សម្រាប់ Smart Axiata ផ្ទាល់ យើងតែងតែជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំនឹងនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ បេសកកម្មរបស់យើងគឺ លើសពីការភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ហើយយើងនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់សង្គមជាតិតាមរយៈការផ្ដួចផ្ដើមបង្កើតនូវនវានុវត្តន៍ថ្មីៗ ខាងផ្នែកសេវាកម្ម…
-
កម្ពុជា មានគោលដៅអភិវឌ្ឍន៍ ការអនុវត្តន៍ឧត្តមភាពធុរកិច្ច Business Excellence Framwork ដល់គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស នៅទូទាំងប្រទេស
(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិ ដើម្បីផ្សព្វផ្សាយការអនុវត្តន៍ឧត្តមភាពធុរកិច្ច ដល់ម្ចាស់សហគ្រាស និងក្រុមហ៊ុននៅកម្ពុជា បានរៀបចំសន្និសិទស្តីពី «ក្របខណ្ឌឧត្តមភាពធុរកិច្ច» ដើម្បីឲ្យអនុវត្តកាន់តែប្រសើរឡើងផ្នែកសេវាកម្ម និងផលិតកម្ម។ វេទិការនេះ បានរៀបចំឡើងដោយមានការសហការពីអង្គការផលិតភាពអាស៊ី (APO) ដែលដឹកនាំដោយ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានសិក្ខាកាមចូលរួមចំនួន ៧០នាក់ មកពីក្រុមហ៊ុន សហគ្រាស ផ្នែកសេវាកម្ម ផលិតកម្ម សមាគមន៍។ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ នៅក្នុងឱកាសនោះ បានថ្លែងថា សន្និសិទនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ផ្សព្វផ្សាយ និងជំរុញចលនាផលិតភាពនៅក្នុងប្រទេសកម្ពុជាតាមរយៈគម្រោងនានា ។ វេទិការនេះក៏ជាគម្រោងមួយ ដែលបានផ្តល់នូវអ្នកជំនាញបច្ចេកទេស ដោយអង្គការ APO ដើម្បីបណ្តុះបណ្តាលដល់មន្រ្តីមជ្ឈ មណ្ឌលផលិតភាពជាតិ ក្រុមហ៊ុន សហគ្រាស ឲ្យបានដឹងថា អ្វីទៅជាឧត្តមភាពធុរកិច្ច Business Excellence Framwork ដែលបានធ្វើបទបង្ហាញដោយ…
-
សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារមានផ្ទៃដីដាំដុះដំណាំរួមផ្សំ១០០ ហិកតា សម្រាប់ផ្គត់ផ្គង់ទីផ្សារ
(បន្ទាយមានជ័យ)៖ ក្នុងពិធីជួបសំណេះសំណាល ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ពួកគាត់បានផ្ទៃដីដាំដុះបន្លែចំនួន ១០០ហិកតាសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទាក់ទិនក្នុងរឿងនេះលោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះ ឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប…