Category: បច្ចុប្បន្នភាពសេដ្ឋកិច្ច

  • ស្នាក់នៅរាជធានីភ្នំពេញ សូមកុំភ្លេចសណ្ឋាគារ សោម៉ា ជាមួយការទទួលបរិយាកាស​ដ៏កក់ក្តៅ និងស្រស់ស្រាយ

    ស្នាក់នៅរាជធានីភ្នំពេញ សូមកុំភ្លេចសណ្ឋាគារ សោម៉ា ជាមួយការទទួលបរិយាកាស​ដ៏កក់ក្តៅ និងស្រស់ស្រាយ

    ភ្នំពេញ៖​ ក្រុមហ៊ុន សោម៉ា គ្រុប តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួនគឺ សោម៉ា ប្រផឹធី អេន ឌីវេឡុបម៉ិន បានបើកទំព័រសករាជថ្មីមួយបន្ថែមទៀតក្នុងការឈានជើងចូល​រួម​ចំណែកក្នុងវិស័យបដិសណ្ឋារកិច្ចដោយបានដាក់សម្ពោធឱ្យដំណើការជាផ្លូវការនូវសណ្ឋាគារដ៏ប្រណីតទាន់សម័យ សោម៉ា ហូថែល រីវើរសាយដ៍ ក្រោមវត្តមានដ៏ឧត្តុង្គឧត្តម​នៃថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន សោម៉ា គ្រុប សោម៉ា ប្រផឹធី ថ្នាក់ដឹកនាំនិងបុគ្គលិក​សណ្ឋាគារ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។ ស្ថិតនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ និងបច្ចុប្បន្នជាផ្លូវថ្មើរជើងចតុមុខ សណ្ឋាគារ សោម៉ា បានបង្អួតរាងយ៉ាងស្រស់សង្ហារបែរមុខទៅរកទន្លេសាប ជាទីដែលទឹកសាប​ហូរចុះឡើង២ដងក្នុងមួយឆ្នាំ និងមានតែមួយគត់លើពិភពលោក អមដោយសួនច្បារ​យ៉ាង​ស្រស់បំព្រង និងជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ សម្រស់ទីក្រុង និងទន្លេប្រសព្វបួនមុខដើម្បីលំហែរអារម្មណ៍ និងទទួលយកបទពិសោធន៍ថ្មីយ៉ាង​អស្ចារ្យ​ពីរាជធានីភ្នំពេញបេះដូងនៃកម្ពុជា។ក្រោមការអភិវឌ្ឍរបស់ សោម៉ា ប្រផឹធី សណ្ឋគារ សោម៉ា ត្រូវបានរចនាឡើងក្នុង​រចនាបថ​យ៉ាងពិសេសក្នុងសម័យកាលទំនើបរបស់ប្រជាជនខ្មែរ ជាមួយនឹងការរក្សា​បាននូវប្រពៃណី និងវប្បធម៌ខ្មែរយ៉ាងខ្ជាប់ខ្ជួន កម្រិតស្ដង់ដារអន្តរជាតិដើម្បីផ្ដល់ជូននូវ​បទពិសោធន៍ថ្មីជាមួយនឹងបរិក្ខាទំនើបទាន់សម័យ អ៊ីនធឹណិតល្បឿនលឿន អាងហែលទឹក បន្ទប់ស្ទីមសូណា ស្ប៉ា បន្ទប់ហាត់ប្រាណ បន្ទប់ស្នាក់នៅប្រកបដោយ​ផាសុកភាព និងប្រណីតភាព។ លើសពីនេះទៅទៀត លោកអ្នកក៏មានឱកាស​ក្នុងការភ្លក្សរស់ជាតិនៃអាហារខ្មែរពីភោជនីយដ្ឋាន Little Plates យ៉ាងសម្បូរបែប ព្រមទាំងទទួលបាននូវរសជាតិអាហារ និងសុរា យ៉ាងពិសេសបន្ថែមទៀតពី…

  • ដំណាំពោតពលរដ្ឋឃុំកោះមិត្ត ចាប់ផ្តើមផ្តល់ផល ខណៈទឹកទន្លេមេគង្គចាប់ផ្តើមឡើង

    ដំណាំពោតពលរដ្ឋឃុំកោះមិត្ត ចាប់ផ្តើមផ្តល់ផល ខណៈទឹកទន្លេមេគង្គចាប់ផ្តើមឡើង

    កំពង់ចាម៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទៃដីចម្ការពោតនៅទីវាល​ទំនាបបានកំពុង​មមាញឹកក្នុងការ​ប្រមូលផលពោតរបស់ខ្លួន ស្ថិតនៅចំណុច ភូមិកោះប្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ម្ចាស់ដំណាំបានឱ្យដឹងថា ក្នុងខែកក្កដាឆ្នាំនេះទឹកឡើងសន្សឹមៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។ស្ថានភាពនេះក៏ជួន​ពេលដែលពួកគាត់ត្រូវប្រមូលផលដែរ។ការប្រមូលផលនៅទីនេះដោយកាច់នឹងដៃ មិនអាចប្រើម៉ាស៊ីនច្រូតបាន​ទេដោយសារស្ថានភាពចម្ការ។ចំណែកចម្ការពោតខ្លះបានប្រមូលផលរួចអស់ហើយ និងចម្ការពោតផ្សេងទៀត​ក៏មិនទាន់ប្រមូលផលនៅឡើយដោយសារចម្ការនោះស្ថិតនៅទីខ្ពស់ជាងទឹកទន្លេ។ លោក វ៉ែន នាង មេឃុំកោះមិត្ត ធ្លាប់ប្រាប់ថា ឃុំកោះមិត្ត មានផ្ទៃដីពោតក្រហមសរុប ៣៣៦ ហិកតា។ ដោយឡែកនៅថ្ងៃទី១៨ ខែកក្កដានេះដែរ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងថែមទៀត។លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឱ្យដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដានេះទឹកទន្លេបានឡើងថែមទៀតដល់កម្ពស់១០.២០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៨ម៉ែត្រ។ កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុចប្រកាស​ប្រុង​ប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ចំពោះស្ថានភាពអាកាសធាតុកាលពីថ្ងៃទី១៧ ខែកក្កដា មានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកនិង​ក្រុងទាំង១០​ក្នុង​ខេត្តកំពង់ចាម ៕ដោយ៖លី ពៅ

  • ផ្លែទុរេនកម្ពុជា ប្រមាណ ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់ជាផ្លូវការ

    ផ្លែទុរេនកម្ពុជា ប្រមាណ ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់ជាផ្លូវការ

    (ភ្នំពេញ)៖ នាពេលនេះ ការនាំចេញផ្លែទុរេនកម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិនប្រមាណ ១៧តោន ត្រូវបានចេញផ្លូវការហើយ។នេះបើតាមការឲ្យដឹងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ គួរបញ្ជាក់ថា ការនាំចេញផ្លែទុរេនកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះធ្វើឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។ មុននាំចេញ រដ្ឋបាលគយចិនបានពិនិត្យគុណភាព អនាម័យ ភូតគាមអនាម័យ និងសុវត្ថិភាពយ៉ាងម៉ត់ចត់ នូវផ្លែទុរេនស្រស់ដែលមកពីចំការចំនួន ១១២ និងរោងចក្រវេចខ្ចប់ ៣០។ បើតាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង៕ ដោយ ៖ ម៉ាដេប៉ូ

  • រយៈពេល ៦ខែដើមឆ្នាំ២០២៥នេះកម្ពុជាទទួលបានអ្នកទេសចរជនជាតិបារាំង ៧៥.០០០នាក់ កើនជិត ១៤ភាគរយ

    រយៈពេល ៦ខែដើមឆ្នាំ២០២៥នេះកម្ពុជាទទួលបានអ្នកទេសចរជនជាតិបារាំង ៧៥.០០០នាក់ កើនជិត ១៤ភាគរយ

    (ភ្នំពេញ)៖ប្រទេសកម្ពុជា នៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបារាំង ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ កម្ពុជាបានទទួលភ្ញៀវទេសចរជនជាតិបារាំងបានចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។ បញ្ជាក់តាមរយៈទំព័រហ្វេសប៊ុក ក្នុងពេលបានអញ្ជើញពីស្ថានទូតបារាំងប្រចាំកម្ពុជាដើម្បីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំង នាល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា”តាមរយៈប្រវត្តិសាស្រ្តរួមគ្នាជាងមួយសតវត្សរវាងកម្ពុជា និងបារាំង និងទំនាក់ទំនងមិត្តភាពដ៏ល្អរហូតមក ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំងចំនួនជិត ១សែននាក់នៅឆ្នាំ២០២៤ ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ បានចំនួនប្រមាណ ៧៥.០០០នាក់ កើនជិត ១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤”។ បើតាមការលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យដឹងដែរថាការទទួលបានទេសចរណ៍ពីប្រទេសបារាំងច្រើនដោយសារកម្ពុជា-បារាំងមានទំនាក់ទំនងល្អ និងជាមិត្តយូរលង់ណាស់មកហើយ។ ប្រទេស និងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា រៀងរាល់ឆ្នាំដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុក Bastille ដែលជានិមត្តិរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។ គួរបញ្ជាក់ថា បើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងនាកន្លងមកនេះដែរថាបើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់ សង្គ្រាម និងវិបត្តិនៅមជ្ឈឹមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណាក្តី…

  • ក្រសួងកសិកម្ម និងអង្គការ UNIDO គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដើម្បីបូកសរុបគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture ឆាប់ៗខាងមុខ

    ក្រសួងកសិកម្ម និងអង្គការ UNIDO គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដើម្បីបូកសរុបគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture ឆាប់ៗខាងមុខ

    (ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានយ៉ាងហោចណាស់ ចំនួន៤០នាក់ មកពី ២៥អង្គភាពនឹងបំពេញទស្សនកិច្ច ដែលរៀបចំឡើងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ UNIDO ដើម្បីទស្សនកិច្ចអ្នកសារព័ត៌មាន ក្នុងការបូកសរុបគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Captureនាដើមខែកញ្ញាខាងមុខ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Shetty Seetharama THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) និងក្រុមការងារ ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន ជាលើកទី៣ ទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលមួយចំនួន ដែលទទួលបានជោគជ័យរបស់គម្រោង CAPFISH-Capture។ ប្រភពខាងលើនេះបានឱ្យដឹងថានៅក្នុងជំនួបដែលរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការរវាងក្រសួង រដ្ឋបាលជលផល និងអង្គការ (UNIDO) ដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានប្រកបដោយជោគជ័យចំនួន ២លើកកន្លងមក ។ សម្រាប់ដំណើរទស្សនកិច្ចលើកទី៣ នាពេលឆាប់ៗខាងមុខនេះ…

  • សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ៖ ២២ខែ នៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង ៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត

    សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ៖ ២២ខែ នៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង ៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត

    (ភ្នំពេញ)៖ ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន ១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។ លោកបន្តថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២២៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩លាននាក់ ក្នុងនោះកម្មកនិយោជិតមានចំនួនជាង ៩៧ម៉ឺននាក់។…

  • មន្ត្រីពាណិជ្ជកម្មជំរុញម្ចាស់សហគ្រាស សិប្បកម្មទាំងអស់ក្នុងខេត្តតាកែវបង្កើន​ផលិតផលមានគុណភាព ខណៈកំពុង​មានឱកាស

    មន្ត្រីពាណិជ្ជកម្មជំរុញម្ចាស់សហគ្រាស សិប្បកម្មទាំងអស់ក្នុងខេត្តតាកែវបង្កើន​ផលិតផលមានគុណភាព ខណៈកំពុង​មានឱកាស

    តាកែវ៖ លោក ឈាវ ផា អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេសនៃ​ក្រសួង​ពាណិជ្ជកម្ម​បានជំរុញ​និងលើកទឹកចិត្តដល់​បណ្ដាសហគ្រាស សិប្បកម្មធុន​តូចនិងមធ្យមទាំង​អស់នៅក្នុងខេត្តតាកែវឱ្យពង្រឹងសមត្ថភាព និងបង្កើនការផលិត​ផលិតផល​ដែល​មានគុណភាពឱ្យបានកាន់តែច្រើនថែមទៀត​ ខណៈទីផ្សារបច្ចុប្បន្នកំពុងមាន​តម្រូវការកើនឡើង​។ លោក ឈាវ ផា បានថ្លែងក្នុងឱកាសដូច្នេះក្នុងឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលា​ស្ដីពីផលិតភាព និងពាណិជ្ជ​កម្មតាម​រយៈការបង្កើតតំណភ្ជាប់ឆ្ពោះទៅកាន់ប្រភព​ផលិតកម្ម និងអ្នកប្រើប្រាស់ ដែលបានរៀបចំឡើងកាលពីចុងសប្ដាហ៍​កន្លង​ទៅនេះនៅ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ។ លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេសបានបន្តថា ដោយសារតែការបិទព្រំដែន និងឈប់នាំចូលទំនិញពី​ប្រទេស​ថៃបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់ផលិត​ផលក្នុងស្រុកវិញជាហេតុនាំឱ្យតម្រូវការទំនិញនៅក្នុងស្រុកមានការកើនឡើង ។លោកបន្ថែមថា ដូច្នេះវាជាឱកាសមួយដល់បងប្អូន ផលិតករក្នុងស្រុកទាំងអស់ ត្រូវបង្កើនការផលិត កែច្នៃផលិតផលរបស់ខ្លួនបន្ថែមទៀត ក្នុងនោះក៏គិតពីគុណភាព ស្តង់ដានិងបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានា​បាន​នៅគុណភាព សុវត្ថិភាព និងអនាម័យដល់អ្នកប្រើប្រាស់។ មានវត្តមានក្នុងឱកាសនេះដែរលោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ​បានថ្លែងថា សិក្ខាសាលានាពេលនេះ​ពិតជាមានសារៈសំខាន់ដល់​គ្រប់តួ​អង្គ​ពាក់ព័ន្ធក្នុងវិស័យកែច្នៃផលិតផល ផ្សេង ៗ ដើម្បីស្វែងយល់ និងទទួលបាន​ចំណេះដឹងនិងជំនាញថ្មីៗបន្ថែមទៀត និងឈានដល់ការផលិតឱ្យត្រូវនឹងតម្រូវ​ការអ្នកប្រើប្រាស់ក្នុងខេត្ត និងអាច​ឈានដល់ការនាំចេញទៅក្រៅប្រទេសផងដែរ៕ដោយ៖សាំង សារ៉ាវី

  • ក្រសួងបរិស្ថាន និង វិស័យឯកជនរួមគ្នាពង្រីកវិសាលភាពនៃកម្មវិធី ថាមពលឆ្លាតវៃ (PowerWise) និងប្រកាសចាប់ផ្តើមរកដៃគូចូលរួមក្នុង រដូវកាលទី៣

    ក្រសួងបរិស្ថាន និង វិស័យឯកជនរួមគ្នាពង្រីកវិសាលភាពនៃកម្មវិធី ថាមពលឆ្លាតវៃ (PowerWise) និងប្រកាសចាប់ផ្តើមរកដៃគូចូលរួមក្នុង រដូវកាលទី៣

    (ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងក្រសួងបរិស្ថាន និង ក្រុមហ៊ុន សិវែ ដែលធ្វើឡើងនៅថ្ងៃនេះ(ថ្ងៃទី១១ ខែ កក្កដា)ក្នុងគោលដៅ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធី ថាមពលឆ្លាតវៃ(PowerWise)។ ជាមួយនឹងការបង្ហាញការប្តេជ្ញាចិត្តខ្ពស់នៃកិច្ចការថែរក្សាបរិស្ថាន និង ការប្រើប្រាថាមពលប្រកបដោយចិរភាពនេះ ក៏មានការប្រកាសចាប់ផ្តើមរកដៃគូចូលរួមជាផ្លូវការនៃរដូវកាលទី៣ផងដែរ ។ គួរបញ្ជាក់ថា ថាមពលឆ្លាតវៃបាន ជួយអាជីវកម្ម និងស្ថាប័នកាត់បន្ថយចំណាយលើអគ្គិសនី បង្កើតទម្លាប់សន្សំថាមពលយូរអង្វែង និង ដំណើរការប្រកបដោយនិរន្តរភាព ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាការប្រកួតប្រជែង និងការចូលរួមទាំងរដូវកាលទី ១ រដូវកាលទី២កន្លងមកឃើញថាមានវិស័យឯកជន ពិសេសក្រុមហ៊ុន អង្គការ នឹងចូលរួមបន្ថែមទៀត។ នាពេលនេះដែរក៏ជាឱកាសល្អដែលបណ្តាសហគ្រិនវ័យក្មេង ក្រុមហ៊ុន និងអង្គភាពនានា ចូលរួមក្នុងកម្មវិធីថាមពលឆ្លាតវៃ។ ការចូលរួមនេះដែរគឺជាការពង្រីកផលជៈវិជ្ជមានរបស់កម្មវិធី ទៅលើការប្រើប្រាស់ថាមពលប្រកបដោយចីរភាពនៅទូទាំងវិស័យពាណិជ្ជកម្ម របស់កម្ពុជា ។ ឯកឧត្តមានប្រសាសន៍ថា”ខ្ញុំសូមអំពាវនាវយ៉ាងកក់ក្តៅចំពោះស្ថាប័នទាំងអស់ដែលប្រតិបត្តិការក្នុងអគារពាណិជ្ជកម្ម ចូលរួមក្នុងការប្រកួតប្រជែងនេះ។ ថាមពលឆ្លាតវៃ(PowerWise) បម្រើជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ”។ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថាកម្មវិធីប្រកួតប្រជែងក្នុងរដូវកាលទី៣ ក្រសួងបានធ្វើការគាទ្រ និងសំណូមពរដល់អង្គការដៃគូ វិស័យឯកជនផ្សេងៗទៀតចូលរួមឱ្យបានកាន់តែច្រើនដើម្បីឱ្យការប្រកួតប្រជែងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ លោក ហ្វ្រង់ វ៉ាហ្គាណេ…

  • មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និង ធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់ ស្រុកម៉ាឡៃ

    មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និង ធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់ ស្រុកម៉ាឡៃ

    (បន្ទាយមានជ័យ)៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើសរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដល់ជូននៅគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ គម្រោងនោះត្រូវបានលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោក សាន ពិសិដ្ឋ អនុប្រធានការិយាផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៥ ។ លោក ជា យុទ្ធារុណ បញ្ជាក់ថា៖ ការចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន ៖ស្តារស្រះសហគមន៍ចំនួន៦ ,អណ្តូងខួងបំពាក់ស្នប់ចំនួន ៣៥ ,ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង ,ធុងជ័រត្រងទឹកភ្លៀងចំណុះ១០ ០០០លីត្រ សម្រប់សាលារៀន និងមណ្ឌលសុខភាព ចំនួន១៤ ,បង្គន់អនាម័យតាមសាលារៀនចំនួន២,និង បង្គន់អនាម័យគ្រួសារចំនួន ១៣៣ ។ លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដា…

  • ឯកឧត្តម សូ វិសុទ្ធី អញ្ជើញប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សានិងដល់និស្សិត នៃកម្មវិធី Techpreneur Bootcamp របស់​ស្ថា​ប័ន DICHI Academy

    ឯកឧត្តម សូ វិសុទ្ធី អញ្ជើញប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សានិងដល់និស្សិត នៃកម្មវិធី Techpreneur Bootcamp របស់​ស្ថា​ប័ន DICHI Academy

    (ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់​សញ្ញាបត្រ​បញ្ចប់ការសិក្សាដល់និស្សិតចំនួន ៣០រូប នៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័ន DICHI Academy នៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន ដៃគូ សិស្សនិស្សិត និងអាណាព្យាបាលប្រមាណ ១៤០រូប។ កម្មវិធី Techpreneur Bootcamp គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៩ខែ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្សនិស្សិតអំពីជំនាញអភិវឌ្ឍកម្មវិធី (Full Stack) រួមនឹងជំនាញសហគ្រិនភាព តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស​ជាក់ស្ដែងពីអ្នកជំនាញនៅតាមក្រុមហ៊ុនឯកជន និងផ្ដល់ឱកាសដល់សិស្សនិស្សិត​ក្នុងការអភិវឌ្ឍកម្មវិធីនិងរកដំណោះស្រាយឌីជីថលដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង។ ទន្ទឹមនឹងនេះ និស្សិតចំនួន ៦ក្រុម បានអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលដែលជា​គម្រោងបញ្ចប់ការសិក្សារបស់ក្រុមនីមួយៗ ក្នុងនោះមានគម្រោង ២ ត្រូវបានក្រម​ហ៊ុន​ជ្រើសរើសមកប្រើប្រាស់ដើម្បីជាដំណោះស្រាយអាជីវកម្មរបស់ពួកគេ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនេះ បានដើរតួ​យ៉ាង​សកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជា​ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥…