Category: ព័ត៌មានបរិស្ថាន

  • មន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន៤២នាក់កំពុងបានចូលរួម ការពារនិងថែរក្សាមរតកធម្មជាតិនៅកម្ពុជា

    មន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន៤២នាក់កំពុងបានចូលរួម ការពារនិងថែរក្សាមរតកធម្មជាតិនៅកម្ពុជា

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖នាពេលបច្ចុប្បន្ននេះបើគេនិយាយដល់មន្ត្រីឧទ្យានុរក្ស គេតែងសំដៅទៅដល់បុរសភាគច្រើន ព្រោះការងារបំពេញភារកិច្ចឈរជើងល្បាតព្រៃ គឺមិនងាយស្រួលនោះទេ។ទោះបីយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះកម្ពុជាមានមន្រ្តីឧទ្យានុរក្សដ៏អង្គអាចក្លាហានចូលរួមការពារនិងថែរក្សាធនធានធម្មជាតិទៀតផង។ យោងតាមទំព័រ ហ្វេស ប៊ុក របស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៣០ខែមីនាឆ្នាំ ២០២១នេះថា នៅកម្ពុជា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់នៅទូទាំងប្រទេសនោះ មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្តជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស។ ក្រសួងបរិស្ថានបានឱ្យដឹងថាទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នាប្រភពខាងលើនេះបានបញ្ជាក់ថា ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្តនិងបញ្ញាដើរល្បាតទាំងយប់ ទាំងថ្ងៃក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីឧទ្យានុរក្សរបស់យើងប្រឈមនឹងគ្រោះថ្នាក់ជាច្រើន រាប់តាំងពីជំងឺដង្កាត់ដែលឆ្លងក្នុងព្រៃ វង្វេងព្រៃដាច់បាយក៏មាន ហើយជួនកាលប្រឈមនឹងជនល្មើសរហូតដល់មានការតតាំងដាក់គ្នាជាដើម។ ក្រសួងបានឱ្យដឹងដែរថា ទាំងនេះគឺជាវីរៈភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន។ អ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើនៅពេលនេះ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្សដែលត្រូវបំពេញជាតួនាទីទៅតាមឯកសណ្ឋានប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថេរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូណ៌បែបសម្រាប់កូនចៅជំនាន់ក្រោយអាស្រ័យផលដោយមិនចេះរីងស្ងួតរាប់ជំនាន់តទៅមុខទៀត។ ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់អាចក្លាហាន…

  • ប្រទះឃើញសត្វទន្សោង ១ក្បាល និងសត្វត្រយង ២ក្បាលត្រូវបានគេសម្លាប់

    ប្រទះឃើញសត្វទន្សោង ១ក្បាល និងសត្វត្រយង ២ក្បាលត្រូវបានគេសម្លាប់

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ សត្វទន្សោងមួយក្បាល និង សត្វ និងសត្វត្រយ៉ងយក្សពីរក្បាលត្រូវបានគេប្រទះឃើញស្លាប់ បន្ទាប់ពីពេលដែលក្រុមជនខិលខូចសម្លាប់នៅក្នុងថ្ងៃតែមួយនាសប្តាហ៍នេះនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ តាមរយៈការបាត់បង់សត្វដ៏កម្រនេះដែរក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានសម្តែងការសោកស្តាយ ហើយអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការបរបាញ់សត្វ និងដាក់អន្ទាក់សត្វព្រៃបន្តទៀត ហើយរួមគ្នាមកអភិរក្សសត្វព្រៃដ៏កម្រទាំងនេះឱ្យបានឋិតថេរគង់វង្សដើម្បីមនុស្សជំនាន់ក្រោយបើយោងតាមសេចក្តីថ្លែងការរួមរបស់ក្រសួងបរិស្ថាន និង អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)បានឱ្យដឹងថា សាកសពសត្វទន្សោងដែលត្រូវបានគេសម្លាប់នេះ ត្រូវបានសហគមន៍ប្រទះឃើញក្នុងកំឡុងពេលពួកគាត់ដើរល្បាតព្រៃកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយជនខិលខូចបានពន្លះយកសាច់អស់បន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោលដើម្បីបំបាត់ភស្តុតាង។ ចំណែកឯ សាកសពសត្វត្រយ៉ងយក្សទាំងពីរក្បាល ត្រូវបានសហគមន៍ប្រទះឃើញស្លាប់នៅលើដើមឈើដោយជើងជាប់ខ្សែអន្ទាក់ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប។ សត្វត្រយងយក្សទាំងពីរក្បាលនោះទំនងជាជាប់អន្ទាក់ព្រាននៅមាត់បឹងក្បែរនោះ ហើយខំប្រឹងហើរបង្រះដាច់ខ្សែអន្ទាក់ ហើយទៅទាក់ជាប់នឹងមែកឈើ ហើរទៅទៀតមិនរួច។ សត្វត្រយ៉ងយក្ស មានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea គឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទសត្វត្រូវការពារនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។ សត្វទន្សោង…

  • កម្ពុជា មានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

    កម្ពុជា មានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

    ដោយ៖ ម៉ាដេប៉ូរាជធានីភ្នំពេញ៖កម្ពុជាត្រូវបាន ចាត់ទុកថាជាប្រទេសដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា កម្ពុជានៅសល់សត្វទន្សោងប្រមាណ ១៥០០ក្បាលដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃនានានៅកម្ពុជា។ សត្វទន្សោងគេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជាតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ ទន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាល វាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេគឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ។ ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីង មានពណ៌លឿងស្រគាំ នៅផ្នែកពាក់កណ្តាល ចុះក្រោម ហើយចុងស្នែងពណ៌ខ្នៅ។ តាមពិតសត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ សត្វប្រភេទនេះវាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជនៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១-២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន២ខែ។ទន្សោងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្នទន្សោងមានដោយកម្រ និង ប្រទេសមួយចំនួនដែលធ្លាប់តែមានសត្វប្រភេទនេះរស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ។ យ៉ាងណាក្តីដោយសារតែកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងការអភិរក្ស សត្វព្រៃទាំងនេះត្រូវបានការពារ និងបន្តមានវត្តមាននៅក្នុងព្រៃកម្ពុជា។…

  • អ្នកជំនាញកំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ ខេត្តកោះកុង

    អ្នកជំនាញកំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ ខេត្តកោះកុង

    ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថាផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០ស.ម និងទទឹង២០ស.ម។ លោក លឹម វណ្ណច័ន្ទ បានបន្ថែមថានេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយះផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។ ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀតដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ៕

  • ក្រសួងបរិស្ថាន, ក្រុមហ៊ុន AMS និងក្រុមហ៊ុនឫទ្ធិពល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី« ថែរក្សាបរិស្ថាន បានសន្សំលុយ»

    ក្រសួងបរិស្ថាន, ក្រុមហ៊ុន AMS និងក្រុមហ៊ុនឫទ្ធិពល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី« ថែរក្សាបរិស្ថាន បានសន្សំលុយ»

    សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងយុវជនទាំងអស់មេត្តាជ្រាបថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុន AMS និងក្រុមហ៊ុនឫទ្ធិពល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី« ថែរក្សាបរិស្ថាន បានសន្សំលុយ» ដោយមានការចូលរួមពីវាគ្មិនជំនាញ និងមានបទពិសោធខ្ពស់លើជំនាញផ្នែកហិរញ្ញវត្ថុ និងបរិស្ថានយូរឆ្នាំ។ គោលបំណងនៃការបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាបំណិន និងជំនាញដ៏ចាំបាច់សម្រាប់ការរស់នៅប្រកបដោយស្ថិរភាពផ្នែកថវិកា មានអនាម័យ សោភណ្ឌភាពល្អ បរិស្ថានល្អ សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង។ វគ្គបណ្តុះបណ្តាលនេះ សាធារណៈជន ជាពិសេសយុវជនអាចចុះឈ្មោះចូលរួមដោយសេរី តាមរយៈ https://forms.gle/PmpaJ1xMhHoyjmBVA ឬទំនាក់ទំនងចុះឈ្មោះតាមទូរស័ព្ទលេខ 070 637 678,   097 7632 367 ឬ មកទាក់ទងផ្ទាល់នៅអគារខេមរានី៕

  • តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជា​ជម្រកសត្វ​ស្លាប​ទឹក​ដ៏​សម្បូណ៍បែបនិងជាជម្រកដ៏សុខសាន្ត

    តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជា​ជម្រកសត្វ​ស្លាប​ទឹក​ដ៏​សម្បូណ៍បែបនិងជាជម្រកដ៏សុខសាន្ត

    រាជធានីភ្នំពេញ៖ ក្នុងពេលថ្មីៗនេះមន្រ្តីឧទ្យានុរក្ស បានថតរូបភាពសត្វស្លាបព្រៃរាប់ម៉ឺនក្បាលកំពុងហោះហើររកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។រូបភាពទាំងនេះបានបង្ហាញពីកំណើនសត្វស្លាបសត្វព្រៃ និង ជាជម្រកដ៏សុខសាន្តរបស់ពួកវាក្នុងតំបន់នេះផងដែរ។ បើតាមមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថា​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅខេត្តតាកែវ មាន​ប្រភេទ​សត្វ​ស្លាប​ព្រៃ​រាប់ម៉ឺន​ក្បាល និង​ប្រមាណ​ជា ៧០​ប្រភេទ កំពុង​រស់នៅ​។ តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ ជា​ប្រភព​ចំណី ជម្រក​ដ៏​មាន​សុវត្ថិភាព សម្រាប់​សត្វ​ស្លាប​ទឹក​ពង​កូន និង​បន្ត​ពូជ​។​ តំបន់​ការពារ​សត្វ​ស្លាប​មួយ​នេះ បានផ្ដល់​នូវ​ចំណី​គ្រប់គ្រាន់ និង​ទីជម្រក​សមរម្យ​ដែល​អាច​បន្ត​ពូជ ព្រមទាំង​សុ​វត្តិភាព ពី​ការ​ប្រមាញ់​ពី​មនុស្ស​ជាដើម​។ ក្នុង​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ គឺជា​ទីតាំង​ទ្រទ្រង់​ជីវៈចម្រុះ​ដ៏​មាន​សក្ដានុពល សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ធម្មជាតិ​នា​អនាគត​។​ មិនតែប៉ុណ្ណោះ​តំបន់​នេះ ក៏​ជា​តំបន់​វាលស្មៅ​យ៉ាង​ទាក់ទាញ​ផងដែរ​។ អ្វីដែល​កាន់តែពិសេសជាងនេះគឺ នៅ​តំបន់​ការពារ​មួយ​នេះ គឺមាន​វត្តមាន​របស់​សត្វ​ក្រៀល ដែលជា​សត្វ​ស្លាប​ជិត​ផុត​ពូជ​។ ក្រៀល​មាន​វត្តមាន នៅ​រៀងរាល់​រដូវ​ទឹកសម្រក ក្នុង​ខែធ្នូ និង​បម្លាស់​ទី​ចាក់ចេញ​ទៅវិញ នៅ​រៀងរាល់​ខែកុម្ភៈ​។ គួរបញ្ជាក់ថា តំបន់ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅមាន​ផ្ទៃដី​ប្រមាណ៨,៣០៥ ហិកតា លាត សន្ធឹង​លើ​ផ្ទៃ​ស្រុក​បុរី​ជលសារ និង​ស្រុក​កោះអណ្ដែត ខេត្តតាកែវ ត្រូវបាន​បង្កើតឡើង​នៅ​តុលា ឆ្នាំ​២០០៧ ដើម្បី​គ្រប់គ្រង និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល និង​សត្វ​ស្លាប​​៕ដោយ៖ម៉ាដេប៉ូ

  • ប្រកាសផ្លាស់ប្ដូរភារកិច្ច និងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប

    ប្រកាសផ្លាស់ប្ដូរភារកិច្ច និងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប

    ពិធីប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃបរិស្ថានខេត្តសៀមរាប បានរៀបចំឡើងនៅ ថ្ងៃព្រហស្បតិ៍ ០៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងបរិស្ថាន រដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្រ្តីឧទ្យានុរក្សមួយចំនួន។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា គណៈអភិបាលខេត្តសម្រេចតែងតាំងមន្ត្រីរាជការចំនួន ១៥រូប ឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធនៃមន្ទីរបរិស្ថានខេត្តសៀមរា ជាប្រធានការិយាល័យ និងអនុប្រធានការិយាល័យប្រគល់ភារៈកិច្ចឱ្យកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន០៧រូបទៀត។ បន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការទើបទទួលការតែងតាំងថ្មី ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបបានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីបរិស្ថានបានយកចិត្តទុកដាក់យ៉ាងល្អប្រសើរចំពោះកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការបង្រ្កាបបទល្មើសធនធានធម្មជាតិ ការទប់ស្កាត់ការកាប់រុករានដីព្រៃ ការអប់រំផ្សព្វផ្សាយ និងការដាំស្តារព្រៃឈើឡើងវិញជាពិសេសក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”។ ឯកឧត្តមបានសំណូមពរឱ្យមន្រ្តីរាជការទាំងអស់ត្រូវអនុវត្តន៍ឱ្យម៉ឺងម៉ាត់ អភិក្រមទាំង៥…

  • នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិសាត់ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿងនៅដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិសាត់ (មានវីដេអូ)

    នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិសាត់ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿងនៅដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិសាត់ (មានវីដេអូ)

    នៅពាក់កណ្ដាលឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិសាត់ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿងនៅដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិសាត់  កាសិក្សាជ្រាវបានទទួលលទ្ធផលសំខាន់ៗដូចជា៖ ថតបាន ដំរីព្រៃ  ខ្ទីង ឈ្លុស ស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។ មានសត្វជាច្រើនទៀតដែលមិនទាន់ថតហើយ ក្រុមការងារសិក្សាស្រាវជ្រាវនឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។ ទិន្នន័យពីការសិក្សាស្រាវជ្រាវនេះនិងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូលនិងតំបន់អភិរក្ស។

  • ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត

    ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត

    ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២0 និងលើកទិសដៅអនុវត្តន៍បន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានចំណុះក្រសួង លោកប្រធានមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីមន្ទីរបរិស្ថាន នាព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីបានពិនិត្យ ដោះស្រាយ និងផ្តល់អនុសាសន៍លើបញ្ហាប្រឈម និងការងារដែលនៅសេះសល់មួយចំនួនកន្លងមក ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ចេញនូវការងារដែលត្រូវអនុវត្តបន្តរួមមាន៖ ១. សម្រាប់រយៈពេលខ្លី -មន្ទីរត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក រៀបចំចលនាសម្អាតភូមិ ឃុំ ជាប្រចាំ និងដាំឈើ និងផ្កាលម្អនៅតាមគេហដ្ឋានក៏ដូចជាមូលដ្ឋាន និង២.ផែនការរយៈពេលវែង -មន្ទីរត្រូវសហការជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន…

  • សន្និសីទសារព័ត៌មាន ស្តីពីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ – CAMBODIA’S UPDATED NATIONALLY DETERMINED CONTRIBUTION (Updated NDC)»

    សន្និសីទសារព័ត៌មាន ស្តីពីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ – CAMBODIA’S UPDATED NATIONALLY DETERMINED CONTRIBUTION (Updated NDC)»

    ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រៀបចំសន្និសីទសារព័ត៌មានស្តីពីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ទិន ពន្លក រដ្ឋលេខាក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និងវិស័យឯកជនជាច្រើនរូប នារសៀលថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ។ ថ្លែងបើកសន្និសីទសារព័ត៌មាននាពេលនោះ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថាកម្ពុជាក្នុងនាមជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ បានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ទៅលេខាធិការដ្ឋាន UNFCCC នៅឆ្នាំ២០១៥ និងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated…