-
ដែនជម្រកសត្វព្រៃលំផាត់ មានសត្វត្រយ៉ងយក្ស រស់នៅយ៉ាងតិច ១១ភាគរយ នៃចំនួនសត្វត្រយ៉ងយក្សក្នុងពិភពលោក
ភ្នំពេញ៖ សត្វត្រយ៉ងយក្ស ឬ អ្នកសហគមន៍មូលដ្ឋាន ហៅថា ឬឪលើក ជាសត្វស្លាបតំណាងប្រទេសកម្ពុជានិង ជាសត្វរងគ្រោះបំផុតនៅលើពិភពលោក។ តាមការប៉ាន់ប្រមាណកន្លងមកកម្ពុជាមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយ៉ងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយ៉ងយក្សពេញវ័យមានក្រោម ២០០ ក្បាល។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងថា ៖ «ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១ភាគរយ នៃចំនួនសត្វត្រយងយក្សសរុបក្នុងពិភពលោក។ ដោយផ្អែកលើលទ្ធផលនៃការធ្វើជំរឿនរបស់យើង ដែលធ្វើឡើងនៅដើមឆ្នាំនេះ យើងបានរកឃើញចំនួនសត្វត្រយងយក្សយ៉ាងហោចណាស់ចំនួន ៣៣ ក្បាល ដែលចំនួននេះមានស្ថិរភាពបើប្រៀបធៀបទៅនឹងព័ត៌មានមូលដ្ឋានឆ្នាំ ២០១៩។ លោក ប៊ូ វរសក្ស នាយកប្រតិបត្តិរបស់អង្គការជីវិតធម្មជាតិកម្ពុជាបានឱ្យដឹងថា លំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វបក្សីដ៏កម្រមួយនេះ និងមានបណ្តុំសត្វត្រយងយក្សជ្រកកោនច្រើនបំផុតមួយនៅក្នុងពិភពលោក»។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងដែរថា ជំរឿនសត្វត្រយ៉ងយក្សឆ្នាំ ២០២៤ នៅស្រុកលំផាត់ បានប្រើវិធីសាស្ត្រស្តង់ដាមួយ ក្នុងការវាស់ស្ទង់និន្នាការចំនួនសត្វប្រភេទជិតផុតពូជបំផុតមួយនេះ ដើម្បីត្រួសត្រាយផ្លូវដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ ជំរឿននេះគឺជាផ្នែកមួយនៃគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង ធ្វើការឆ្ពោះទៅរកការបង្កើតឥណទានកាបូនដោយកាត់បន្ថយការកាប់បំផ្លាញ និងការបាត់បង់ព្រៃឈើ៕ ដោយ ៖ ម៉ាដេប៉ូ
-
យុវជនកម្ពុជា កំពុងរួមគ្នាដាំកូនត្នោតជាបន្តបន្ទាប់នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម
ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៤នេះថាកូនត្នោតចំនួន១ម៉ឺនដើម កំពុងត្រូវបានដាំជាបន្តបន្ទាប់ ។ កូនត្នោតទាំងនេះដែរគឺជាអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ប៉ែន កុសល រួមទាំង អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ បើកយុទ្ធនាការដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១…
-
គិតមកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោត នៅឧទ្យានអង្គរបានចំនួនប្រមាណ ៥,០០០ដើម
ភ្នំពេញ៖ គិតរហូតមកដល់បច្ចុប្បន្ននេះដើមត្នោត ដែលបានដាំដុះរួច និងកំពុងលូតលាស់ យ៉ាងល្អប្រសើរ លើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ៥,០០០ដើម និងក្រៅពីនេះក៏មានដើមឈើគ្រប់ប្រភេទរាប់ម៉ឺនដើមទៀតក៏បានដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរដូចគ្នាផងដែរ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ បានបណ្តុះនិងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណិតៗអាជ្ញាធរជាតិអប្សរាក៏បានគិតគូ ចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។ ទាក់ទិនក្នុងរឿងនេះលោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនិងការបាត់បង់ដើមឈើ ជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។ លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែង ឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះដើមត្នោត ដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរ…
-
ក្រសួងបរិស្ថានមិនលើកលែងចំពោះបទល្មើសធនធានធម្មជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការដាច់ខាត និងច្បាស់លាស់ គឺត្រូវការពារធនធានធម្មជាតិជាចាំបាច់។ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វប្បធម៌ អប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិ ត្រូវបានចាត់ការដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាឱ្យឃុំខ្លួនជាបណ្តោះ អាសន្ន បុគ្គលម្នាក់ ដែលបានរុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមាត្រា ៦២ ត្រង់ចំណុចទី១ បានចែងចំពោះជនដែលបានប្រព្រឹត្តបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពីដប់ប្រាំលាន(១៥ ០០០ ០០០)រៀល ទៅមួយរយហាសិបលាន (១៥០ ០០០ ០០០)រៀល។ ជនណាដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើសត្រូវផ្តន្ទាទោសដូចចារីដែរ។ សូមបញ្ជាក់ថា…
-
ការចូលរួមរបស់កាកបាទក្រហមកម្ពុជាក្នុងយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកគឺជាការរួមកំលាំងសាមគ្គីភាព សហប្រតិបត្ដិការ រវាងស្ថាប័នមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល
ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមរបស់កាកបាទក្រហមកម្ពុជាគឺបានបង្ហាញអំពីការរួមកំលាំងសាមគ្គីភាព សហប្រតិបត្ដិការ រវាងស្ថាប័នមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល។ ឯកឧត្ដមរដ្ឋមន្ត្រី បានសូមសម្ដែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវក្ដីសន្ដោសជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវផលលំបាកដោយគ្មានភាពរើសអើង។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានសូមសម្ដែងនូវការគោរព និងដឹងគុណជូនចំពោះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ វត្តមានរបស់កាកបាទក្រហមកម្ពុជា ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបានក្នុងការធ្វើឲ្យយុទ្ធនាការនេះកាន់តែផុសផុល។ យុទ្ធនាការ ០១ កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺសំដៅដល់ការធ្វើឲ្យបរិស្ថានកម្ពុជាមានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក ដែលអាចនាំទៅដល់ការប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវប្រាជ្ញារបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់រាប់ជំនាន់ទៅ ព្រោះថាកាលបើសិស្សានុសិស្សឈប់ប្រើថង់ប្លាស្ទិកហើយ ក្រុមគ្រួសារ និងសហគមន៍គាត់នឹងមិនប្រើថង់ប្លាស្ទិកដូចគ្នា ទំលាប់នេះនឹងបន្តរីកសាយតជំនាន់ទៅ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត អំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋគ្រប់រូបមេត្តាចូលរួមក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បីបរិស្ថានជាតិ…
-
សិស្សានុសិស្សជាង ១លាននាក់ហើយ បានប្តេជ្ញាចិត្តថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
ភ្នំពេញ៖ សិស្សានុសិស្សចំនួនជាង១លាននាក់ នៅតាមសាលារៀនជាង ១០០០សាលា ទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានប្តេជ្ញាចិត្តថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នេះជាជោគជ័យមួយ ដែលយុទ្ធនាការ បានគ្របដណ្តប់នៅទូទាំងប្រទេស ហើយលទ្ធផលខាងលើ បានបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស។ លើសពីនេះ កម្មករកម្មការិនី ចំនួនប្រមាណ១ម៉ឺននាក់ នៅតាមរោងចក្រសហគ្រាស ចំនួនជាង១០ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលកំណត់ការចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ ទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ…
-
បរិស្ថាន និង ព្រះពុទ្ធសាសនា (មានវីដេអូ)
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅនឹងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលារៀន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តម អ៊ាង សុផល្លែត បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន។ តាមរយៈយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានថ្មីរូបនេះបញ្ជាក់ថា៖យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា តទៅ ដែលផ្តើមដំបូងនៅតាមសាលារៀនទាំង៤៤ កន្លែង ដែលមានសិស្សសរុបជាង១៨០០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ” ។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំណូមពរដល់ប្អូនសិស្សានុសិស្សទាំងអស់គ្នា ចូលរួមៗក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទាំងអស់គ្នា “ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង” ។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ជាពិសេសសិស្សនានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ទួលសុភី ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រកាសប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការនេះ និង បានសន្យាមិនប្រើថង់ប្លាស្ទិកជាដាច់ខាត។ សូមបញ្ជាក់ថា កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ច យ៉ាងឆាប់រហ័ស បាននាំឱ្យបរិមាណ សំណល់មានការកើនឡើងយ៉ាងខ្លាំង។ នៅរាជធានីភ្នំពេញ សំណល់សំរាមជាង ៣ ៥០០តោន ត្រូវបានបង្កើតឡើង ជារៀងរាល់ថ្ងៃ ដែលក្នុងនោះ…
-
ប្លាស្ទិក និងសំរាម ជាបញ្ហានៅក្នុងសមុទ្រ ជាបញ្ហារួមរបស់មនុស្សលោក
ការកើនឡើង យ៉ាងឆាប់ រហ័សនៃប្លាស្ទិក និងសំរាម ជាបញ្ហានៅក្នុងសមុទ្រ និងជាបញ្ហារួមរបស់មនុស្សលោក ដែលត្រូវរួមគ្នាដោះស្រាយ ទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។ ឯកឧត្តម ភាវ សុវុទ្ឋី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានលើកឡើងបែបនេះ ក្នុងការអញ្ជើញ ជាអធិបតិក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទីទី៤ ស្តីពីការរៀបចំដែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាម សមុទ្រនៅកម្ពុជា នាថ្ងៃទី៣១ ខែសីហា ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ភាវ សុវុទ្ឋី បានលើកឡើងដែរថា ការងារអាទិភាពយើងត្រូវគិតគូរ គឺការទទួលខុសត្រូរបស់អ្នកផលិត (EPR) ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបទរបស់អ្នកផលិត សំរាម ការបែងចែកសំរាមដោយ គិតចាប់ពីកុមារតូច ដោយការបញ្ជ្រាបចំណេះដឹង តាមរយៈការអប់រំនៅតាមសាលារៀន ការរៀបចំសាលាមេត្រីបរិស្ថាន អារាមមេត្រីភាព មណ្ឌលសុខភាព សកម្មភាពមេត្រីបរិស្ថាន និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផងដែរ។ ឯកឧត្តម បានបន្ថែមថា ទទ្ទឹមនិងការធ្វើទំនើបកម្មការគ្រប់គ្រងសំណស់ សំរាម ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រតាមដានហើយ ការបែងចែក ការកែច្នៃសំរាម ទាំងប្លាស្ទិច អាចយកទៅលក់…
-
រដ្ឋប្រហាររយៈពេល ២០ខែដំបូងនៅមីយ៉ាន់ម៉ា សម្លាប់ជនស៊ីវិលជាង ៦,០០០ និងរបួសជាង ២,០០០នាក់
អូស្លូ៖ ក្នុងរយៈពេល ២០ខែដំបូង ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ មានជនស៊ីវិលជាង ៦,០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៃទីក្រុងអូស្លូ បានឱ្យដឹងថា ជនស៊ីវិលជាង ៦,៣០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២០ខែដំបូង បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១។ បើតាមរបាយការណ៍ដដែល នៅចន្លោះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ជនស៊ីវិលចំនួន ៦,៣៣៧នាក់ត្រូវបានសម្លាប់ និង ២,៦១៤នាក់បានរងរបួស ក្រោមហេតុផលនយោបាយ។ តួលេខនេះគឺខ្ពស់ជាងតួលេខផ្សេងទៀតដែលបានផ្សព្វផ្សាយ រួមទាំងតួលេខមកពីអង្គការអន្តរជាតិផងដែរ។ របាយការណ៍ខាងលើបន្ថែមថា ស្ទើរតែពាក់កណ្តាលនៃការស្លាប់ ឬចំនួន ៣,០០៣នាក់ត្រូវបានសន្មត់ថា ជាស្នាដៃរបស់របបយោធាមីយ៉ាន់ម៉ា ចំណែកឯ ២,១៥២នាក់ត្រូវបានគេសន្មត់ថា ជាស្នាដៃរបស់ក្រុមប្រឆាំងប្រដាប់អាវុធ។ តួលេខនេះច្រើនជាងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ហើយវាជាការប៉ាន់ស្មានមួយ ដែលផ្អែកលើរបាយការណ៍ពីការកាប់សម្លាប់ ដែលប្រមូលបានពីប្រព័ន្ធផ្សព្វផ្សាយ ដែលអាចទុកចិត្តបានប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះទៅទៀត ដោយសារការសម្លាប់ជាច្រើនទំនងជាមិនមានរបាយការណ៍៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា