Category: ព័ត៌មានបរិស្ថាន

  • រំដេង (siamese ginger)

    រំដេង (siamese ginger)

    រំដេង៖ ដើមមានកម្ពស់២-៣ម មានក្តៀបបែកខ្នែង ស្លឹកស្តួចវែង២០-៣០x៥-១០ សម។ ផ្កាផ្តុំជាចង្កោមបែកមែកពីរ ឬបីដងចេញនៅចុងដើម។ ផ្កាពណ៌ស លាយបៃតងខ្ចី។ ត្របកផ្កាជាបំពង់មានធ្មេញ ឬកំពក៣ ស្រទាប់ធំ ពណ៌ស មានឆ្នូតលឿង និងក្រហម នៅខាងចុង មានក្រហូងចំកណ្តាល។ កេសរឈ្មោលមានតែ១ ប្លោកលម្អងផ្ការីកធំពណ៌លឿង។ កេសរញីនៅក្រោមមាន ៣ក្លែប។ ផ្លែស្ងួតមូលពណ៌ក្រម៉ៅ ឬក្រហម។ គ្រាប់៣-៦ មានសាច់រុំគ្រាប់។ រុក្ខជាតិនេះមានក្លិនក្រអូប មើមមានសារធាតុហឹរ បន្តពូជដោយមើម ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖ _ គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ_ ឱសថ មើមដាំទឹកផឹកព្យាបាលរោគឆ្អល់ពោះ អាហារមិនរលាយ និងមើមកិនជាម្សៅព្យាបាលដង្កូវស៊ីធ្មេញ៕

  • រមៀត (Turmeric)

    រមៀត (Turmeric)

    កម្ពស់១-១,៥ម មានមើមក្តៀងពណ៌លឿងទុំ។ ស្លឹកមានស្ទប នៅគល់ស្លឹករាងទ្រវែង។ ផ្កាមួយៗ មានស្ទបគ្មានទងផ្កា។ ផ្កាពេលរីកលេចចេញពីស្ទប ត្របកផ្កាពណ៌ស ស្រទាប់ផ្កាពណ៌លឿងខ្ចី ស្រទាប់ធំមានពណ៌លឿងទុំ។ ផ្លែជាប្រភេទផ្លែស្ងួត មូលវែង អាចបែកជា ៣ក្លែប’(3-valved) មានគ្រាប់ច្រើនហើយមានសាច់រុំគ្រាប់ (arillate)។ មើមពណ៌លឿងមានជាតិទឹកច្រើន ក្លិនក្រអូប និងបន្តពូជដោយគ្រាប់។ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖_ គ្រឿងទេស បង្កើនរសជាតិ ក្លិនឈ្ងុយក្នុងអាហារ។_ ឱសថ មើមបុកលាបមុខ និងដងខ្លួន សម្រាប់ស្រ្តីឆ្លងទន្លេរួច។ ម្សៅរមៀតលាយជាមួយទឹកក្រូចឆ្មារ លាបព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ៕MoE

  • ស្ថានីយផូស៊ីលឈើសៀមបូក (Siembok Petrified Wood Fossil Site)

    ស្ថានីយផូស៊ីលឈើសៀមបូក (Siembok Petrified Wood Fossil Site)

    ផូស៊ីលឈើ (Petrified Wood) បានរកឃើញនៅសងខាងទន្លេមេគង្គ តាមកោះ ក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចំណុចនិយាម WGS1984 (600630-1463360) ផូស៊ីលក្នុងតំបន់នេះទទួលរងការជីកកកាយចេញជាច្រើន។ នៅច្រាំងម្ខាងទៀតនៃទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារក៏បានប្រទះឃើញផងដែរ។ ក្នុងភូមិសាស្ត្រនេះ មានការលេចចេញជាបំណែកតូចៗ និងបំណែកដើមឈើថ្មធំមួយកប់ក្នុងដីជម្រៅប្រមាណ២ម៉ែត (រូបទី៧១-៧៤)។ ការកប់នៃដើមឈើថ្មនេះក្នុងស្រទាប់ដីឥដ្ឋ ល្បាប់ចាស់ដែលជាប្រភេទផ្សេងៗគ្នា ផ្នែកខាងលើជាស្រទាប់ដីល្បាប់ដែលមានលាយឡំជាមួយស្រទាប់ក្រួសជាច្រើន ដែលនេះអាចបញ្ជាក់ថានៅស្រទាប់ខាងលើជាស្រទាប់ដែលធ្លាប់មាន ការហូរច្រោះខ្លាំង និងបាននាំយកមកនៅក្រួសជាច្រើនយកមកចាក់បង្គរ៕MoE

  • ពង្រូល ជាសត្វមានដោយកម្រ និងកំពុងទទួលរងគ្រោះថ្នាក់ឈានដល់ផុតពូជ

    ពង្រូល ជាសត្វមានដោយកម្រ និងកំពុងទទួលរងគ្រោះថ្នាក់ឈានដល់ផុតពូជ

    ភ្នំពេញ៖ ពង្រូល (ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្រ្ត៖ Manis javanica)។ ពង្រូលជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការព័ណ៌ស្រអាប់ និងព័ណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។ បើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ពង្រូល ជើងរបស់វាមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ វាមានជម្រកភាគច្រើននៅក្នុងព្រៃស្រោងដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។ ឯកឧត្តម រដ្ឋលេខាធិការ បានពិពណ៌នាទាក់ទិនរឿងសត្វដ៏កម្រប្រភេទនេះដែរថា៖ ពង្រូល ជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដីហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ។ ពេលជួយឧបសគ្គ សត្វប្រភេទនេះរមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញរាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពរពោះរយៈពេល ២-៣ខែ ហើយកូនរបស់វាតោងកន្ទុយពេលមេវាបម្លាស់ទី។ នៅក្នុងប្រទេសកម្ពុជា ពង្រូល មានដោយកន្លែងក្នុងទីជម្រកសមស្រប…

  • ស្ថានីយផូស៊ីលភ្នំពីរ (Phnom Pir Fossil Site)

    ស្ថានីយផូស៊ីលភ្នំពីរ (Phnom Pir Fossil Site)

    ស្ថានីយភ្នំពីរ ជាកូនភ្នំដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី (រូបទី៦២)។ តំបន់កូនភ្នំនេះស្ថិតនៅចម្ងាយប្រមាណ ៥គ.ម ពីទន្លេស្រែពក មានចំណុចនិយាមកា WGS1984 (765847-1437406)។ ក្រុមការងារ បានទៅដល់ទីតាំងនេះនៅឆ្នាំ២០១៩ ជាទីតាំងផូស៊ីលសត្វសមុទ្រ។ តំបន់ភ្នំពីរនេះជា កូនភ្នំដែលស្ថិតនៅជាប់នឹងភ្នំធំមួយ តំបន់នេះមានរយៈកម្ពស់ប្រមាណ ៣០០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន។ តាមរយៈការពិនិត្យ តំបន់នេះមានការដោល ឡើងនៃសំបកផែនដី កើតចេញជាកូនភ្នំ ដែលធ្វើឱ្យផូស៊ីលសត្វទាំងឡាយនេះ បានផុសចេញមកលើ ។ ក្រុមការងារបានរកឃើញប្រភេទផូស៊ីលពពួក Ammonite (អាម៉ូណាយ) មានរូបរាងស្រដៀងខ្យង មានជើងដូចមឹក និងពពួកខ្យង លៀស គ្រំ។ ពពួកនេះកើតឡើងនៅស័ក Mesozoic (មេសូហ្សូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) អាយុកាលចន្លោះ (១៩៩.៦-២៥១លានឆ្នាំ) ៕

  • ស្ថានីយផូស៊ីលភ្នំធំ (Phnom Thom Fossil Site)

    ស្ថានីយផូស៊ីលភ្នំធំ (Phnom Thom Fossil Site)

    ភ្នំធំស្ថិត នៅខេត្តបន្ទាយមានជ័យ ក្បែរព្រំប្រទល់ខេត្តបាត់ដំបង ទីតាំងនេះ ក៏ជាទីតាំងផូស៊ីលសត្វសមុទ្រផងដែរ ដែលក្រុមការងារបានចុះពិនិត្យកាលពីឆ្នាំ ២០១៩ (រូបទី៥៩)។ ភ្នំនេះត្រូវបានប្រើប្រាស់ជាទីតាំងយកថ្ម សម្រាប់ការដ្ឋានកិនថ្ម។ នៅលើ កំពូលភ្នំនេះ មានបុរាណស្ថានមួយផងដែរ ហៅថាល្អាងកី។ ភ្នំធំជាប្រភេទភ្នំថ្មកំបោរ កកជាស្រទាប់ៗ មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន)(២៩៨,៩-២៥១,៩លានឆ្នាំ) យើងបានរកឃើញពពួក Brachiopods (ប្រាក្យូផត) យើងមិនទាន់បានសិក្សាលម្អិតនៅឡើយ៕

  • កេសរកូល ទឹកនោមដំរី ស្ថិត​នៅភ្នំខ្នងព្រះ​ ក្នុង​ដែនជម្រកសត្វព្រៃភ្នំសំកុល​

    កេសរកូល ទឹកនោមដំរី ស្ថិត​នៅភ្នំខ្នងព្រះ​ ក្នុង​ដែនជម្រកសត្វព្រៃភ្នំសំកុល​

    កេសរកូល​ ទឹកនោមដំរី​ ជាពពួកអេពីហ្វ៊ីត លីតូហ្វ៊ីត និងស៊ាំប៉ូ ឌីយ៉ាល់ ដុះតាមវាលទំនាបនៅតំបន់ព្រៃភ្នំបៃតងសើម និងដុះពីលើមែកឈើធំ ដុះក្នុងរយ:កម្ពស់ ២០០-១៨០០ម រដូវចេញផ្កា ខែធ្នូ-កុម្ភ: ទំហំដើម តូច-មធ្យម ហើយមើមស្រទាប់បញ្ឆោត រាងកោនមានគម្លាតពីគ្នា ២,៥ស.ម ស្លឹកមានប្រវែង ៤x២៥ ស.ម និងមានផ្កាប្រវែង ៧-១០ស.ម ផ្កាមានក្លិនដូចត្រសក់ និងក្លិនផ្កាម្លិះ៕ ក្រសួងបរិស្ថាន Credit: Phirom Chhoun

  • ក្រសួងបរិស្ថាន ពង្រឹងបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ លើការយល់ដឹង “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគន៍”

    ក្រសួងបរិស្ថាន ពង្រឹងបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ លើការយល់ដឹង “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគន៍”

    ព្រះវិហារ ៖ ក្រសួងបរិស្ថានតាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគន៍” ដែលរៀចំឡើងដោយនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅសហគមន៍តំបន់ការពារធម្មជាតិ តាំងយូរ ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិនេះ រៀបចំឡើងក្នុងគោលបំនងចែករំលែកព័ត៌មានបទពិសោធន៍ល្អ និងជម្រើសមុខរបរសម្រាប់ការបង្កើនប្រាក់ចំណូល សម្រាប់សហគមន៍មូលដ្ឋាន ពិនិត្យនិងកែសម្រួលសេចក្តីព្រៀងលក្ខន្តិកៈបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ សហគមន៍នឹងបានរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍នៅតាមសហគមន៍របស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង ។ ឯកឧត្តម បានបន្ថែមថា ក្រៅពីការជួយរៀបចំបង្កើត និងផ្តល់ការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានលក្ខណៈស្របច្បាប់ពេញលេញ ក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគាត់ ទាំងជាទិសដៅរយៈពេលវែង តាមរយៈការជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការនានារបស់រដ្ឋ ជាអាទិ៍អេកូទេសចរណ៍ កសិកម្មបែបទំនើប សុខភាពសហគមន៍ ទឹកស្អាត និងអាហារូបត្ថម្ភ ទាំងជាលក្ខណៈជួយអន្តរាគមន៍បន្ទាន់ចំពោះមុខ ជាពិសេសក្នុងកំឡុងវិបត្តិកូវីដ១៩ និងការផ្តល់ជាបន្លែ សត្វចិញ្ចឹម មាន គោ ក្របី ជ្រូក មាន់…

  • យុវជនកម្ពុជា បានបង្ហាញស្នាដៃឆ្នើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចការពារបរិស្ថាន

    យុវជនកម្ពុជា បានបង្ហាញស្នាដៃឆ្នើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចការពារបរិស្ថាន

    លោក លាន សុខលាភ ទទួលបានជ័យលាភីលេខ២ នៅក្នុងការប្រកួតគំនូរ តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាស (Ozone2Climate) នាឆ្នាំ២០២២។ ជ័យលាភី នឹងប្រកាសនៅថ្ងៃទី១៦ កញ្ញានេះ ដោយគណៈកម្មការនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។ លោក លាន សុខលាភ អាយុ២១ ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបានក្លាយជាយុវជនតំណាងកម្ពុជា ចូលរួមប្រកួតស្នាដៃគំនូរយុវជន តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាសឆ្នាំ២០២២ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការជ្រើសរើសថ្នាក់ជាតិ កាលពីខែមិថុនា កន្លងទៅ។ គួរបញ្ជាក់ថា នៅក្នុងការដាក់ប្រឡងនៅតាមប្រទេសនីមួយៗក្នុងតំបន់ ក្រុមការងារអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានទទួលស្នាដៃសិល្បៈជាង៥០០០ ស្នាដៃ ក្នុងនោះគេបានធ្វើការបែងចែកជា៣ប្រភេទ រួមមានដូចជា៖ រូបគំនូរ ការថតរូប និង ការរចនាក្រាហ្វិច តាមរយៈអនឡាញ។ ក្នុងចំណោមស្នាដៃ ដែលត្រូវ ជ្រើសរើស សម្រាប់យកទៅប្រកួត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះ មានស្នាដៃសិល្បៈគំនូរចំនួន ៩៨ ផ្ទាំង ដែលជាស្នាដៃយុវជនមកពី ២៧…

  • ហេតុអ្វីបានជាធុរកិច្ចរបស់អ្នកគិតគូគ្រប់គ្រងសំណល់កញ្ចក់/កែវ?

    ហេតុអ្វីបានជាធុរកិច្ចរបស់អ្នកគិតគូគ្រប់គ្រងសំណល់កញ្ចក់/កែវ?

    កាត់បន្ថយការចំណាយសម្រាប់ដប/កែវថ្មី តាមរយៈការប្រើប្រាស់សំណល់ដប/កែវ ឡើងវិញ កាត់បន្ថយការបញ្ជូនសំណល់ ទៅកាន់ទីលានចាក់សំរាម និងផលិតកម្មដប/កែវ តាមរយៈការប្រើប្រាស់ និងការកែច្នៃឡើងវិញ ការពារភពផែនដីរបស់យើង តាមរយៈកាត់បន្ថយផលប៉ះពាល់ ផ្នែកបរិស្ថាន នៃការផលិតកញ្ចក់/កែវ ថ្មី