-
មន្ត្រីឧទ្យានុរក្ស បានបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ (Video)
-
ការបង្កើតមុខរបរថ្មី ឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យការអភិរក្សព្រៃឈើ មានភាពប្រសើរឡើង (Video)
-
មន្ត្រីឧទ្យានុរក្សឆ្នើម០៦រូប នៃដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានប័ណ្ណសរសើរមេត្រីភាព ពីក្រសួងបរិស្ថាន (Video)
-
អន្ទាក់ប្រមាណ៥ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ (Video)
-
មន្ត្រីឧទ្យានុរក្ស បានបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ
«ទោះបីជាមន្ត្រីឧទ្យានុរក្សមានបទពិសោធច្រើនក្នុងការងារដើរល្បាត បង្ក្រាបបទល្មើស និងការពារនិងអភិរក្សធនធានធម្មជាតិ តែមន្ត្រីឧទ្យានុរក្សទាំងអស់ត្រូវបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗ បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀននិងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ»។ នេះគឺជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សបម្រើការនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សឆ្នើមនៃដែនជម្រកសត្វទាំង ២ ។ ពិធីប្រគល់បណ្ណសរសើរនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្នែកសារព័ត៌មានសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការ WWF ដែលមានអ្នកសារព័ត៌មានជិត ៤០ នាក់មកពីជាង ២០ ស្ថាប័នចូលរួម។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មុននឹងចូលបំពេញការងារ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលត្រូវបានជ្រើសរើស ទទួលបាននូវការបណ្តុះបណ្តាលផ្នែកសមត្ថភាពវិជ្ជាជីវៈលើវិធីសាស្ត្រនៃការដើរល្បាត ច្បាប់បទដ្ឋានផ្សេងៗក្នុងនោះរួមមានទាំងច្បាប់នៃការប្រើប្រាស់អាវុធ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន និងវិធីសាស្ត្រពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាពគឺជាការចាំបាច់បំផុត ព្រោះការងារជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្សគឺប្រឈមមុខច្រើនក្នុងនោះក្រុមជនល្មើសធនធានធម្មជាតិខ្លះមានប្រើប្រាស់អាវុធទាំងអាវុធពិតនិងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយអន្ទាក់គ្រប់ប្រភេទដែលត្រូវជនខិលខូចដាក់នៅក្នុងព្រៃដើម្បីចាប់សត្វព្រៃដោយខុសច្បាប់។ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ក្រោមការគាំទ្របច្ចេកទេសរបស់អង្គការ WWF មន្ត្រីឧទ្យានុរក្សបានទទួលការហ្វឹកហាត់នូវវិធីសាស្ត្រថ្មីៗបន្ថែមទៀតរួមនឹងវិធីសាស្ត្រនៃការពង្រឹង កាយសម្បទារបស់មន្ត្រីឧទ្យានុរក្សផងដែរ។ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ០៦ រូបទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថានក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្ស ០៣…
-
អន្ទាក់ប្រមាណ៥ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០
មណ្ឌលគីរី៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាននិងអង្គការអភិរក្សបានឱ្យដឹងថាអន្ទាក់ជាច្រើនត្រូវបានគេដោះចេញពីតំបន់ការធម្មជាតិដោយក្នុងនេះនៅឆ្នាំ២០២០កន្លងមកការដោះអន្ទាក់គ្រប់ប្រភេទសរុបមានចំនួនប្រមាណ៥ម៉ឺនអន្ទាក់ ខណៈអន្ទាក់ចំនួនជាង៤ម៉ឺនត្រូវបានដោះចេញ នៅឆ្នាំ ២០១៩កន្លងទៅ។ ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប រិស្ថា នបញ្ជាក់ឱ្យដឹងថា”ក្នុងមួយឆ្នាំៗយ៉ាងហោចណាស់អន្ទាក់ចំនួន៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង។ អន្ទាក់ គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ ហើយអន្ទាក់ជាច្រើនត្រូវបានក្រុមជនល្មើសបានប្រើដាក់បង្កប់ក្នុងព្រៃដែលអាចសម្លាប់សត្វគ្រប់ពេលវេលា។អន្ទាក់ប្រភេទខ្លះមិនត្រឹមគ្រោះថ្នាក់សត្វព្រៃទេប៉ុន្តែវាក៏នៅបង្កគ្រោះថា្នក់ដល់ព្រានព្រៃខ្លួនឯងផង”។ ទាក់ទិនរឿងអន្ទាក់នេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថាអន្ទាក់មួយចំនួនមិនត្រឹមតែជនល្មើសកែច្នៃធ្វើខ្លួនឯងទេ ប៉ុន្តែមួយចំនួនទៀតត្រូវបាននាំចូលមកពីប្រទេសជិតខាង។ជុំវិញបញ្ហាអន្ទាក់ដែលជនល្មើសតែងប្រើដាក់នៅ ក្នុងខេត្តមណ្ឌលគីរីវិញត្រូវបានឯកឧត្តមរដ្ឋលេខាធិការ លើកមកបញ្ជាក់ថាគឺមានអន្ទាក់ចំនួនជិត១ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងខេត្តនេះកាលពីអំឡុងឆ្នាំ២០២០កន្លងមក។ បញ្ជាក់នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចខេត្តមណ្ឌលគិរី ដែល រៀ ប ចំដោយក្រសួងបរិស្ថាន និង អង្គការ WWF កាលពីថ្មីៗមកនេះលោកសេង ទៀក បានឱ្យដឹងថានាពេលបច្ចុប្បន្ននេះអន្ទាក់នៅតែជាឃាតករបំផ្លិតបំផ្លាញសត្វព្រៃកម្ពុជាដែលជនល្មើសតែងតែឆ្លៀតឱកាសក្នុងការលបលួចចាប់សត្វព្រៃនៅកម្ពុជា។ បើតាមលោកនាយកអង្គការ WWF រូបនេះបានឱ្យដឹងថានាពេលបច្ចុប្បន្នមានអន្ទាក់ចំនួន៥ប្រភេទ ដែលជនល្មើសតែងបានប្រើប្រាស់សម្រាប់ចាប់សត្វរៀងរាល់ថ្ងៃ ដោយនៅតែបង្កគ្រោះថ្នាក់និងគំរាមកំហែងដល់សត្វព្រៃដែលជាសត្វកម្រនៅកម្ពុជាក៏ដូចជាប្រភេទពូជសត្វជិតផុតពូជនៅលើពិភពលោកយើងនេះ។លោកថាក្រៅពីអន្ទាក់ធម្មតាជនល្មើសនៅប្រើអន្ទាក់ប្រភេទប្រើចរន្តអគ្គិសនីដើម្បីសម្លាប់សត្វព្រៃដ៏គួរឱ្យព្រួយបារម្ភថែមទៀត។ សម្រាប់អន្ទាក់ទាំង៥ប្រភេទដែលតែងបង្កគ្រោះថ្នាក់ដល់សត្វព្រៃរៀងរាល់ថ្ងៃនេះមានដូចជាអន្ទាក់ប្រើប្រាស់ចរន្តអគ្គិសនី អន្ទាក់ខ្សែរកាប អន្ទាក់ខ្សែរគោ អន្ទាក់រឺស័រ អន្ទាក់អង្គុបដែកជាដើម។ព្រមជាមួយគ្នានេះលោកបានចាត់ទុកថា អន្ទាក់គឺជាឃាតកលាក់មុខដែលវាអាចសម្លាប់សត្វព្រៃបានគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់និងផុតពូជពីលើផែនដីយើងនេះផងដែរ។ជាមួយគ្នានេះលោកបានអំពាវនាវដល់ព្រានព្រៃទាំងអស់គប្បីបញ្ឈប់សកម្មភាពបំផ្លិតបំផ្លាញសត្វព្រៃនេះជាបន្ទាន់ដោយសារតែវាមិនត្រឹមតែបំផ្លាញសត្វព្រៃដ៏មានតម្លៃក្នុងប្រទេសទេ ប៉ុន្តែវាក៏នៅបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចប្រទេសជាតិតាមរយៈវិស័យទេសចរណ៍ថែមទៀត។ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្ននេះតួនាទីមន្ត្រីឧទ្យានុរក្សយើងមិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សរបស់យើងគាត់ក៏បានដើរស្វែងរកអន្ទាក់និងដោះចេញនិង បំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃទៀតផង”។ ព្រមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ ការដាក់អន្ទាក់ចាប់សត្វ សូមបងប្អូនប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ…
-
មន្ត្រីឧទ្យានុរក្សឆ្នើម ០៦រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន
មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ០៦រូប ទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន ក្នុងនោះ រួមមានមន្ត្រីឧទ្យានុរក្ស ០៣រូប បំពេញការងារក្នុងដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀតបំពេញ ការងារយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី។ មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានបានចាត់ទុកថាជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឱ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ដល់មន្ត្រីឧទ្យានុរក្សឆ្នើមទាំង ០៦រូប ដោយផ្ទាល់នៅទីស្នាក់ការ ត្រពាំងធ្មៀរក្នុងដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំ ក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចស្វែងយល់ពីសក្ដានុពលនៃដែនជម្រកសត្វព្រៃស្រែពក។ឯកឧត្តម បានថ្លែងថា ប័ណ្ណសរសើរមេត្រីភាពនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់កម្លាំងកាយ កម្លាំងចិត្តដ៏មោះមុតក្នុងការបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា។ ឯកឧត្តម ក៏បានថ្លែង លើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្សជាពិសេសឪពុកម្តាយ ភរិយា/ស្វាមី កូនៗរបស់មន្ត្រីឧទ្យានុរក្សដែលបានអនុញ្ញាតឱ្យកូន ស្វាមីឬភរិយារបស់ខ្លួនចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិដែលជាការងារប្រឈមខ្លាំងជាពិសេសជាមួយក្រុមជនល្មើស។ ក្រៅពីទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងដែនជម្រក សត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ទទួលបានបណ្ណសរសើរពីអង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ៕
-
ឯកឧត្តម សៅ សុភាព ជួបជាមួយនាយកការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃអង្គការ និងប្រធានគម្រោងព្រៃឡង់បៃតង ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងព្រៃឡង់បៃតង និងបញ្ហាប្រឈមនានា
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានទទួលជួបជាមួយ លោក Richard Chen នាយកការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃអង្គការ USAID លោក Mathew Adwardson ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងព្រៃឡង់បៃតង និងបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកសហគមន៍មូលដ្ឋាន លោកអគ្គនាយករងរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោកអគ្គនាយករងចំណេះដឹង និងពត៌មានបរិស្ថាន និងលោកប្រធាននាយកដ្ឋាន ដ.គ.ជ សរុប១១នាក់ កាលពីថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នា២០២១ ។ កិច្ចប្រជុំបានពិភាក្សាលើចំណុចមួយចំនួនដូចខាងក្រោម៖១. បង្ហាញពីវឌ្ឍនភាពនៃការរៀបចំកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបច្ចុប្បន្នក្រុមការងារនៃក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្នុងការពិនិត្យពិភាក្សា…
-
កម្ពុជាមានវត្តមាននៅសេសសល់សត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត
មណ្ឌលគិរី៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានថ្លែងថានាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូងនៃតំបន់អារែងទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែលជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឱ្យដឹងថានៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។ កញ្ញាបានបន្តឱ្យដឹងថាសត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។ យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។ទាក់ទិនក្នុងរឿងនេះកញ្ញាMILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ចំពោះវិធានការបង្កាត់ពូជនេះ គឺគេបានចាប់ផ្តើមធ្វើមានដូចជាកន្ធាយក្បាលកង្កែប អណ្តើកហ្លួងជាដើម។…
-
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃ ទៅកាន់តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត
អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចំនួនជាង ៣០នាក់ មកពី ២០ ស្ថាប័ន នឹងចូលរួមដំណើរទស្សនកិច្ចសារព័ត៌មាន ដែលត្រូវបានរៀបចំឡើងរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការ WWF ទៅកាន់ដែនជម្រកសត្វព្រៃស្រែពកនៃ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នឹងដឹកនាំដំណើរទស្សនកិច្ចនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួង និងមន្ទីរបរិស្ថាន លោក សេង ទៀក នាយកអង្គការ WWF ព្រមទាំងបុគ្គលិកសំខាន់ៗនៃអង្គការ WWF សរុបទាំងអស់ចំនួនប្រមាណជាង ៥០រូប។ ទស្សនកិច្ចសារព័ត៌មាននេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅកម្ពុជា និងអ្នកចូលរួមទាំងអស់ក្នុងការស្វែងយល់អំពីសារៈសំខាន់ និងសក្តានុពលរបស់ដែនជម្រកសត្វព្រៃស្រែពក ដែលជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតសម្រាប់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប និងសម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វព្រៃសំខាន់ដែលមានតម្លៃជាសកល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «ទស្សនកិច្ចនេះ ធ្វើឡើងស្របតាមគោលការណ៍របស់ក្រសួងបរិស្ថានដើម្បីលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយនិង សារព័ត៌មាននៅកម្ពុជា ក្នុងការបន្តនិងបង្កើនការផ្សព្វផ្សាយរបស់ខ្លួនស្តីពីប្រធានបទបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីផ្តល់នូវព័ត៌មាន និងចំណេះដឹងឲ្យបានដល់ប្រជាជនគ្រប់ស្រទាប់ទាំងអស់នៅក្នុងសង្គមកម្ពុជា និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ…