-
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡេីងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម សមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពេីល្មេីសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។ ប្រជាពលរដ្ឋដែលបានមកចូលរួម បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី សូមធ្វេីការដោះដូរដីដែលបច្ចុប្បន្នពួកគាត់បានកំពុងអាស្រ័យផលលើដីសហគមន៍…
-
ព្រឹត្តិការណ៍សំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “យុវជន និងបរិស្ថាន”
នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបរិស្ថានបានរៀបចំព្រឹត្តិការណ៍សំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “យុវជន និងបរិស្ថាន” ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប និងយុវជនក្រសួងបរិស្ថាន សរុបប្រមាណ២០០នាក់ ចូលរួមធ្វើអនាម័យបរិស្ថាននៅបរិវេណក្រោយទីស្តីការក្រសួងបរិស្ថាន ចាប់ទីតាំងស្ពាននាគ រហូតដល់ ស្ពានឥន្ធនូ(កោះពេជ្រ)។ នាឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ បានមានប្រសាសន៍ថាការធ្វើអនាម័យបរិស្ថាន ពិតជាមានសារៈសំខាន់ ចំពោះបរិស្ថានរស់នៅ និងសុខភាពមនុស្ស។ ការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងការចូលរួមអនុវត្តការញែកសំរាមទៅតាមប្រភេទ គឺជារឿងចាំបាច់ដែលយើងគ្រប់គ្នាត្រូវចូលរួមធ្វើ។ ការរៀបចំព្រឹត្តការណ៍ថ្ងៃនេះ គឺជាសកម្មភាពគំរូមួយ ជួយបំផុសដល់សាធារណជនឱ្យចូលរួម និងយល់អំពីសារៈសំខាន់នៃអនាម័យបរិស្ថានល្អ។ ឯកឧត្តម សង្ឃឹមថាព្រឹត្តការណ៍នេះ នឹងត្រូវបានបន្តរៀបចំជាបន្តបន្ទាប់ទៀត៕ ដោយ / គ្រីសម្បត្តិ
-
ឯកឧត្តម សាយ សំអាល់ ផ្តល់បាឋកថាស្តីពីការគ្រប់គ្រងបរិស្ថានជូនសិស្សសាលាភូមិន្ទរដ្ឋបាល
«ក្រសួងបរិស្ថានតែឯងមិនអាចធានាបាននូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បានឡើយ ប្រសិនបើគ្មានការចូលរួមប្រកបដោយសម្បេជញ្ជៈនិងការទទួលខុសត្រូវពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់»។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលអញ្ជើញជាអធិបតី និងផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី«កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជូនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ និងកម្មសិក្សាការីឆ្នាំ២០២០ នៃសាលាភូមិន្ទរដ្ឋបាល នារាជធានីភ្នំពេញ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែល កម្ពុជាទទួលបាន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយជាពិសេសជំរុញឱ្យមានការចូលរួម និងគិតគូរខ្ពស់លើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់ប្រជាជនយើងគ្រប់រូបនិងគ្រប់ជំនាន់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាពីការទទួលស្គាល់នៃការប្រែប្រួលឥរិយាបទរបស់សាធារណជនចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព និងទទួលបានការវាយតម្លៃខ្ពស់ពីដៃគូពាក់ព័ន្ធក៏ដូចជាសាធារណជន ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងឱកាសនេះដែរ ឯកឧត្តម សាយសំអាល់…
-
ឯកឧត្តម សាយ សំអាល់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រគល់សម្ភារជានិមិត្តរូប ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន តាមរយៈក្រុមហ៊ុន Spark Co., Ltd
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាពពិធីប្រគល់សម្ភារជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ តាមរយៈអនុស្សរណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ី និងបរិស្ថាន តាមរយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជានូវសម្ភារមួយចំនួន រួមមាន អំពូលបំភ្លឺផ្លូវចំនួន២៨០០ដើម សូឡាPV ចំនួន២០០គ្រឿង ម៉ូតូអាគុយចំនួន២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០សម្រាប់ សរុបជាទឹកប្រាក់ប្រមាណ៣លានដុល្លាសហរដ្ឋអាមេរិក។ ជំនួយជាសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា…
-
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២០។
-
ដំរីយកមកពីប៉ាគីស្ថានឈ្មោះខាវ៉ាន់កំពុងបន្សាំខ្លួន និងមានសេរីភាពពេញទីជាមួយញី៣ក្បាលនៅខេត្តឧត្តមានជ័យ
ឧត្តមានជ័យ៖ ដំរីឈ្មោលមួយក្បាលឈ្មោះ ខាវ៉ាន់ដែលត្រូវបានគេបញ្ជូនពីប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុងដែនជម្រកសត្វព្រៃប្រទេសកម្ពុជានោះ កំពុងបានបន្សាំខ្លួនបណ្តើរៗហើយជាមួយនឹងទីកន្លែងថ្មីនៅក្នុងទឹកដីប្រទេសកម្ពុជា។ ពេលនេះដំរីឈ្មោល អភ័ព្វនិងឯកកោដែលមានអាយុ៣៥ឆ្នាំក្រោយមកដល់កម្ពុជាត្រូវបានគេលែងឱ្យ រស់នៅយ៉ាងសុខស្រួល ហើយនឹង អាចដើរមានសេរីភាពវិញតាមស្វែងរកចំណី និងបង្កាត់កូនក្នុងដែនជម្រក សត្វព្រហ្មទេពខេត្ត ឧត្តមានជ័យក្នុងប្រទេសកម្ពុជារយៈពេល៣ខែខាងមុខនេះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតដំរីឈ្មោលដែលធ្លាប់គេចាត់ទុកថាឯកកោបំផុតក្នុងលោកមួយក្បាលនេះកំពុងត្រូវបានគេឱ្យវា បង្កាត់ពូជជាមួយដំរីញីចំនួន៣ក្បាលនៅកម្ពុជាថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបាន លើកឡើងថាក្នុង នាមរាជរដ្ឋា ភិបាលបានអរគុណដល់អង្កការអភិរក្សដែនជំរក សត្វព្រៃកម្ពុជា បានទទួល យកដំ រីខាវ៉ាន់មកចិញ្ចឹមដើម្បីបង្កាត់ជាមួយដំរីញីយកកូន។ មន្រ្តីនាំពាក្យរូបនេះបានលើកឡើងថា” យើងដឹងថាដំរីស្រុកមានការលំបាកក្នុងបង្កាត់ពូជពីព្រោះដំរី ស្រុក មានតែប្រមាណ៧១ក្បាលហើយកំពុងប្រឈមនឹងដាច់ពូជដោយសារមិនមានការបន្តពូជ។ពេលនេះយើងហាក់ដូចជាមានក្តីសង្ឃឹមដោយសារមានដំរីឈ្មោលខាវ៉ាន់មកប៉ាហ្គីស្ថានហើយកំពុងមានកំលាំង មកបង្កាត់។ យើងបង្កាត់វាងាយស្រួលរក្សាប្រភេ ទដំរី និងបន្សំាការប្រែប្រួលអាកាសធាតុ ព្រោះថាពិភពលោកបានកំពុងតែ មានការប្រែប្រួលអាកាសធាតុ»។ ជាមួយគ្នាននេះឯកឧត្តមបញ្ជាក់ថារាជរដ្ឋាភិបាលបានជួយយ៉ាងសកម្មក្នុងការសម្របសម្រួលក្នុងការនាំដំរីឈ្មោលខាវ៉ាន់មករស់នៅក្នុងទឹកដីអាស៊ី។ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតលែងឯកោទៀតហើយក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុង ដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មក។ រហូត មកទល់ពេលនេះ ដំរីខាវ៉ាន់បានផ្តើមជីវិតថ្មី និងក្តីសង្ឃឹមថ្មីរ បស់ខ្លួននៅក្នុង ជម្រក ថ្មីដែលប្រទេសកម្ពុជាបានផ្តល់ជូនរយៈពេល ជិត២០ ថ្ងៃហើយ ហើយដំរីខាវ៉ាន់ក៏បាន បន្ស៊ាំ ខ្លួនបានយ៉ាងល្អនឹងបរិស្ថានថ្មី ហើយជាងនេះគឺការធ្វើ ទំនាក់ទំនងជាប្រចាំជា…
-
តំបន់អេកូទេសចរណ៍បឹងឈូក អនាម័យបរិស្ថានកាន់តែស្អាតល្អដែលជាទីទាក់ទាញភ្ញៀវទេសចរ
សៀមរាប៖ សហគមន៍អេកូទេសចរណ៍ បឹងឈូកបន្ទាយស្រី ឬក៏គេច្រើនហៅថា សហគមន៍អេកូចំការឈូក មានទីតាំងស្ថិតនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកំពុងមានបរិស្ថាន និងអនាម័យកាន់តែស្អាតល្អដែលជាទីទាញភ្ញៀវទេសចរ។ តំបន់អេកូទេសចរណ៍បឹងឈូកនេះ មានសក្តានុពលទេសចរណ៍បែបធម្មជាតិ ដោយតំបន់ទេសចរណ៍ធម្មជាតិនេះ ស្ថិតនៅជិតប្រាសាទបន្ទាយស្រីផងដូច្នេះ សហគមន៍ ទេសចរណ៍ បឹងឈូកនេះតែងតែ មានភ្ញៀវទេសចរទៅទស្សនា ទទួលទានអាហារថ្ងៃត្រង់ ឬទៅលំហែកាយនៅទីនោះមិនដាច់ ជាពិសេសនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗជាដើម។ ចំពោះចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ បឹងឈូកបន្ទាយស្រីដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖ ម្ហូប ស្ទូច ត្រី ជិះទូក, ជិះទូកកាយ៉ាក, ទស្សនាទេសភាពព្រៃភ្នំ, មើលសត្វបក្សាបក្សីឬសត្វស្លាប និងចំណុចផ្សេងៗទៀត។ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ចស្រុកបន្ទាយស្រីកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ដោយបានពិនិត្យលើការគ្រប់គ្រង រៀបចំ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក និងតំបន់អេកូទេសចរណ៍បឹងឈូក បានធ្វើការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី បងប្អូនប្រជាពលរដ្ឋនៃស្រុកបន្ទាយស្រីទាំងអស់ដែលបានគិតគូរ និងចូលរួមអនុវត្តន៍អនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិ ដ្ឋាននិងសហគមន៍បានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថាក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈនិងថវិកាដល់រដ្ឋបាលស្រុកដើម្បីអនុវត្តន៍វិធានការអនាម័យបរិស្ថានក្នុងនោះមានទាំងការផ្តល់ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។…
-
ក្រសួងបរិស្ថានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ ៣០ នាក់មកពី ២០ ស្ថាប័នស្វែងយល់ពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ីនៅឧទ្យានជាតិជ័យវរ្ម័ន -នរោត្តម ភ្នំគូលែន ក្នុងខេត្តសៀមរាប
ដំណើរទស្សនកិច្ចដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ នេះមានគោលបំណងសំខាន់ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការ ហិរញ្ញវត្ថុសំដៅដល់«អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ»។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាន នេះថាគឺដើម្បីឱ្យការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីអាចប្រព្រឹត្តទៅបាន ចាំបាច់ត្រូវមានការផ្សព្វផ្សាយឱ្យសាធារណជន និងអ្នកពាក់ព័ន្ធបានយល់ដឹងអំពី៖ ១)សារៈសំខាន់នៃសេវាកម្មប្រព័ន្ធអកូឡូស៊ីនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ២)គោលបំណងនៃការអនុវត្ត PES ៣)យន្តការនៃការអនុវត្តPES ៤)ថវិកាប៉ាន់ស្មានពីការអនុវត្ត PES និង ៥)ការប្រើប្រាស់ថវិកាដែលប្រមូលបានពីការអនុវត្ត PES។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះដើម្បីរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ ឯកឧត្តមរដ្ឋលេខាធិការបានពន្យល់ថា ប្រព័ន្ធអេកូឡូស៊ី សំដៅដល់អន្តរទំនាក់ទំនងរវាងភាវៈមានជីវិត និងមជ្ឈដ្ឋាន ឬទីជម្រកដែលពួកវារស់នៅ ហើយលំហូរនៃអន្តរទំនាក់ទំនងនេះបង្កើតបានជាប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដែលយើងហៅថា “សេវាកម្មប្រព័ន្ធអេកូឡូស៊ី” ហើយចាំបាច់បំផុតត្រូវការការពារនិងអភិរក្សឱ្យបានគង់វង្សដូចជាការពារប្រភពទឹកក្រោមដីសម្រាប់ការប្រើប្រាស់យូរអង្វែង។ ទឹកគឺជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ បើគ្មានទឹក នោះមនុស្សសត្វ…
-
ក្រសួងបរិស្ថានសេចក្ដីជូនដំណឹងស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២០។
-
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០២០។