-
បុរស២នាក់ជួបគ្រោះពេលកំពុងបើកម៉ូតូទឹកក្នុងសមុទ្រផ្ទុះឆាបឆេះផ្អើលកោះរុងសន្លឹម

-
ខ្មែរ ប៊ែ វើរី ជីសលើកកម្ពស់សាធារណៈដោយ ឧបត្ថម្ភបង់អង្គុយនិងធុងសំរាមទូទាំងប្រទេស

-
តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)

តម្លៃប្រេងឥន្ធនៈ បានកើនឡើងមកវិញតិចតួច សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន១០០រៀល បើធៀប ទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា។ ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៨០០រៀល ក្នុង១លីត្រ ដែល តម្លៃនេះ កើនចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។
-
អយ្យការចោទអ្នករៀបចំបាតុកម្ម៩នាក់បទញុះ ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (Video Inside)

-
ចាប់គ្រឿងញៀនជិត២៤គីឡូនៅខណ្ឌជ្រោយចង្វារ (Video Inside)

-
គជបបិតផ្សាយបញ្ជីបោះឆ្នោតដំបូង (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបិតផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្ងៃទី៣មករានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ឈ្មោះអ្នក បោះឆ្នោត មានសរុប៩លាន២០ម៉ឺន៥ពាន់៦៧៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៤លាន៩០ម៉ឺន៤ពាន់៨២៥នាក់, ការិ យាល័យបោះឆ្នោតមានចំនួន២ម៉ឺន៣ពាន់៦០២ និងឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ២២ម៉ឺន៤ពាន់៩៧០នាក់។ ការបិទផ្សាយនេះ នឹងតម្រូវឱ្យពលរដ្ឋត្រូវទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យ ផ្សេងៗព្រមទាំងអាចសុំការកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬនិងការប្តឹងជំទាស់ដែលនឹងមានរយៈពេល១០ថ្ងៃ៕
-
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថាតួលេខមនុស្សស្លាប់ដោយចរាចរណ៍កើនច្រើនជាងអ្នកស្លាប់ដោយកូវីដ (Video Inside)

-
បទអត្ថាធិប្បាយ៖ «ល្បិចកល សម រង្ស៊ី ចង់បំបែកគណបក្សប្រជាជនកម្ពុជា នៅលើគោក» (Video Inside)

សម រង្ស៊ី បានព្យាយាមស្វែងរកការបង្កើតរឿងថ្មីដើម្បីលុបរឿងចាស់នៃភាពអាម៉ាសរបស់ខ្លួនដែលក្នុងឆ្នាំ២០២១ នេះមានជាច្រើន ជាពិសេសរឿងអាម៉ាសដែលពាក់ព័ន្ធនឹងការចោទប្រកាន់លើបណ្ឌិត ហ៊ុន ម៉ាណែត។ ការបង្កើត រឿងថ្មីមួយដែល សម រង្ស៊ី កំពុងចង់បង្វែរសភាពការណ៍លុបលាងភាពអាម៉ាសរបស់ខ្លួននោះ គឺល្បិចបំបែកផ្ទៃ ក្នុងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែភ្លេចគិតថា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាប្រមុខ ដាក់ចេញនូវយុទ្ធសាស្ត្រDIFID ដែលជាយុទ្ធសាស្ត្របំបែកនិងរំលាយក្រុមឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុង៕
-
តួលេខទេសចរណ៍ក្នុងស្រុកកើនឡើងវេលាចុងឆ្នាំ២០២១ (Video Inside)

តួលេខទេសចរណ៍កំសាន្តក្នុងស្រុកបានកើនឡើងទន្ទឹមនឹងតួលេខឆ្លងកូវីដ-១៩មិនបានកើនឡើងលើសពីមួយ ខ្ទង់ឡើយក្នុងរយៈពេលឈប់សម្រាកដំណាច់ឆ្នាំសកលនិងនៅចុងសប្តាហ៍កន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់នៅថ្ងៃទី៣មករាឆ្នាំ២០២២ថាតួលេខភ្ញៀវទេសចរណ៍ផ្ទៃក្នុងប្រទេសបានកើនឡើងជាង២លាន នាក់ក្នុងរយៈពេលដំណាច់ឆ្នាំសកលនិងចុងសប្តាហ៍កន្លងមកនេះ ។
-
ប្រទេសអាស៊ានឆ្លងកូវីដ១៩ជាង៨ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងកូវីដ១៩ សរុបមានចំនួន៨ម៉ឺន ៤ពាន់២ករណីច្រើនជាងសប្តាហ៍មុនប្រមាណជាង២ម៉ឺនករណី។ ប្រទេសវៀតណាម នៅតែជាប្រទេសដែល មានការឆ្លងច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ តួលេខឆ្លង៧២ម៉ោងចុងក្រោយនេះនៅវៀត ណាម មានចំនួនជាង៤ម៉ឺន៨ពាន់២៩៨ករណី ដែលស្មើនឹងជាង ១ម៉ឺន៦ពាន់ករណីក្នុងមួយថ្ងៃៗ៕