-
លោកយាយអាយុ១០១ឆ្នាំ យំទារឱ្យកូននាំទៅចាក់វ៉ាក់សាំង

-
សម្តេចតេជោហ៊ុនសែននឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨តម្លៃជាង១០០លានដុល្លារក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២

-
ឃាត់ខ្លួនសិស្សសាលា០២នាក់ ពាក់ព័ន្ធឆក់ទូរសព្ទដៃ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ កាលពីវេលាម៉ោង១៥និង៤០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ធ័ឆក់ទូរសព្ទ័ដៃ ។
-
មនុស្ស៥៣នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ

-
សម្ដេចចៅហ្វាវាំង គង់ សំអុល ផ្ញើសាររំលែកទុក្ខទេសរដ្ឋមន្ត្រី គន់ គីម ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងបរមរាជវាំង បានផ្ញើសាររំលែកទុក្ខជូនដល់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់ទេសរដ្ឋមន្ត្រី គន់ គីម។
-
អគ្គិភ័យឆេះដេប៉ូហ្គាសនៅកំពង់ឆ្នាំង (Video Inside)

អគ្គិភ័យបានឆាបឆេះដេប៉ូលក់ហ្គាសនិងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៩ធ្នូ ឆ្នាំ២០២១ និងការឆេះនោះត្រូវគេបន្ទោសថាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីម៉ូទរ័បូមហ្គាស់ ។ សមត្ថកិច្ច បានថ្លែងថា ហេតុការណ៍បានកើតឡើងវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃពុធនេះនៅចំណុចជិតសួនច្បារដំរីស ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ នៃស្រុករលាប្អៀរ។
-
ចំនួនសត្វត្មាតភ្លើងកើនឡើងក្រោយបាត់វត្តមាន២ឆ្នាំ (Video Inside)

ហ្វូងសត្វត្មាតភ្លើង ដែលបានបាត់វត្តមានអស់រយៈពេលជា២ឆ្នាំ កន្លងទៅនេះ ត្រូវបានគេប្រទះឃើញវត្តមាន សាជាថ្មី ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្ដមណ្ឌលគិរី។ របាយការណ៍ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា វត្ដមានរបស់ហ្វូងសត្វត្មាតភ្លើង នេះត្រូវបានប្រទះឃើញកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១កន្លងទៅ។ សត្វត្មាតភ្លើង គឺជាប្រភេទ ត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំ បានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬ ហៅថា ស្តេចត្មាត ។
-
គ្រឿងញៀនជាង៣០០គីឡូ និងជនសង្ស័យ៩នាក់បង្ក្រាបបានក្នុងរាជធានី (Video Inside)

គ្រឿងញៀនជាង៣០០ គីឡូក្រាម និងជនសង្ស័យ៩នាក់រួមមានមេខ្លោងជាជនជាតិចិន ត្រូវបានសមត្ថកិច្ច បង្រ្កាបបាននៅរាជធានីភ្នំពេញ។ សមត្ថកិច្ចគ្រឿងញៀនបានថ្លែងថា ប្រតិបត្តការបង្ក្រាបនោះគឺបានធ្វើឡើង នៅ២គោលដៅផ្សេងគ្នាគឺនៅវីឡាភ្លោះក្នុងបុរីប៉េង ហួតបឹងស្នោ សង្កាត់និរោធ នៃខណ្ឌច្បារអំពៅ និងទីតាំង មួយទៀតនៅចំណុច ភោជនីយដ្ឋាន អីយិនម៉ាថូវ សង្កាត់បឹងព្រលឹត នៃខណ្ឌ៧មករា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
អ្នកចាក់វ៉ាក់សាំងដូសទី៣មានជាង៤ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង (Video Inside)
