-
ក្រុមប្រឹក្សាធម្មនុញ្ញទួលថ្វាយព្រះមហាក្សត្រថាសេចក្តីព្រាងធ្វើវិសោធនកម្មច្បាប់កំណត់ «សញ្ជាតិខ្មែរតែមួយ» អាចប្រព្រឹត្តទៅបាន (Video Inside)

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់ដ៏កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួននៅ ថ្ងៃទី១១តុលាតបតាមព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរក្នុងការស្វែងរកមតិពិគ្រោះយោបល់ពាក់ព័ន្ធនឹងសេចក្តីព្រាងវិសោធនកម្មច្បាប់ក្នុងរដ្ឋធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ»។ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹ ក្សាធម្មនុញ្ញថ្ងៃច័ន្ទនេះ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បាន
-
ជីវិតក្រោមបាតសមុទ្ទក្នុងតំបន់កោះសេះនៃប្រទេសកម្ពុជា (Video Inside)

មិនមានមនុស្សច្រើននាក់ទេ ដែលបានដឹងអំពីជីវិតដែលរស់នៅក្រោមបាតសមុទ្ទដែលលាក់បំពួនទៅដោយផ្កា ថ្មនិងសត្វមានជីវិតជាច្រើន។ ការស្វែងយល់និងស្រាវជ្រាវមួយអំពីជីវិតនៅក្រោមបាតសមុទ្ទថ្មីៗនេះ ត្រូវបាន ធ្វើ ក្នុងតំបន់កោះអាចម៍សេះនៃដែនទឹករបស់កម្ពុជាដោយយុវជនខ្មែរមួយក្រុមដែលព្យាយាមចង់អភិរក្សជីវិតនិងធនធានដែលស្ថិតនៅក្រោមបាតសមុទ្ទនៃកោះអាចម៍សេះក្នុងខេត្តកែប៕
-
បុរសចំណាស់អាយុ៧១ឆ្នាំត្រូវឃាតករសម្លាប់ដោយការកាប់នឹងកាំបិត (Video Inside)

បុរសវ័យចំណាស់អាយុ៧១ឆ្នាំម្នាក់ដែលជាអ្នកស៊ីឈ្នួលចាំដីចម្ការនៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវ បានឃាតករចាក់សម្លាក់ចំនួន៦កាំបិត។ យោងតាមអធិការដ្ឋាននគរបាលខណ្ឌ, បុរសចំណាស់ឈ្មោះ អាត់សូត្រ គឺជាអ្នកស៊ីឈ្នួលមើលដីចំការនៅភូមិកោះក្របីមួយ ក្នុងសង្កាត់ព្រែកថ្មី។ មិនមានសេចក្តីរាយការណ៍ជុំវិញករណី ឃាតករសង្ស័យណាមួយនោះទេ។
-
ស្ត្រីវ័យក្មេងត្រូវឃាតករសម្លាប់ដាក់រុំក្នុងភួយ (Video Inside)

ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានឃាតករសម្លាប់នៅក្នុងផ្ទះសំណាក់មួយក្នុងខេត្តពោធិ៍សាត់ និងសាកសពត្រូវបានគេរុំ ដាក់នៅក្នុងភួយបំរុងនឹងលួចដឹកចេញដោយស្ងាត់់ៗ។ ករណីឃាតកម្មនេះបានផ្អើលឆោឡោវេលាព្រឹកថ្ងៃទី៨តុ លានេះ បន្ទាប់ពីបុរសម្នាក់ដែលបំរុងដឹកសាកសពនៅក្នុងភួយនោះលើកដាក់ម៉ូតូបំរុងបើកចេញប៉ុន្តែត្រូវបានអ្នក ធ្វើការក្នុងផ្ទះសំណាក់បានឃើញនិងស្រែកសាកសួរ។ បុរសជាជនសង្ស័យ បានរត់គេចខ្លួនដោយទុកម៉ូតូនិង សាកសពក្នុងភួយនោះចោលនៅលើម៉ូតូ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញអត្តសញ្ញាណអ្នកស្លាប់និង បុរសជាជនសង្ស័យនោះទេ។ ហេតុការណ៍បានកើតឡើងក្នុងសំណាក់ យ៉ិនស៊ិនថ្មី ក្នុងសង្កាត់រលាប នៃក្រុង ពោធិ៍សាត់។
-
ស្លាប់៤នាក់និងកំពុងជួយសង្គ្រោះ១នាក់ ក្នុងហេតុការណ៍លង់ទឹកនៅឆ្នេរសមុទ្ទរាម (Video Inside)

ហេតុការណ៍លង់ទឹកនៅឆ្នេរសមុទ្ទរាមក្នុងខេត្តព្រះសីហនុ បាននាំឲ្យមនុស្ស៤នាក់ស្លាប់បើទោះបីជាមានការ ជួយសង្គ្រោះ។ មនុស្សម្នាក់ទៀតបានរួចខ្លួនបន្ទាប់ពីមានការជួយសង្គ្រោះក្នុងហេតុការណ៍ដែលកើតឡើងកាល ពីល្ងាចថ្ងៃទី៧តុលាដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថាមនុស្សទាំង៥ដែលបានលង់ទឹកនោះ គឺជាបងប្អូនបង្កើតនិងជីដូនមួយ។
-
ឃាត់មនុស្ស៥នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាល កំពុងបន្តឹងការអនុវត្តច្បាប់ ប្រឆាំង នឹងការឆ្លងកូវីដ១៩។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តម សេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃ សុក្រនេះថា សមត្ថកិច្ចបានផាកពិន័យជាប្រាក់បានចំនួន ២សែន រៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៥ករណី នៅថ្ងៃនេះ។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ជប៉ុនគ្រោងផ្តល់ជំនួយជាង៧២លានដុល្លារដល់កម្ពុជា (Video Inside)

-
ADB ផ្តល់ប្រាក់កម្ចី៣០លានពង្រឹងប្រព័ន្ធសុខាភិបាលឆ្លើយតបការឆ្លងកូវីដ១៩ (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ហិរញ្ញប្បទាន៣០លានដុល្លារ ជួយកម្ពុជាក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។ សេចក្តីប្រកាស ADB បញ្ជាក់ថា ហិរញ្ញប្បទាន៣០លានដុល្លារ ដើម្បីជួយ ពង្រឹងប្រព័ន្ធសុខាភិបាលប្រទេសកម្ពុជានាពេលនេះ គឺក្នុងពេលដែលកម្ពុជាមានការកើនឡើងនៃការឆ្លងថ្មី កូវីដ១៩ក្នុងសហគមន៍។ ក្នុងហិរញ្ញប្បទាន៣០លានដុល្លារនោះ រួមមានប្រាក់កម្ចី២៥លានដុល្លារសម្រាប់គម្រោង សន្តិសុខសុខភាពមហាអនុតំបន់មេគង្គ GMS ។
-
នាយករដ្ឋមន្ត្រីបញ្ជាក់លើគម្រោងបើកសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញ (Video Inside)
