-
នាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (Video Inside)

-
រយៈពេល៨ខែ នាំទំនិញចេញទៅទីផ្សារអាមេរិកបានជាង៤ពាន់លានដុល្លារ (Video Inside)

-
បុរសអាយុ៣០ឆ្នាំប្តឹងអំពើបោកប្រាស់យកប្រាស់១ម៉ឺន៥ពាន់ដុល្លារ រត់ការចូលនគរបាល (Video Inside)

អំពើបោកប្រាស់ក្នុងការធានារត់ការចូលធ្វើការក្នុងក្របខណ្ឌនគរបាល បានកើតឡើងទៀតហើយដោយបុរស អាយុ៣០ឆ្នាំម្នាក់មានទីលំនៅភូមិក្អាត់យំ, ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានប្តឹងនឹងមន្ត្រីនគរ បាលម្នាក់ឈ្មោះគ្រីរ៉ាឌី បម្រើការងារនៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នាយកដ្ឋាន ផ្នែកបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅមិនទាន់មានប្រតិកម្មជុំវិញការចោទលើមន្ត្រីនគរបាលឈ្មោះ គ្រីរ៉ាឌី នោះនៅឡើយទេ។
-
គ្រោះធម្មជាតិធ្វើឲ្យមនុស្សស្លាប់ និងរបួសជិត២០០នាក់ (Video Inside)

-
ក្រុងតាខ្មៅបិទការធ្វើចរាចរណ៍លើផ្លូវចំនួន៦ ដែលលិចដោយជំនន់ទឹកភ្លៀង (Video Inside)

-
កន្លែងព្យាបាលកូវីដ១៩ថយចុះចំនួនក្រោយការប្រគល់សាលារៀនដល់សិស្ស (Video Inside)

ការផ្ទេរសាលារៀនមួយចំនួនមកក្រសួងអប់រំដើម្បីត្រៀមរៀបចំឲ្យសិស្សបានចូលរៀនវិញនោះ បាននាំឲ្យ ចំនួនមណ្ឌលធ្វើចត្តាឡីស័ក បានថយចុះវិញ។ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថាបច្ចុប្បន្ន នៅរាជធានីភ្នំ ពេញមណ្ឌលព្យាបាលជំងឺ កូវីដ ១៩ នៅសល់តែប្រមាណជិត២០កន្លែងតែប៉ុណ្ណោះរួមទាំងមន្ទីរពេទ្យផងដែរ។ នៅទន្ទឹមនឹងនេះទៀត មជ្ឈមមណ្ឌលព្យាបាលព្រីមៀសែនសុខ ដែលជាកន្លែងព្យាបាលដ៏ធំមួយក្នុងរាជធានី នោះ ត្រូវបានគេប្រើប្រាស់សម្រាប់ការព្យាបាលអ្នកឆ្លងជំងឺបំប្លែងថ្មី Delta ខណៈជំងឺនេះត្រូវគេឃើញថាបាននិង កំពុងកើនឡើងជាបន្តបន្ទាប់។ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែង នៅថ្ងៃទី៨កញ្ញាថា សាលារាជធានីភ្នំពេញបានសម្រេចយកមណ្ឌលព្យាបាលព្រីមៀសែនសុខមួយទៀតសម្រាប់ ព្យាបាលអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ដែលបន្ថែមពីលើមណ្ឌលព្យាបាលមង្គលឧត្តម, មណ្ឌលព្យាបាលវិទ្យាល័យ ជាស៊ីម សាមគ្គី, មណ្ឌលព្យាបាលសែនសុខ១នៃអតីតពិភពថ្មីសែនសុខ, និងមណ្ឌលព្យាបាលចាក់អង្រែ។ ប៉ុន្តែ នាពេលខាងមុខនេះ មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីមសាមគ្គី និងមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យ ប៊ុនរ៉ា នី ហ៊ុនសែន វត្តភ្នំ ក៏នឹងគ្រោងប្រគល់ជាបន្តបន្ទាប់ថែមទៀតដល់ក្រសួងអប់រំ ដែលការប្រគល់ នេះ នឹងនាំឲ្យ ចំនួនមណ្ឌលព្យាបាលជម្ងឺកូវីដ១៩កាន់តែថយចំនួនចុះថែមទៀត។
-
ស្រុកឆែប ខេត្តព្រះវិហារ រងការជន់លិចដោយជំនន់ទឹកភ្លៀង (Video Inside)

ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាកន្លងមកនេះ នៅក្នុងស្រុកឆែបនៃខេត្តព្រះវិហារ បានធ្វើឲ្យតំបន់មួយចំនួនជាប់មាត់ទឹក និងតំបន់វាល ទំនាបរងជន់លិច។ មិនមានសេចក្តីរាយការណ៍ភ្លាមៗជុំវិញផលប៉ះពាល់និងភាពរងគ្រោះ ដល់ អាយុជីវិតមនុស្ស និងសត្វនោះទេ។ អភិបាលស្រុកឆែប នៅថ្ងៃទី៨ កញ្ញានេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹក ក្នុងតំបន់ដែលលិចលង់។
-
មជ្ឈដ្ឋានក្រៅប្រទេសបន្តចំអកទណ្ឌិត សម រង្ស៊ី (Video Inside)

-
កម្ពុជា និងរុស្ស៊ី បញ្ជាក់ការពង្រឹងចំណងចំណងមិត្តភាពនិងទំនាក់ទំនងយោធាកាន់តែរឹងមាំ (Video Inside)

-
ខេត្ដកែប ឆ្លងថ្មី២នាក់ (Video Inside)
