Category: អប្សរាណេត

  • ខេត្តកំពង់ធំ ឆ្លងថ្មី២៩នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី២៩នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៩នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនឡើងចំនួន ៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលមានទីលំនៅនៅក្នុងក្រុងស្ទឹងសែន ១៩នាក់, ស្រុកបារាយណ៍ ៣នាក់, ស្រុកស្ទោង ៧នាក់ ។

  • ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និង ស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និង ស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះ ជាតួលេខឆ្លងកើនឡើង១៩នាក់និងតួលេខស្លាប់កើនឡើងម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត, អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក៣៥នាក់, ក្រុងសៀមរាប១៩នាក់, ស្រុកអង្គរធំ៧ នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកបន្ទាយស្រី៩នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់ និងមកពីខេត្តឧត្តរមាន ជ័យម្នាក់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០០នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០០នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០០នាក់ ថែមទៀត ដែលជាតួ លេខឆ្លងថយចុះចំនួន ៨នាក់ ធៀបនឹងម្សិលមិញ។យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅនេះគឺជាពលរដ្ឋនៅ ក្រុងសេរីសោភណ្ឌ,ស្រុកមង្គលបុរី,ស្រុកអូជ្រៅ,ក្រុងប៉ោយប៉ែត,ស្រុកព្រះនេតព្រះ,ស្រុកភ្នំស្រុក,ស្រុកថ្មពួក,ស្រុកស្វាយចេក,ស្រុកអូជ្រៅ និងមានពលរដ្ឋមកពីខេត្ដបាត់ដំបង, ខេត្ដព្រៃវែង,ខេត្ដតាកែវ, ខេត្ដកំពត, ខេត្ដកំពង់ធំ, ខេត្ដសៀមរាប និងខេត្ដកណ្ដាល។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៧ម៉ឺន៨ពាន់ ៦០១ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៥៥២នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៨ប្រទេស។

  • ឃាត់មនុស្ស២៥២នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស២៥២នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន២៥២នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាលនិងវិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ១៩។

  • អាជ្ញាធរបកស្រាយជុំវិញការឃាត់ខ្លួនស្ត្រី២រូបនៅស្វាយរៀង (Video Inside)

    អាជ្ញាធរបកស្រាយជុំវិញការឃាត់ខ្លួនស្ត្រី២រូបនៅស្វាយរៀង (Video Inside)

    ការឃាត់ខ្លួនស្ត្រី២រូបក្រោយការរកឃើញជាដើមចមនៃការប្រមូលផ្តុំមនុស្សបង្កឲ្យមានការឆ្លងកូវីដ១៩ ត្រូវបាន វិទ្យុអាស៊ីសេរីចោទថាជាការចាប់ខ្លួនដោយសារជម្លោះដីធ្លី។ មន្ត្រីគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹង ជម្ងឺកូវីដ១៩ បានបកស្រាយថ្ងៃនេះវិញថា ការឃាត់ខ្លួនស្ត្រីឈ្មោះឥន សូត្រ អាយុ៤៣ឆ្នាំនិងស្ត្រីឈ្មោះយស់ សោភ័ណ អាយុ៤១ឆ្នាំ នៃស្រុកស្វាយ ជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨សីហាកន្លងមក គឺពាក់ព័ន្ធនឹងអំពើ បំពានវិធានសុខាភិបាល។

  • កម្ពុជាឆ្លងកូវីដ១៩ចំនួន៤៣៩ករណី រយ៖ពេល២៤ម៉ោងចុងក្រោយ (Video Inside)

    កម្ពុជាឆ្លងកូវីដ១៩ចំនួន៤៣៩ករណី រយ៖ពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការកើនឡើងជាងម្សិលចំនួន ៣១ករណី។ ការឆ្លងថ្មីថ្ងៃនេះមាន៤៣៩ករណី ដែលក្នុងនោះរួមមានការឆ្លងចូលក្នុងសហគមន៍៣១៦ករណី និង ការឆ្លងមកពីក្រៅប្រទេស១២៣ករណី។

  • វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសបញ្ជូនមកថ្ងៃនេះសម្រាប់ប្រើប្រាស់ជាវ៉ាក់សាំងដូសជម្រុញ (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសបញ្ជូនមកថ្ងៃនេះសម្រាប់ប្រើប្រាស់ជាវ៉ាក់សាំងដូសជម្រុញ (Video Inside)

    វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហាដែលនាំឲ្យចំនួនវ៉ាក់សាំងកម្ពុជាទទួលបានទាំងអស់គិតត្រឹមចុងខែសីហានេះ មានចំនួនជាង២៧ លានដូសហើយ។

  • ក្រសួងអប់រំចេញសេចក្តីណែនាំការបង្រៀនតាមភូមិសាស្ត្រដែលមានហានិភ័យទាប (Video Inside)

    ក្រសួងអប់រំចេញសេចក្តីណែនាំការបង្រៀនតាមភូមិសាស្ត្រដែលមានហានិភ័យទាប (Video Inside)

    ក្រសួងអប់រំបានចេញនូវសេចក្ដីណែនាំភ្លាមៗស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯក ជននៅតំបន់ភូមិសាស្ត្រដែលមានហានិភ័យទាប។ សេចក្តីណែនាំនេះ បានធ្វើឡើងក្រោយ សារសម្លេងរបស់សម្តេចនាយករដ្ឋមន្ត្រីដែលជម្រុញរកលទ្ធភាពបើកបង្រៀនសិស្សនៅតាមសាលារៀនណា ដែលមិនមានកូវីដ១៩បានឆ្លង។

  • សម្តេចនាយករដ្ឋមន្ត្រីស្នើរកលទ្ធភាពបើកសាលារៀនដែលមិនពាក់ព័ន្ធការឆ្លងកូវីដ១៩ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីស្នើរកលទ្ធភាពបើកសាលារៀនដែលមិនពាក់ព័ន្ធការឆ្លងកូវីដ១៩ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលបានស្នើរដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យរកលទ្ធភាពបើកបង្រៀនសិស្សនៅតាមសាលាមួយចំ នួនដែលមិនមានកូវីដ១៩បានឆ្លង។ សំណើរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានធ្វើតាមរយៈសារសម្លេង មួយនៅថ្ងៃទី៣១សីហានេះ នៅទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចំនួនប្រមាណ២លាននាក់ បានប្រមាណជាង៧៧ភាគរយហើយ។ សារសម្លេងរបស់សម្តេចបានបញ្ជាក់ថាសាលារៀនគួរបើកតាមកន្លែង ដែលមិនឆ្លង ដោយមិនរង់ចាំការបើកព្រមគ្នាទូទាំងប្រទេសនោះទេ ។