Category: អប្សរាណេត

  • មនុស្ស២៤៣នាក់ បំពានវិធានការរដ្ឋបាលនិងសុខាភិបាលត្រូវបានឃាត់ខ្លួន (Video Inside)

    មនុស្ស២៤៣នាក់ បំពានវិធានការរដ្ឋបាលនិងសុខាភិបាលត្រូវបានឃាត់ខ្លួន (Video Inside)

    មនុស្សដែលបានឃាត់ខ្លួនក្នុងសកម្មភាពបំពានវិធានរដ្ឋបាលនិងវិធានសុខាភិបាលនៅថ្ងៃនេះ មានចំនួន២៤៣ នាក់។ នេះជាតួលេខកាន់តែថយចុះនូវចំនួនមនុស្សដែលបំពាននឹងល្មើសរដ្ឋបាលនិងវិធានសុខាភិបាល។ កាល ពីម្សិលមិញ មនុស្សដែលបានឃាត់ខ្លួនមានចំនួន២៩៧នាក់។

  • ការឆ្លងកូវីដ១៩នៅកម្ពុជា មានចំនួន៤២៣ករណី (Video Inside)

    ការឆ្លងកូវីដ១៩នៅកម្ពុជា មានចំនួន៤២៣ករណី (Video Inside)

    តួលេខឆ្លងនិងតួលេខស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ការឆ្លងកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានចំនួន៤២៣ករណីចំណែកការស្លាប់មានចំនួន៦នាក់។ បើ ប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងបានថយចុះ៥ករណី, ចំណែកតួលេខមនុស្សស្លាប់ធ្លាក់ចុះ៨នាក់។ ការឆ្លង ថ្មីទាំង៤២៣ករណីនៅថ្ងៃព្រហស្បតិ៍នេះ រួមមានការឆ្លងចូលក្នុងសហគមន៍មានចំនួន៣១២ករណី និងការ ឆ្លងមកពីក្រៅប្រទេស១១១ករណី។ បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើន ឡើង១ករណី, ប៉ុន្តែតួលេខឆ្លងមកពីក្រៅប្រទេស បានថយចុះ៦ ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិ ការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៨៧ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៧ម៉ឺន៦ពាន់៣៣៥ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៦ខែសីហា, ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន៩៥៨ករណី, ការស្លាប់សរុបកើន ចំនួន១ពាន់៨៤១នាក់ និងការព្យាបាលជាសះស្បើយសរុបមានចំនួន៨ម៉ឺន៦ពាន់៩៩៣នាក់។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់៨៣១នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់៨៣១នាក់ (Video Inside)

    ប្រជាពលរដ្ឋ១០ម៉ឺន៩ពាន់៧៣៤នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សបានទទួលវ៉ាក់សាំង បានកើនសរុប១០លាន៧ម៉ឺន១ពាន់៤៦១នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ ដូសរួចមានចំនួន៨លាន១សែន៣ម៉ឺន៤៥៩នាក់។ ក្នុងចំណោមពលរដ្ឋទាំងជាង១០លាន៧ម៉ឺននាក់នោះ, ការ ចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៨លាន៨សែន៣ម៉ឺន៤ពាន់៧៨១នាក់ និងលើយុវជនវ័យ ជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំមានចំនួន១លាន២សែន៣ម៉ឺន៦ពាន់៦៨០នាក់។

  • សម្តេចនាយករដ្ឋមន្ត្រីព្រមានមន្ត្រីដែលខ្វះភាពទទួលខុសត្រូវក្នុងការរៀបចំចាក់វ៉ាក់សាំង (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីព្រមានមន្ត្រីដែលខ្វះភាពទទួលខុសត្រូវក្នុងការរៀបចំចាក់វ៉ាក់សាំង (Video Inside)

    ការរកឃើញភាពមិនទទួលខុសត្រូវចំពោះកិច្ចការរៀបចំចាក់វ៉ាក់សាំង បានប្រញាប់ឲ្យសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដាស់តឿននៅថ្ងៃទី២៦សីហានេះព្រមានដល់មន្ត្រីក្រោមបង្គាប់។ សារសម្លេងរបស់សម្តេចតេជោហ៊ុន សែននៅថ្ងៃនេះ បានថ្លែងកត់សម្គាល់ភាពខ្វះការទទួលខុសត្រូវរបស់អភិបាលខេត្តនិងគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកការចាក់វ៉ាក់សាំង ក្រោយការរកឃើញថាខេត្តមួយចំនួនមានសេសសល់ពលរដ្ឋច្រើនម៉ឺននាក់ដែល មិនទាន់បានចាក់វ៉ាក់សាំង។

  • ឆេះមន្ទីរពេទ្យឯកជន ក្នុងខណ្ឌបឹងកេងកង (Video Inside)

    ឆេះមន្ទីរពេទ្យឯកជន ក្នុងខណ្ឌបឹងកេងកង (Video Inside)

    អគ្គិភ័យបានឆេះមន្ទីរពេទ្យឯកជនសម្ពព សុខលាភ មេត្រី ក្នុងខណ្ឌបឹងកេងកងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៥ សីហានេះ។

  • កម្ពុជាត្រៀមចុះតំបន់ប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    កម្ពុជាត្រៀមចុះតំបន់ប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    កម្ពុជា និងយូណេស្កូ បានពិភាក្សាអំពីការត្រៀមចុះតំបន់ប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោក។ កិច្ចពិភាក្សានេះ បានធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ជាមួយនឹងលោកស្រីបណ្ឌិតម៉ិច្ឆធៀល រ៉ូស្លឺ Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភព លោក ដោយមានការចូលរួមពីបណ្ឌិតជីង ហ្វេង Jing Feng នៃប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤សីហា នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

  • កម្ពុជាត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២២ នៅប្រទេសចិន (Video Inside)

    កម្ពុជាត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២២ នៅប្រទេសចិន (Video Inside)

    កម្ពុជាបានបញ្ជាក់ការត្រៀមរៀបចំលក្ខណៈសម្បត្តិមុនជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២ នៅប្រទេសចិន។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានបញ្ជាក់ជុំវិញការ ត្រៀមលក្ខណៈសម្បត្តិនេះ ក្នុងឳកាសដែលកម្ពុជាត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្ដិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ នៅទីក្រុង Hangzhou នៃសាធារណរដ្ឋប្រជាមានិតចិន ។

  • ថវិកា៨០លានរៀល ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាក្នុងរាជធានីភ្នំពេញ (Video Inside)

    ថវិកា៨០លានរៀល ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាក្នុងរាជធានីភ្នំពេញ (Video Inside)

    ថវិកា៨០លានរៀល ត្រូវបានប្រគល់ជួនសមាគមអតីតយុទ្ធជនកម្ពុជាក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះក្នុងនោះរួម មានអតីតយុទ្ធជន២០នាក់ដែលបានបាត់បង់ជីវិតដោយសារកូវីដ១៩។

  • ពលរដ្ឋរងគ្រោះដោយកូវីដជាង២លាន៦សែននាក់ ទទួលសាច់ប្រាក់ឧបត្ថម្ភជាង៤១០លានដុល្លារ (Video Inside)

    ពលរដ្ឋរងគ្រោះដោយកូវីដជាង២លាន៦សែននាក់ ទទួលសាច់ប្រាក់ឧបត្ថម្ភជាង៤១០លានដុល្លារ (Video Inside)

    ក្រសួងសង្គមកិច្ច បានថ្លែងថាក្នុងអំឡុងពេលដែលរងវិបត្តិកូវីដ១៩, ប្រជាពលរដ្ឋក្រីក្រប្រមាណជាង២លាន៦ សែននាក់បានទទួលការឧបត្ថម្ភសាច់ប្រាក់ជាង៤១០លានដុល្លារពីរាជរដ្ឋាភិបាល។

  • Oak Sourcing & Logistic,LLC ផ្តល់ម្ភារៈការពារវេជ្ជសាស្រ្តជាង២លានឈុត (Video Inside)

    Oak Sourcing & Logistic,LLC  ផ្តល់ម្ភារៈការពារវេជ្ជសាស្រ្តជាង២លានឈុត (Video Inside)

    សម្ភារៈការពារវេជ្ជសាស្រ្តជាង២លានឈុតត្រូវបានឧបត្ថម្ភដល់កម្ពុជាដោយក្រុមហ៊ុនឯកជនមួយឈ្មោះ Oak Sourcing & Logistic,LLCដើម្បីចូលរួមប្រឆាំងនឹងជម្ងឺកូវីដ១៩។  សម្ភារៈការពារវេជ្ជសាស្រ្តជាង២លានឈុតនេះ បានផ្តល់មកតាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA កាលពីថ្ងៃទី២៤សីហា។