Category: អប្សរាណេត

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងចំនួន៤០នាក់ (Video Inside)

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងចំនួន៤០នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤០នាក់ និងស្លាប់៥នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។  យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤០នាក់នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ៥នាក់ពាក់ពន្ធ័ នៅស្រុករមាសហែក, ១៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះ២៣នាក់នាក់ទៀត បានឆ្លងលើ ពលរដ្ឋនៅក្នុងក្រុងនិងស្រុកខ្លះនៅក្នុងខេត្ត និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានបុរសអាយុ៧៩ឆ្នាំនិងស្រ្តីអាយុ៥២ឆ្នាំនៅស្រុកកំពង់រោទិ៍,  ស្រី្តអាយុ៤០ឆ្នាំ ម្នាក់នៅស្រុក ស្វាយទាប, បុរសអាយុ៧០ឆ្នាំ នៅស្រុករំដួល, ទី និងបុរសអាយុ៧០ឆ្នាំម្នាក់ នៅស្រុកស្វាយជ្រំ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៨០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៧ នាក់ និងមានអ្នកស្លាប់សរុបចំនួ៩៧នាក់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន១ពាន់ ៧៤៣ករណី និងការស្លាប់ថ្មីមានចំនួន៧ពាន់៩១៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុង ក្រោយនេះ មាន ៨ប្រទេស។

  • ពលរដ្ឋចាក់វ៉ាក់សាំងរួច មានចំនួន៧លាន៣សែន៨ម៉ឺន៥ពាន់១៣នាក់ (Video Inside)

    ពលរដ្ឋចាក់វ៉ាក់សាំងរួច មានចំនួន៧លាន៣សែន៨ម៉ឺន៥ពាន់១៣នាក់ (Video Inside)

    ចំនួនពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងបានកើនដល់៧លាន៣សែន៨ម៉ឺន៥ពាន់១៣នាក់ហើយ នៅ ទន្ទឹមនឹងវ៉ាក់សាំងបង្កាកូវីដ១៩បាននិងកំពុងមកដល់ជាបន្តបន្ទាប់ថែមទៀត។ កាលពីចុងសប្តាហ៍នេះ វ៉ាក់សាំង ចិន២លានដូស ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់មួយលានដូសដែលជាវ៉ាក់សាំងបញ្ជាទិញបានមកដល់កាលពីថ្ងៃ សៅរ៍ និងវ៉ាក់សាំងចិនស៊ីណូហ្វាមចំនួនមួយលានដូសដែលជាវ៉ាក់សាំងជំនួយ ទើបបានមកដល់កាលពីថ្ងៃអា ទិត្យថែមទៀត។ ដោយឡែកវ៉ាក់សាំង Johnson & Johnson ចំនួន៦០ម៉ឺន៩ពាន់៦០០ដូស នៃជំនួយសហរដ្ឋ អាមេរិកសរុបជាងមួយលានដូសតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់នោះ ទើបបានដឹកមកដល់កម្ពុ ជាកាលពីវេលា ម៉ោងប្រមាណជាង១២យប់ ឈានចូលថ្ងៃច័ន្ទទី២សីហានេះ។ យុទ្ធនាការចាក់វ៉ាក់សាំងលើពល រដ្ឋទូទាំងប្រ ទេសត្រូវបានពង្រីកដល់១២ លាននាក់ហើយ រួមបញ្ចូលទាំងយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំ ទង់ប្រ មាណជិត២លាននាក់អាយុរវាងពី ១២ដល់១៧ឆ្នាំ ដែលទើបនឹងចា​ប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមកនេះ។  សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃអាទិត្យបញ្ជាក់ថាតួលេខឆ្លងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល បានធ្លាក់ចុះ ដោយសារតែមនុស្សវ័យ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងគ្រប់ទាំងអស់គ្នាហើយ ។ ប្រមុខរាជរដ្ឋាភិបាលនៅទន្ទឹមនឹងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់នាពេលនេះ នៅ បានបង្ហាញគម្រោងចង់ចាក់ថ្នាំវ៉ាក់សាំងលើកុមារក្រោយអាយុ១២ឆ្នាំ គឺកុមារវ័យ១០និង១១ឆ្នាំថែមទៀតដើម្បី ការចង់ពង្រីកវិធានការចាកវ៉ាក់សាំងដល់មនុស្សរហូតដល់១៣លាននាក់ទូទាំងប្រទេសដែលស្មើនឹងពលរដ្ឋប្រ មាណ ៨០ភាគរយ ។ បច្ចុប្បន្ន វ់ាក់សាំងដែលកម្ពុជាបាននិងកំពុងប្រើប្រាស់ចាក់លើពលរដ្ឋខ្មែរជាបន្តបន្ទាប់នេះ មានចំនួន១៩លាន ដូស។ យោងតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងខែសីហានេះ វ៉ាក់សាំងដែលកម្ពុជាបានទទួលនិង រំពឹងទទួល, រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញ នឹងមានចំនួន…

  • ប្រមុខរាជរដ្ឋាភិបាលដាស់តឿនការប្រុងប្រយ័ត្ន Delta ទន្ទឹមនឹងការរកឃើញឆ្លង១០៩នាក់ ក្នុងរយៈពេលតែ២ថ្ងៃ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលដាស់តឿនការប្រុងប្រយ័ត្ន Delta ទន្ទឹមនឹងការរកឃើញឆ្លង១០៩នាក់ ក្នុងរយៈពេលតែ២ថ្ងៃ (Video Inside)

    កម្ពុជាបានរកឃើញវីរុសបំប្លែងថ្មី Delta ១០៩ករណីបន្ថែមទៀតក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ដែលការរក ឃើញនេះ គឺនៅទន្ទឹមនឹង សារដាស់តឿនរបស់ប្រមុខរាជរដ្ឋាភិបាលជួនដំណឹងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវ ប្រុងប្រយ័ត្នជាទីបំផុតនូវមេ រោគដែលឆ្លងលឿននិងកាចសាហាវដែលកំពុងតែគម្រាមកំហែងពិភពលោកនា ពេលនេះ ។ សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃ២សីហាឆ្នាំ២០២១ បានបញ្ជាក់ថា វីរុសបំប្លែងថ្មី Delta ដែលទើប រកឃើញ១០៩ករណីនោះ គឺរវាងពីថ្ងៃទី៣១កក្កដាដែលមានចំនួន៤៣ករណី និងនៅថ្ងៃទី១សីហាឆ្នាំ២០២១បាន បន្តរកឃើញចំនួន៦៦ករណីបន្ថែមទៀតដែលនាំឲ្យមានចំនួនអ្នកឆ្លងដោយវីរុស Delta ក្នុងប្រទេសកម្ពុជា បាន កើនសរុបជាង២២៣នាក់ហើយ។  យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងវីរុស Delta ទាំង១០៩នាក់ គឺរួមមានពលរដ្ឋជាអ្នកដំណើរវិល ត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃចំនួន៣៤នាក់, លើបុគ្គលិកសុខាភិបាល៩នាក់នៅខេត្តឧត្តរ មានជ័យ, នៅរាជធានីភ្នំពេញចំនួន៥នាក់ និងអ្នកឆ្លងដទៃទៀត គឺជាអ្នកធ្វើដំណើរមកពីប្រទេសថៃ វិលត្រឡប់ ទៅកាន់ខេត្តប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ,សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និង ព្រៃវែង។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃទី១សីហាបានបញ្ជាក់ជុំវិញកំណើននៃការរកឃើញឆ្លងវីរុសបំប្លែងថ្មី Deltaមកលើ ប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកទើបបានវិលត្រឡប់មកពីប្រទេសថៃ។ កម្ពុជាដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នាំចូលពីក្រៅប្រទេស កាលពីសប្តាហ៍មុន បានបិទខេត្តទាំង៨ជាប់ព្រំ ដែននឹងប្រទេសថៃនិងការបិទច្រកទ្វារព្រំដែននាភាគបស្ចឹមប្រទេសនោះទៀតផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាដើម្បីជម្រុញឲ្យប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងកន្លងមកនេះ…

  • ការឆ្លងកូវីដ១៩ មានជាង៥០០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩ មានជាង៥០០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ  (Video Inside)

    ការឆ្លងកូវីដ១៩នៅថ្ងៃនេះបានថយចុះមកនៅជាង៥០០ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជា សញ្ញាបង្ហាញការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីដើមខែសីហានេះ។ ខែកក្កដាគឺជាខែដែលកម្ពុជាប្រឈមនឹង ការឆ្លងខ្ពស់ជាងគេបំផុតចាប់តាំងពីមានការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ កាលពីថ្ងៃទី១សីហា កាលឆ្លងទូទាំងប្រទេសមានចំនួន៦៧១ករណី, ចំណែកការឆ្លងនៅថ្ងៃទី២សីហានេះ បានធ្លាក់ចុះមកនៅ៥៦០ ករណីតិចជាងម្សិលមិញ១១១ករណី។ ក្នុងចំណោមការឆ្លង៥៦០ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈ ពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន៣៩១ករណី ដែលជា តួលេខថយចុះចំនួន១៥ករណីបើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន១៦៩ករណីដែលថយចុះ៩៦ករណីផងដែរ ប្រៀបធៀប នឹងម្សិល មិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២២នាក់ដែល ថយចុះម្នាក់ប្រៀប ធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៥ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៦ម៉ឺន៧ពាន់៥០៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២ខែសីហា ឆ្នាំ២០២១ការឆ្លងសរុប ទូទាំងប្រទេសមានចំនួន៧ម៉ឺន ៨ពាន់៤៧៤ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៤៤២នាក់ និងការព្យាបាល ជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន១ពាន់៥១៧នាក់។

  • រថយន្តដឹកជញ្ជូនជាង២០គ្រឿង ឆេះនៅក្នុងចំណតក្រុមហ៊ុនវីរៈប៊ុនថាំ (Video Inside)

    រថយន្តដឹកជញ្ជូនជាង២០គ្រឿង ឆេះនៅក្នុងចំណតក្រុមហ៊ុនវីរៈប៊ុនថាំ (Video Inside)

    អគ្គិភ័យមួយនារសៀលថ្ងៃទី៣០កក្កដាក្នុងចំណតក្រុមហ៊ុនរថយន្តដឹកជញ្ជូន វីរៈប៊ុនថាំ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបានឆាបឆេះរថយន្តដឹកជញ្ជូនអស់២៣គ្រឿង។ មិនមាន សេចក្តីរាយការណ៍ បញ្ជាក់ថាតើអគ្គិភ័យឆេះរថយន្តដឹកអ្នកដំណើរប្រមាណជិត២០គ្រឿងកាលពីរសៀលថ្ងៃ ទី៣០កក្កដានោះ បាន បណ្តាលមកពីអ្វីនោះទេ។ មនុស្សដែលស្លាប់ម្នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយទេ ប៉ុន្តែសេចក្តីរាយការណ៍បានបញ្ជាក់ថាអ្នកស្លាប់ម្នាក់នោះ គឺជាអ្នកកំពុងដេកនៅក្នុងឡានក្នុងហេតុ ការណ៍ដែលមានអគ្គិភ័យឆាបឆេះក្នុងចំណតក្រុមហ៊ុនរថយន្តដឹកជញ្ជូនវីរៈប៊ុនថាំនោះ។

  • តុលាការបញ្ជាក់ប្រកាសសាលក្រមរ៉ុងឈុន នៅថ្ងៃទី១៨សីហា (Video Inside)

    តុលាការបញ្ជាក់ប្រកាសសាលក្រមរ៉ុងឈុន នៅថ្ងៃទី១៨សីហា (Video Inside)

    តុលាការបានធ្វើសវនាការលើសំណុំរឿងលោករ៉ុងឈុនដែលបានជាប់ចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» ។ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយ ការប្រព្រឹត្តបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូង ឃ្មុំ។ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ញុះញង់ប្រាប់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ភ្លាមនោះ បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយ ព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ។ អំពើញុះញង់ព្រំដែនប្រឆាំងនឹង ប្រទេសវៀតណាម គឺ ជាទង្វើនៃកលល្បិចនយោបាយរបស់ក្រុមធ្វើនយោបាយប្រឆាំងដើម្បីស្វែងរកប្រជា ប្រីយ៍ភាពនយោបាយ។ មន្ត្រី ចៅក្រមជំនុំជំរះ លោកលី សុខា ត្រូវបានគេដកស្រង់សម្តីក្រោយសវនាការនៅ ថ្ងៃនេះថាសាលក្រមពាក់ព័ន្ធនឹង ករណីលោករ៉ុងឈុន នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

  • ចាប់ខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ប្រើហិង្សាលើស្ត្រី (Video Inside)

    ចាប់ខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ប្រើហិង្សាលើស្ត្រី (Video Inside)

    ឧត្តមសេនីយ៍ទោយោធាម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយការប្រព្រឹត្តអំពើហិង្សាលើស្ត្រី។ ឧត្តមសេនីយ៍ទោ សូយចាន់សឿន នាយករងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួននៅ ព្រឹកថ្ងៃទី៣០ខែកក្កដានេះ ដោយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ក្រោយការវាយធ្វើបាបលើស្ត្រីអាយុ ៤១ឆ្នាំម្នាក់ដែលជាសង្សាររបស់ខ្លួន។  ស្ត្រីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ត្រូវបានឧត្តមសេនីយ៍ទោយោធា រូបនោះ បានប្រើអំពើហិង្សាវាយដំនិងគំរាមរកបាញ់សម្លាប់ និងបានបង្ខាំងទុកនៅក្នុងបន្ទប់ក្នុងផ្ទះមួយនៅភូមិ ទឹកចេញ, ឃុំត្រែងត្រយឹង, ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ សូយ ចាន់សឿន ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពី «ប្រើ ហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» ទៅលើស្រ្តីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

  • សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា (Video Inside)

    សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា (Video Inside)

    ម៉ាសចំនួន១លានម៉ាស់ ដែលជាជំនួយរបស់សាធារណរដ្ឋកោះ ម៉ាស្ហាល់ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខា ភិបាលកម្ពុជាដើម្បីបង្កាជំងឺកូវីដ១៩។ សាធារណរដ្ឋកោះម៉ាស្ហាល់ គឺជាប្រទេសមួយដែលស្ថិតក្នុងតំបន់អាស៊ីប៉ា ស៊ីចន្លោះប្រទេសហ្វីលីពីននិងកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក។  ពិធីប្រគល់និងទទួលនេះគឺបានធ្វើឡើងនៅ រសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសុខភិបាលក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិ បាលកម្ពុជាលោក សាស្រ្តា ចារ្យម៉ម ប៊ុនហេង និងទីប្រឹក្សាពិសេសនៃអគ្គកុងស៊ុលសាធារណរដ្ឋកោះម៉ាស្ហាល់ លោក Richmond GUAN (ហ្គ័ន)។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកោះម៉ាស្ហាល់ និងបានចាត់ទុកថា ជំនួយនេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកាល:ទេស: បច្ចុ ប្បន្នដែលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្តាត់ និងឆ្លើយតបការ រីក រាលដាលនៃជំងឺកូវីដ១៩។ យោងតាមវ៉េបសាយ Wolrddometerសាធារណរដ្ឋកោះម៉ាស្ហាល់ គឺជាប្រទេសមួយ ដែលមានការឆ្លងកូវីដ១៩តែ៤ករណី និងមិនមានមនុស្សស្លាប់ឡើយ។

  • ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃ ផ្តល់ជំនួយបង្ការកូវីដ១៩ (Video Inside)

    ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃ ផ្តល់ជំនួយបង្ការកូវីដ១៩ (Video Inside)

    ឧបករណ៍និងសម្ភារៈប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសថៃបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បី ប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ នៅ ទីស្តីការក្រសួងសុខភិបាលក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកបញ្ញារ៉ាក់ ពលធិប។ ឧបករណ៍និងសម្ភារៈផ្តល់ដោយប្រទេសថៃរួមមាន ម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ១៩ PCR Machine ចំនួនមួយគ្រឿង និងគ្រឿងបន្ទាប់បន្សំមួយចំនួន រួមនឹងសម្លៀកបំពាក់សុវត្ថិភាពPPE ចំនួន១ពាន់ ២០០កំផ្លេ។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្ស ធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃនិងចាប់ទុកជំនួយនេះជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជាពិសេសក្នុងកាល:ទេស:បច្ចុប្បន្នដែលកម្ពុជា បាននឹងកំពុងខិតខំ ប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ, ទប់ស្តាត់ និងឆ្លើយតបការាលដាលនៃជំងឺកូវីដ១៩ឲ្យបានកាន់តែ ឆាប់រហ័ស។