Category: អប្សរាណេត

  • ព្រះមហាក្សត្រ និងសម្តេចម៉ែ អបអរសាទរសម្តេចតេជោទទួលគ្រឿងឥស្សរិយយសរុស្ស៊ី The Order of Friendship (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ អបអរសាទរសម្តេចតេជោទទួលគ្រឿងឥស្សរិយយសរុស្ស៊ី The Order of Friendship (Video Inside)

    ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានប្រោសព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែល ទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព- The Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី ។ ព្រះរាជសាររបស់ ព្រះអង្គទាំងទ្វេ ថ្ងៃទី២៨កក្កដាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃនេះ និងសូមកោតសរសើរដ៏កក់ក្ដៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោដែលមានគុណបំណាច់ដ៏ថ្លៃថ្លា, វីរភាពដ៏ ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដឹកនាំប្រទេសដ៏ឆ្នើមបំផុត និងប្រកបដោយសក្តានុពល ទំនាក់ទំនងសហប្រតិ បត្តិការជាមួយប្រទេសនានាបានល្អប្រសើរ, ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍន៍ជាតិ, រីកចម្រើន និងល្បីរន្ទឺលើសកលលោក»។ គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាព The Order of Friendship គឺជាគ្រឿងឥសិរ្សយសថ្នាក់កំពូលរបស់សហព័ន្ធរុស្ស៊ីដែលបានបង្កើតឡើងដោយអតីតប្រធានា ធិបតីរុស្ស៊ី លោកបូរីស យ៉ែល ស៊ីន។ ឥស្សរជននយោបាយសំខាន់ៗ ដែលធ្លាប់បានទទូលឥស្សរយសនោះរួម មានអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀ មហាម៉ាត់, អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោកស្រី ម៉េ ហ្គាវ៉ាទី ស៊ូកាណូ ពូទ្រី, អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន,…

  • មន្ទីរសម្រាកព្យាបាល នាគព័ន្ធដាយមិន មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    មន្ទីរសម្រាកព្យាបាល នាគព័ន្ធដាយមិន មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយគ្រូពេទ្យធ្វើការនៅមន្ទីសម្រាកព្យាបាល នាគព័ន្ធDiamond ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីសម្រាកព្យាបាល នាគព័ន្ធ Diamond មានទីតាំង ស្ថិត នៅផ្លូវ៣៨៤, សង្កាត់ទួលស្វាយព្រៃ១, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកឆ្លងកូវីដ១៩ គឺជាគ្រូពេទ្យធ្វើការនៅមន្ទីសម្រាកព្យាបាលនាគព័ន្ធ Diamond នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាង ពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួន រយៈ ពេល ១៤ ថ្ងៃ៕

  • បុរសអាយុ២៤ឆ្នាំឆ្លងកូវីដ បានរត់ចេញពីមន្ទីរពេទ្យ (Video Inside)

    បុរសអាយុ២៤ឆ្នាំឆ្លងកូវីដ បានរត់ចេញពីមន្ទីរពេទ្យ (Video Inside)

    អ្នកឆ្លងជម្ងឺកូវីដ១៩ម្នាក់បានរត់គេចចេញពីមន្ទីរពេទ្យព្រះអង្គឌួង។ បុរសអាយុ២៤ឆ្នាំឈ្មោះ សឿង វុត្ថា បានរត់ ចេញពីមន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី២៦កក្កដា។ អ្នកគេចខ្លួន ឈ្មោះ សឿង វុត្ថា គឺជាពលរដ្ឋ មានទីលំនៅ ក្នុងភូមិទួលរកា១, សង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ។ បុរសរូបនោះ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ ក្នុងពេលចូលទៅសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី ២៥ ខែកក្កដា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវអ្នកដែលធ្លាប់បានជួបឬបានប៉ះពាល់ជាមួយឈ្មោះ សឿង វុត្ថា នោះ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។

  • យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ ចាប់ផ្តើមថ្ងៃអាទិត្យទី១ សីហា (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ ចាប់ផ្តើមថ្ងៃអាទិត្យទី១ សីហា (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារវ័យជំទង់អាយុ១២ឆ្នាំដល់១៧ឆ្នាំ នឹងចាប់ផ្តើមហើយនៅថ្ងៃអាទិត្យចុង សប្តាហ៍នេះហើយ ទន្ទឹមនឹងការដឹកជញ្ជួនវ៉ាក់សាំងមកដល់កម្ពុជាមានជាបន្តបន្ទាប់។ សម្តេចតេជោហ៊ុនសែន បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យ ជំទង់ ដែលមានប្រមាណជិត២លាននាក់ នឹងត្រូវចាប់ ផ្តើមធ្វើនៅថ្ងៃទី១សីហាឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ នឹងចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្ដាល, ខេត្តព្រះសីហនុ, និងខេត្តកោះកុង ។ សូមទស្សនា សេចក្តីរាយការណ៍ជុំវិញចំណាប់អារម្មណ៍របស់ពលរដ្ឋនិងកុមារវ័យជំទង់នានា៕

  • បុរសអាយុ៥៥ឆ្នាំ ស្លាប់ដោយសារអួលទឹក (Video Inside)

    បុរសអាយុ៥៥ឆ្នាំ ស្លាប់ដោយសារអួលទឹក (Video Inside)

    បុរសវ័យចំណាស់ម្នាក់នៅក្នុងខេត្តក្រចេះបានស្លាប់នៅថ្ងៃនេះដោយសារការអួលទឹក។ ហេតុការណ៍បានកើត ឡើងក្នុងភូមិអូរពោរ​ ឃុំក្បាលដំរី​ នៃស្រុកសំបូរ កាលពីវេលាថ្ងៃត្រង់ទី២៨កក្កដានេះ បន្ទាប់ពីបុរសអាយុ៥៥ឆ្នាំ ​ឈ្មោះ ម៉ឺ ក្រោយការទទួលទានបាយថ្ងៃត្រង់រួច បានហូបទឹក ប៉ុន្តែក្រោយការពិសារទឹកនោះរួច គាត់ក៏បានអួល ស្លាប់មួយរំពេជ។ សមត្ថកិច្ចក្រុមជំនាញបានធ្វើកោសល្យវិច័យ និងបញ្ជាក់ថាបុរសអាយុ៥៥ឆ្នាំនោះពិតជា ស្លាប់ ដោយសារការអួលទឹកប្រាកដមែន។

  • សុនខហិតមីនរបស់កម្ពុជាចំនួន៦ក្បាល លក់ឲ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង (Video Inside)

    សុនខហិតមីនរបស់កម្ពុជាចំនួន៦ក្បាល លក់ឲ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង (Video Inside)

    សត្វសុនខហិតមីនចំនួន៦ក្បាល ដែលបង្វឹកដោយប្រទេសកម្ពុជាត្រូវបានលក់ឲ្យទៅប្រទេសកេនយ៉ា និង ប្រទេសស៊ូដង់ខាងត្បូងដើម្បីប្រតិបត្តិការដោះមីននៅក្នុងប្រទេសដែលស្ថិតក្នុងតំបន់អាហ្វ្រិកទាំងនេះ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងនៅថ្ងៃទី២៨ ខែកក្កដា នេះថា ការលក់សុនខហិតមីននេះ បានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់ទិញ ឬសុំសុនខហិត មីនពីបរ ទេសកាលពីមុននោះ ទៅជាប្រទេសធ្វើការផ្គត់ផ្គង់សត្វសុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការ នៅក្នុង ប្រទេសនេះផង។ លោកបានថ្លែងក្នុងចំណោមសត្វសុនខ៦ក្បាលនោះ សុនខ២ ត្រូវបានលក់ទៅប្រទេសកេន យ៉ានិង៤ក្បាលទៀតលក់ទៅប្រទេសស៊ូដង់ខាងត្បួង។ ប្រធានស៊ីម៉ាក់បានសម្តែងនូវមោទនភាពរបស់ក្រុម ស៊ីម៉ាក់ ដោយបញ្ជាក់ថា នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់, ទាំងចំណេះដឹង និងចំណេះធ្វើ, ការ ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារបច្ចេកទេស ដែលខែ្មរអាចធ្វើបាន»។ យោងតាមមន្ត្រីស៊ីម៉ាក់ សត្វសុនកហិតមីនទាំង ៦ក្បាលនេះ ត្រូវបានលក់ក្នុងតម្លៃពី ៣ពាន់៥០០ដុល្លារក្នុងមួយក្បាល តាមរយៈអង្គ ការAPOPO ខណៈកាលពីពេលមុន កម្ពុជាធ្លាប់ទិញសត្វសុនខពីបរទេស ក្នុងមួយក្បាលតម្លៃដល់ទៅ៣ម៉ឺន ដុល្លារឯនោះ។

  • កម្ពុជាដុតកម្ទេចសាច់ក្របីមានកូវីដ១៩ នាំចូលពីឥណ្ឌា (Video Inside)

    កម្ពុជាដុតកម្ទេចសាច់ក្របីមានកូវីដ១៩ នាំចូលពីឥណ្ឌា (Video Inside)

    សាច់ក្របីដែលរកឃើញមានវីរុសកូវីដ-១៩ចំនួន៣កុងទីន័រ នាំចូលមកពីប្រទេសឥណ្ឌា ត្រូវបានដុតកំទេច ចោលហើយនៅថ្ងៃនេះ។ ការដុតកម្ទេចសាច់ក្របីនេះ បានធ្វើនៅទីតាំងដីសំរាប់បូជាអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ ស្ថិតក្នុងភូមិជាំ, ឃុំតាសាល, ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ផលិតផលសាច់ក្របីបង្កកដែលរកឃើញ មានវីរុសកូវីដ១៩នោះ  គឺមាន១កុងទីន័រជារបស់ក្រុមហ៊ុន BOVINI FOOD CO. LTD, និង២កុងទីន័រទៀត ជារបស់ក្រុមហ៊ុន ASHARY INVESTMENT & CONSTRUCTION Co. LTD។ ស្ថានទូតឥណ្ឌាប្រចាំប្រទេស កម្ពុជាកាលពីម្សិលមិញ បានអំពាវនាវកម្ពុជាសូមធ្វើតេស្តលើសាច់ក្របីនោះសាឡើងវិញ ដោយ សារតែការនាំ ចូលទំនិញទាំងនេះ ត្រូវបានពិនិត្យតាមស្តង់ដា ISO ត្រឹមត្រូវមុនការដឹកនាំចូលមកកម្ពុជា។ ស្ថានទូតបានអះ អាងថា សាច់ក្របីនេះ បាននាំចេញតាមផ្លូវទឹក តាំងពីខែមេសា និងបានមកដល់កម្ពុជានៅខែកក្កដាដែលគ្មាន ភស្ថុតាងវិទ្យាសាស្ត្រណាបង្ហាញថាវីរុសកូវីដ១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារនិងចំណីអាហារក្នុងរយៈ ពេលជិត៣ខែនោះទេ។

  • មនុស្សស្លាប់៤នាក់ និងកំពុងជួយសង្គ្រោះ១០នាក់សង្ស័យពុលស្រាស នៅខេត្តកំពត (Video Inside)

    មនុស្សស្លាប់៤នាក់ និងកំពុងជួយសង្គ្រោះ១០នាក់សង្ស័យពុលស្រាស នៅខេត្តកំពត (Video Inside)

    មនុស្ស៤នាក់បានស្លាប់និងប្រមាណ១០នាក់ទៀតកំពុងជួយសង្គ្រោះក្នុងហេតុការណ៍សង្ស័យករណីពុលស្រា សនៅក្នុងខេត្តកំពត។ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវកាលពីរសៀលថ្ងៃទី២៧កក្កដានៅក្នុងហេតុការណ៍ សង្ស័យពុលស្រាស ដែលបានកើតឡើងនៅឃុំដូនយ៉យ ក្នុងស្រុកឈូក។ សមត្ថកិច្ចជំនាញបានប្រមូលសំណាក ដែលជាប់ពាក់ព័ន្ធទាំងអស់ក្នុងនោះសំណាកស្រាសចំនួន១២គំរូ, ស្រាថ្នាំចំនួន១០គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរ ពិសោធន៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ។ នេះជាលើកទី២ ហើយនៅក្នុងខេត្តកំពតដែលមានករណីសង្ស័យពុលស្រាស។ ករណីលើកទី១ដែលមានមនុស្សស្លាប់៨នាក់ ដោយសារការពុលស្រាសដែរនោះ បានកើតឡើងកាលពីខែឧសភាកន្លងមកនេះ។ ករណីពុលស្រាក្នុងអំឡុង ពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងកូវីដ១៩នេះ មិនមែនមានត្រឹមខេត្តកំពតតែមួយនោះទេ។ ក្នុងឆ្នាំ២០២១នេះ មានមនុស្សប្រមាណ៣០នាក់ហើយ ត្រូវគេរាយការណ៍ជុំវិញបានស្លាប់ដោយសារពុលស្រាស និង ស្រាថ្នាំ រួមមាននៅខេត្តកណ្តាល, ខេត្តកំពត និងនៅខេត្តព្រៃវែង។  ការពុលស្រាដែលរកឃើញកន្លងមកត្រូវ ក្រុមជំនាញបញ្ជាក់ថាដោយសារតែការបិតស្រាមិនមាន បច្ចេកទេសត្រឹមត្រូវដោយការបិតស្រាបានលាយ សារធាតុមេតាណុលកម្រិតខ្ពស់ជាង១០ភាគរយដែលធម្មតាគេអនុញ្ញាតឲ្យមានជាតិមេតាណុលនោះត្រឹមតែ ក្រោម០.២%តែប៉ុណ្ណោះ។

  • ក្រសួងការងារ និង ACILS អាមេរិកចុះអនុស្សារណៈ ក្នុងបំណង បង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី (Video Inside)

    ក្រសួងការងារ និង ACILS អាមេរិកចុះអនុស្សារណៈ ក្នុងបំណង បង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី (Video Inside)

    ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ នៅថ្ងៃទី២៨កក្កដាឆ្នាំ២០២១ ក្នុងបំណង បង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី ក្នុងគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោ បាយពាក់ព័ន្ធនឹងវិស័យការងារ។ អនុស្សរណៈនៃការយោគយល់គ្នានោះ មានរយៈពេល២ឆ្នាំ គឺពីឆ្នាំ២០២១ ដល់ឆ្នាំ២០២ និងអនុស្សារណៈនោះ ត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីក្រសួងការងារ លោកអ៊ិត សំហេង និង នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា លោក William Conklin ។  លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានោះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហ ប្រតិបត្តិការរវាងក្រសួងការងារ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ លោក William Conklin ក្នុងពិធីចុះហត្ថលេខា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលបានខិតខំប្រឹងប្រែងរួមកិច្ចការជាមួយគ្នានាពេលកន្លងមក សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។ លោករំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញ ពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុង ការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ…

  • ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

    ខេត្តកោះកុងមានការឆ្លងថ្មី២១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ២១នាក់ថ្ងៃនេះ រួមមានការឆ្លងលើពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ៦នាក់, នៅស្រុកមណ្ឌលសីមា៥នាក់, នៅស្រុក កោះកុង ៥នាក់, ស្រុកគីរីសាគរ៤នាក់និងនៅស្រុកស្រែអំបិលម្នាក់។ ខេត្តកោះកុង មានអ្នកជាសះស្បើយថ្ងៃនេះ មានចំនួន ៨៥នាក់។