-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៨៨នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨៨នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ២២នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួនតែ៣នាក់នោះទេ ដែលក្នុង នោះ២នាក់ជាពលរដ្ឋរស់នៅក្នុងស្រុកអន្លងវែង និងម្នាក់ទៀតជាអ្នកដំណើរមកពីខេត្តតាកែវ។ ចំណែក ១៨៥ នាក់ ដទៃទៀតគឺ ជាករណីឆ្លងលើពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងឆ្លងលើពលករដែលកំពុងធ្វើ ចត្តាឡីស័ក ។ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៤ពាន់ ៣៦៤នាក់ ភាគច្រើននៃអ្នក ឆ្លងទាំងនោះជាករណីនាំចូលពីក្រៅប្រទេស។ ខេត្តឧត្តរមានជ័យ បានព្យាបាលជាសះស្បើយចំនួន ៧១១នាក់ និងមានអ្នកស្លាប់បានកើនចំនួន ៨នាក់ហើយ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៨ករណី និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាតួលេខកើនឡើងជាងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប១៦នាក់, ស្រុកអង្គរជុំ១៣នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកបន្ទាយស្រីម្នាក់, មកពីខេត្តបន្ទាយមាន ជ័យម្នាក់, មកពីខេត្តកំពង់ធំ២នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៦៤នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួម មាន ទី១ជាបុរសអាយុ៨២ឆ្នាំ មកពីខេត្តកំពង់ធំ , ទី២ស្ត្រីអាយុ៥៧ឆ្នាំ នៃស្រុកពួក និងទី៣ បុរសអាយុ៧៥ឆ្នាំ នៃស្រុកជីក្រែង។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២០នាក់, ព្យាបាលជាសះ ស្បើយ ចំនួន២ពាន់៩៥នាក់និងចំនួនអ្នកស្លាប់កើនដល់៤៥នាក់។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងកូវីដ១៩ មានចំនួន៧៦៦ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងកូវីដ១៩ដែលបានធ្លាក់ចុះមកជាង៦០០ករណីកាលពីម្សិលមិញ បានកើនឡើងមកជាង៧០០ករណីវិញ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងថ្ងៃនេះ មានចំនួន៧៦៦ករណី ដែលកើនឡើងចំនួន៨១ករណី ប្រៀបធៀបនឹងម្សិលមិញនោះ។ ក្នុងចំណោមការ ឆ្លង៧៦៦ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៤៥៩ករណី ដែល ជាតួលេខ កើនឡើងចំនួន៣៦ករណីបើប្រៀបធៀបនឹង ម្សិល មិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន៣០៧ករណី ដែលកើនឡើងចំនួន៤៥ករណីបើបៀបធៀប នឹងម្សិលមិញ។ កម្ពុជាក្នុងរយៈ២៨ថ្ងៃនៃខែកក្កដានេះ, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង ៨០០ករណី មាន១១លើក ,ការឆ្លងជាង៧០០ករណីមាន៣លើក, និងការឆ្លងជាង៦០០ករណីមានមួយលើក។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន១៥នាក់ ដែលថយចុះ៤នាក់ប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦០ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន៥ពាន់៤៣១ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៥ពាន់១៥២ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣៣៩នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៧ពាន់៦៩២នាក់។
-
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់កាលបរិច្ឆេទការមកដល់វ៉ាក់សាំង Johnson & Johnson (Video Inside)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងJohnson & Johnson ជាងមួយលានដូសដែលជា អំណោយរបស់សហរដ្ឋអាមេរិកមកកម្ពុជាតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងត្រូវដឹកមកដល់ជា២ដំណាក់កាល។ លិខិតមួយរបស់មន្ត្រីអនុប្រធានបេសកកម្មស្ថានទូតលោក Bemjamin Wohlauer ទៅកាន់រដ្ឋមន្ត្រីក្រ សួងសុខា ភិបាលកម្ពុជាកាលពីថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានសរសេរថាវ៉ាក់សាំង Johnson & Johnson ១លាន ៦ម៉ឺន ១០០ដូស នឹងត្រូវដឹកមកដល់កម្ពុជាតាមជើងយន្តហោះ២ដាច់ដោយឡែកមកដល់រាជធានីភ្នំពេញ ដោយ ជើង ទីមួយវ៉ា់ក់សាំងប្រមាណពាក់កណ្តាល នឹងមកដល់ថ្ងៃសុក្រទី៣០កក្កដាម៉ោង៧និង១៥នាទីព្រឹក និងជើងទី២ នឹងមកដល់ថ្ងៃច័ន្ទ ទី២សីហា ឆ្នាំ២០២១។ លិខិតដដែល បានសរសេរថាអំណោយវ៉ាក់សាំងនេះត្រូវ បានធ្វើឡើង តាមរយៈ កិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល អាមេរិក, ក្រសួងសុខាភិបាល, អង្គការ យូនីសេហ្វ, អង្គ ការសុខ ភាពពិភពលោក, មជ្ឈមណ្ឌល GAVI និងស្ថាប័ន ដទៃទៀត។ លិខិតរបស់ស្ថានទូតដដែលបានស្នើ រក ការចូល រួមវត្តមានរបស់លោករដ្ឋមន្ត្រីម៉មប៊ុនហេងក្នុងការ អញ្ជើញចូល រួមជាមួយនឹងស្ថានទូតនិងតំណាងពី អង្គការសុខ ភាពពិភពលោកនិងអង្គការយូនីសេហ្វក្នុងពិធីប្រ គល់និង ទទួលនៅថ្ងៃទី២សីហានាព្រលានយន្ត…
-
កម្ពុជាចូលរួមបា្ររព្ធខួបអនុស្សាវរីយ៍ លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន (Video Inside)

កម្ពុជានិងចិនបានរួមគ្នាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន និងតំណាងកង កម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកសាងសហគមន៍ជោគ វាសនារួមដើម្បីមនុស្សជាតិ។ ពិធីប្រារព្ធថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានប្រព្រឹត្តតាមប្រព័ន្ធ Online ដោយមាន អញ្ជើញចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកអគ្គរដ្ឋទូត ចិន លោក វ៉ាង វិនធាន, មន្ត្រីអនុព័ន្ធយោធាអមស្ថានទូតចិន លោកវររសេនីយ៍ឯកពិសេស លី ជីងហ្វេង និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបថែមទៀត។
-
ហាង អាណាណា កុំព្យូទ័រ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅហាង អាណាណា កុំព្យូទ័រ ត្រូវប្រញាប់ធ្វើ ចត្តាឡី ស័ក និងតាមដានសុខភាព។ ហាង អាណាណា កុំព្យូទ័រ មានទីតាំង ស្ថិតនៅជាន់ទី១ នៃអគារ Exchange square សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថា មានអ្នកជំងឺកូវីដ១៩ ដែលជាបុគ្គលិកខាងផ្នែកកម្មវិធី Software នៅ ហាង អាណាណា កុំព្យូទ័រ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាព របស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ដុតកម្ទេចគ្រឿងញៀន១៣៤គីឡូ នៅត្បូងឃ្មុំ (Video Inside)

គ្រឿងញៀនប្រមាណជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៨ ត្រូវ បានដុតកម្ទេចចោលនៅថ្ងៃទី២៧កក្កដានេះ។ ការដុតកម្ទេចបានធ្វើនៅក្នុងខេត្តត្បូងឃ្មុំដោយមានការអញ្ជើញ ចូលរួមពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ។ អភិបាលខេត្ត ត្បូងឃ្មុំលោក ជៀម ច័ន្ទសោភ័ណនិងមន្ត្រីខេត្តនានាបានអញ្ជើញចូលរួមក្នុងពិធីដុតកម្ទេចនោះផងដែរ។ មន្ត្រី តុលាការខេត្តបានថ្លែងថាគ្រឿងញៀនដុតកម្ទេចទាំងនោះ គឺជាគ្រឿងញៀនដែលបានមកពីការបង្រ្កាប កាលពី ឆ្នាំ២០២០នៅក្នុងខេត្តចំនួន៨ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង ខេត្តព្រះវិហារ។ ការដុតកម្ទេចគ្រឿងញៀននៅថ្ងៃនេះ ត្រូវបានមន្ត្រីរៀបចំបញ្ជាក់ថាជាពិធីអបអរសាទរ ទិវាអន្តរ ជាតិប្រឆាំងគ្រឿងញៀន ២៦ខែ មិថុនា ឆ្នាំ ២០២១។ កាលពីថ្ងៃទី១៩កក្កដាកន្លងមកនេះ អាជ្ញាធរគ្រឿងញៀន កម្ពុជា ក៏ទើបនឹងបានដុតកម្ទេចចោលគ្រឿងញៀន ជាង៧តោនក្នុងរាជធានីភ្នំពេញផងដែរ។ គ្រឿងញៀនវេលា ចុងក្រោយនេះ ត្រូវគេឃើញថាបានកម្រើកសាឡើងវិញទន្ទឹមនឹងសមត្ថកិច្ចកំពុងជាប់រវល់ក្នុងការជួយទប់ស្កាត់ ការបង្កាការឆ្លងកូវីដ១៩។ ក្នុងសប្តាហ៍កន្លងមកនេះ ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀននិង សារធាតុផ្សំជាង១ពាន់គីឡូក្រាមនៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ, ខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ ដោយបានចាប់ខ្លួនជនសង្ស័យយ៉ាងហោច៧នាក់ក្នុងនោះរួមមានជនជាតិវៀតណាម៤នាក់ផងដែរ។
-
ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ (Video Inside)

-
ក្រសួងមហាផ្ទៃ បញ្ចេញលទ្ធផល៦ខែដើមឆ្នាំ នៃអំពើបង្ក្រាបការជួញដូរមនុស្ស (Video Inside)

ក្រសួងមហាផ្ទៃបានបញ្ចេញលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពើធ្វើ អាជីវកម្មផ្លូវភេទ ក្នុងរយៈ ពេល៦ខែឆ្នាំ២០២១។ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងក្រសួងមហាផ្ទៃ បានសរសេរ ក្នុងបណ្តាញសង្គមនៅថ្ងៃនេះ បញ្ជាក់ថារវាងពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលរាជ ធានី-ខេត្ត បានល្បាតឃ្លាំមើល គោលដៅសង្ស័យ មានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន១ពាន់៧៤លើក និង បានធ្វើសកម្មភាពបង្កាទប់ស្កាត់អំពើ ជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទតាមគោលដៅបម្រើ សេវា កំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ការប្រ ព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយ ច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុង ហាងម៉ាស្សា និងខារ៉ាអូខេ។ សេចក្តីរាយការណ៍បន្តថានៅក្នុងឆមាសទី១នេះដែរ សមត្ថកិច្ចចម្រុះបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន ១៩៨ ករណីលើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀប នឹងឆ្នាំ២០២០ ដោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលា ដំបូងចំនួន ២៩១នាក់ និងបានសង្រ្គោះជន រង គ្រោះចំនួន ៧២១នាក់ ក្នុងនោះមានៈ អាយុក្រោម១៥ឆ្នាំ ៨៨នាក់…