-
ខេត្តស្វាយរៀង ឆ្លងថ្មី៥៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៥៦នាក់នោះ រួមមាន១២នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាចនៃស្រុក រមាសហែក, ១០នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង២៣នាក់ដទៃទៀត ជាពលរដ្ឋនៅតាមបណ្តាស្រុក និងក្រុងក្នុងខេត្តព្រៃវែង។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២២៧នាក់ និងមានអ្នកស្លាប់សរុបចំនួ៦៤នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី១០៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១០៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច ៣០នាក់, ស្រុកកំចាយមារ២០នាក់, ស្រុកពារាំង៨នាក់, ស្រុកពាមជរ៧នាក់, ស្រុកស៊ីធរកណ្ដាល៧នាក់, ស្រុក កញ្ច្រៀច៦នាក់, ស្រុកមេសាង៥នាក់, ស្រុកពាមរក៍៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកកំពង់ ត្របែកម្នាក់ និងមកពីខេត្តសៀមរាបម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង២នាក់ រួមមានស្ត្រីអាយុ ៦៧ឆ្នាំនៅស្រុកពារាំង និងស្ត្រីម្នាក់ទៀតអាយុ៧៩ឆ្នាំ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃ ទី២០កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៣៩២នាក់,ព្យាបាលជាសះស្បើយចំនួន១ពាន់៩៣២ នាក់និងស្លាប់៥៣នាក់។
-
រឿងចោទប្រកាន់ភាពអាស្រូវរវាងព្រះចៅអធិការវត្តភ្នំលាវនិងស្ត្រីមេំម៉ាយមិនទាន់ដោះស្រាយ (Video Inside)

រឿងចោទប្រកាន់ភាពអាស្រូវរវាងព្រះចៅអធិការវត្តភ្នំលាវនៃខេត្តកំពតជាមួយនឹងស្ត្រីមេំម៉ាយម្នាក់រស់នៅ ភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ បានវិវត្តន៍និងប្រែប្រួលគួរឲ្យកត់សម្គាល់។ ស្ត្រីឈ្មោះង៉ែត រ៉ាមី ហៅម៉ី ដែលរងការចោទប្រកាន់នូវអំពើរួមរក្សជាមួយព្រះសង្ឃបានបដិសេធថា មិនបានជាប់ពាក់ព័ន្ធ ដែលសម្តីបដិ សេធនោះហើយ បាននាំឲ្យរឿងចោទប្រកាន់ទាំងនោះ ត្រូវបានបំបែរមុខព្រួញមកកាន់អ្នកចោទប្រកាន់មុននេះ វិញ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
កីឡាអេភូថងដែលរួចពីការស្លាប់ដោយសារឆ្លងកូវីដ១៩ ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្ន (Video Inside)

កីឡាករអេភូថង បានអំពាវនាវអ្នកចាក់វ៉ាក់សាំងរួចត្រូវបន្តការរក្សាវិធានការអនាម័យសុខាភិបាលបន្ទាប់ពីលោក បានក្លាយជាឧទាហរណ៍មួយ ដែលនឹងបាត់បង់ជីវិតដោយសារអំពើធ្វេសប្រហែស។ លោកអេភូថង អតីតស្តេច ប្រដាល់មួយរូបក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំង២ដូសរួចរាល់ ប៉ុន្តែភាពធ្វេសប្រហែសរបស់លោកជុំវិញ វិធានការ៣កុំនិង៣ការពារ បានធ្វើឲ្យកីឡាករដែលធ្លាប់មានសុខភាពល្អប្រសើរនោះ ត្រូវបានគេដឹកចូលសង្គ្រោះ ព្យាបាលបន្ទាន់។ លោកអេភូថង ក្នុងសារសម្លេងមួយដែលបង្ហោះតាមបណ្តាញសង្គមថ្ងៃនេះ បានអំពាវនាវពល រដ្ឋត្រូវប្រុងប្រយ័ត្ននឹងការឆ្លងកូវីដបើទោះបីជាអ្នកនោះបានចាក់វ៉ាក់សាំង២ដូសរួចក៏ដោយ ។ ក្រុមជំនាញផ្នែកសុខាភិបាលពិភពលោកបានថ្លែងថាពលរដ្ឋដែលបានចាក់វ៉ាក់សាំង២ដូសរួចរាល់នោះមែន ប៉ុន្តែឳកាសឆ្លងនូវជម្ងឺកូវីដ១៩នៅតែអាចមាន បើសិនជាមិនគោរពនូវវិធានការអនាម័យត្រឹមត្រូវនោះទេ។ ក្រុម ជំនាញផ្នែកសុខាភិបាលបញ្ជាក់ថា អ្នកដែលបាចាក់វ៉ាក់សាំងទាំង២ដូសរួច គឺមានន័យថាជាមនុស្សអាចកាត់ បន្ថយបាននូវជម្ងឺឆ្លងធ្ងន់ធ្ងរនិងអត្រាមរណភាព និងការឆ្លងបើសិនជាមានវិញ គឺជាការឆ្លងដែលមានលក្ខណៈ ស្រាលជាងអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង។
-
រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨១២ករណី (Video Inside)

ការឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨១២ករណីដែលថយចុះ១៣ករណីប្រៀបធៀប នឹងម្សិលមិញ។ ការឆ្លងកូវីដ១៩ បានកើនឡើងជាគំហុកចាប់តាំងពីដើមខែកក្កដានេះមកដែលមន្ត្រីក្រសួងសុខា ភិបាលបញ្ជាក់ថាជាការឆ្លងចូលក្នុងបន្ទាត់ក្រហមដែលហាមឃាត់ហើយក្នុងនោះសូម្បីតែអ្នកបានចាក់វ៉ាក់សាំង ២ដូសរួច ក៏មានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញការឆ្លងនូវជម្ងឺរាតត្បាតនោះផងដែរ។ ក្នុងចំណោមការឆ្លង៨១២ ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍មានចំនួន៥៣៣ករណី ដែលជាតួលេខលើសម្សិលមិញ១២៩ករណី។ សេចក្តីរាយការណ៍បង្ហាញថា ការឆ្លងនាំចូលពីក្រៅប្រទេសថ្ងៃនេះមានចំនួន២៧៩ករណី។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក និងការឆ្លងជាង៨០០ករណី មាន៧លើក និងការឆ្លងចុះមកខ្ទង់ជាង៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះមានចំនួន១៩នាក់ ដែលថយចុះ២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥១ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន២ពាន់៣៨៤នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រទេស មានចំនួន៦ម៉ឺន៩ពាន់៦០៨នាក់, ការស្លាប់សរុបមានចំនួន១ពាន់១៦៨នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន១ពាន់៧៧៩នាក់។
-
កម្ពុជានឹងទទួលវ៉ាក់សាំង២លានដូសទៀតក្នុងសប្តាហ៍នេះ (Video Inside)

វ៉ាក់សាំង២លានដូសនឹងដឹកមកដល់ជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម១លាន ដូសនិងវ៉ាក់សាំង AstraZeneca មួយលានដូសផងដែរ។ វ៉ាក់សាំងស៊ីណូហ្វាមមួយលានដូស ត្រូវគេរាយការណ៍ ថាគឺជាវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនដែលនិងដឹកមកដល់នៅថ្ងៃទី២២កក្កដា, ចំណែកវ៉ាក់សាំងមួយលាន ដូសទៀតដែលជាវ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងនៃជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលគ្រោងនឹងដឹកមក ដល់នៅថ្ងៃទី២៣កក្កដា។ កម្ពុជាបច្ចុប្បន្នមានវ៉ាក់សាំងដែលបាននិងកំពុងប្រើ ប្រាស់ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំង ១៥លាន៧សែនដូសគឺជាវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិន និងវ៉ាក់សាំង៣២ម៉ឺន៤ពាន់ដូស គឺជាវ៉ាក់សាំង AstraZeneca តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់។ បើរាប់ទាំងវ៉ាក់សាំង AstraZenecaនៃជំនួយជប៉ុននិង វ៉ាក់សាំងស៊ីណូហ្វាមបញ្ជាទិញពីប្រទេសចិនដែលនឹងដឹកមកដល់ជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ កម្ពុជានឹងមាន វ៉ាក់សាំងសរុប១៨លាន២ម៉ឺន៤ពាន់ដូស ដោយមិនទាន់រាប់បញ្ចូលវ៉ាក់សាំង៤លានដូសថែមទៀតពីប្រទេសចិន ដែលនឹងមកដល់នៅក្នុងខែសីហាខាងមុខនេះឡើយ។ កម្ពុជាក្រៅពីការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុ១៨ឆ្នាំ ឡើងទៅរួច នឹងគ្រោងចាក់លើពលរដ្ឋក្រោមអាយុ១៨ឆ្នាំថែមទៀត។ កុមារវ័យជំទង់អាយុរវាងពី១២ដល់ ១៧ឆ្នាំចំនួនជិត២លាននាក់ ត្រូវប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា នឹងត្រូវ ទទួលបានការចាក់វ៉ាក់សាំងបង្ការ នៅក្នុងឆ្នាំ២០២១នេះ។ គិតមកទល់នឹងថ្ងៃនេះ ការចាក់វ៉ាក់សាំងទូទាំងប្រទេស បានចំនួន ៦លាន២សែន ២ពាន់ ៤១៤នាក់ ដែលស្មើនឹង៦២,០២% នៃចំនួនប្រជាជនគ្រោងចាក់១០លាននាក់, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួច មានចំនួន៤លាន១សែន៩ម៉ឺន៥ពាន់៩៣៤នាក់។
-
វត្តសីហរតនារាម ក្រុងដូនកែវ បិទបណ្តោះអាសន្នដោយសារឆ្លងកូវីដ (Video Inside)

វត្តសីហរតនារាម ស្ថិតនៅកណ្តាលក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានបិទបណ្តោះអាសន្ននៅថ្ងៃនេះក្រោយការ រកឃើញការឆ្លងកូវីដ១៩។ ក្នុងការធ្វើតេស្តលើព្រះសង្ឃនិងបរិស័ទជាង១០០អង្គ និងនាក់តាំងពីថ្ងៃទី១៩និង ២០កក្កដានេះមក, គេបានរកឃើញព្រះសង្ឃឆ្លងកូវីដចំនួន២០អង្គនិងនាក់។ យោងតាមរដ្ឋបាលខេត្ត អាជ្ញាធរ បានសម្រេចយកសាលាឆាន់ និងសាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្តផ្ទាល់ ក្នុងការធ្វើជាកន្លែងព្យាបាល និង កន្លែងធ្វើចត្តាឡីស័កលើព្រះសង្ឃ ៕
-
បិទវត្តបុទុមវត្តី ១៤ថ្ងៃ ក្រោយរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តឆ្លងកូវីដ (Video Inside)

អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចបិទខ្ទប់វត្តបទុមវតី ជាបណ្ដោះអាសន្នសិនក្រោយរកឃើញព្រះសង្ឃនិង ពលរដ្ឋមានកូវីដ-១៩ ចំនួន២០អង្គនិងនាក់។ វត្តបទុមវតីដែលនឹងបិទរយៈពេល១៤ថ្ងៃ មានទីតាំងតាមបណ្តោយ វិថីឧកញ៉ា ស៊ូស្រ៊ុន, ស្ថិតក្នុងភូមិ៣, សង្កាត់ចតុមុខ ក្នុងខណ្ឌដូនពេញ។ សេចក្តីរាយការណ៍បញ្ជាក់ថាអ្នកវិជ្ជមាន កូវីដ១៩ទាំង២០អង្គនិងនាក់ បានរកឃើញក្រោយការធ្វើតេស្តលើសង្ឃចំនួន១៧៧ អង្គ , និស្សិត ចំនួន២១៥ នាក់ , ពុទ្ធបរស័ទក្នុងវត្តចំនួន៧នាក់ និងជាងសំណង់ ចំនួន៤ នាក់ ។ ក្នុងចំណោមការឆ្លងទាំង២០អង្គនិងនាក់ នោះរួមមានព្រះសង្ឃ១០អង្គ និងសិស្សនិស្សិត១០នាក់។
-
ឆេះផ្សារសេះស កណ្តាលក្រុងកែប (Video Inside)

អគ្គិភ័យបានឆាបឆេះផ្សារសេះស កណ្តាលក្រុងកែប បណ្តាលឱ្យខូចខាតកន្លែងលក់ចំនួន១២១តូប ។ ហេតុ ការណ៍ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងផ្សារសេះស ក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ នៃក្រុងកែប បន្ទាប់ពីក្រុមអាជីវករនាំគ្នាបិទតូបហើយធ្វើដំណើរទៅផ្ទះរៀងៗខ្លួន។ សមត្ថកិច្ច បានសន្និដ្ឋានថា មូលហេតុដែលនាំអោយកើតមានជាអគ្គីភ័យនោះ គឺបណ្តាល មកពីទុស្សេចរន្តអគ្គិសនី។ សមត្ថកិច្ចថ្លែងថា គេបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់។