Category: អប្សរាណេត

  • ខេត្តប៉ៃលិនមានអ្នក ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តប៉ៃលិនមានអ្នក ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះ ដែលជាចំនួនឆ្លងថយចុះ ៥នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលអ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ ជាករណីឆ្លងលើពលករទើបត្រឡប់មកពីប្រទេសថៃចំនួន ៣នាក់ និង៤នាក់ ទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ ដែលជាដំណើរមកពីខេត្តកណ្តាល ៣នាក់ និងធ្លាប់មានប្រវត្តិ ប៉ះពាល់ជាមួយអ្នកជំងឺចំនួន ម្នាក់ ។ អ្នកឆ្លងទាំងនោះមានអាស័យដ្ឋាននៅស្រុកសាលាក្រៅម្នាក់, មកពីខេត្ត កំពង់ឆ្នាំង២នាក់, ខេត្តកណ្តាល ម្នាក់ និងខេត្តសៀមរាប ៣នាក់ ៕

  • ខេត្តរតនគិរី ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តរតនគិរី ទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ថ្មីថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ម្នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទាំង២នាក់នោះ ជាពលរដ្ឋនៅក្នុងក្រុងបានលុងម្នាក់ និងជាអ្នកដំណើរមកពីខេត្តស្វាយរៀងម្នាក់ ។ ខេត្តរតនគិរី គិតរហូតមក ដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៤៤៤នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែល កាលពីម្សិលមិញមិនមានអ្នកឆ្លងជម្ងឺកូវីដនោះឡើយ។ យោងតាមរដ្ឋខេត្ត អ្នកឆ្លងថ្មីម្នាក់នោះ គឺជាបុរស អាយុ២៧ឆ្នាំ ជាអ្នករស់នៅក្នុងក្រុស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែគិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៥៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៣៩នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២នាក់ ថែមទៀត ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មី នៅថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋរស់នៅក្នុងស្រុកត្បែងមានជ័យចំនួន ១០នាក់, នៅក្រុងព្រះវិហារ ៣នាក់, ស្រុកជាំក្សាន្ត ៤នាក់, ស្រុកគូលែន ម្នាក់ និងរកឃើញលើពលរដ្ឋមកពីខេត្តសៀមរាបម្នាក់ ។ គិតរហូត មកទល់ពេលនេះ ខេត្តព្រះវិហារមានអ្នកឆ្លងកូវីដ សរុបចំនួន ៣៨៣នាក់,  ព្យាបាលជាសះស្បើយ១៨៥នាក់ និងមានអ្នកស្លាប់ ម្នាក់ ៕

  • ខេត្តកំពង់ធំ ឆ្លងថ្មី២៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី២៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦នាក់ និងស្លាប់ម្នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ ចំនួនអ្នកឆ្លងថ្មីនេះ មានការថយចុះ១០ នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង២៦នាក់ គឺជាពលរដ្ឋដែលរស់នៅក្នុង ស្រុកស្ទឹងសែន ចំនួន៥នាក់ , ស្រុកកំពង់ស្វាយ ៨នាក់ , ស្រុកបារាយណ៏ ចំនួន១០នាក់ , ស្រុកគាំងគោក ២នាក់, ស្រុកសន្ទុក១នាក់។ ខេត្តកំពង់ធំមានអ្នក ឆ្លងជំងឺកូវីដ១៩សរុប ១ពាន់៤៨៩នាក់, អ្នកព្យាបាលជាសះស្បើយ ១ពាន់នាក់ និងអ្នកស្លាប់ចំនួនកើនដល់ ៣១នាក់ហើយ។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២នាក់ថ្មី ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះដែលជាតួឆ្លងថយចុះចំនួន ១៥នាក់ បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំង ២២នាក់នោះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងចំនួន ១៥នាក់, ស្រុកកំពង់ត្រឡាច ម្នាក់, ស្រុកជលគីរី ម្នាក់, ស្រុកទឹកផុស ២នាក់ និងឆ្លងលើអ្នកស្រុករលាប្អៀរចំនួន ៣នាក់ ។   ខេត្តកំពង់ឆ្នាំង គិតរហូតមកទល់នឹងពេលនេះ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់ ៤៥៤ នាក់ និង មានអ្នកស្លាប់ចំនួន ២៩នាក់ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៩៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៩៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺចំនួន ៩៧នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ចំនួន ៨នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅនៅក្នុងក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែត  ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះផងទៀត បានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជាសះស្បើយចំនួន ១៥៧នាក់ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៨ករណី និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខកើនឡើង៤នាក់ថែមទៀតបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៤៣នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគម២៣នាក់, ស្រុកប្រា សាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកវ៉ារិន៧នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់, មកពីខេត្តប៉ៃលិនម្នាក់  និងឆ្លងលើពលករមកពីប្រទេសថៃ៧នាក់។ ចំណែកអ្នកស្លាប់៤នាក់ថ្ងៃនេះ គឺមានបីនាក់នៅក្រុងសៀមរាបរួម មានបុរសអាយុ៥៩ឆ្នាំសញ្ជាតិអាមេរិក ឈ្មោះ MANN JOE MARLON, និងស្ត្រី អាយុ៣៥ឆ្នាំ និងបុរសអាយុ ៦១ឆ្នាំម្នាក់ទៀត។ ចំណែកអ្នកស្លាប់ទី៤ គឺបុរសម្នាក់អាយុ៦៥ឆ្នាំនៃស្រុកសូទ្រនិគម។

  • ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៤៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៤៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៨នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។  តួលេខឆ្លងនៅថ្ងៃនេះ គឺមានការថយចុះជាងពីម្សិលមិញចំនួន ១៤នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម ៥នាក់, ស្រុកកោះសូទិន ១០នាក់, ស្រុកចំការលើ ៣នាក់, ស្រុកស្ទឹងត្រង់ ៤នាក់, ស្រុកបាធាយ ៣នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកកងមាស ៤នាក់, ស្រុកព្រៃឈរ ម្នាក់, ស្រុកស្រីសន្ធរ ម្នាក់ និងបានឆ្លងលើអ្នកដំណើរ មកពីខេត្ត កំពង់ឆ្នាំងម្នាក់ និងខេត្តត្បូងឃ្មុំ ១៣នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៨៥ឆ្នាំ ជាអ្នកស្រុកជើងព្រៃ ។ ខេត្តកំពង់ចាម នៅថ្ងៃនេះបានព្យបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៣៧នាក់ផងដែរ ៕

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៩នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៩នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ ថែមទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងកាលពីម្សិលមិញចំនួន ១៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺ កូវីដ១៩ដែលទើបរកឃើញថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ម្នាក់, ស្រុកត្បូងឃ្មុំ ៣នាក់, ស្រុក អូររាំងឪ ១០នាក់, ស្រុកមេមត់ ១៤នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុកពញាក្រែក ២៤នាក់, ស្រុកតំបែរ ៣នាក់ និង ពលរដ្ឋជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ២នាក់ និងខេត្តព្រៃវែងចំនួន ម្នាក់ ។ នៅថ្ងៃនេះផងដែរ ខេត្ត ត្បូងឃ្មុំបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៣២នាក់ ផងដែរ ៕