-
ខេត្តព្រៃវែង ឆ្លងថ្មី៤៨នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងធ្លាក់ចុះ៥៩នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកព្រះសេ្ដច៨នាក់, ស្រុកបាភ្នំ៥ នាក់, ស្រុកពាមជរ ៤នាក់, ស្រុកពាមរក៍៤នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកពារាំង៣ នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកកំពង់ត្របែកម្នាក់ និង មកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង៣នាក់ រួមមានបុរសអាយុ៥២ឆ្នាំឆ្នាំនៅស្រុកបាភ្នំ, ស្ត្រីអាយុ៦៤ឆ្នាំ នៅស្រុកស្វាយអន្ធរ និងបុរសអាយុ៧៥ឆ្នាំ នៅស្រុកមេសាង ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២១ កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៤៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់ ១៤៦ នាក់ និងស្លាប់៥៦នាក់។
-
ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី១១៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១១៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៦២នាក់។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១១៨នាក់ នោះ រួមមាន១២នាក់ជាកម្មកររោងចក្រ, ៦៩នាក់រក ឃើញវិជ្ជ មាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១៣ នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មាន ស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៨៨ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤ពាន់១៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៦៥ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៦៥នាក់។
-
ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់និងតួលេខស្លាប់ថយចុះ២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៦នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគម ម្នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកវ៉ារិនម្នាក់, មកពីខេត្តកំពង់ធំ២នាក់ និងឆ្លងលើពលករ មកពីប្រទេសថៃ៦១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានស្ត្រីអាយុ៥៦ឆ្នាំនៅស្រុកជីក្រែង និង ស្ត្រីអាយុ ៥៦ឆ្នាំម្នាក់ទៀត នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់ ៤២០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៦០៩នាក់និងស្លាប់៣៣នាក់។
-
សមត្ថកិច្ចរកឃើញគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ក្រោយការឆែកនៅបុរីប៉េងហួត (Video Inside)

គ្រឿងញៀនទម្ងន់ជាង១០០គីឡូក្រាម សារធាតុញៀនជាង១ពាន់គីឡូ ត្រូវបានរកឃើញបន្ថែមទៀតបន្ទាប់មាន ការបង្ក្រាបគ្រឿងញៀន ៥៦កញ្ចប់ធំ ជាមួយនឹងការចាប់ខ្លួនជនសង្ស័យ៥នាក់។ គួរបញ្ជាក់ថាកាលពីម្សិលមិញ ក្រោយការចាប់ជនសង្ស័យទាំង៥ពាក់ព័ន្ធនឹងគ្រឿងញៀន៥៦កញ្ចប់ធំ ដែលបង្ក្រាបក្នុងខណ្ឌច្បារអំពៅ ត្រូវបាន សមត្ថកិច្ចបន្តការស្រាវជ្រាវបន្ថែមទៀតនៅថ្ងៃនេះ និងបានរកឃើញគ្រឿងញៀនជាច្រើនបន្ថែមទៀត ក្រោយការ ចូលឆែកឆេរនៅទីតាំងសង្ស័យផ្ទះលេខ៨០ ក្នុង បុរីប៉េងហួត ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងការឆែកឆេរនេះ សមត្ថកិច្ចរកឃើញសារធាតុ ញៀនប្រភេទ MDMA ១០២គីឡូក្រាម, សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សរុប កន្លះគីឡូ ក្រាម, សារធាតុញៀនប្រភេទ កេតាមីនមានទម្ងន់មួយក្រាម, សារ ធាតុមិនទាន់បញ្ជាក់ច្បាស់ទម្ងន់សរុប ១ពាន់១២១គីឡូក្រាមនិងសម្ភារៈដទៃទៀត។ ជនសង្ស័យ៥រូបពាក់ព័ន្ធនឹង គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ រួមមាន៤នាក់ជាតិវៀតណាម ឈ្មោះ ង្វៀង ថាញ់គួង ភេទប្រុស, ឈ្មោះ ឡេ វ៉ាន់ ឌួត ភេទប្រុស, ឈ្មោះ ឡេកាំភុង ភេទស្រី និងឈ្មោះហូងង៉ុកហាន់ភេទប្រុស, ចំណែកជនសង្ស័យទី៥ជា ជនជាតិខ្មែរឈ្មោះ ហមសាវុធ។
-
ឧបករណ៍តេស្តរហ័សកូវីដ១៩ទិញពីក្រសួង ត្រូវគេធ្វើអាជីវកម្មខុសច្បាប់បន្ត (Video Inside)

ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលដាក់លក់ក្នុងគោលដៅសម្រាប់ការប្រើប្រាស់ ត្រូវបានគេទិញ លក់បន្តដែលខុសពីគោលការណ៍កំណត់។ ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២១កក្កដាបានព្រមានចាត់វិធានការ ចំពោះអ្នកដែលទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងហើយ បែរជាយកទៅធ្វើអាជីវកម្មបន្ត។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ការរកឃើញនូវអំពើធ្វើអាជីវកម្មបន្តនោះ ដោយបានចុះទៅ បង្ក្រាបនៅទីតាំងចំនួន៥ និងបានរឹបអូសបានឧបករណ៍តេស្តរហ័សនោះចំនួន៤ពាន់២៥០គ្រឿងមកវិញ ដែល ជាឧបករណ៍បានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍ គឺជាក្រសួងដែលទទួលការអនុញ្ញាតនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយលក់ ក្នុងតម្លៃដើមត្រឹមតែ ៣ដុល្លា៧សេន តាមការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់ អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ក្រសួងប្រៃសណីយ៍បានព្រមានថា ក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធាន ការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ បង្កបញ្ហា និងរំលោភបំពាន លើគោលការណ៍កំណត់របស់ក្រសួងបានឡើយ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាមមួយលានដូសថែមទៀតពីប្រទេសចិន (Video Inside)

-
រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨១១ករណី (Video Inside)

ការឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនហួស៧ម៉ឺនករណីហើយនៅថ្ងៃនេះ ក្រោយ ការឆ្លងកូវីដ១៩ក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨១១ករណីថែមទៀត។ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ តួ លេខឆ្លងថ្ងៃនេះ បានថយចុះ១ករណី។ ក្នុងចំណោមការឆ្លង៨១១ ករណីថ្ងៃនេះទៀត, ការឆ្លងចូលក្នុងសហ គមន៍មានចំនួន៥១១ករណី ដែលជាតួលេខថយចុះចំនួន ២២ករណីបើប្រៀបធៀបនឹងមិ្សលមិញ។ សេចក្តីរាយ ការណ៍បង្ហាញថា ការឆ្លងនាំចូល ពីក្រៅប្រទេសថ្ងៃនេះមានចំនួន៣០០ករណីដែលថយចុះ២១ករណីបើប្រៀប ធៀបនឹងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការ ឆ្លង ជាង៨០០ករណីមាន ៨លើក និងការឆ្លងចុះមកខ្ទង់ជាង៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះមានចំនួន២០នាក់ ដែលកើនឡើងម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥២ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន២ពាន់៨៩៥នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៤១៩នាក់, ការស្លាប់សរុបមានចំនួន១ពាន់១៨៨នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន២ពាន់៥៧៧នាក់។
-
កម្ពុជា និងឥណ្ឌា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ (Video Inside)

កម្ពុជានិងឥណ្ឌាបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ នៅក្នុង សប្ដាហ៏នេះ ដោយកិច្ចបានលើកឡើងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព រយៈពេល ៤ឆ្នាំនៃកិច្ចសហប្រតិតបត្តិការមេគង្គ-គង្គា រវាងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាថ្ងៃទី២១កក្កដាតាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅក្រោមសហប្រធាន រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកាដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ការ បរទេសឡាវ, មីយ៉ាន់ម៉ា, ថៃ និង វៀតណាម ដែលជាប្រទេសជាប់ដងទន្លេមេគង្គ
-
ព្រះករុណាព្រះមហាក្សត្រធ្វើព្រះរាជសាររំលែកទុក្ខប្រទេសចិន ដែលរងគ្រោះដោយទឹកជំនន់ (Video Inside)

ព្រះករុណាព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសារររំលែកទុក្ខក្រៀមក្រំ ចូលរួមសម្តែងក្តីសោកស្តាយ យ៉ាង ក្រៃលែង ជូនចំពោះប្រធានាធិបតីចិន លោកស៊ីជីនពីង ក្នុងព្រឹត្តិការណ៍ដែលប្រទេសចិនបានរងគ្រោះមហន្ត រាយធម្មជាតិទឹកជំនន់ ក្នុងខេត្ត Henan ដែលបង្កការបាត់បង់ជីវិតមនុស្សនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាង ធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា ព្យុះសេមប៉ាកា ក្នុងសប្តាហ៍នេះ បានបង្កការលិចលង់ក្រុងហ្សេង ហ្ស៊ូ ដោយធ្វើឲ្យជីវិត មនុស្ស៣៣នាក់បានស្លាប់, មនុស្សរាប់សែននាក់ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះជាមួយដីដំណាំ ចំការ បានលិចលង់ និងផ្លូវថ្នល់ជា ច្រើនបានរងការខូចខាតយ៉ាងដំណំ។ ព្រះរាជសារព្រះមហាក្សត្រថ្ងៃទី២២កក្កដា ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ និងប្រជាជាតិកម្ពុជាទាំងមូល បានបញ្ជាក់ថាព្រះ អង្គមានក្តីបារម្ភជុំវិញការបាត់បង់ជីវិតមនុស្ស, ជាមួយនឹងការជម្លៀសមនុស្សរាប់សែននាក់ទៀតទៅកាន់ទីជម្រក ។ សាររបស់ព្រះមហាក្សត្របានថ្លែងចូលរួមរំលែកទុក្ខនិងក្តីអាណិតអាសូរ ជាមួយនឹងលោកប្រធានាធិបតីចិន និងក្រុមគ្រួសារជនរងគ្រោះទាំងឡាយដែលកំពុងឆ្លងកាត់ការលំបាកនេះ។ ព្រះមហាក្សត្របានមានព្រះរាជ បន្ទូលជឿជាក់ថា លោកប្រធានាធិបតី, គណបក្សកុម្មុយនីស្តចិន, ក្រុមប្រឹក្សារដ្ឋចិន, កងកម្លាំងប្រដាប់អាវុធប្រជា ជនចិន, និងប្រជាជនចិនដ៏អស្ចារ្យ នឹងអាចជំនះឧបសគ្គដែលបាននិងកំពុងប្រឈមនេះ។