-
ខេត្តប៉ៃលិន ឆ្លង១៦នាក់ (Video Inside)

ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមចំនួន ១៦នាក់ ទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនចំនួន៩ នាក់ ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លង ថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨នាក់ និងករណីឆ្លងលើពលករដែលទើប វិលត្រឡប់មកពី ប្រទេសថៃចំនួន ៨នាក់ ។ អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ មានទីលំនៅនៅស្រុកសាលាក្រៅចំនួន ៨នាក់, នៅក្រុង ប៉ៃលិន ២នាក់, ជាអ្នកដំណើរពីខេត្តផ្សេងរួមមានខេត្តត្បូងឃ្មុំ ម្នាក់, ខេត្តបាត់ដំបង ម្នាក់, ខេត្តបន្ទាយមានជ័យ ម្នាក់, ខេត្តកំពត ម្នាក់ ខេត្តព្រះសីហនុម្នាក់ និងខេត្តព្រៃវែងម្នាក់ ផងដែរ ។
-
ខេត្តរតនគិរី ឆ្លង២នាក់ (Video Inside)

ខេត្តរតនគិរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងនៅថេដដែល ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺថ្មីទាំង ២នាក់ នោះគឺជា អ្នកដំណើរមកពីខេត្តត្បូងឃ្មុំ ។ គិតរហូតមកទល់នឹងពេលនេះ ខេត្តរតនគិរី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៦១នាក់ និងអ្នកស្លាប់មានចំនួន ៤នាក់ ៕
-
ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះ ៣នាក់ ធៀបនឹងការរកឃើញម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងជំងឺកូវីដ១៩ថ្មីទាំងនោះ គឺមាន៨នាក់ជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ និងម្នាក់ទៀតជាពលរដ្ឋរស់នៅក្នុង ស្រុកជាំក្សាន្ត ។ បច្ចុប្បន្នខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩២នាក់ ព្យាបាលជាសះស្បើយចំនួន ១៩៤នាក់ និងមានអ្នកស្លាប់ម្នាក់ ៕
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៤០នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តឧត្តរមានជយ័ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៤០នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ គឺជាការថយចុះចំនួន ២៥នាក់ ធៀបនឹងការ រកឃើញកាលឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ គឺជាករណី ឆ្លងនៅក្នុងសហគមន៍ដែមានចំនួន១៤នាក់ និងបានឆ្លងលើពលរដ្ឋនៅស្រុកអន្លង់វែង ២នាក់, ស្រុកត្រពាំង ប្រាសាទ៤នាក់, ក្រុងសំរោង ៥នាក់, ស្រុកបន្ទាយអំពិល ម្នាក់, ស្រុកចុងកាល់ ម្នាក់ និងអ្នកដំណើរមកពី ខេត្តកណ្តាលម្នាក់ ។ ចំណែកការឆ្លងលើមនុស្ស១២៦នាក់ ដទៃទៀត គឺជាករណីឆ្លងលើពលករដែលទើប វិល ត្រឡប់មកពីប្រទេសថៃ និងឆ្លងលើពលករដែលកំពងធ្វើចត្តាឡីស័ក ។ ចំណែកអ្នកស្លាប់ម្នាក់ទៀតនោះវិញ គឺ ជាស្រ្តីអាយុ ៥០នាក់ ដែលជាពលរដ្ឋមានទីលំនៅក្នុងខេត្តកំពត ។ ខេត្តឧត្តរមានជ័យ រហូតមកដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ចំនួន ៣ពាន់ ៣៩៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥៨៩នាក់ និងមានអ្នកស្លាប់កើនឡើងដល់ចំនួន ៧នាក់ ហើយ ៕
-
ខេត្តកំពង់ឆ្នាំង រកឃើញឆ្លង១១នាក់ថែមទៀតលើអាជីវករផ្សារ (Video Inside)

-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤៦នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៤០នាក់ ដែលជាតួលេខឆ្លងខ្ពស់២៤នាក់បើប្រៀបធៀបនឹង ការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ឆ្នាំង១៣នាក់, នៅស្រុកជលគីរី៧នាក់, នៅស្រុកទឹកផុស១៧នាក់, នៅស្រុករលាប្អៀរ៨នាក់ និងនៅស្រុកកំពង់លែងម្នាក់។ ខេត្តកំពង់ឆ្នាំង គិតរហូតមកទល់នឹងពេលនេះ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់៥០០ នាក់ និង មានអ្នកស្លាប់ចំនួន ២៩នាក់ ៕
-
ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ (Video Inside)

ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមចំនួន ៤៤នាក់ ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខកើនឡើងចំនួន ១៨នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ ជាអ្នកក្រុងស្ទឹងសែន ១៨នាក់, អ្នកស្រុកបារាយណ៍ ១០នាក់, អ្នកស្រុកប្រា សាទបាល្ល័ង១២នាក់ និងអ្នកស្រុកសន្ទុក ៤នាក់ ។ ខេត្តកំពង់ធំ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់៥៣៣នាក់, ព្យាបាលជាសះស្បើយចំនួន ១ពាន់២៥នាក់ និងមានអ្នកស្លាប់មានចំនួន ៣១នាក់ ៕
-
ខេត្តបាត់ដំបង ឆ្លងថ្មី៤៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៧នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្ងៃនេះ មានការថយចុះចំនួន ២១ ធៀបនឹងម្សិលមិញដែលបានរក ឃើញអ្នកឆ្លងចំនួន ៦៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ គីជាពលរដ្ឋមានទីលំនៅក្នុង ស្រុកស្រុកសង្កែ ១១នាក់, ស្រុកមោងឬស្សី ៣នាក់, ក្រុងបាត់ដំបង ២៣នាក់, ស្រុកបាណន់ម្នាក់, ស្រុកឯកភ្នំ ៧នាក់ និងពលរដ្ឋជាអ្នកដំណើរមកពីខេត្តពោធិ៍សាត់ ម្នាក់ និងប៉ៃលិនម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះ វិញ គឺជាស្រ្តីចំណាស់អាយុ៨២ឆ្នាំ អ្នកក្រុងបាត់ដំបង និងស្រ្តីម្នាក់ទៀត អាយុ ៥៩ឆ្នាំ ជាអ្នកស្រុកបវេល ។ ខេត្តបាត់ដំបងគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ២០៥នាក់, ព្យាបាលជា សះស្បើយចំនួន១ពាន់២៤៤នាក់ និងមានអ្នកស្លាប់បានកើនដល់២៥នាក់ ហើយ ៕
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៦នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ ការរកឃើញឆ្លងថ្មីថ្ងៃនេះ ជាតួលេខឆ្លងថយចុះជាងពីម្សិលមិញចំនួន ៣ នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ៧នាក់, ស្រុកក្រូច ឆ្មារម្នាក់, ស្រុកអូររាំងឪ ម្នាក់, ស្រុកតំបែរ ម្នាក់, ស្រុកពញាក្រែក ២១នាក់ , ស្រុកត្បូងឃ្មុំ ៣នាក់ និងស្រុកមេមុត ២២នាក់ ។ ខេតត្បូងឃ្មុំ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះ ស្បើយចំនួន ២៧នាក់ផងដែរ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកជើង ព្រៃ៣នាក់, ស្រុកកំពង់សៀម៣នាក់, ស្រុកបាធាយ៥នាក់, ស្រុកកងមាស៣នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុក ចំការលើ៤នាក់, ស្រុកស្រីសន្ធរ២នាក់,ស្រុកស្ទឹងត្រង់ម្នាក់,ស្រុកកោះសូទិន៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៥នាក់ ។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាស្ត្រីអាយុ៦០ឆ្នាំនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។