-
កម្ពុជាទទួលវ៉ាក់សាំង AstraZeneca នៃជំនួយរបស់ជប៉ុន (Video Inside)

វ៉ាក់សាំង AstraZeneca នៃជំនួយរបស់ប្រទេសជប៉ុន បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី ២៣កក្កដានេះហើយ ក្រោមការអញ្ជើញទៅទទួលដោយផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ កម្ពុជាក្នុងសប្តាហ៍នេះ បានទទួល វ៉ាក់សាំងជាបន្តបន្ទាប់ជាប់គ្នា ដែលក្នុងនោះវ៉ាក់សាំងមួយលានដូសនៃវ៉ាក់ សាំងស៊ីណូហ្វាមរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២២កក្កដា និងវ៉ាក់សាំងនៃជំនួយ ជប៉ុន៣៣ម៉ឺន២ពាន់ត្រូវបានដឹកមកដល់នាយប់ថ្ងៃទី ២៣កក្កដា។ ភាពប៉ិនប្រសប់នៃនយោបាយការទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកម្ពុជាគឺជាប្រ ទេសនាំមុខមួយ ក្នុងអាស៊ានដែលអាចរកវ៉ាក់សាំងបានច្រើនដើម្បីការចាក់លើប្រជាពលរដ្ឋខ្មែរ។ បើរាប់ទាំងវ៉ាក់សាំង AstraZenecaនៃជំនួយជប៉ុនទាំង៣៣ម៉ឺន២ពាន់ដូសនិង វ៉ាក់សាំងស៊ីណូហ្វាមបញ្ជាទិញពីប្រទេសចិនដែលទើប បានមកដល់ក្នុង សប្តាហ៍នេះទៀត កម្ពុជានឹងមាន វ៉ាក់សាំងសរុប១៧លាន៣៥ម៉ឺន៦ពាន់ដូស ហើយដោយមិន ទាន់រាប់បញ្ចូល វ៉ាក់សាំង៤លានដូសបន្ថែមទៀតពីប្រទេសចិន ដែលនឹងដឹ្មកដល់នៅក្នុងខែសីហាខាងមុខនេះ ទៀតឡើយ។
-
យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់នឹងចាប់ផ្តើមថ្ងៃទី១សីហា (Video Inside)

រាជរដ្ឋាភិបាលបានប្រកាសការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារវ័យជំទង់អាយុ១២ឆ្នាំដល់១៧ឆ្នាំ ក្នុង សប្តាហ៍ទី១ដើមខែសីហាខាងមុខនេះហើយ នៅទន្ទឹមនឹងការដឹកជញ្ជួនវ៉ាក់សាំងមកដល់កម្ពុជាត្រូវគេ ឃើញថា មាន ជាបន្តបន្ទាប់។ សម្តេចតេជោហ៊ុនសែនបានប្រកាសនៅថ្ងៃនេះថា យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យ ជំទង់ ដែលមានប្រមាណជិត២លាននាក់ នឹងត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី១សីហាឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេដកស្រង់ប្រសាសន៍ដែលបញ្ជាក់បន្ថែមថា សម្តេចគ្រោងនឹងធ្វើជាអធិបតីភាពក្នុងពិធីបើក យុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់ សម្តេចទាំងអស់ ដែលមានអាយុរវាង១២ទៅ១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង។ សម្តេចបានថ្លែង ទៀតដែរថា ក្រៅពី ចៅៗរបស់សម្តេច, ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតដែលនឹង ត្រូវ ទៅទទួលវ៉ាក់សាំង នៅថ្ងៃបើកដំបូងនោះផងដែរ។
-
ផ្សារទំនើប Super Duper មានអ្នកឆ្លងកូវីដ១៩ (Video Inside)

ផ្សារទំនើប Super Duper សាខាបឹងកេងកង១ ក៏មានអ្នកឆ្លងកូវីដ១៩ផងដែរ។ ផ្សារទំនើប Super Duper សាខាបឹងកេងកង១មានទីតាំង ស្ថិតនៅផ្លូវលេខ ៥៧ កែង ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅ ផ្សារទំនើប Super Duper សាខាបឹងកេងកង១ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជា ពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ផ្សារ Global House មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅ ផ្សារ Global House ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ផ្សារ Global House មានទីតាំង ស្ថិតនៅផ្លូវ១៩៩២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅ ផ្សារ Global House នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ១៦ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ផ្សារទំនើបឡាក់គី សាខាផ្សារទំនើប Mid Town មានអ្នកឆ្លងកូវីដ (Video Inside)

ផ្សារទំនើបឡាក់គី សាខាផ្សារទំនើប Mid Town ដែលមានទីតាំង ស្ថិតនៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានចូលទៅ ផ្សារទំនើប ឡាក់គី សាខាផ្សារទំនើប Mid Town នោះ។ អនុគណៈកម្មការស្រាវ ជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ១៥ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ម៉ាត ហ្កាឌៀន មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅ Mart Guardian សាខាបឹងកេងកងទី១ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខ ភាព។ Mart Guardian សាខាបឹងកេងកងទី១ មានទីតាំងស្ថិតនៅ ផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញនៅហាង Mart Guardian សាខាបឹងកេងកងទី១នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅទិញទំនិញនៅទីតាំងនេះ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ម៉ោងជាង១0ព្រឹកសូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ។
-
ផ្សារ ប៉េសេ មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)

ផ្សារប៉េសេ ស្ថិតនៅ ក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ក៏មានករណីឆ្លងកូវីដ១៩ផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អាជីវករលក់ខោអាវនៅក្នុងផ្សារប៉េសេនោះ មាន អ្នកឆ្លងជំងឺ កូវីដ១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ ទំនង និងបានទៅទិញខោអាវនៅទីនោះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ត្រូវដាក់ខ្លួន ដាច់ ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ផ្សារឡាក់គី សាខាវិមានកូឡាប មានអ្នកឆ្លងកូវីដ១៩ (Video Inside)

ផ្សារឡាក់គី (LUCKY SUPERMARKET) នៃសាខាវិមានកូឡាបមានករណីឆ្លងជំងឺកូវីដ១៩។ ផ្សារឡាក់គី សាខាវិមានកូឡាប មានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្ម ការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញនៅ ផ្សារឡាក់គី សាខាវិមានកូឡាបនោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទិញ នៅទីនោះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១១កន្លះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុក ដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
អាជ្ញាធរជាតិអប្សរារកឃើញចម្លាក់បុរាណ ក្នុងពេលជួសជុលខ្លោងទ្វារប្រាសាទ (Video Inside)

អាជ្ញាធរជាតិអប្សរាបានប្រទះឃើញចម្លាក់បុរាណជាច្រើនក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារ តាកាវ។ ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុល ចាប់តាំង ពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២១ កន្លងមក។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២២កក្កដានេះ បានឲ្យដឹងថា ក្នុងរយៈពេល៣ សប្តាហ៍នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតា លើស្ពានហាលនៃខ្លោង ទ្វារតាកាវ បានរកឃើញរូបចម្លាក់និងបំណែកវត្ថុបុរាណមួយចំនួន។ មន្ត្រីផ្នែកបុរាណ វិទ្យានៃអាជ្ញាធរជាតិ អប្សរាលោកស្រី គឹម សេងភក្តី បានថ្លែងថាគេបានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀត មានត្រឹមតែពាក់កណ្តាល។ ចំពោះដងខ្លួនអាសុរៈបានរកឃើញចំនួន៤។ រីឯព្រះសិរទេវតាបាន រកឃើញចំនួន៣ ក្នុងនោះចំនួន២នៅពេញល្អ និង១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។
-
គំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ សម រង្ស៊ី ជួបនឹងការរិះគន់និងការជេរប្រមាថ (Video Inside)

ទណ្ឌិតសមរង្ស៊ីក្នុងសប្តាហ៍នេះ បានញុះញង់រកការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយយកគំរូតាមប្រ ទេសភូមា។ អំពើញុះញង់នេះ បានធ្វើឲ្យមតិសាធារណៈនានា បាននិយាយថ្កោលទោសដោយចាត់ទុកថាជាសម្តី រវើវាយ, ជាឧបាយកលអន្ទាក់ដាក់អ្នកនយោបាយ និងសកម្មជនមមាច និងជាគំនិតធ្វើជំនួញលក់តំណែងខ្យល់ ដើម្បីប្រមូលលុយដាក់ហោប៉ៅតែប៉ុណ្ណោះ។