-
ខេត្តក្រចេះ ឆ្លងថ្មី៨នាក់ (Video Inside)

ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើង ២នាក់ ធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លថ្មីទាំង នោះ គឺជាពលរដ្ឋនៅក្នុងក្រុងក្រចេះ ៣នាក់, ស្រុកព្រែកប្រសព្វ ម្នាក់, ស្រុកចិត្របុរី ម្នាក់, ស្រុកស្នួល ម្នាក់ និង ឆ្លងលើអ្នកស្រុកឆ្លូងម្នាក់ ។ ខេត្តក្រចេះ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤៩នាក់ ក្នុង នោះមានអ្នកជាសះស្បើយចំនួន ១៤៩នាក់ និមានអ្នកស្លាប់ចំនួន ៥នាក់ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៦៧នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញ២៤នាក់និងតួលេខស្លាប់បានកើនលើស៣នាក់ថែមទៀត ផងដែរ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកងមាស ៥នាក់, ស្រុកកោះសូទិន២នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកកំពង់សៀម១២នាក់,ស្រុកចំការលើ៧នាក់, ស្រុកបា ធាយ៣នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្រីសន្ធរម្នាក់,ស្រុកស្ទឹងត្រង់១៣នាក់, និងមកពីខេត្តត្បូងឃ្មុំ២នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៤នាក់ រួមមានទី១ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ, ទី២ ស្ត្រី អាយុ៤៦ឆ្នាំនៅស្រុកកងមាស, ទី៣ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ និងទី៤ ស្ត្រីអាយុ៥៥ឆ្នាំ នៅស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម។
-
ខេត្តព្រៃវែង ឆ្លងថ្មី៦៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខកើន១៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ១០នាក់, ស្រុកស្វាយអន្ទរ ៨នាក់, ស្រុកមេសាង៧នាក់, ស្រុកពាមជរ៤នាក់,ស្រុកពាមរក៍៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពារាំង៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកំពង់ត្របែក៣នាក់ និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ ទាំង២ នាក់រួមមានស្ត្រីអាយុ២២ឆ្នាំនៅស្រុកពារាំង, និងស្ត្រីអាយុ៥៣ឆ្នាំ នៅស្រុកពាមរក៍ខេត្តព្រៃវែង។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៥០៧នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់២៣៦នាក់ និងចំនួន មនុស្ស ស្លាប់បានកើនដល់៥៨នាក់ហើយ។
-
ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី៧៩នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៩នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខថយចុះ៣៩នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧៩នាក់នោះ រួមមាន១១នាក់ជាកម្មកររោងចក្រ, ២៩នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច នៃស្រុក រមាសហែក, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងក្រៅពីនោះនៅ អ្នកឆ្លងមាននៅក្នុង ស្រុកនិងក្រុង មួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់វិញ រួមមានស្ត្រីអាយុ៦០ឆ្នាំនៅក្រុងស្វាយរៀង និង ជាស្ត្រីអាយុ ៦៩ឆ្នាំ នៃស្រុកចន្ទ្រា។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១៨នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៤៣៣នាក់ និងមានអ្នកស្លាប់សរុបចំនួ៦៧នាក់។
-
ជប៉ុនគ្រោងផ្តល់ជំនួយឥតសំណង៣លានសម្រាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១ (Video Inside)

រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ជំនួយឥតសំណងជាង៣លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង អាហារូប ករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១។ យោងតាមក្រសួងការបរទេស ពិធីចុះហត្ថលេខាលើលិខិតប្ដូរ សារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ គ្រោងនឹងធ្វើនៅថ្ងៃទី២៦កក្កដាដើមសប្តាហ៍ក្រោយ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងរដ្ឋមន្ត្រីការបរទេសលោកប្រាក់សុខុន នៅទី ស្ដីការក្រសួងការបរទេស។ ក្រសួងការបរទេស បានចាត់ទុកហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋា ភិបាលជប៉ុននោះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃប្រទេស កម្ពុជា ក៏ដូចជាការជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាង ប្រទេសទាំងពីរ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
កម្ពុជាចាក់វ៉ាក់សាំងបានជាង៦៤ភាគរយហើយ (Video Inside)

មនុស្សជាង១២ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន អ្នកទទួលបានការចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៦លាន៤សែន៥ម៉ឺន៤ពាន់៦០១នាក់។ នេះជាតួលេខ ដែលស្មើនឹង៦៤,៥៥% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ក្នុងជំហានដំបូង។ យោងតាមក្រសួង សុខាភិបាល ក្នុងចំណោមអ្នកចាក់ជាង៦លាន៤សែននាក់នោះ អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួចមានចំនួន ៤លាន៣សែន៤ពាន់៩៣២នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ការចាក់វ៉ាក់សាំងលើកុមារ វ័យ ជំទង់អាយុពី ១២ដល់១៧ឆ្នាំថែមទៀតដែលមានចំនួនសរុបប្រមាណជិត២លាននាក់ នឹងត្រូវចាប់ផ្តើមនៅដើមខែក្រោយ គឺ ថ្ងៃទី១សីហា ឆ្នាំ២០២១។
-
រដ្ឋបាលរាជធានីបង្ហាញថាកម្មករសំណង់គឺជាមុខព្រួញនៃការឆ្លងខ្លាំង (Video Inside)

មន្ត្រីរដ្ឋបាលរាជធានីបានថ្លែងថាកម្មករសំណង់នៅក្នុងរាជធានីភ្នំពេញគឺជាក្រុមដែល ស្ថិតក្នុងរង្វង់នៃការឆ្លង កូវីដ១៩ច្រើនជាងគេគួរឲ្យកត់សម្គាល់។ រាជធានីភ្នំពេញ គឺជាកន្លែងដែលគេជឿថាមាន ការផ្ទុះឆ្លងច្រើនជាងគេ ក្នុងចំណោមបណ្តាខេត្តនិងក្រុងនានា បើទោះបីជារដ្ឋបាលរាជធានីបានបញ្ឈប់ការចេញផ្សាយជាទូទៅនូវសេច ក្តីប្រកាសជួនដំណឹងអំពីការឆ្លងក្នុងរាជធានីដល់បណ្តាសារព័ត៌មានក្នុងស្រុកក៏ដោយ។ សេចក្តីប្រកាសព័ត៌មាន ណែនាំរបស់រដ្ឋបាលរាជធានីនៅថ្ងៃទី២៣កក្កដា ជុំវិញភាពពាក់ព័ន្ធឆ្លងកូវីដ១៩លើរង្វង់ក្រុមកម្មករនៅថ្ងៃសុក្រ នេះទៀត ក៏មិនបានបញ្ជាក់នូវចំនួនពិតប្រាកដទាក់ទងនឹងកម្មករដែលបានឆ្លងក្នុងរាជធានីភ្នំពេញនោះផងដែរ។ ប៉ុន្តែសេចក្តីប្រកាសថ្ងៃនេះចុះហត្ថលេខាដោយលោកអភិបាលរាជធានីឃួងស្រេង បានណែនាំចំពោះការដ្ឋាន សំណង់គ្រប់ប្រភេទ ត្រូវអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ ក្នុងភូមិសាស្ត្ររាជធានីភ្នំ ពេញ។ សេចក្ដីប្រកាសព័ត៌មានបានសរសេរថា មួយរយៈចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដាន យ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្ដបន្ទាប់ ក្នុងចំណោមបុគ្គលិក និងកម្មករ-និយោជិត ដែលកំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទក្នុងអត្រាប្រឈមខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ ត្រូវមានវិធានការរឹតបន្ដឹងឲ្យកាន់តែមានប្រសិទ្ធភាព។ រដ្ឋបាលរាជធានីបានណែនាំនូវវិធានការទប់ស្កាត់១៤ ចំណុចដល់ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់ គ្រប់ប្រភេទក្នុងភូមិសាស្ដ្រ រាជធានី ភ្នំពេញ ដោយ ត្រូវរឹតបន្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩នោះ។
-
រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨២៥ករណី (Video Inside)

ការឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨២៥ករណីដែលកើនឡើង១៤ករណី បើ ប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង៨២៥ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍មានចំនួន ៤៩០ករណី ដែលជាតួលេខថយចុះចំនួន២១ករណីបើប្រៀបធៀបនឹងមិ្សលមិញ។ សេចក្តីរាយការណ៍បង្ហាញថា ការឆ្លងនាំចូលពីក្រៅប្រទេសថ្ងៃនេះមានចំនួន៣៣៥ករណីដែលកើនឡើង៣៥ករណីបើប្រៀបធៀបនឹងម្សិល មិញ។ កម្ពុជាគិតចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក និងការឆ្លងជាង ៨០០ករណី មាន៩លើក និងការឆ្លងជាង៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះមានចំនួន៣៤នាក់ ដែលកើនឡើង១៤នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៣ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន៣ពាន់៣៨៥ នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសារុបទូទាំងប្រទេស មានចំនួន៧ម៉ឺន១ពាន់ ២៤៤នាក់, ការស្លាប់សរុបមានចំនួន១ពាន់២២២នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៣ពាន់៤៧៤នាក់។
-
ស្ថានទូតអាមេរិកបញ្ជាក់ការផ្តល់វ៉ាក់សាំងJohnson & Johnson មួយលានដូសមកកម្ពុជា (Video Inside)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson មួយលានដូសមកប្រទេសកម្ពុជា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើវ៉ាក់សាំងJohnson & Johnson មួយលានដូស នឹងមកដល់កម្ពុជានៅថ្ងៃណាមួយពិតប្រាកដទេ ប៉ុន្តែស្ថានទូតអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងJohnson & Johnson មួយលានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់នោះ នឹងគ្រោងមកដល់នាពេលឆាប់ៗ ខាងមុខនេះ។ ស្ថានទូតបានសរសេរទៀតថាគេកំពុងធ្វើកិច្ចការនេះយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុ ជា, ជាមួយមជ្ឈមណ្ឌលកូវ៉ាក់, អង្គការសុខភាពពិភពលោក, និងអង្គការយូនីសេហ្វដើម្បីដឹកជញ្ជួនវ៉ាក់សាំង Johnson & Johnson មួយលានដូស នោះប្រគល់មកកម្ពុជា។