-
ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)

ខេត្តក្រចេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១០នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងនេះ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនេះបានកើតឡើងទៅលើពលរដ្ឋដែលរស់នៅសង្កាត់អូរឬស្សី , សង្កាត់ក្រចេះ , សង្កាត់រកាកណ្តាល , សង្កាត់ត្រពាំងព្រីង, ឃុំហាន់ជ័យ , ឃុំស្រែខ្ទុម, ឃុំក្រញូងសែនជ័យ, និងស្រុកស្នួល។ ខេត្តក្រចេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៨០នាក់, ព្យាបាលជាសះស្បើយចំនួន៦៦នាក់ និងអ្នកស្លាប់ មានចំនួន៤នាក់។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៥នាក់ ធៀបនឹងថ្ងៃម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការរក ឃើញឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្រុងសួង ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកពញាក្រែក ស្រុកមេមុត ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៥២នាក់ ៕
-
ខេត្តកំពង់ធំ ឆ្លងថ្មី២២នាក់ (Video Inside)

ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២នាក់ ថែមទៀត ដែល ជាតួលេខឆ្លងបន្តថយចុះ ម្នាក់ ធៀបនឹងម្សិលមិញ ដែលមានអ្នកឆ្លងចំនួន ២៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះគឺជាពលរដ្ឋមានទីលំនៅ នៅក្នុងក្រុងស្ទឹងសែន ២នាក់, ស្រុកសន្ទុក ៣នាក់, ស្រុក សណ្តាន់ ម្នាក់,ស្រុងស្ទោង ១២នាក់, ស្រុកកំពង់ស្វាយ ម្នាក់, ស្រុកបារាយណ៍ ២នាក់ និងបានឆ្លងលើពលករ ម្នាក់ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ។ គិតរហូតមកទល់ពេលនេះខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ២២១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦៩១នាក់ និងមានអ្នកស្លាប់ ២០នាក់ ហើយ ៕
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣៥ និង ស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយ នេះ ដែលជាតួលេខកើនឡើងចំនួន ៤នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី នៅថ្ងៃនេះ គឺជាពលរដ្ឋនៅក្នុងរលាប្អៀរ, ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះ វិញ គឺជាស្រ្តីម្នាក់វ័យ៧២ឆ្នាំ ជាអ្នកស្រុកកំពង់ត្រឡាច ។ ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លង កូវីដ១៩ សរុបចំនួន ៩២១នាក់ និងមានអ្នកស្លាប់១៨ នាក់ហើយ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៦២ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៦២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៨នាក់, ស្រុកចំការលើ១៦នាក់, ស្រុកជើងព្រៃ៣នាក់, ស្រុកបាធាយ៥នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកស្រីសន្ធរ១០នាក់ ស្រុកព្រៃឈរ១០នាក់, និងស្រុកកោះសូទិនម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួម បុរសអាយុ៥៤ឆ្នាំ នៃស្រុក កោះសូទិន និងស្ត្រីអាយុ៤០ឆ្នាំ នៃជើងព្រៃ។
-
ខេត្តព្រៃវែង ឆ្លងថ្មី១៣០ និង ស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣០នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុក ពាមរក៍៣៣នាក់, ស្រុកកំចាយមារ២៩នាក់, ស្រុកស្វាយអន្ទរ១៤នាក់, ស្រុកមេសាង១២នាក់, ស្រុកបាភ្នំ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកស៊ីធរកណ្តាល២ នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកណ្តាល៣នាក់ និង មកពីខេត្តស្វាយរៀង ៥នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ទាំង២នាក់ គឺជាស្រ្តីអាយុ៣៧ឆ្នាំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺ កូវីដ-១៩ចំនួន២ពាន់៣០១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៩០នាក់ និងមានអ្នកស្លាប់ សរុបចំនួន ៣៧នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៨៧ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៧នាក់នោះ រួមមាន៣៣នាក់ជាកម្មកររោងចក្រ, ២៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះ នៅមានឆ្លងលើពលរដ្ឋក្នុងស្រុកនិងក្រុងមួយចំនួនថែមទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួមមានបុរសអាយុ ៦២ឆ្នាំនៅស្រុកស្វាយទាប និងស្ត្រីអាយុ៨៣ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣ពាន់៤៣៦នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៣២៦នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៥ នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៩នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ មានការឆ្លងកូវីដថ្មីចំនួន៨៩នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខ ឆ្លងកើនឡើងចំនួន៣៩នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៨៩នាក់ ។ យោងតាម រដ្ឋ បាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកមង្គលបូរី១៨នាក់, ក្រុងប៉ោយប៉ែត៥៦នាក់, ស្រុកម៉ាឡៃ ៥នាក់ និងស្រុកសិរីសោភ័ណ៩នាក់។ ខេត្តបន្ទាយមានជ័យថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន២១៨នាក់ ផងដែរ។
-
ខេត្តសៀមរាប ឆ្លងថ្មី១៦១ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន១៦១នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៣១នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកបន្ទាយស្រី១នាក់, ស្រុកក្រឡាញ់២ នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃចំនួន១៤នាក់។ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ជាបុរសអាយុ៤៩ឆ្នាំ នៃក្រុងសៀមរាប និងទី២ជាស្ត្រីអាយុ៥៨ឆ្នាំ នៃស្រុកពួក។ ខេត្តសៀមរាប មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤១នាក់, ព្យាបាលជាសះ ស្បើយចំនួន៨១៨នាក់និងស្លាប់២៤នាក់។
-
រាជធានីភ្នំពេញបញ្ជាក់ការដាក់ដំណើរការព្យាបាលកូវីដ១៩កម្រិតស្រាល តាមផ្ទះ (Video Inside)

យន្តការព្យាបាលអ្នកឆ្លងកូវីដ១៩នៅតាមផ្ទះក្នុងរាជធានី បានដាក់ដំណើរការជាផ្លូវការហើយក្រោយការសាក ល្បងកន្លងមក នេះជាមួយនឹងការផ្តល់លេខទូរស័ព្ទទាក់ទងជាបន្ទាន់ពាក់ព័ន្ធនឹងយន្តការព្យាបាលតាមផ្ទះនេះ ផងទៀត។ យន្តការដាក់ព្យាបាលអ្នកឆ្លងកូវីដ១៩តាមផ្ទះនេះ គឺនៅទន្ទឹមនឹងចំនួនផ្ទុះឆ្លងក្នុងរាជធានីភ្នំពេញ ត្រូវគេកត់សម្គាល់ថា មានការឆ្លងខ្ពស់ច្រើនជាងបណ្តាខេត្តនានា ដែលនាំឲ្យកំណើនអ្នកឆ្លងត្រូវដឹកចូល មន្ទីរ ពេទ្យក្នុងមួយថ្ងៃៗទាំងអ្នកឈឺកម្រិតស្រាលនិងកម្រិតធ្ងន់ កាន់តែមានកំណើនច្រើននៅក្នុងមន្ទីរពេទ្យ។