Category: អប្សរាណេត

  • ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាល ត្រូវបានប្រកាសបិទជាបណ្តោះអាសន្ន (Video Inside)

    ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាល ត្រូវបានប្រកាសបិទជាបណ្តោះអាសន្ន (Video Inside)

    ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាលក្នុងរាជធានី ត្រូវបានគេរក ឃើញករណីឆ្លងកើតលើគណៈកម្មការផ្សារ។ ផ្សារកណ្តាលក្នុងខណ្ឌដូនពេញថ្ងៃនេះ ត្រូវបានក្រុមគ្រូពេទ្យចុះ យកសំណាកលើអាជីវករដែលសង្ស័យក្រោយការរកឃើញការឆ្លងកូវីដ១៩លើប្រធានផ្សារកណ្តាលនិងគណៈ កម្មការផ្សារចំនួន២នាក់។ អាជីវករមួយចំនួនក្នុងផ្សារកណ្តាល ត្រូវគេឃើញថាបានផ្តល់សំណាកក្នុងការធ្វើតេស្ត ផងដែរនៅថ្ងៃនេះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ការបិទផ្សារកណ្តាលនោះទេ។ នៅថ្ងៃនេះផងទៀត រដ្ឋបាល រាជធានីបានចេញប្រកាសមួយបើកដំណើរការផ្សារបឹងកេងកងសាឡើងវិញ ក្រោយការបិទរយៈពេល១៤ថ្ងៃ កន្លងមកនេះ បន្ទាប់ពីបានរកឃើញករណីឆ្លងលើអាជីវករច្រើនរយនាក់។ ផ្សារបឹងកេងកង មានទីតាំងស្ថិត នៅ សង្កាត់បឹងកេងកងទី១ នៃខណ្ឌបឹងកេងកង។ យោងតាមរដ្ឋបាលរាជធានី ផ្សារបឹងកេងកង​នឹងត្រូវចាប់បើក សា ឡើងវិញនៅថ្ងៃទី១៣កក្កដា។

  • រាជធានីភ្នំពេញអនុញ្ញាតសាច់ញាតិអ្នកស្លាប់ដោយកូវីដដោយការបញ្ចុះ អាចយកសាកសពធ្វើពិធីដោយខ្លួនឯង (Video Inside)

    រាជធានីភ្នំពេញអនុញ្ញាតសាច់ញាតិអ្នកស្លាប់ដោយកូវីដដោយការបញ្ចុះ អាចយកសាកសពធ្វើពិធីដោយខ្លួនឯង (Video Inside)

    មន្ត្រីរាជធានីភ្នំពេញបានថ្លែងថា អ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះ, សាកសពរបស់គេនឹង អាចត្រូវបានអនុញ្ញាតឲ្យសាច់ញាតិយកទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សូមបញ្ជាក់ថាមុននេះ រាជរដ្ឋាភិបាល បានតម្រូវការបញ្ចុះសពអ្នកឆ្លងកូវីដ១៩ត្រូវធ្វើដោយអាជ្ញាធរដោយសារ តែក្តីបារម្ភនឹងការឆ្លងរាតត្បាត។ អភិបាលរងរាជធានីភ្នំពេញ លោកកើតឆែ បានថ្លែងនៅថ្ងៃនេះក្នុងសន្និសីទកា សែតបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបធ្វើនីតិវិធីថ្មីមួយដែលនឹងអនុញ្ញាតឲ្យសាច់ញាតិអ្នកបាត់បង់ ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះនោះ អាចឲ្យសាច់ញាតិយកសាកសពទៅធ្វើពិធីបញ្ចុះដោយខ្លួនឯង បាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ កម្ពុជាចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក មនុស្សស្លាប់ដោយសារកូវីដ១៩មានចំនួន៩២៥ នាក់ ក្នុងរួមមានអ្នកស្លាប់ដែលត្រូវបញ្ចុះនិងត្រូវបូជាផងដែរ។ មិនមានសេចក្តីរាយការណ៍ជុំវិញការអនុញ្ញាតឲ្យ សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ១៩សម្រាប់បូជានោះ អាចយកសាកសពទៅបូជាដោយខ្លួនឯងនោះឡើយ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មីចំនួន២៤ម៉ឺន៣ពាន់៧៦៨ ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លង ២ពាន់៨២៥ករណី, ការស្លាប់មានចំនួន ៧០នាក់ ដែលនាំឲ្យការឆ្លងសរុបនៅទូទាំងបានកើនហួស៦ម៉ឺនករណី ហើយនៅថ្ងៃនេះ។ សេចក្តីរាយការណ៍ បង្ហាញតួលេខសរុបការឆ្លងរបស់កម្ពុជានៅទូទាំងប្រទេសមាន ចំនួន ៦ម៉ឺន១ពាន់៨៧០ករណី, ការស្លាប់សរុបមាន៩២៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោង ចុងក្រោយនេះនៅ អាស៊ាន រួមមាន១០ប្រទេស។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស។

  • កម្ពុជាបន្ត ឆ្លងជាង៩០០ករណីដដែលរយៈពេល១២ថ្ងៃជាប់គ្នា (Video Inside)

    កម្ពុជាបន្ត ឆ្លងជាង៩០០ករណីដដែលរយៈពេល១២ថ្ងៃជាប់គ្នា (Video Inside)

    ការឆ្លងចូលក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៩១១ករណីដែលជាតួលេខឆ្លង ខ្ពស់ក្នុងខ្ទង់៩០០ជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។ ខែកក្កដានេះ គឺខែដែលគេបានកត់សម្គាល់ជុំ វិញការឆ្លងខ្ពស់ច្រើនថ្ងៃជាប់ៗគ្នានៅទន្ទឹមនឹងការធ្វើយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងទូទាំងប្រទេសបានជិត៥០ ភាគរយហើយក្នុងរង្វង់ពលរដ្ឋគោលដៅចាក់ចំនួន១០នាក់។ ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុង រយៈពេល១៤២ថ្ងៃមកនេះ មានចំនួន៥ម៉ឺន៦ពាន់៩៩៧ករណី និងការស្លាប់បានកើន៩២៥នាក់បើរាប់បញ្ចូលទាំង ការស្លាប់២៤ម៉ោងចុងក្រោយនេះ មានចំនួ២៣នាក់ថែមទៀត។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល យក់ សម្បត្តិ បានថ្លែងកាលពីចុងសប្តាហ៍ថា គេកំពុងតែពិនិត្យ មើល ប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានចាក់រួចមកនេះ ទន្ទឹមនឹងសេចក្តីរាយ ការណ៍របស់រាជរដ្ឋាភិបាលជុំវិញ លទ្ធភាពរកការចាក់វ៉ាក់សាំងដូសទី៣ថែមទៀតដើម្បីការពង្រឹងភាពស៊ាំកាន់តែខ្លាំងក្នុងសហគមន៍ជាពិសេស ក្នុងស្ថានភាពដែលវីរុសបំប្លែងឆ្លងចូលមកពីក្រៅប្រទរេស បាននិងកំពុងធ្វើការឆ្លងរាលដាលខ្លាំងក្នុងតំបន់ អាស៊ាននិងពិភពលោក ។ គួរកត់សម្គាល់ដែរថាក្នុងប្រទេសថៃដែលជាប់នឹងកម្ពុជានេះ រដ្ឋាភិបាលក្រុងបាងកកបានថ្លែងជុំវិញការនឹងផ្តល់ វ៉ាក់សាំងដូសទី៣លើប្រជាពលរដ្ឋរបស់ខ្លួនផងដែរក្នុងស្ថានភាពដែលវីរុសបំប្លែង Delta កំពុងតែធ្វើការរាតត្បាត ដ៏ខ្លាំងក្លានាបច្ចុប្បន្ននេះ។ ប្រទេសថៃដែលមានពលរដ្ឋខ្លះបានទទួលការចាក់វ៉ាក់សាំងចិនចំនួនដូសដែរនោះ កំពុងសម្លឹងដូសទី៣ដែលជាវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Moderna ទន្ទឹមនឹងរលកឆ្លងចូលក្នុង សហ គមន៍បានធ្វើឲ្យប្រទេសថៃ បាននាំឲ្យការឆ្លងមានសរុប៣៤ម៉ឺន៥ពាន់២៧ករណីនិងការស្លាប់២ពាន់៧៩១នាក់។

  • ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា បានកើនជិត៥លាននាក់ហើយ (Video Inside)

    ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា បានកើនជិត៥លាននាក់ហើយ (Video Inside)

    ប្រជាពលរដ្ឋជាង៤លាន៩សែននាក់ហើយ ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេសទន្ទឹមនឹងការ មកដល់វ៉ាក់សាំងថ្មីជាបន្តបន្ទាប់។ របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៤លាន៩សែន៣ពាន់៨៤៥នាក់ហើយដែលស្មើនឹង៤៩,០៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន ៧សែន៩ម៉ឺន៦ពាន់៣២២នាក់។ កាលពីថ្ងៃទី១០កក្កដា កម្ពុជាបានទទួលវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនចំនួន ៤លានដូសថែមទៀត ដែលនាំឲ្យវ៉ាក់សាំងដែលកម្ពុជាទទួលបាននិងកំពុងប្រើប្រាស់ក្នុងដៃបានកើនដល់១៦ លាន២ម៉ឺន៤ពាន់ដូសហើយ ក្នុងនោះវ៉ាក់សាំងចិនស៊ីណូវ៉ាក់និងស៊ីណូហ្វាមចំនួន១៥លាន៧០ម៉ឺនដូសនិងវ៉ាក់ សាំង AstraZeneca ពីមជ្ឈមណ្ឌលកូវ៉ាក់ចំនួន៣២ម៉ឺន៤ពាន់ដូស ។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាម គោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១១កក្កដា បានឲ្យដឹង ថាការចាក់ វ៉ាក់សាំងដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺនៅសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៧២ម៉ឺន៧ពាន់៧៨១នាក់ ហើយ។

  • កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិករៀបចំសាឡើងវិញថ្ងៃទី១៤កក្កដា (Video Inside)

    កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិករៀបចំសាឡើងវិញថ្ងៃទី១៤កក្កដា (Video Inside)

    រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកសាឡើងវិញក្នុងសប្តាហ៍ នេះក្រោយការអាក់ខានកន្លងមក។ ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ បានជូនដំណឹងថាតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេសឡាវ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា គ្រោងនឹង អញ្ជើញចូលរួមកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី១៤កក្កដាតាមប្រព័ន្ធ វីដេអូ។ ប្រទេសឡាវគឺជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិក។ កិច្ច ប្រជុំថ្ងៃទី១៤កក្កដាដែលនឹងចូលរួមដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន ត្រូវគេ រំពឹងថា នឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្ដែងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចពិភាក្សានឹងរំពឹងអាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការ ចាប់អារម្មណ៍រួម។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកជំនួបតាមប្រពន្ធ័វីដេអូក្នុងសប្តាហ៍នេះ នឹងឆ្លុះបញ្ចាំង អំពីឆន្ទៈនយោបាយ និងការប្ដេជ្ញាក្នុងការជំរុញបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្ដិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន បានអាក់ខានម្តងរួចមកហើយក្នុងជំនួបតាមប្រព័ន្ធ វីដេអូ conference ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០កាលពីថ្ងៃទី២៥ឧសភា។ ក្នុងពេលនោះ រដ្ឋមន្ត្រី ការបរទេសអាស៊ានទាំង១០ត្រូវគេរាយការណ៍ថាបាននៅរង់ចាំលោកអេនតូនី ប្លីនខេន រហូតដល់រយៈ៤៥នាទី ដោយក្នុងពេលត្រូវប្រជុំនោះ លោកអេនតូនី ប្លីនខេន ត្រូវគេរាយការណ៍ថា បែរជាធ្វើដំណើរទៅបំពេញបេសក កម្មរបស់ខ្លួននៅប្រទេសមជ្ឈិមបូព៌ានោះទៅវិញ។

  • ឃាតកម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន ខេត្តកំពង់ឆ្នាំងត្រូវបានវែកមុខ (Video Inside)

    ឃាតកម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន ខេត្តកំពង់ឆ្នាំងត្រូវបានវែកមុខ (Video Inside)

    ឃាតកម្មបិទមុខមួយក្នុងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការសម្លាប់បុរសម្នាក់ជាប្រធានក្រុមតន្ត្រីសម័យ ត្រូវបាន រកឃើញក្រោយហេតុការណ៍កើតឡើងប្រមាណជាង១០ថ្ងៃ។ ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន អាយុ៥៦ឆ្នាំ ក្រោយឃាតករសម្លាប់រូច ត្រូវគេប្រទះឃើញសាកសពនៅ ក្នុងទន្លេមួយក្នុងខេត្តកណ្តាលកាលពី ចុងខែមិថុនា។

  • សមាជិក SEA Games ឯកភាពគ្នា លើកការប្រកួតចុងឆ្នាំ២០២១ទៅឆ្នាំ២០២២ (Video Inside)

    សមាជិក SEA Games  ឯកភាពគ្នា លើកការប្រកួតចុងឆ្នាំ២០២១ទៅឆ្នាំ២០២២ (Video Inside)

    ការប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០២១នៅរដ្ឋធានីហាណូយ នឹងត្រូវលើកពេលទៅរៀបចំនៅចុងខែមេសាដល់ ដើមខែឧសភាឆ្នាំ២០២២ វិញដោយសារតែវិបត្តិកូវីដ១៩ ។ ការសម្រេចពន្យារបស់ម្ចាស់ផ្ទះវៀតណាម បាន ទទួលការយល់ព្រមនិងឯកភាពដោយសមាជិកនៃប្រទេសប្រកូតកីឡាស៊ីហ្គេមទាំងអស់ក្នុងកិច្ចប្រជុំOnLine Zoom កាលពីរសៀលថ្ងៃទី៨ខែកក្កដា។ អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា  លោក​ វ៉ាត់ ចំរើន បានថ្លែងថាកាលលើកពេលទៅចុងខែមេសា និងខែឧសភានោះ នៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ឡើយបន្ទាប់ពី ភាគី ហ្វីលីពីន បានបញ្ជាក់ពីផលលំបាករបស់ខ្លួន ព្រោះពេលវេលានោះ បានចំពេលរៀបចំការ បោះឆ្នោតថ្នាក់ជាតិនៅអំឡុងខែឧសភាឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាម្ចាស់ផ្ទះ បានថ្លែងគនឹងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីការកំណត់កាលបរិច្ឆេទ្ធមួយដោយច្បាស់លាស់។ ប្រទេសវៀតណាម បានរងនឹងការផ្ទុះឆ្លងខ្លាំងវេលាចុងក្រោយនេះ ដោយសារជម្ងឺកូវីដ១៩។ សេចក្តីរាយការណ៍បានបង្ហាញ ថាការឆ្លងកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍មានចំនួន៣១៤ករណី, ស្លាប់៥នាក់ និងការឆ្លងនៅថ្ងៃសុក្រនេះមានចំ នួនកើនដល់៤២៥ករណីនិងមានមនុស្សស្លាប់២នាក់។ វៀតណាមមានការឆ្លងសរុបកូវីដ១៩ចំនួន២ម៉ឺន៤ពាន់ ៨១០ករណីនិងមានមនុស្សស្លាប់ចំនួន១០៤នាក់។

  • កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញរយៈពេល៥ខែ (Video Inside)

    កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញរយៈពេល៥ខែ (Video Inside)

    កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ពីការនាំចេញទំនិញក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការនាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៥ពាន់ ៩៨២លានដុល្លារ ស្មើនឹង២០.៨% នៃទំហំ GDPរបស់ប្រទេស គឺជាការនាំចេញកើនឡើង ១.៦% ប្រៀបធៀបនឹង រយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់និងទំនិញផ្សេងៗ។ សេចក្តីរាយការណ៍បន្តថា ទន្ទឹមនេះការនាំចូលទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ពា់ ៦៦៤ លានដុល្លារ ដែលកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និង ទំនិញផ្សេងៗ។ របាយការណ៍ដដែលកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ននិងបានដាក់សម្ពាធមកលើសូចនា ករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ របាយការណ៍ដដែលបានបូកសារុបថា ជារួមសេដ្ឋកិច្ចកម្ពុជារំពឹង ថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋ កិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា, កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា៕

  • រយៈពេល៦ខែ គ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់២០៩នាក់ (Video Inside)

    រយៈពេល៦ខែ គ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់២០៩នាក់ (Video Inside)

    មនុស្សស្លាប់២០៩នាក់ និងរបួស១ពាន់៧៩២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២១ដែលជាចំនួនថយចុះយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ យោងតាមក្រសួងមហាផ្ទៃ ក្នុងរយៈពេល៦ខែដើម ឆ្នាំនេះ គ្រោះថ្នាក់ ចរាចរណ៍បានកើតឡើង១ពាន់២៦១លើក ក្នុងនោះជាង៥០ភាគរយកើតឡើងនៅពេលយប់។ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុង បណ្តាញសង្គម ហ្វេសប៊ុកថ្ងៃនេះ បញ្ជាក់ថាតួលេខនោះបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ បើប្រៀបធៀបទៅនឹងគ្រោះ ថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០។ ចំនួនអ្នកស្លាប់ត្រូវគេរាយការណ៍ថាបានថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងមនុស្សរបួសបានថយចុះ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជា ពលរដ្ឋ ត្រូវប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។