-
៦ខែដើមឆ្នាំមានមនុស្ស២៦នាក់ស្លាប់និងរបួសដោយសារគ្រាប់មីន (Video Inside)

មនុស្សយ៉ាងហោច២៦នាក់បានស្លាប់និងរងរបួស ដោយសារមីននិងរងគ្រោះដោយសំណល់ជាតិផ្ទុះពី សង្គ្រាមរយៈពេល៦ខែដើមឆ្នាំ២០២១នេះ។ របាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និង សំណល់ជាតិ ផ្ទុះពីសង្គ្រាមនៅកម្ពុជា CMVIS បានឲ្យដឹងថារវាងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ឧប្បត្តិហេតុ គ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២២លើក ដែលបានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរបួសសរុបចំនួន ២៦នាក់។
-
ស្នងការដ្ឋាននគរបាលជាតិពង្រឹងការបង្ក្រាបបទល្មើស (Video Inside)

-
សហរដ្ឋអាមេរិកបន្តដាក់ចំណាត់ Tier Two Watch list ក្នុងឆ្នាំទី៣ (Video Inside)

សហរដ្ឋអាមេរិក បានបន្តដាក់កម្ពុជាក្នុងចំណាត់ Tier Two Watch list ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សក្នុងឆ្នាំ២០២១នេះ ដែលជាចំណាត់ថ្នាក់កម្រិតទាបរយៈពេល៣ឆ្នាំជាប់ៗគ្នាកន្លងមកនេះ។ សេចក្តីប្រកាសដាក់ចំណាត់ថ្នាក់ទាបចំពោះកម្ពុជាក្នុងកិច្ចប្រឹងប្រែងការបង្ក្រាបអំពើជួញដូរមនុស្ស បានបញ្ជាក់ ក្នុងសេចក្តីប្រកាសមួយសរសេរក្នុងបណ្តាញសង្គមជាផ្លូវការរបស់ស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ នេះ។
-
ក្រសួងប្រៃសណីយ៍ប្រកាសដាក់លក់ឧបករណ៍តេស្តរហ័ស (Video Inside)

ក្រសួងប្រៃសណីយ៍ បានប្រកាសដាក់លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បន្ទាប់ពីមានប្រសាសន៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលម្សិលមិញដែលអនុញ្ញាតឲ្យស្ថាប័នរដ្ឋ និងឯកជន ប្រើប្រាស់តេស្តរហ័សដោយ ខ្លួនឯងក្នុងការស្វែងរកមេរោគកូវីដ១៩លើមន្ត្រី និងបុគ្គលិករបស់ខ្លួន ដើម្បីការបង្កា ទប់ស្កាត់ជំងឺកូវីដ១៩បាន ទាន់ពេលវេលា។ យោងតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ត្រូវបានក្រសួងនាំចូលពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣ដុល្លារ៧សេន ក្នុងមួយឧបករណ៍។ ក្រសួងបញ្ជាក់ថាឧបករណ៍តេស្តរហ័សនោះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយ មិនត្រូវយកទៅលក់បន្តឡើយ។
-
ខេត្តព្រះវិហារ ឆ្លងថ្មី១៥នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១៥ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ស្រុកគូលែន និងស្រុកឆែប ។ អ្នកឆ្លងវិជ្ជមានកូវីដ១៩ សរុប១០៩ នាក់ និងជាសះស្បើយ សរុប៤៤នាក់ និងអ្នកកំពុងទទួល ការព្យាបាលមានចំនួន ៦៥ នាក់ ៕
-
ខេត្តរតនគិរី ឆ្លងថ្មី៤០នាក់ (Video Inside)

ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត គិតត្រឹមថ្ងៃនេះ ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបមានចំនួន ៥០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួនសរុបចំនួន ៦១នាក់ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយថ្មីចំនួន ៣៤ នាក់ថែមទៀត នៅថ្ងៃនេះ, អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៤០នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់ ហើយ ។
-
ខេត្តប៉ៃលិន ឆ្លងថ្មី៤នាក់ (Video Inside)

-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧១នាក់ (Video Inside)

-
ខេត្តតាកែវ មានករណីស្លាប់ដោយសារកូវីដ១៩ ចំននួ៣នាក់ (Video Inside)

មនុស្ស៣នាក់ស្លាប់ដោយសារជំងឺកូវីដ១៩នៅខេត្តតាកែវក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋ បាលខេត្ត អ្នកស្លាប់ទាំង៣នាក់រួមមានបុរស អាយុ៧០ឆ្នាំ នៅស្រុកទ្រាំង, ស្ត្រីអាយុ៦៥ឆ្នាំ នៅស្រុកគីរីវង់ និង ស្ត្រី អាយុ៦២ឆ្នាំ នៅស្រុកសំរោង។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកទាំង៣បានស្លាប់ដោយសារជំងឺរលាកសួត ធ្ងន់ធ្ងរ បង្កមកពីជំងឺកូវីដ១៩។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី ២០នាក់ (Video Inside)
