-
ទំហំពាណិជ្ជកម្ម៤ខែសម្រេចបានជាង១ម៉ឺន៧ពាន់លានដុល្លារ (Video Inside)

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់ជាង១ម៉ឺន៧ពាន់ ៦០០លានដុល្លារ ។ យោងតាមអគ្គនាយកដ្ឋានគយ, ទំហំ ដោះដូរពាណិជ្ជកម្មនេះ បានកើនឡើងជាង ២ពាន់៣រយលានដុល្លារ ធៀបនឹង៤ខែឆ្នាំ២០២១ ក្នុងនោះទំហំនៃការនាំចេញមានទឹកប្រាក់ ៧ពាន់៦០០លានដុល្លារ ដែលកើនឡើង៣២.១% និងទំហំនៃការនាំចូល មានទឹកប្រាក់១០ពាន់លានដុល្លារ ដែលកើនឡើង៥.៤%។
-
សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨៣ (Video Inside)

-
ស្ថានទូតអាមេរិកផ្តល់ចម្លើយបី ប៉ុន្តែខុសន័យដែលចង់បាន (Video Inside)

មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាត្រូវបានកាសែតក្នុងស្រុកបានដាក់សំណួរចំនួន ២ ដើម្បីឱ្យមន្ត្រីទូតបកស្រាយជុំវិញនូវហេតុការណ៍ដែលមានការប៉ុនប៉ងប្រើហិង្សាដាក់មកលើ នាយករដ្ឋមន្ត្រីខ្មែរសម្តេចតេជោ ហ៊ុន សែន ។ មន្ត្រីស្ថានទូតអាមេរិក បានផ្តល់ចម្លើយបីមកវិញ ប៉ុន្តែក្នុងចម្លើយទាំងនោះ គ្មានចម្លើយណាដែលឆ្លើយតបនឹងសំណួរទាំង២របស់កាសែតក្នុង ស្រុកឡើយ។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបឯកអគ្គរដ្ឋទូតរុស្ស៊ី (Video Inside)

-
ការព្យាករណ៍ប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ឧសភា ២០២២ (Video Inside)

-
សមត្ថកិច្ចបង្ក្រាបចោរប្លន់ម៉ូតូ (Video Inside)

-
គ្រោះថ្នាក់ចរាចរណ៍សម្លាប់ឳពុកម្តាយតារាចម្រៀងកញ្ញា សុវត្ថិឌី ធារិកា (Video Inside)

គ្រោះថ្នាក់ចរាចរណ៍មួយក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១៧ឧសភានេះ បានសម្លាប់ ឳពុកម្តាយតារាចម្រៀងកញ្ញា សុវត្ថិឌី ធារិកា។ យោងតាមស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា មនុស្សចំនួន៥នាក់ក្នុងរថយន្តមួយគ្រឿង បានក្រឡាប់ចូលក្នុងប្រឡាយទឹក ខណៈកំពុងធ្វើដំណើរមករាជធានីភ្នំពេញបន្ទាប់ពីបាន ចូលរួមកម្មវិធីសម្ពោធមួយនៅក្នុង ស្រុកឆែប ខេត្តព្រះវិហារនោះ។
-
២៤ម៉ោង ឆ្លងកូវីដ១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩ពាន់ ៩៥៤ករណី និងការស្លាប់ថ្មីមានចំនួន ៥៥នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការថយ ចុះចំនួន ២ពាន់ ៤៨៧ករណី ប៉ុន្តែការស្លាប់មានការកើនឡើងចំនួន ៣នាក់ បើប្រៀបធៀប នឹងម្សិលមិញ ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែលថ្ងៃនេះ។ ដោយឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានករណីឆ្លងថ្មីនោះឡើយ ។
-
តួលេខចាក់វ៉ាក់សាំងកើនច្រើនជាងម្សិលមិញ (Video Inside)

-
កម្ពុជាបន្តគ្មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)

តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោងនេះ បានស្ថិតក្នុងចំណុច សូន្យជាដដែល ដែលនាំឱ្យការមិនឆ្លងសោះមានចំនួន១០ថ្ងៃជាប់គ្នាជាបន្តបន្ទាប់។ សម្តេច តេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា បើទោះបីជាតួលេខឆ្លងក្នុងប្រទេសកម្ពុជាបានស្ថិត ក្នុងកម្រិតសូន្យក្តី ក៏គេនឹងត្រូវរៀបចំបង្កើតមន្ទីរពេទ្យដ៏ធំមួយដើម្បី ត្រៀមសម្រាប់ទៅថ្ងៃ អនាគត ដើម្បីចៀសវាងការយកកន្លែងផ្សេងៗ ធ្វើជាមណ្ឌលចត្តាឡីស័កឬជាកន្លែងព្យាបាល។