-
សាខាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ទទួលសមាជិកថ្មីជិត១ពាន់៥០០នាក់ (Video Inside)

-
គជបអំពាវនាវពលរដ្ឋត្រៀមលក្ខណៈសម្បត្តិចូលរួមការបោះឆ្នោតឃុំសង្កាត់ (Video Inside)

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសហរដ្ឋអាមេរិក ជជែកលើបញ្ហាកិច្ចសហប្រតិបត្តិការ (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានពិភាក្សាលើបញ្ហាជា ច្រើនដើម្បីការផ្តល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក បន្ទាប់ពីការយល់ច្រឡំខ្លះដោយរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោននាពេលកន្លងមកនេះ។ កិច្ចពិភាក្សាគ្នារវាងលោក ប្រាក់ សុខុន និងលោក អែន ថូនី ប្ល៊ីងខឹន បានធ្វើឡើងដោយត្រង់រវាងគ្នាទៅវិញទៅមក លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ, បញ្ហាកោះរាមដែលមានការចោទជុំវិញលើវត្តមានកងទ័ពបរទេស និងបញ្ហានានាជា ច្រើនទៀត។
-
ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោចុងសប្តាហ៍នេះ (Video Inside)

-
មេដឹកនាំអាស៊ាន និងមេដឹកនាំអាមេរិក បញ្ជាក់ការប្តេជ្ញារួមគ្នាកសាងទំនាក់ទំនង (Video Inside)

មេដឹកនាំអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងនិងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ានអាមេរិកឱ្យកាន់តែទូលំទូលាយនិងចាត់ទុក កិច្ចសហប្រតិបត្តិការជាដៃគូនេះ ជាការដែលមិនអាចខ្វះបានឡើយ។ ការបញ្ជាក់ការប្តេជ្ញាចិត្តនេះ បានប្រកាសតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្រោយកិច្ច ប្រជុំកំពូលពិសេសអាស៊ានអាមេរិកបានបញ្ចប់។
-
បទអត្ថាធិប្បាយ៖ ជោគជ័យដ៏ធំធេងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិក (Video Inside)

-
សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨១ (Video Inside)

-
២៤ម៉ោង ឆ្លងកូវី១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៩ពាន់ ៥៩១ករណី និងការស្លាប់ថ្មីមានចំនួន ៩៥នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការ កើនឡើងចំនួន ៧៤០ករណី និងការស្លាប់មានការកើនឡើងចំនួន ១៦នាក់ បើប្រៀបធៀបនឹង ម្សិលមិញ ។ ប្រទេសថៃគឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែលថ្ងៃនេះ។ ដោយ ឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានករណីឆ្លងថ្មីនោះឡើយ ។
-
តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈ ៦ថ្ងៃជាប់គ្នាមកនេះក៏ដោយ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូស ទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៤ម៉ឺន ៥៨នាក់ ដែលជាតួលេខចាក់កើន ឡើងចំនួន ២ពាន់ ២២៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៩២ម៉ឺន ៩ពាន់ ៤៣៣នាក់ ។
-
សម្តេចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលកម្មករជាង៥ពាន់នាក់ (Video Inside)

កម្មករចំនួនជាង៥ពាន់នាក់នៅក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងពិធីសំណេះសំណាល មួយ ជាមួយនឹងសម្តេចចៅហ្វាវាំង គង់ សំអុល នៅថ្ងៃទី១៣ឧសភានេះ។ ក្នុងឳកាសនោះ សម្តេច ចៅហ្វាវាំង បានថ្លែងលើកទឹកចិត្តកម្មករ និងកម្មការិនីទាំងអស់ កុំភ្លេចចូលរួមការបោះឆ្នោត ឃុំនិងសង្កាត់នាពេលខាងមុខនេះ ដើម្បីជ្រើសថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់ខ្លួនដែលគេ ពេញចិត្ត។